វប្បធម៌ ជំនឿ
សុបិនឃើញទាហាន ជាប្រផ្នូលគួរសប្បាយចិត្ត
នៅពេលសុបិនឃើញទាហាន មិនថាទាហានច្រើននាក់ ឬតែម្នាក់ក្ដី វាជាប្រផ្នូលដែលគួររីករាយចិត្ត ត្បិតនេះជាសញ្ញាវិជ្ជមានដែលអាចកើតឡើងចំពោះជីវិតពិត ហើយវាត្រូវបានបកស្រាយតាមប្រភេទផ្សេងៗនៃសុបិនដូចជា៖
សុបិនឃើញទាហានច្រើននាក់ ទស្សន៍ទាយថា ម្ចាស់សុបិននឹងទទួលបានដំណឹងល្អ វាអាចជាការផ្លាស់ប្តូរការងារកាន់តែប្រសើរ ឬទទួលបានទ្រព្យដែលមិននឹកស្មានដល់ពីមុនមក។

សុបិនឃើញទាហានម្នាក់ សុបិននេះផ្ទុយពីខាងលើ ត្បិតអ្នកអាចទទួលបានបញ្ហា ដោយសារតែពាក្យសម្ដី។ ដូច្នេះចូរប្រុងប្រយ័ត្នជាពិសេសចំពោះការនិយាយស្ដី និងការសម្រេចចិត្តបន្ទាន់ណាមួយ។
សុបិនឃើញទាហានមកផ្ទះ ប្រសិនកំពុងជួបបញ្ហាក្រពុលមុខនោះនឹងមានជំនួយ ព្រមទាំងការការគាំទ្រពីសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធ។

សុបិនឃើញមេទាហាន ឬមេទ័ព អ្នកនឹងទទួលបានលាភសំណាង រួចផុតពីសំណាងអាក្រក់ ព្រោះមានអ្នកធំតាមជួយជ្រោមជ្រែង។ បើកំពុងមានជំងឺឈឺថ្កាត់ ជាសញ្ញានៃការប្រសើរឡើង។ ក្នុងវិស័យអាជីពវិញ អាចនឹងបានជួប ឬទាក់ទងការងារជាមួយមិត្តបរទេស។
សុបិនឃើញឆ្មាំល្បាត សុបិននេះក៏ជាប្រផ្នូលល្អដែរ ព្រោះមិនថាការងារឬរបររកស៊ី អ្នកនឹងទទួលបានជំនួយល្អៗដែលអាចរុញច្រានឱ្យអ្នកទទួលបានលទ្ធផលគាប់ប្រសើរ។

សុបិនឃើញទាហានកំពុងច្បាំងគ្នា ក្នុងពេលឆាប់ៗ អ្នកអាចទទួលដំណឹងមិនល្អ ឬមានបន្ទុកការងារដែលទទួលខុសត្រូវហួសប្រមាណ។
សុបិនឃើញទាហានលោតឆ័ត្រយោង ជីវិតក្នុងរយៈពេលនេះនឹងមានភាពរលូនយ៉ាងល្អ។ អ្វីដែលអ្នកចង់បាន ហាក់មិនពិបាកទៀតឡើយ ចំណែកសំណាងបានមកពីការធ្វើការ ឬការធ្វើជំនួញក៏គាប់ប្រសើរ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


