ជីវិតកម្សាន្ដ
តារាស្រី២ដួងទម្លាយរឿងស្រដៀងកញ្ញា មាន ពេជ្ររីតា តែសំណាងល្អពួកគេរួចផុតគ្រោះថ្នាក់បែបនេះ
ខណៈពេលដែលរឿងរ៉ាវរបស់ពិធីការិនីកញ្ញា មាន ពេជ្ររីតា កំពុងល្បីរីកសុះសាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានក្នុងស្រុក ក្នុងករណីរឿងរ៉ាវក្ដីក្ដាំជាមួយឧកញ៉ា ហេង សៀ នោះក៏ស្រាប់តារាស្រី២ដួងទម្លាយរឿងស្រដៀង មាន ពេជ្ររីតា ដែរតែសំណាងល្អពួកគេរួច ផុតគ្រោះថ្នាក់នេះ។

តារាស្រីទាំង២ដួងនេះគឺកញ្ញា សេង រដ្ឋា ដែលជា Miss Grand ខេត្តកំពង់ធំនិងតារាចម្រៀងស្រីកញ្ញា នីគីនីគី។ តាមរយៈនេះកញ្ញា សេង រដ្ឋា បានលើកឡើងថា និយាយការងារតាមtelegramនិយាយហើយលុបនិយាយហើយលុប។ សំណាងរបស់ខ្ញុំហើយ ដែលមិនបានសម្រេចចិត្តទទួលការងារពីបុគ្គលនោះ។ ចំណែកតារាស្រី នីគីនីគី ក៏បានលើកឡើងដែរថា សំណាងណាស់! ពិតជាសំណាងណាស់ ដែលខ្ញុំជឿលើសភាវគតិរបស់ខ្ញុំនៅពេលដែលនិយាយការងារមិនចេញសាច់ការអ្វីសោះ។ បន្ទាប់ពីបានទទួល ការងាររាប់ពាន់ដងហើយ វាពិតជាងាយយល់ណាស់សម្រាប់ពួកខ្ញុំក្នុងការសំគាល់ថា អ្វីធម្មតាអ្វីដែលខុសប្រក្រតី។ នាងបន្ថែមទៀតថា ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ហើយបើការនិយាយស្ដីចេះតែផ្ដោតទៅលើតែតួនិងការជួបគ្នាផឹកកាហ្វេជាងការងារជាក់ស្ដែងទាក់ទងទៅនឹងconceptឬប្រភេទវីដេអូផ្សាយពាណិជ្ជកម្មគួរបោះបង់ការសន្ទនានោះទៅសុវត្ថិភាពសំខាន់ជាងលុយ។ សូមបញ្ជាក់ពួកខ្ញុំកម្រជួបភ្ញៀវប្រជុំផ្ទាល់ណាស់។







ខាងលើនេះ ជាសារចែករំលែករបស់តារាស្រីទាំង ២ដួងគឺកញ្ញា សេង រដ្ឋា ដែលជា Miss Grand ខេត្តកំពង់ធំនិងតារាស្រីកញ្ញា នីគីនីគី ដើម្បីជាបទពិសោធន៍និងចំណេះដឹងសម្រាប់មហាជនទូទៅក្រោយពីកើតមានករណីដ៏រសើបរបស់កញ្ញា មាន ពេជ្ររីតា៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តារាល្បីៗជាច្រើនចេញមុខអំពាវនាវរកយុត្តិធម៌ដល់ពិធីការិនី មាន ពេជ្រវីតា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២



