ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កំពុងសម្រុកផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ជាទ្រង់ទ្រាយធំ

ក្រុមហ៊ុនការពារជាតិរុស្ស៊ី Rostec បានរាយការណ៍ថា មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ដែលបាញ់នៅលើអាកាស បានឈានចូលការផលិតទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ន កំពុងសម្រុកផលិតឲ្យបានបរិមាណគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការយោធា។
សព្វាវុធប្រភេទនេះ ត្រូវបានគេយល់ឃើញថា មិនអាចស្ទាក់ចាប់បានឡើយ ថ្វីបើក្រុងកៀវអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ក៏ដោយ។
លោក Vladimir Artyakov នាយកប្រតិបត្តិរងនៃក្រុមហ៊ុនរដ្ឋ បានប្រាប់ទូរទស្សន៍រុស្សីនៅថ្ងៃចន្ទទី១០ខែកក្កដាថា “កាលពីមុន ផលិតកម្មរបស់យើងឈានដល់កម្រិតមួយ សម្រាប់តែការស្រាវជ្រាវនិងការអភិវឌ្ឍប៉ុណ្ណោះ ប៉ុន្តែឥឡូវ យើងបានងាកទៅផលិតកម្មទ្រង់ទ្រាយធំ។ ដូច្នេះ អ្វីដែលក្រសួងការពារជាតិស្នើសុំពីយើង យើងនឹងធ្វើបែបនោះដោយគុណភាព និងផ្តល់ជូននូវបរិមាណតាមតម្រូវការ”។
Kinzhal គឺជាមីស៊ីល បាញ់ចេញពីអាកាស បំពាក់ជាមួយយន្តហោះ MiG-31 ហើយអ្នកជំនាញយោធាមួយចំនួនជឿថា វាក៏អាចមានសមត្ថភាពបាញ់ចេញពីជើងទម្រ សម្រាប់មីស៊ីលប្រភេទ Iskander បានដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិន បង្ហាញខ្លួនក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


