ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល១គ្រាប់ដំបូងចូលទឹកសមុទ្រ បើកឆាកទំព័រឆ្នាំថ្មី
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល១គ្រាប់ជាលើកដំបូងក្នុងឆ្នាំ២០២៥ ចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

បើយោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលនេះត្រូវបានបាញ់នៅថ្ងៃចន្ទទី៦ខែមករា ហើយហោះបានចម្ងាយប្រហែល ១ ១០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងទឹកសមុទ្ររវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។
កូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះនេះថាជាការបង្ករឿងមួយទៀត ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។ លោក Blinken បានអត្ថាធិប្បាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិលោក Joe Biden បាន «ខិតខំប្រឹងប្រែងជាច្រើនដើម្បីចូលរួមជាមួយកូរ៉េខាងជើង» ប៉ុន្តែការឆ្លើយតបតែមួយគត់របស់ពួកគេគឺ «សកម្មភាពបង្កហេតុបន្ថែមទៀត»។
លោក Blinken ក៏បានស្ដីបន្ទោសទីក្រុងមូស្គូផងដែរ ចំពេលមានរបាយការណ៍ថា រុស្ស៊ី កំពុងរៀបចំចែករំលែកបច្ចេកវិទ្យាផ្កាយរណបកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាង។ លោកបានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើង «កំពុងទទួលបានឧបករណ៍យោធា និងការហ្វឹកហ្វឺនរបស់រុស្ស៊ីរួចហើយ។ ឥឡូវនេះ យើងមានហេតុផលជឿថា ទីក្រុងមូស្គូ មានបំណងចែករំលែកបច្ចេកវិទ្យាអវកាស និងផ្កាយរណបកម្រិតខ្ពស់ជាមួយទីក្រុងព្យុងយ៉ាង»។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីការការពារប្រឆាំងនឹងការឈ្លានពានពីកូរ៉េខាងជើង គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Blinken ក្នុងនាមជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក មុនពេលប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ចូលស្បថឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


