មីស៊ីលល្បឿនលឿនជាងសំឡេង Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ី​ នឹង​ទិញ​មីស៊ីល BrahMos និង Astra ​ ពី​ឥណ្ឌា ក្នុង​តម្លៃ ៦៣០លានដុល្លារ
មន្ត្រី​រដ្ឋាភិបាលឥណ្ឌា​ម្នាក់លើក​ឡើង​កាលពីថ្ងៃអង្គារ​ ថា ប្រទេស​ឥណ្ឌានឹងផ្គត់ផ្គង់​មីស៊ីលល្បឿនលឿន​ជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាស​ទៅ​អាកាស​ម៉ាក Astra ដល់​ប្រទេសឥណ្ឌូណេ​ស៊ី ខណៈនាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើម​ដំណើរទស្សនកិច្ចរយៈពេលពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​កក្ក​ដា ទៅកាន់​ទីក្រុងហ្សាកាតា។

ប្រភពព័ត៌មានឥណ្ឌា​ធ្លាប់​បានប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ថា ​កិច្ចព្រមព្រៀងដែល​មានតម្លៃ​ជិត​ ៦៣០លានដុល្លារ​ ទំនងជានឹងត្រូវ​បានចុះហត្ថលេខា​ អំឡុងពេលដំណើរទស្សនកិច្ច​របស់​លោក Modi ។

មេដឹក​នាំ​ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​។ រូបភាព៖ Reuters

បន្ទាប់​ពី​វៀត​ណាម​និង​ហ្វី​លីពីន​ ឥណ្ឌូ​ណេស៊ី​នឹងក្លាយ​ជាប្រទេសទីបី ដែល​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ ដើម្បីទិញមីស៊ីល​​ផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited​ របស់​ឥណ្ឌា​។

កិច្ច​ព្រមព្រៀងនេះ​បញ្ជាក់​ពី​ការពង្រីកការនាំចេញ​សម្ភារៈការពារជាតិ​ដ៏​សំខាន់​របស់​ឥណ្ឌា ​ជា​ពិសេស​ពង្រឹងទំនាក់ទំនង​យុទ្ធសាស្ត្រជាមួយប្រទេស​​សេដ្ឋកិច្ច​ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ពេលមានការប្រកួត​ប្រជែងកាន់​តែខ្លាំង​ជាមួយប្រទេសចិន​សម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​។

មីស៊ីល BrahMos ត្រូវបាន​អភិវឌ្ឍរួមគ្នាដោយ​ឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿន​បំផុតរបស់ពិភពលោក ហើយអាច​បាញ់ចេញ​ពីដីគោក សមុទ្រ និងអាកាស។

ដោយ​ឡែក មីស៊ីលបាញ់ពី​លើអាកាសទៅអាកាសចម្ងាយឆ្ងាយ​ Astra អាចត្រូវបាន​ប្រើ​​នៅ​លើយន្តហោះចម្បាំង Sukhoi ផលិតនៅ​រុស្ស៊ីសម្រាប់​កងទ័ពអាកាសឥណ្ឌូណេស៊ី។

យ៉ាង​ណា រដ្ឋាភិបាលឥណ្ឌាមិនបានឆ្លើយតប​ទាក់​ទង​នឹង​ការ​បញ្ជា​ទិញ​នេះ​នៅ​ឡើយ​ទេ​ ហើយ​ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងញូវដេលី​ ក៏​មិនបានឆ្លើយតបភ្លាមៗ​ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ​។

ការ​ចាប់អារម្មណ៍​លើមីស៊ីល BrahMos បាន​កើនឡើង​ចាប់តាំងពីជម្លោះរយៈពេល​ ៤ថ្ងៃ​របស់ឥណ្ឌា​ជាមួយប៉ាគីស្ថាន​ កាលពីឆ្នាំមុន ពេលទីក្រុងញូវដេលីបាន​ប្រើប្រាស់ប្រព័ន្ធអាវុធនេះ​ក្នុងការប្រយុទ្ធជាលើក​ដំបូង៕

សម្រួល៖ ណឺ មិនា

The post ឥណ្ឌូណេស៊ី​ នឹង​ទិញ​មីស៊ីល BrahMos និង Astra ​ ពី​ឥណ្ឌា ក្នុង​តម្លៃ ៦៣០លានដុល្លារ appeared first on Kampuchea Thmey Daily.

ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​
ស្រប​ពេល​ពិភព​លោក​កំពុង​មាន​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្រ្ត ជម្លោះ​ប្រដាប់​អាវុធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏ចេះ​តែ​​​​​កើន​ឡើង​​ដូចគ្នា​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌា ​បាន​បញ្ជាក់​ថា ប្រទេស​ខ្លួន​​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​​នាំចេញ​មីស៊ីល​ល្បឿន​លឿន​​ជាងសំឡេង BrahMos ទៅកាន់​ប្រទេសវៀតណាម ខណៈកិច្ចព្រមព្រៀងស្រដៀង​គ្នា​នេះ​ ក៏ឥណ្ឌា​​បាន​ធ្វើ​ជាមួយ​ប្រទេសឥណ្ឌូណេ​ស៊ី ។ នេះបើយោង​តាម​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ លោក Rajesh Kumar Singh អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេសសិង្ហបុរី។

យោង​តាម​សារព័ត៌មាន NDTV World ផ្សាយ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ថ្លែងក្នុង​កិច្ច​ប្រជុំ​វេទិកា​​សន្តិសុខ Shangri-La នៅ​ប្រទេស​សិង្ហបុរី​​ រដ្ឋមន្ត្រី​​​ការ​ពារជាតិ​ឥណ្ឌា​ លោក Singh និយាយថា កិច្ចព្រមព្រៀង​ជា​មួយ​វៀតណាម​ត្រូវបានចុះហត្ថលេខា​រួច​ហើយ ទោះបីជាមិន​ទាន់​ត្រូវបាន​ប្រកាសជាសាធារណៈក៏ដោយ​។

មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​របស់​ឥណ្ឌា។ រូបភាព៖ NDTV world

លោក បន្ថែមថា៖ « ការចរចាជាមួយឥណ្ឌូណេ​ស៊ី​​ក៏​ជិត​ដល់ទីបញ្ចប់​ដែរ​ ដែល​​កិច្ចព្រមព្រៀងនេះ​អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ​! ទាំង​​ប្រទេស​ឥណ្ឌូណេស៊ី និងវៀតណាម កិច្ចព្រមព្រៀង​កំពុងស្ថិតក្នុង​ដំណាក់កាលចុងក្រោយ។ តាមពិតទៅ សម្រាប់ប្រទេសវៀតណាម​ ​វាត្រូវបានចុះហត្ថលេខា​រួចហើយ គ្រាន់​តែ​មិនទាន់ត្រូវ​បាន​ប្រកាស​ជាសាធារណៈប៉ុណ្ណោះ​ ប៉ុន្តែចុះហត្ថលេខារួច​ហើយ»។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងជាមួយវៀតណាម​​មាន​តម្លៃ​​ជាង ៦១០​លាន​ដុល្លារ​​ រួមបញ្ចូល​ទាំងអាគុយមីស៊ីល​ការពារឆ្នេរសមុទ្រ មីស៊ីល​ក្រុមដំបូង ការបណ្តុះ​បណ្តាល និងការគាំទ្រផ្នែក​ភស្តុភារ។

មិន​តែ​ប៉ុណ្ណោះ វៀតណាម​អាចគ្រោង​ទិញ​មីស៊ីល BrahMos ជំនាន់​បាញ់​ចេញ​ពី​​​​ទីតាំង​​​លើ​អាកាស​ នៅពេលក្រោយ​ទៀត​។

យ៉ាង​ណាមិញ ប្រទេសហ្វីលីពីន​បាន​ក្លាយជាអ្នកទិញប្រព័ន្ធមីស៊ីល ​BrahMos ពីបរទេស​ដំបូងគេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងមួយ​មានតម្លៃជិត ៣៧៥លានដុល្លារ​ ក្នុងឆ្នាំ ២០២២។

ចំណែក​ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេ​រំពឹងថា ​នឹងក្លាយជាប្រទេសបន្ទាប់​ដែល​ទទួលបានមីស៊ីលប្រភេទ​នេះ ពេលកិច្ចព្រមព្រៀងត្រូវបាន​បញ្ចប់។

ការវិវឌ្ឍ​ទាំង​នេះកើតឡើង​ ពេលភាពតានតឹងនៅ​តែបន្តកើតមានក្នុងសមុទ្រចិន​ខាងត្បូង។ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន​សុទ្ធតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន​លើផ្នែកខ្លះ​នៃ​សមុទ្រ។

មិន​តែ​ប៉ុណ្ណោះ មីស៊ីល BrahMos ត្រូវបានចាត់​ទុកថាជាមីស៊ីលលឿន​បំផុត​មួយ​ក្នុង​ពិភពលោក​ មានល្បឿនជាងសំឡេងប្រហែល​បីដង​។

ការ​នាំ​ចេញសម្ភារៈការពារជាតិរបស់​ឥណ្ឌាឈាន​ដល់​កម្រិត​ខ្ពស់បំផុតមិនធ្លាប់​មាន​ នៅ​ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០២៤-២៥ ហើយរដ្ឋាភិបាលកំណត់គោល​ដៅបង្កើន​​រហូត​ដល់ ៥.២៧ប៊ីលាន ​នៅ​ឆ្នាំ ២០៣០​ ៕

សម្រួល៖ ណឺ មិនា

The post ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ប្រកាសថា ខ្លួនប្រើអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ បាញ់ស្រោចលើ អ៊ុយក្រែន
រុស្ស៊ី ប្រកាសថា ខ្លួនបានប្រើមីស៊ីលទំនើបៗ ក្នុងនោះមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ហើយនេះគឺជាលើកទី៣ ដែលខ្លួន បាញ់មីស៊ីលប្រភេទនេះ ដាក់អ៊ុយក្រែន។

(រូប៖ Reuters)

ដ្បិតមិនបញ្ជាក់ពីចំនួនគ្រាប់ តែទីក្រុងមូស្គូ អះអាងថា មីស៊ីល Oreshnik ត្រូវបានប្រើ ក្នុងការវាយប្រហារនោះ ដើម្បីសងសឹកទីក្រុងកៀវ ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ដែលបណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ និងរបួស ៤២នាក់។

ក្នុងសេចក្តីប្រកាស របស់ក្រសួងការពារជាតិរុស្ស៊ី ដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥​ ខែឧសភា ឆ្នាំ២០២៦, មិនត្រឹមតែមីស៊ីល Oreshnik ទេ, ទីក្រុងមូស្គូ ក៏ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និង Zircon, មីស៊ីលបាលីស្ទិក Iskander, មីស៊ីលបាញ់ចេញពីសមុទ្រ ដីគោក និងអាកាស ព្រមទាំងដ្រូនផងដែរ ក្នុងការបាញ់ស្រោច យ៉ាងសន្ធាប់ទៅលើអ៊ុយក្រែន។

(រូប៖ Reuters)

Oreshnik គឺជាមីស៊ីលជំនាន់ថ្មី ដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង ១០ដង ពោលគឺហោះក្នុងល្បឿន ២.៥ទៅ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី។

យោងតាមប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន, មីស៊ីល Oreshnik មានឥទ្ធិពលខ្លាំង ប្រៀបបានទៅនឹងអាចម៍ផ្កាយ ហើយអាចហោះបុកទម្លុះ ខែលការពារគ្រប់ប្រភេទ ទោះខែលនោះខ្លាំងកម្រិតណាក៏ដោយ។

(រូប៖ Reuters)

នៅរាត្រីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ កងទ័ពអាកាសអ៊ុយក្រែន អះអាងថា មីស៊ីលរុស្ស៊ី ៩០គ្រាប់ និងដ្រូន ៦០០គ្រឿង បានហោះមក វាយប្រហារខ្លួន ប៉ុន្តែក្នុងនោះ មីស៊ីលបាលីស្ទិកនិងមីស៊ីលគ្រូស ៥៥គ្រាប់ ព្រមទាំងដ្រូន ៥៤៩គ្រឿង ត្រូវបានស្ទាក់ចាប់ឬបាញ់ទម្លាក់ ខណៈមីស៊ីល ១៦គ្រាប់ ហោះទៅដល់គោលដៅ វាយប្រហារ ៥៤ទីតាំង បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈជាង ១០០នាក់ទៀតរងរបួស។

នេះគឺជាការវាយប្រហារធំបំផុតមួយ ក្នុងឆ្នាំ២០២៦ ដែលបើតាមការអះអាងពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី, មីស៊ីលនិងដ្រូនរបស់រុស្ស៊ី បានកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមានទាំងអគារលំនៅដ្ឋាន សាលារៀន សាលមហោស្រព និងសារមន្ទីរផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ទ្រង់​ទ្រាយធំ! ​រុស្ស៊ី ​បញ្ជូន​ដ្រូន​ ៦០០គ្រឿង​ និងបាញ់​មីស៊ីល ​៩០គ្រាប់​ វាយប្រហារ​ អ៊ុយក្រែន ​ត្រឹមមួយ​យប់

The post រុស្ស៊ី ប្រកាសថា ខ្លួនប្រើអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ បាញ់ស្រោចលើ អ៊ុយក្រែន  appeared first on Kampuchea Thmey Daily.

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ
ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី បានបង្ហើបថា មិនយូរទេ ខ្លួននឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ពីទីក្រុងមូស្គូហើយ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

តាមការចុះផ្សាយរបស់ RT, នោះគឺជាមីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន ២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី ហើយត្រូវបានប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន អួតអាងថា មានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ទោះខែលការពារប្រភេទណា ក៏មិនអាចទប់ជាប់ដែរ។

ដ្បិតមិនបញ្ជាក់ពីពេលវេលាទទួលបាន និងចំនួនមីស៊ីលប៉ុន្មានគ្រាប់ដែលរុស្ស៊ីនឹងផ្តល់ជូនក៏ដោយ ប៉ុន្តែលោក Lukashenko អះអាងថា Oreshnik នឹងត្រូវពង្រាយក្នុងតំបន់មួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីទីក្រុង Smolensk នៃព្រំដែនរុស្ស៊ី។

លោកនិយាយថា «យើងនឹងមាន Oreshnik ក្នុងពេលឆាប់ៗ។ យើងបានយល់ព្រមជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន រួចហើយថា មីស៊ីលបន្ទាប់នឹងត្រូវបញ្ជូនទៅប្រទេសបេឡារុស មុនទៅរុស្ស៊ីទៀត»។

(រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំ២០២៤ ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។

ការវាយប្រហារនោះ គឺឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រកាសត្រៀមខ្លួន ធ្វើសង្គ្រាមលោកលើកទី៣ នៅ៣ឆ្នាំខាងមុខ

The post សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ appeared first on Kampuchea Thmey Daily.

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ
ប្រទេសកូរ៉េខាងជើង បានប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមប្រភេទថ្មីដែលមានល្បឿនលឿនជាងសំឡេង១២ដង ខណៈមេដឹកនាំ គីម ជុងអ៊ុន អួតអាងថា មីស៊ីលនេះមានសមត្ថភាពអស្ចារ្យអាចហោះទម្លុះខែលការពារគ្រប់ប្រភេទ។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ DPA)

តាមសេចក្តីរាយការណ៍របស់កាសែត Rodong Sinmun នៅថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥, ​លោក គីម និងកូនស្រី បានពិនិត្យមើលការធ្វើតេស្តមីស៊ីល ដែលហោះយ៉ាងត្រឹមត្រូវតាមគន្លង រួចក៏ធ្លាក់នៅគោលដៅក្នុងសមុទ្រនាចម្ងាយ ១ ៥០០គីឡូម៉ែត្រពីកន្លែងបាញ់បង្ហោះ។

ពាក់ព័ន្ធការបាញ់នេះ លោក គីម និយាយថា ការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មី គឺមានគោលបំណងបង្ហាញពីការត្រៀមលក្ខណៈរបស់ប្រទេសក្នុងសង្គ្រាមនុយក្លេអ៊ែរ។ វាអាចវាយប្រហារយ៉ាងមានឥទ្ធិពលលើគូប្រជែង ហើយបុកទម្លុះខែលការពារគ្រប់ប្រភេទ។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ Reuters)

សូមបញ្ជាក់ថា នេះគឺជាលើកដំបូងក្នុងឆ្នាំ២០២៥ ដែលកូរ៉េ​ខាងជើង ​បាញ់​សាកល្បង​​មីស៊ីល​ ហើយវាកើតឡើង ​ចំពេល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken កំពុង​បំពេញ​ទស្សនកិច្ច​នៅរដ្ឋធានី​សេអ៊ូល នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ជុំវិញរឿងនេះដែរ កូរ៉េខាងត្បូង ​បាន​ថ្កោលទោស​ការបាញ់​បង្ហោះ​នេះ​ថា​ជាទង្វើ​បង្ករឿង​ជាថ្មី​ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ​។

ទន្ទឹមនោះ លោក Blinken បានអត្ថាធិប្បាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក​​​ជិត​ផុតអាណត្តិ បានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីចូលរួមជាមួយកូរ៉េខាងជើង ប៉ុន្តែការឆ្លើយតបតែមួយគត់របស់ពួកគេគឺ សកម្មភាពបង្កហេតុម្តងហើយម្តងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​១​គ្រាប់​ដំបូង​ចូល​ទឹក​សមុទ្រ ​បើក​ឆាក​ទំព័រ​ឆ្នាំ​ថ្មី

The post កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ appeared first on Kampuchea Thmey Daily.

ពូទីន គំរាមបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថែមទៀត លើអ៊ុយក្រែន
បន្ទាប់ពីអួតអាងអំពីសមត្ថភាពដ៏អស្ចារ្យរបស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថែមទាំងបានបាញ់មីស៊ីលនេះ វាយប្រហារអ៊ុយក្រែនម្តងរួចមកហើយនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា លោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការបាញ់មីស៊ីលនេះជាថ្មីបន្ថែមទៀត។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)

ថ្លែងបន្ទាប់ពីកិច្ចប្រជុំ Supreme Eurasian Economic Council ក្នុងទីក្រុង St. Petersburg, កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤ មេដឹកនាំរុស្ស៊ីរូបនេះបញ្ជាក់យ៉ាងច្បាស់ថា «ត្បិតយើងមិនទាន់មានមីស៊ីលនេះច្រើនមែន ប៉ុន្តែយើងក៏មានខ្លះដែរ ហើយទីក្រុងមូស្គូក៏មិនទាន់ប្រញាប់បាញ់ច្រើនដែរព្រោះអាវុធនេះខ្លាំងពេក ប៉ុន្តែខ្លួននឹងមិនរារែកឡើយ បើចាំបាច់ មិនថាថ្ងៃនេះឬថ្ងៃស្អែក»។

Oreshnik គឺជាមីស៊ីលដែលលោក ពូទីន អួតថាមានឥទ្ធិពលខ្លាំងប្រៀបបានទៅនឹងអាចម៍ផ្កាយ ហើយអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលនោះខ្លាំងកម្រិតណាក៏ដោយ។

យោងតាមលោកពូទីន, Oreshnik គឺជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។

(រូបថត៖ Sputnik)

រុស្ស៊ី បានបាញ់មីស៊ីលនេះលើអ៊ុយក្រែនរួចមកហើយកាលពីខែមុន ពោលគឺវាយប្រហារទីក្រុង Dnipro ដោយបង្កជាការបំផ្លាញធំធេង ត្បិតកាលនោះ បំពាក់ត្រឹមក្បាលគ្រាប់ធម្មតាក៏ដោយ។

ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅអ៊ុយក្រែន ដែលបាញ់មីស៊ីល ATACMS និង HIMARS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស ទៅលើទីតាំងយោធាក្នុងទឹកដីរុស្ស៊ីដែលអន្តរជាតិទទួលស្គាល់។

ក្រោយមក លោក ពូទីន ព្រមានថា ប្រទេសណាក៏ដោយ ឲ្យតែផ្តល់អាវុធជួយអ៊ុយក្រែនយកមកបាញ់ចូលដីរុស្ស៊ី ទីក្រុងមូស្គូនឹងសងសឹក ដោយវាយប្រហារទីតាំងយោធារបស់ប្រទេសនោះវិញ។ ជាពិសេស លោកថែមទាំងចង្អុលចំឈ្មោះសហរដ្ឋអាមេរិកទៀតផង ថា ជាអ្នកបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ បង្កើនហានិភ័យនៃជម្លោះពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន

The post ពូទីន គំរាមបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ថែមទៀត លើអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល
ក្រុមឧទ្ទាមហ៊ូទី បានបញ្ជាក់ពីការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ទៅលើគោលដៅនៅកណ្តាលប្រទេសអ៊ីស្រាអែល ដែលរឿងនេះធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មី។

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ អ្នកនាំពាក្យក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនលោក Yahya Saree និយាយថា «កងកម្លាំងមីស៊ីលយេម៉ែន បានបាញ់មីស៊ីល Palestine 2 វាយប្រហារលើគោលដៅសំខាន់ក្នុងទីក្រុង Tel Aviv ហើយបេសកកម្មនោះ ទទួលជោគជ័យទាំងស្រុង»។

មីស៊ីល Palestine 2 (រូបថត៖ AP)

ជុំវិញបញ្ហានេះ ភាគីអ៊ីស្រាអែលបានបញ្ជាក់ពីការរងរបួសមនុស្សចំនួន៤នាក់ ​ប៉ុន្តែមិនបញ្ជាក់ពីការខូចខាតអ្វីទេ ហើយក្រុមហ៊ូធី ក៏មិនប្រាប់លម្អិតអំពីការវាយប្រហារនេះដែរ។

មីស៊ីល Palestine 2 ផលិតនៅយេម៉ែន ត្រូវគេអះអាងថា អាចធ្វើដំណើរលឿនជាងសំឡេង១៦ដង ពោលគឺហោះក្នុងល្បឿន ១៩ ៧៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាប្រើឥន្ធនៈរឹង ហើយអាចវាយប្រហារគោលដៅនៅក្នុងរយៈចម្ងាយ ២ ១៥០គីឡូម៉ែត្រ។

នេះមិនមែនទើបលើកដំបូងឡើយដែល ក្រុមហ៊ូធី យកមីស៊ីលល្បឿនលឿនជាងសំឡេងវាយប្រហារគោលដៅក្នុងប្រទេសអ៊ីស្រាអែល។ កាលពីខែមិថុនា ចលនាប្រដាប់អាវុធយេម៉ែនមួយនេះ ក៏បានអះអាងវាយប្រហារភាគកណ្តាលអ៊ីស្រាអែល ជាមួយមីស៊ីលហោះក្នុងល្បឿន ១០ ៦៤៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល និងកប៉ាល់ដឹកទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលឆ្លងកាត់សមុទ្រក្រហមកាលពីចុងឆ្នាំមុន ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវរងទុក្ខវេទនាដោយស្នាដៃអ៊ីស្រាអែល ចាប់តាំងពីពួកគេបើកប្រតិបត្តិការយោធា សងសឹកក្រុមហាម៉ាសកាលពីដើមខែតុលាឆ្នាំមុនមក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សកម្មប្រយុទ្ធ​ហ៊ូធី​​នៅយេម៉ែន​បង្កើន​ការ​អុកឡុក​នៅ​សមុទ្រ​ក្រហម​​

The post ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន
កងទ័ពអ៊ុយក្រែនប្រកាសថា នេះជាលើកដំបូងហើយ ដែលរុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal រហូតដល់ទៅ៣គ្រាប់ ចូលទឹកដីរបស់ខ្លួន។

(រូបថត៖ AP)

តាមការបញ្ជាក់ពីមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន, «យើងឃើញមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ប្រភេទ Kh-47M2 ចំនួន៣គ្រាប់ បាញ់ចូលទីក្រុង Starokostiantyniv នៃខេត្ត Khmelnitsky នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤។ យ៉ាងណា ព័ត៌មានលម្អិតនៃការវាយប្រហារនេះ នឹងមិនបញ្ចេញជាសាធារណៈទេ»។

តាមពិតទៅ តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក កងទ័ពលោក ពូទីន ក៏ធ្លាប់បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ចូលដីអ៊ុយក្រែនដែរ ប៉ុន្តែធ្លាប់បាញ់តែមួយគ្រាប់ឬពីរគ្រាប់ប៉ុណ្ណោះ មិនដែលបាញ់បីគ្រាប់ផ្ទួនៗបែបនេះទេ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនទាន់និយាយអ្វីសោះឡើយពាក់ព័ន្ធរឿងនេះ។

សូមបញ្ជាក់ថា រុស្ស៊ី បានកំណត់គោលដៅនិងបើកការវាយប្រហារម្តងហើយម្តងទៀតលើទីក្រុង Starokostiantyniv ដែលមានមូលដ្ឋានកងទ័ពអាកាសអ៊ុយក្រែនដ៏ធំ ហើយក៏មានមូលដ្ឋានផ្ទុកយន្តហោះ Su-24 ដែលបំពាក់ដោយមីស៊ីល Storm Shadow/SCALP-EG ផ្តល់ដោយចក្រភពអង់គ្លេស និងបារាំងផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី កំពុងសម្រុកផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ជាទ្រង់ទ្រាយធំ

The post លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.