វប្បធម៌ ជំនឿ
យល់សប្តិឃើញសណ្ដែកកួរ ក្នុងទំនាក់ទំនងនឹងកើតមានជម្លោះ
យោងទៅតាមអត្ថបទបកស្រាយសុបិនបុរាណបានចែងថា យល់សប្តិឃើញសណ្ដែកកួរ មានន័យថា ការងាររបស់អ្នកនឹងមិនដំណើរការល្អទេ។ ជាពិសេសក្នុងការសម្របសម្រួលទំនាក់ទំនង អាចកើតជម្លោះ និងការខ្វែងគំនិតជាមួយដៃគូ។ ឃើញសណ្ដែកកួរ តែមិនបានប៉ះ ឬចម្អិន ឬហូប បើជាមន្ត្រីរាជការ ត្រូវឱ្យប្រយ័ត្ននឹងបុគ្គលដែលមានឋានៈប្រហាក់ប្រហែលគ្នា ត្បិតគេកំពុងច្រណែនឈ្នានីស។ ប្រសិនបើជាអ្នកវិនិយោគក្នុងអាជីវកម្មជាមួយមិត្តភក្តិ ចូរប្រយ័ត្ននឹងការក្លែងបន្លំដែលអាចកើតមាន ព្រោះទំនុកចិត្តរបស់អ្នកខ្លាំងពេក។

ក្នុងន័យស្នេហា យល់សប្តិឃើញសណ្ដែកកួរឆៅក្ដៅ ឆ្អិនក្ដី ពុំមែនជាប្រផ្នូលល្អឡើយ។ យល់សប្តិនេះបកស្រាយថា ទំនាក់ទំនងចាប់ផ្ដើមរកាំរកូស ដោយសារភាគីម្ខាងៗយកតែឈ្នះរៀងខ្លួន។ ចំពោះអ្នកនៅលីវវិញ យល់សប្ដិឃើញសណ្ដែកកួរក្នុងស្ថានភាពបែបណាក៏ដោយ គូព្រេងរបស់អ្នកចាប់ផ្ដើមបង្ហាញខ្លួនក្នុងជីវិតពិតហើយ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


