យល់សប្ដិ Archives - Kampuchea Thmey Daily

ហេតុអ្វីបានជាមនុស្សគេងលក់ តែងតែយល់សប្តិ?
តើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាយើងត្រូវតែគេងសុបិន? ដូច្នេះតើសុបិនទាំងនោះចង់ប្រាប់យើងពីអ្វី? ហើយ​ពេល​យើង​គេង តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​រាង​កាយ​យើង?

នៅពេលគេង រាងកាយរបស់អ្នកនឹងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន។ នេះអនុញ្ញាតឲ្យរាងកាយសម្រាកពេញលេញ ហើយក៏មានសារៈសំខាន់សម្រាប់សុខភាពទូទៅ​ផងដែរដូចជា ការ​គេង​ជួយឲ្យខួរក្បាល និង​រាង​កាយ​ដើរ​យឺត ហើយ​ចូល​ទៅ​ក្នុង​ដំណើរ​ការ​ងើប​ឡើង​វិញ​។ ជា​លទ្ធផល រាងកាយនិង​ចិត្ត​ដំណើរការ​បាន​ល្អ​នៅ​ថ្ងៃ​បន្ទាប់ និង​ក្នុង​រយៈពេល​វែង អ្វីដែល​កើតឡើង​នៅពេល​អ្នក​គេង​មិន​លក់​គឺជា​ដំណើរការ​មូលដ្ឋាន​មួយ​ វាប៉ះពាល់ដល់ការគិត ការផ្តោតអារម្មណ៍ កម្រិតថាមពល និងអារម្មណ៍ ដូច្នេះការគេងឲ្យបានគ្រប់គ្រាន់គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សពេញវ័យ​ ហើយ​រឹតតែ​ពិសេស​ទៀត​សម្រាប់​កុមារ និង​យុវវ័យ។

ដូច្នេះតើអ្វីបណ្តាលឲ្យលោកអ្នកត្រូវគេងយល់សុបិន?

រហូត​មក​ដល់​ពេល​នេះ វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ច្បាស់​ថា​ ហេតុអ្វី​បាន​ជា​មនុស្ស​គ្រប់គ្នាត្រូវតែយល់​សប្តិ។ ប៉ុន្តែមានការរំពឹងទុកគួរឲ្យចាប់អារម្មណ៍មួយចំនួននិងការស្រាវជ្រាវអំពីមូលហេតុដែលអាចកើតមាននៃសុបិន។

-យល់សប្តិ ពីព្រោះខួរក្បាលរៀបចំការចងចាំរបស់ខ្លួន។

-យល់សប្តិដោយសារតែឥទ្ធិពលនៃគំនិត ភាពតានតឹង និងអារម្មណ៍របស់យើង។

-យល់សប្តិដោយសារតែសារធាតុគីមី និងចរន្តអគ្គិសនីនៅក្នុងខួរក្បាលផ្លាស់ប្តូរ។

-យល់សប្តិព្រោះវាជាសញ្ញានៃជំងឺនៅក្នុងខ្លួន។

ការយល់សប្តិកើតឡើងញឹកញាប់ និងខ្លាំងបំផុតក្នុងអំឡុងពេលដំណេកដំណាក់កាលទី 4 (REM) ប៉ុន្តែវាអាចកើតឡើងក្នុងដំណាក់កាលនៃការគេងណាមួយ។ កន្លែងដែលសុបិន REM ​​មានទំនោរទៅជាស្រមើស្រមៃ ប្រាកដនិយម ឬចម្លែកជាង។ អំឡុងពេលគេងធម្មតា  អ្នកឆ្លងកាត់វដ្តនៃការគេងពី ៤ ទៅ ៥ ដោយវដ្តនៃការគេងនីមួយៗមាន ៤ ដំណាក់កាលនៃការគេង។

ដំណាក់កាលទី១ គឺជារយៈពេលខ្លី​ វា​មាន​ន័យ​ថា​ងងុយគេង​ហើយ​ប្តូរ​ទៅ​ដេក។

ដំណាក់កាលទី ២ រាងកាយ និងចិត្តរបស់អ្នកថយចុះនៅពេលអ្នកចាប់ផ្តើមងងុយគេង។ ការភ្ញាក់ដឹងខ្លួនគឺងាយស្រួលបំផុតក្នុងដំណាក់កាលពីរដំបូងនេះ។

នៅដំណាក់កាលទី៣ ត្រូវបានគេស្គាល់ផងដែរថាជាការគេងជ្រៅ។ រាងកាយនឹងចូលទៅក្នុងរបៀបងើបឡើងវិញ។ វានឹងកាន់តែយឺត។ ទន្ទឹមនឹងនេះ សកម្មភាពទូទៅរបស់ខួរក្បាលថយចុះខ្លាំង។

ដំណាក់កាលទី ៤ គឺជាការគេង REM នៅក្នុងការគេងប្រភេទនេះ សកម្មភាពខួរក្បាលត្រឡប់ទៅកម្រិតស្រដៀងនឹងពេលដែលអ្នកភ្ញាក់។ នេះពន្យល់ពីមូលហេតុដែល REM ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុបិនខ្លាំងបំផុត។ នៅពេលដែលការដកដង្ហើម និងចង្វាក់បេះដូងកើនឡើងអំឡុងពេលគេង REM សាច់ដុំភាគច្រើនឈប់ដំណើរការ។ នេះរារាំងយើងពីការបង្ហាញពីសុបិនច្បាស់លាស់ទាំងនោះ។

តើមានអ្វីកើតឡើងក្នុងពេលគេង រួមទាំងដំណាក់កាលផ្សេងគ្នានៃការគេងដែលកើតឡើងបន្តិចម្តងៗ ដែលបង្ហាញពីភាពស្មុគស្មាញនៃការគេង និងសារៈសំខាន់របស់វាចំពោះសុខុមាលភាពរបស់យើង។ ស្ទើរតែគ្រប់ផ្នែកនៃរាងកាយផ្លាស់ប្តូរយ៉ាងខ្លាំងអំឡុងពេលគេង នៅពេលអ្នកគេង ណឺរ៉ូន (កោសិកាប្រសាទ)​ រាប់ពាន់នៅក្នុងខួរក្បាលបានផ្លាស់ប្តូរពីស្ថានភាពភ្ញាក់មួយទៅជាស្ថានភាពងងុយគេង។ ការគេងនេះពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធការពាររាងកាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សុបិនអាក្រក់ញឹកញាប់ គឺជាការព្រមានសុខភាពពុំគួរមើលរំលងសោះឡើយ

The post ហេតុអ្វីបានជាមនុស្សគេងលក់ តែងតែយល់សប្តិ? appeared first on Kampuchea Thmey Daily.

សុបិនអាក្រក់ញឹកញាប់ គឺជាការព្រមានសុខភាពពុំគួរមើលរំលងសោះឡើយ
ជំងឺអូតូអ៊ុយមីន រួមទាំងជំងឺលុយពីស អេរីថេម៉ាតូសស ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ អាចត្រូវបានព្រមានជាមុន ដោយការកើនឡើងនៃសុបិនអាក្រក់ ឬភាពស្រឡាំងកាំង នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយថ្មីៗនេះនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ eClinicalMedicine ។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge និង King’s College London (UK) បានស្ទង់មតិមនុស្ស ៦៧៦ នាក់ដែលមានជំងឺលុយពីស និង ៤០០ គ្រូពេទ្យ ហើយបានធ្វើបទសម្ភាសន៍លម្អិតជាមួយមនុស្ស ៦៩នាក់ដែលមានជំងឺអូតូអ៊ុយមីនទាក់ទងនឹងប្រព័ន្ធ musculoskeletal ជាទូទៅ។

ក្រុមស្រាវជ្រាវក៏បានសួរអ្នកជំងឺ អំពីពេលដែលរោគសញ្ញានៃសរសៃប្រសាទ និងផ្លូវចិត្តចំនួន ២៩ បានកើតឡើង ដូចជា ជំងឺធ្លាក់ទឹកចិត្ត, ភាពស្រវាំងភ្នែក, ការបាត់បង់តុល្យភាព។ អ្នកជំងឺត្រូវបានសួរផងដែរថា តើពួកគេអាចរាយបញ្ជីលំដាប់នៃរោគសញ្ញាដែលជាធម្មតាកើតឡើងនៅពេលដែលជំងឺរបស់ពួកគេផ្ទុះឡើង។

យោងតាមការសង្ខេបការសិក្សានៅក្នុង SciTech Daily រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតដែលត្រូវបានរាយការណ៍គឺរំខានដល់ដំណេកដែលកើតឡើងចំពោះអ្នកជំងឺ ៣ នាក់ក្នុងចំណោម ៥ នាក់។ មួយភាគបីនៃពួកគេបាននិយាយថា រោគសញ្ញានេះបានលេចឡើងជាងមួយឆ្នាំមុនពេលចាប់ផ្តើមនៃជំងឺលុយពីស។

មូលហេតុនៃការរំខានដល់ដំណេកគឺភាគច្រើនជាសុបិនអាក្រក់ ដែលជារឿយៗមានភាពសកម្ម និងគួរឲ្យធុញថប់ ពាក់ព័ន្ធនឹងការត្រូវបានវាយប្រហារ ជាប់គាំង ឬដួលជាដើម។ មួយភាគបួននៃអ្នកជំងឺបានរាយការណ៍ពីការយល់ច្រលំ ទោះបីជាក្នុង ៨៥% នៃរោគសញ្ញាទាំងនេះមិនលេចឡើងរហូតដល់ការចាប់ផ្តើមនៃជំងឺឬក្រោយមកក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាដំណាក់កាលនៃភាពស្រឡាំងកាំងនេះធ្វើតាមដំណាក់កាលនៃសុបិន្តអាក្រក់។

យោងតាមអ្នកនិពន្ធ នេះបង្ហាញថា សុបិនអាក្រក់អាចជារោគសញ្ញាដំបូងបំផុតដែលនាំអ្នកជំងឺ និងគ្រូពេទ្យឲ្យយកចិត្តទុកដាក់ចំពោះលទ្ធភាពនៃជំងឺនេះ។ សុបិនអាក្រក់ត្រូវបានបន្តដោយការយល់ច្រលំ ដែលជាសញ្ញាកាន់តែច្បាស់ថាជំងឺអូតូអ៊ុយមីនបានចាប់ផ្តើមហើយ។ នេះគឺដោយសារតែប្រព័ន្ធសរសៃប្រសាទរបស់មនុស្សដែលមានជំងឺអូតូអ៊ុយមីនត្រូវបានរងផលប៉ះពាល់ដោយជំងឺនេះផងដែរ។ ភស្តុតាងពីមុនបានបង្ហាញថាជំងឺលុយពីសបំផ្លាញផ្នែកខ្លះនៃខួរក្បាល។

សញ្ញាដំបូងដូចជាសុបិនអាក្រក់ អាចក្លាយជាឧបករណ៍ដ៏សំខាន់បំផុតក្នុងការព្យាបាលក្រុមនៃជំងឺនេះ ដែលអាស្រ័យយ៉ាងខ្លាំងទៅលើថាតើអ្នកជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យ និងអន្តរាគមន៍ទាន់ពេលដែរឬទេ។ ជំងឺអូតូអ៊ុយមីន គឺជាក្រុមនៃជំងឺដែលកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយវាយប្រហារខុសកោសិកាដែលមានសុខភាពល្អ ដោយចាត់ទុកវាជាភ្នាក់ងារបង្កគ្រោះថ្នាក់។

ប្រព័ន្ធភាពស៊ាំធម្មតាមានមុខងារដើម្បីការពាររាងកាយពីបាក់តេរី មេរោគ និងភ្នាក់ងារបង្កជំងឺផ្សេងៗ។ ចំពោះអ្នកដែលមានជំងឺអូតូអ៊ុយមីន ប្រព័ន្ធភាពស៊ាំផលិតអង្គបដិប្រាណ និងកោសិកាភាពស៊ាំដែលវាយប្រហារកោសិកា និងជាលិកាដែលមានសុខភាពល្អផ្ទាល់ខ្លួនរបស់អ្នកជំងឺ។ នេះនាំឲ្យមានការរលាក និងការខូចខាតនៅក្នុងសរីរាង្គ និងផ្នែកដែលរងផលប៉ះពាល់ ដែលបណ្តាលឲ្យមានរោគសញ្ញាគ្រោះថ្នាក់ និងផលវិបាកជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ​ពេល​ល្ងាច ​៥​ ប្រភេទ​ អាចបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរដល់​ដំណេក

The post សុបិនអាក្រក់ញឹកញាប់ គឺជាការព្រមានសុខភាពពុំគួរមើលរំលងសោះឡើយ appeared first on Kampuchea Thmey Daily.

សុបិនឃើញបរិភោគមីឆា ជីវិតនឹងមានការផ្លាស់ប្ដូរដ៏ធំ
កាលបើលោកអ្នកគេងយល់សុបិនឃើញ​ទទួលទាន​មីឆា  យោងតាមការទស្សន៍ទាយពីបុរាណកាលមកបញ្ចាក់​ពី ហិរញ្ញវត្ថុ​ដែល​ធ្លាប់​ជាប់គាំង​នឹង​ត្រលប់មកជាល្អប្រសើរឡើងវិញ។ ជាពិសេសនាពេលឆាប់ៗនេះ អ្នកនឹងមានការផ្លាស់ប្តូរមួយចំនួននៅក្នុងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើងជាងមុន។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលនេះសូមលោកត្រូវមានការប្រុងប្រយ័ត្នចំពោះមនុស្សវ័យក្មេងនៅក្នុងផ្ទះ អ្នកអាចជួបរឿងអាក្រក់មួយចំនួន ឬការឈ្លោះទាស់តែងគ្នាជាក់ជាពុំខាន។

ចំពោះស្នេហានាពេលនេះ សម្រាប់បេះដូង​អ្នក​នៅលីវ​ នឹងប្រែមកជាពណ៌ផ្កាឈូកដោយសារតែមានមនុស្សចាប់ចិត្តប្រតិព័ន្ធលើរូបអ្នក។ ដូច្នេះហើយ ប្រសិនបើអ្នកជ្រើសរើសទំនាក់ទំនងជាមួយនរណាម្នាក់ ចូរមើលដោយប្រុងប្រយ័ត្ន។ ធ្វើការសម្រេចចិត្តយឺតៗ កុំប្រញាប់។

ចំណែក​អ្នក​ដែល​មាន​ដៃគូ​ស្នេហា​វិញ​ ហាក់​មាន​បញ្ហា​ផ្លូវ​ចិត្ត ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ខ្លាំងនោះទេ ។ ក្នុងនោះផងដែរ​ បើ​មាន​ជម្លោះ​ត្រូវ​ឈប់​ប្រើ​អារម្មណ៍។ ហើយ​វា​ជា​ការ​ប្រសើរ​ខ្លាំងណាស់ ប្រសិនបើអ្នកទាំងពីរបើកចំហបេះដូងរៀងៗខ្លួនដោយការនិយាយគ្នាហើយប្រើសតិជានិច្ច។

ដោយឡែក ចំពោះហិរញ្ញវត្ថុ​ចាត់​ទុក​ថា​ល្អប្រសើរជាងពេលមុន មាន​របស់​ពិសេស​ក្នុង​ការ​ចាយវាយ​ដោយ​មិន​ខ្វល់ខ្វាយ​។ បើ​អ្នក​គិត​ចង់​យក​ឱកាស​នោះ​ ចាត់​ទុក​ថា​ជា​រឿង​ល្អ​ដែល​មាន​ឱកាស​ឈ្នះច្រើន។ ចំណែកការងារ អាចនឹងមានការផ្លាស់ប្តូរធំឲ្យកាន់តែប្រសើរជាងមុន។ នាពេលនេះអាចមានឱកាស​ទួលបាន​លាភ​សំណាង​ពី​ការងារ​ដែល​ខ្លួនធ្លាប់ធ្វើកន្លងមក។ បើ​អ្នក​គិត​ចង់​វិនិយោគ​លើ​អ្វី​មួយ​ចាត់​ទុក​ថា​ល្អ និង​មាន​ឱកាស​ជោគជ័យហើយប្រាកដជានឹងមានផលចំណេញទ្វេរគុណមិនខានឡើយ៕

គ្រូ ណុប

The post សុបិនឃើញបរិភោគមីឆា ជីវិតនឹងមានការផ្លាស់ប្ដូរដ៏ធំ appeared first on Kampuchea Thmey Daily.

យល់សប្តិបាត់រថយន្ត ជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមាន
យល់សប្តិបាត់រថយន្ត មិនថារកឃើញ ឬរកមិនឃើញ ​តាម​ជំនឿ​​អាច​ជា​ប្រផ្នូលនៃទុក្ខព្រួយ​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​ពិត។

យល់សប្តិបាត់រថយន្ត រកមិនឃើញ

ប្រសិនបើកំពុងជួបបញ្ហាក្នុងជីវិត បានន័យថា នេះជាសញ្ញានៃការកើនឡើងបញ្ហា ស្របពេលដែលការពឹងពំនាក់អ្នកដទៃ មិនអាចសង្ឃឹមអ្វីបានឡើយ។

យល់សប្តិ​បាត់​រថយន្ត ​រកឃើញ​វិញ

វាជាប្រផ្នូលនៃការការទទួលបានលាភ​សំណាង​ពី​ការ​ផ្សងសំណាង ការ​វិនិយោគ ឬ​ជំនួញ​ផ្ទាល់ខ្លួន។

យល់សប្តិបាត់រថយន្ត នៅថ្ងៃចន្ទ

នេះ​អាចជាសញ្ញាអវិជ្ជមាន​នឹង​កើត​មាន ឬ​មិន​នឹក​ស្មាន​ដល់នៅក្នុងជីវិតពិត ដែលវាបណ្តាលឱ្យមានការថប់បារម្ភយ៉ាងខ្លាំង។

យល់សប្តិបាត់រថយន្ត នៅថ្ងៃអង្គារ

អំឡុងពេលនេះអ្នកអាចជួបជាមួយមនុស្សចម្លែក ឬមនុស្សថ្មីជាញឹកញាប់ ហើយអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហា ឬការរំខានដែលអាចប៉ះពាល់ដល់សុខភាព។

យល់សប្ដិបាត់រថយន្ត នៅថ្ងៃពុធ

សុបិននេះជាប្រផ្នូលនៃគ្រោះថ្នាក់ក្នុងការធ្វើដំណើរ​ជិត ឬ​ឆ្ងាយ ឬពុំនោះទេការ​ធ្វើ​ដំណើរ​នឹងមិនអាចទៅដល់ទិសដៅដោយរលូន។

យល់សប្តិបាត់រថយន្ត នៅថ្ងៃព្រហស្បតិ៍

មនុស្ស​ស្និទ្ធស្នាលកំពុង​យក​ចំណេញលើអ្នកមិនថាការរកស៊ី និងវិស័យអ្វីឡើយ។ វាក៏និមិត្តរូបនៃការផ្លាស់ប្ដូរមុខតំណែងដែលពុំសូវល្អប្រសើរផងដែរ។

យល់សប្តិបាត់រថយន្ត នៅថ្ងៃសុក្រ

​ក្នុង​អំឡុង​ពេល​នេះអ្នកអាច​នឹង​ជួប​ឧបសគ្គ ឬ​បញ្ហា​ក្នុង​ពេល​បំពេញ​ការងារ។

យល់សប្តិបាត់រថយន្ត នៅថ្ងៃសៅរ៍

ឱកាសទទួលបានលាភ លុយកាក់ របររកស៊ី ឬការងារ​ជោគជ័យ អាចពុំមានខ្ពស់ឡើយ ត្បិតរថយន្តដែលបាត់ទៅប៉ះចំធាតុមិនល្អ។

យល់សប្ដិបាត់រថយន្ត នៅថ្ងៃអាទិត្យ

ក្នុងកំលុងពេលនេះអាចមានរឿង​ឈ្លោះ​ប្រកែក​ជាមួយ​មិត្ត​រួម​ការងារ ឬ​អ្នក​ស្គាល់​គ្នា។ ដូច្នេះចូរចៀសវាង​ការ​ជួប​ចរចា ឬធ្វើ​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញអង្ករ ប្រផ្នូលនៃការមានកូន ឯទ្រព្យសម្បត្តិហូរចូលឥតខ្វះ

ចុចអាន៖ សុបិនឃើញទាហាន ជាប្រផ្នូលគួរសប្បាយចិត្ត

The post យល់សប្តិបាត់រថយន្ត ជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមាន appeared first on Kampuchea Thmey Daily.

យល់សប្តិឃើញសណ្ដែកកួរ ក្នុងទំនាក់ទំនងនឹងកើតមានជម្លោះ
យោងទៅតាមអត្ថបទបកស្រាយសុបិនបុរាណបានចែងថា យល់សប្តិឃើញសណ្ដែកកួរ មានន័យថា ការងាររបស់អ្នកនឹងមិនដំណើរការល្អទេ។ ជាពិសេសក្នុងការសម្របសម្រួលទំនាក់ទំនង អាចកើតជម្លោះ និងការខ្វែងគំនិតជាមួយដៃគូ។ ឃើញសណ្ដែកកួរ តែមិនបានប៉ះ ឬចម្អិន ឬហូប បើជាមន្ត្រីរាជការ ត្រូវឱ្យប្រយ័ត្ននឹងបុគ្គលដែលមានឋានៈប្រហាក់ប្រហែលគ្នា ត្បិតគេកំពុងច្រណែនឈ្នានីស។ ប្រសិនបើជាអ្នកវិនិយោគក្នុងអាជីវកម្មជាមួយមិត្តភក្តិ ចូរប្រយ័ត្ននឹងការក្លែងបន្លំដែលអាចកើតមាន ព្រោះទំនុកចិត្តរបស់អ្នកខ្លាំងពេក។

ក្នុងន័យស្នេហា យល់សប្តិឃើញសណ្ដែកកួរឆៅក្ដៅ ឆ្អិនក្ដី ពុំមែនជាប្រផ្នូលល្អឡើយ។ យល់សប្តិនេះបកស្រាយថា​ ទំនាក់ទំនងចាប់ផ្ដើមរកាំរកូស ដោយសារភាគីម្ខាងៗ​យកតែឈ្នះរៀងខ្លួន។ ចំពោះ​អ្នក​នៅ​លីវ​វិញ យល់សប្ដិឃើញសណ្ដែកកួរក្នុងស្ថានភាពបែបណាក៏ដោយ ​គូព្រេងរបស់អ្នកចាប់ផ្ដើមបង្ហាញខ្លួនក្នុងជីវិតពិតហើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រសិនសុបិនឃើញខ្លួនឯងស្លាប់ ឬត្រូវគេសម្លាប់

The post យល់សប្តិឃើញសណ្ដែកកួរ ក្នុងទំនាក់ទំនងនឹងកើតមានជម្លោះ appeared first on Kampuchea Thmey Daily.

ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស
ការស្ទង់មតិប្រព្រឹត្តទៅដោយក្រុមអ្នកវិទ្យាសាស្ត្រនៅញូវយ៉ក ធ្វើឲ្យពួកគេចម្លែកចិត្តជាខ្លាំងព្រោះអាកប្បកិរិយាមិនប្រក្រតីរបស់មឹកដែលគេចាប់ទុកមួយក្បាលឈ្មោះ Costello ។

អ្នកស្រាវជ្រាវសង្កេតឃើញមឹក Costello ផ្លាស់ប្ដូរពណ៌ និងលំនាំអំឡុងពេលគេងញឹកញាប់គួរឲ្យកត់សម្គាល់ ចំណុចនេះនាំឲ្យពួកគេជឿជាក់ថាមឹកកំពុងយល់សប្តិ ហើយព្យាយាមបញ្ចេញកាយវិការដើម្បីឆ្លើយតបនឹងអ្វីដែលវាឃើញ ។

យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា មឹក Costello ធ្លាប់បង្វិលដៃ និងបាញ់ទឹកពណ៌ចេញពីខ្លួនក្រោយភ្ញាក់ពីដំណេកភ្លាមៗ ដែលជាវិធីមឹកទូទៅប្រើពេលរត់គេចពីសត្រូវ ដូច្នេះគេសន្និដ្ឋានថាវាប្រាកដជាយល់សុបិនអាក្រក់មិនខាន ។ មិនតែប៉ុណ្ណោះអ្នកស្រាវជ្រាវប៉ាន់ស្មានទៀតថា “លំដាប់លំដោយនៃអាកប្បកិរិយាស្មុគស្មាញកន្លងមកបង្ហាញថា សត្វមឹកមានជំងឺ Parasomnias ដែលបណ្ដាលឲ្យពួកវាសុបិនអាក្រក់និងរំខានដល់ដំណេក” ។

យ៉ាងណាការសិក្សាខាងលើទើបតែបានធ្វើជាមួយមឹក Costello មួយក្បាលនៅឡើយទេ ទើបគេមិនទាន់អះអាង ១០០ ភាគរយអំពីការរកឃើញនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែព្យាយាមសង្កេតមើលបន្ថែមដើម្បីប្រមូលព័ស្តុតាងកាន់តែច្បាស់ ៕

ប្រភព ៖ sputnik

ចុចអាន ៖ រកឃើញមូលហេតុ ធ្វើឲ្យកង្កែបកញ្ចក់មានខ្លួនថ្លា

The post ការសិក្សាថ្មី៖ មឹកចេះយល់សុបិនទាំងល្អនិងអាក្រក់ មិនខុសពីមនុស្ស appeared first on Kampuchea Thmey Daily.

យល់សប្តិឃើញប្រចៀវ ត្រូវប្រយ័ត្នចំពោះការធ្វើដំណើរ
ប្រជាជនពីដើមតែងមានជំនឿលើការយល់សប្តិឃើញសត្វ។ សត្វនីមួយៗនឹងបង្ហាញអត្ថន័យខុសៗគ្នាទៅតាមធម្មជាតិរបស់វា។ តួយ៉ាងយល់សប្តិឃើញសត្វប្រចៀវ ត្រូវបានគេជឿថា ជាប្រផ្នូលសម្រាប់ទស្សន៍ទាយអំពីព្រឹត្តិការណ៍ល្អនិងអាក្រក់មួយចំនួនដែលអាចនឹងកើតឡើងនាពេលអនាគត។

ប្រសិនបើយល់សប្តិឃើញប្រចៀវកំពុងហោះហើរ ទស្សន៍ទាយ​ថា ​អ្នក​ដែល​ឈឺ​នឹង​បាន​ធូរស្រាល​ឡើង​វិញ​ ឬជាសះស្បើយតែម្ដង។​ ​សំណាង​អាក្រក់​ដែល​បាន​ជួបប្រទះ​ក្នុង​រយៈពេល​យូរ​មក​ហើយ​នឹង​ធូរស្រាកស្រាន្តផងដែរ​។

ប៉ុន្តែបើឃើញសត្វប្រចៀវហើរចូលផ្ទះ បន្ទប់គេង ឬធ្វើសម្បុកនៅក្នុងទីលំនៅរបស់អ្នក បកស្រាយថា ទំនាក់ទំនងជាមួយមនុស្សនៅក្នុងផ្ទះមិនសូវល្អជានឹងគ្នានោះទេ តម្រូវឱ្យមានការប្រយ័ត្នចំពោះសម្ដីដែលប្រើលើគ្នា ព្រោះអាចនឹង​មាន​បញ្ហា​ជម្លោះ​​។

ដោយឡែកបើឃើញសត្វប្រចៀវជាច្រើនក្បាល មានន័យថា ក្នុងអំឡុងពេលនេះមានកិច្ចការជាច្រើនដែលត្រូវទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់នៃកិច្ចការនោះវានឹងទទួលផលល្អប្រសើរ។

យ៉ាងណាមិញ បើយល់សប្តិឃើញសត្វប្រចៀវខាំ មានន័យថា អំឡុងពេលនេះមិនគួរធ្វើដំណើរតែម្នាក់ឯងនោះទេ ព្រោះអាចមានគ្រោះថ្នាក់ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិបានហូបសាច់ពស់ ​អត្ថន័យបែបណា?

ចុចអាន៖ បុរាណជឿថា សុបិនឃើញផ្លែចេក បង្ហាញពីលាភសំណាង

The post យល់សប្តិឃើញប្រចៀវ ត្រូវប្រយ័ត្នចំពោះការធ្វើដំណើរ appeared first on Kampuchea Thmey Daily.

យល់សប្តិបានហូបសាច់ពស់ ​អត្ថន័យបែបណា?
សុបិនចង់ហូបសាច់ពស់ ឬបានហូបពស់ជាអាហារ មានហេតុភេទទាំងល្អនិងអាក្រក់កើតឡើងចំពោះអនាគត ហើយខាងក្រោមជាការបកស្រាយ!

សុបិនឃើញពស់ឆ្អិន

ប្រសិនបើអ្នកសុបិនឃើញថា ខ្លួនបានហូបពស់ឆ្អិន ជាប្រផ្នូលប្រាប់ឱ្យប្រយ័ត្ននឹងពាក្យសម្ដីរបស់ខ្លួនពេលប្រើជាមួយមនុស្សជិតស្និទ្ធ គូស្នេហ៍ និងដៃគូរកស៊ី។ ​ពាក្យ​របស់អ្នក ​អាច​ធ្វើឱ្យមានការយល់ច្រឡំ បង្កឱ្យមានទំនាស់ជាមួយដៃគូសន្ទនា ជាពិសេសក្នុងរឿងស្នេហា អាចឈានដល់ការប្រេះឆា ដោយសម្ដីមិនចេះគិត។

សុបិនឃើញពស់ឆៅ

ផ្ទុយពីពស់ឆ្អិន សុបិនឃើញពស់ឆៅ ជាសញ្ញា​សំណាង​ក្នុង​រឿង​ស្នេហា និងហិរញ្ញវត្ថុ។ អំឡុងពេលនេះ ការងារនឹងត្រូវបានទទួលស្គាល់ ដែលនាំឱ្យប្រាក់ចំណូលកើនឡើង។ ចំពោះស្ត្រី នឹងមាននរណាម្នាក់សុំសហការបើកអាជីវកម្មជាជាមួយ។

សុបិនហូបពស់ស្ងោរ

វាជាសញ្ញាព្រមានអំពីគ្រោះថ្នាក់។ ចូរប្រយ័ត្នចំពោះអ្វីគ្រប់យ៉ាងដែលនៅវិញខ្លួន មិនថាសកម្មភាពខ្លួនឯង មនុស្សជិតស្និទ្ធ មិត្តរួមការងារ លុយកាក់ និងសុខភាពផងដែរ។ ក្នុងរឿងស្នេហា ប្រសិនបើអ្នកនៅលីវ សុបិននេះមានន័យថា ដៃគូរបស់អ្នកមិនទាន់មកដល់ទេ។ ​ឯអ្នក​រៀបការ​ហើយ​ចូរប្រយ័ត្ន​​ជម្លោះ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់។

សុបិនហូបពស់ចៀន

បកស្រាយថា ការងារ ជីវិតផ្ទាល់ខ្លួន រួមទាំងស្នេហា នឹងមានមនុស្សមកជួយជ្រោមជ្រែង ប្រសិនប្រឈមនឹងបញ្ហា។ ឃើញខ្លួនឯងហូបពស់ចៀន បញ្ជាក់ថា ការចំណាយ​ធំ​ជាង​ចំណូល ប៉ុន្តែមិនជាបញ្ហាចោទខ្លាំងនោះទេ ត្បិតអ្នកនឹងមានសំណាងឈ្នះការផ្សងរង្វាន់ផ្សេងៗ។

សុបិនហូបពស់អាំង

សុបិនហូបពស់អាំងឬដុត មានន័យថា អ្នក​នៅ​លីវ​មាន​ឱកាសជួបគូព្រេង ​ដែល​អាចឈានដល់ដំណាក់កាលរៀប​ការ​។ ចំពោះអ្នកធ្វើការបានហូបពស់អាំងក្នុងសុបិន មានន័យថា ការងារអ្នកមានឱកាសអភិវឌ្ឍយ៉ាងរហ័ស ប៉ុន្តែចូរប្រយ័ត្នចំពោះសុខភាព ព្រោះអាចកើតជំងឺរ៉ាំរ៉ៃ៕

អត្ថបទ៖ សន្យា

ចុចអាន៖ បុរាណជឿថា សុបិនឃើញផ្លែចេក បង្ហាញពីលាភសំណាង

ចុចអាន៖ គេថា សុបិនជ្រុះក្រចកដៃ ជាប្រផ្នូលអាក្រក់?

The post យល់សប្តិបានហូបសាច់ពស់ ​អត្ថន័យបែបណា? appeared first on Kampuchea Thmey Daily.