វប្បធម៌ ជំនឿ
ប្រសិនសុបិនឃើញខ្លួនឯងស្លាប់ ឬត្រូវគេសម្លាប់
សុបិនស្លាប់ ម្ចាស់ខ្លួនអាចគិតថា ជាប្រផ្នូលអាក្រក់គួរឱ្យបារម្ភ ប៉ុន្តែតាមពិតវាមិនអាក្រក់ទាំងស្រុងនោះទេ ហើយអត្ថន័យរបស់វាគឺ៖

ឃើញខ្លួនឯងត្រូវគេសម្លាប់
សុបិននេះ មានន័យថា គ្រួសារអាចនឹងកើតរឿងឈ្លោះទាស់ទែង ដោយសារអ្នកដទៃ។ ប៉ុន្តែដរាបណាអ្នកខ្លួនឯង មិននាំភ្លើងក្រៅចូលផ្ទះ បញ្ហានឹងរលត់ទៅវិញ។ យ៉ាងណាមិញ ទំនាក់ទំនងជាមួយគូស្នេហ៍ នឹងកើតជម្លោះ ព្រោះនៅឆ្ងាយគ្នា។ សុបិននេះក៏ចង់ប្រាប់ម្ចាស់សុបិនឱ្យប្រុងប្រយ័ត្នលើសុខភាព គួរថែទាំវាឱ្យបានល្អ ត្បិតជំងឺកំពុងមកចង់បៀតបៀន។
ឃើញខ្លួនឯងស្លាប់
ការរងទុក្ខដែលកើតឡើងចំពោះអ្នកកន្លងមក មិនថាជាអ្វីនោះទេ វានឹងចាប់ផ្តើមធូរស្រាលក្នុងអំឡុងពេលនេះ។ ប៉ុន្តែត្រូវប្រយ័ត្នក្នុងការឱ្យអ្នកដទៃខ្ចីប្រាក់ ត្បិតឱកាសនៃការយកវាមកវិញគឺពិបាកណាស់។ ដោយឡែកចំពោះការងារ អ្នកនឹងទទួលខុសត្រូវលើរឿងស្មុគស្មាញជាច្រើន។
ឃើញខ្លួនឯងស្លាប់ ហើយរស់ឡើងវិញ
សុបិននេះចង់ប្រាប់ថា នឹងមានការផ្លាស់ប្តូរអាជីពដ៏សមប្រកប។ បើជាអ្នកជំនួញជួញដូរ នឹងមានឱកាសពង្រីកហាង ឬសាខាថែមទៀត។ យ៉ាងណាមិញសុបិននេះ ក្នុងន័យសុខភាព ចង់ប្រាប់ថា អាចមានសមាជិកគ្រួសារឈឺថ្កាត់ ប៉ុន្តែនឹងឆាប់ជាមកវិញនោះទេ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


