KPT+
រកឃើញមូលហេតុ ធ្វើឲ្យកង្កែបកញ្ចក់មានខ្លួនថ្លា
កង្កែបកញ្ចក់ ជាប្រភេទកង្កែបស្ថិតនៅក្នុងគ្រួសារ Centrolenidae មានដើមកំណើតក្នុងព្រៃនៃអាមេរិកកណ្ដាល និងខាងត្បូង ។ វាទទួលបានឈ្មោះនេះមកពីស្បែក និងសាច់ដ៏ថ្លារបស់វាធ្វើឲ្យយើងមើលឃើញគ្រឿងក្នុងទាំងមូលដោយមិនចាំបាច់វះកាត់ឡើយ។ ថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញពីមូលហេតុដ៏អស្ចារ្យមួយ នាំឲ្យកង្កែបមានពណ៌ថ្លាបំភាន់ភ្នែកជាមួយនឹងបរិស្ថានដូចតទៅ ៖

ពេលកង្កែបកញ្ចក់ដេក ពួកវាបញ្ចេញចោល ៨៩ភាគរយនៃពណ៌គ្រាប់ឈាមទៅកាន់ថង់គ្រីស្តាល់នៅក្នុងថ្លើមដែលឆ្លុះផ្លាតពន្លឺចូលមកធ្វើឲ្យកង្កែបមើលទៅឃើញថ្លា។ ដោយសារកោសិកាឈាមក្រហមរបស់ពួកគេបាត់ទៅៗ កង្កែបប្រែជាថ្លាជាងមុន ២ ទៅ ៣ដង ធ្វើឲ្យអ្នកវិទ្យាសាស្ត្រជឿថានេះជា វិធីកង្កែបការពារខ្លួនពីសត្រូវ ។ ទន្ទឹមនឹងការសិក្សាត្រូវនឹងពេលកង្កែបរកស៉ីយប់ ដូច្នេះអ្នកសិក្សាឈ្មោះ Delia ធ្វើការសិក្សាទាំងយប់ដូចគ្នាជាមួយនឹងឧបករណ៍ពិសោធន៍មួយហៅថា “មីក្រូទស្សន៍ថតរូប (photoacoustic microscopy)” ។ មីក្រូទស្សន៍ប្រភេទនេះអាចរកឃើញអេម៉ូក្លូប៊ីនដែលជា ប្រូតេអ៊ីនដឹកជញ្ជូនអុកស៊ីហ្សែនក្នុងឈាមផងដែរទើបក្រុមស្រាវជ្រាវបានរកឃើញថា កង្កែបកញ្ចក់កំពុងដេកមានអេម៉ូក្លូប៊ីនអុកស៊ីហ្សែនជាមធ្យម ៩៦,៦ ភាគរយក្នុងចរន្តឈាមច្រើនជាងពេលដែលវាសកម្ម ។

មិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ជាក់ស្ដែងកង្កែបនេះអាចនាំទៅរកភាពជឿនលឿននៃឱសថរបស់មនុស្សទៀតផងព្រោះតែវាអាចពង្រីក-ពង្រួមសរសៃឈាមដែលមានឈាមកកដោយគ្មានបញ្ហា ជាពិសេសពេលមានរបួសឈាមកកធម្មតាមិនគួរឲ្យជឿមានន័យថា សត្វកង្កែបកញ្ចក់កំពុងផ្ទុកសារធាតុគីមីម្យ៉ាងដែលអ្នកស្រាវជ្រាវរកអស់រយៈច្រើនទស្សវត្សរ៍មកហើយ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ទីបំផុតរកឃើញមូលហេតុបណ្ដាលឲ្យភ្នែកសត្វរមាំង ប្ដូរពណ៌នារដូវរងារហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


