ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី នឹងទិញមីស៊ីល BrahMos និង Astra ពីឥណ្ឌា ក្នុងតម្លៃ ៦៣០លានដុល្លារ
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់លើកឡើងកាលពីថ្ងៃអង្គារ ថា ប្រទេសឥណ្ឌានឹងផ្គត់ផ្គង់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos និងមីស៊ីលវាយប្រហារអាកាសទៅអាកាសម៉ាក Astra ដល់ប្រទេសឥណ្ឌូណេស៊ី ខណៈនាយករដ្ឋមន្ត្រីឥណ្ឌា លោក Nahrendra Modi ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ទៅកាន់ទីក្រុងហ្សាកាតា។
ប្រភពព័ត៌មានឥណ្ឌាធ្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងដែលមានតម្លៃជិត ៦៣០លានដុល្លារ ទំនងជានឹងត្រូវបានចុះហត្ថលេខា អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Modi ។

បន្ទាប់ពីវៀតណាមនិងហ្វីលីពីន ឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទីបី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញមីស៊ីលផលិតដោយក្រុមហ៊ុន BrahMos Aerospace Private Limited របស់ឥណ្ឌា។
កិច្ចព្រមព្រៀងនេះបញ្ជាក់ពីការពង្រីកការនាំចេញសម្ភារៈការពារជាតិដ៏សំខាន់របស់ឥណ្ឌា ជាពិសេសពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិនសម្រាប់ឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
មីស៊ីល BrahMos ត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតរបស់ពិភពលោក ហើយអាចបាញ់ចេញពីដីគោក សមុទ្រ និងអាកាស។
ដោយឡែក មីស៊ីលបាញ់ពីលើអាកាសទៅអាកាសចម្ងាយឆ្ងាយ Astra អាចត្រូវបានប្រើនៅលើយន្តហោះចម្បាំង Sukhoi ផលិតនៅរុស្ស៊ីសម្រាប់កងទ័ពអាកាសឥណ្ឌូណេស៊ី។
យ៉ាងណា រដ្ឋាភិបាលឥណ្ឌាមិនបានឆ្លើយតបទាក់ទងនឹងការបញ្ជាទិញនេះនៅឡើយទេ ហើយស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងញូវដេលី ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
ការចាប់អារម្មណ៍លើមីស៊ីល BrahMos បានកើនឡើងចាប់តាំងពីជម្លោះរយៈពេល ៤ថ្ងៃរបស់ឥណ្ឌាជាមួយប៉ាគីស្ថាន កាលពីឆ្នាំមុន ពេលទីក្រុងញូវដេលីបានប្រើប្រាស់ប្រព័ន្ធអាវុធនេះក្នុងការប្រយុទ្ធជាលើកដំបូង៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


