យេនឌ័រ Archives - Kampuchea Thmey Daily

ប្រធាន​រដ្ឋសភា​ថា ស្ត្រី​ត្រូវការ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន
ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ស្ត្រី​មាន​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​បំពេញ​ការងារ តែ​ក៏​ត្រូវ​ការ​នូវ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​ចំពោះ​ពួកគេ​ផង​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា​ក្នុង​ឱកាស​ជំនួប​ជម្រាប​លា​របស់​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៦​នេះ។

តាម​ការ​ឱ្យ​ដឹង​ពី​នាយខុទ្ធការល័យ និង​ជា​អ្នក​នាំពាក្យ​សម្ដេច​សភាធិបតី លោក កែវ ពិសិដ្ឋ បាន​ឱ្យដឹង​ថា​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋសភាព្រឹកនេះ​ សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ជំរុញ​ការងារ​យេនឌ័រ​ជា​ខ្លាំង​ដើម្បី​ធានា​ថា​ស្ត្រី​គ្រប់​រូប​ទទួល​បាន​ឱកាស​ចូលរួម​ចំណែក​វិស័យ​ផ្សេង​ៗ​នៅ​កម្ពុជា​ជា​ពិសេស​គឺ​ការ​ធ្វើ​នយោបាយ និង​ការ​សម្រេច​ចិត្ត។

សម្ដេច​បញ្ចាក់​ថា៖ «ស្ត្រី​ត្រូវ​ការ​តែ​ឱកាស និង​ការ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ប៉ុណ្ណោះ​គឺ​ស្ត្រី​អាច​ធ្វើ​ការ​ងារ​ដូច​ជា​បុរស​ផងដែរ​។ អ្វីដែល​បុរស​ធ្វើ​បាន​ គឺ​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដែរ ហើយ​ការងារ​ខ្លះ​ល្អ​ជា​ង​បុរស​ផង»។

សម្ដេច​ក៏​បន្ថែម​ផង​ដែរ​ថា​ក្នុង​សភា​ក៏​មាន​កម្មវិធី​ ស្ត្រី​ឆ្ពោះ​ទៅ​ភាព​ជា​អ្នក​ដឹក​នាំ ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​ផ្ទាល់​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​ជា​ស្ត្រី​ដល់​ស្ត្រី​និង​ក្មេង​ស្រី​ក្នុង​វេទិកា​សាធារណៈ​ផង​ដែរ​។

​​​​​​​​​​​​​​ឯកអគ្គរដ្ឋទូត​តួកគី​ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​លោកស្រី អ៊ុលឃូ ខូខាអ៊ីវ ( Ülkü Kocaefe) បាន​កោត​សរសើរ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​សភា​ធិបតី​ដោយ​ថា​មិន​ត្រឹម​ជា​គំរូ​សម្រាប់​ស្ត្រី​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទៅ​ផងដែរ​។ លោកស្រី​បន្ថែម​ថា តួគី​នៅ​តែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ ពិសេស​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​ពហុភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ផងដែរ​។

ទំនាក់​ទំនង​តួកគី​និង​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ទំនាក់​ទំនង​រីក​ចម្រើន​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ និង​បាន​បន្ត​ពង្រឹង​បន្ថែម​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។ ប្រទេស​នេះ​តែង​តែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរន៍ អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ ខណៈ​ប្រធាន​សភា​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា តួកគី​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​សំខាន់​បន្ថែម​ទៀត​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រធាន​រដ្ឋសភា​ថា ស្ត្រី​ត្រូវការ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន appeared first on Kampuchea Thmey Daily.

និស្សិត៤ក្រុម នឹងចូលរួមប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម»
និស្សិត៤ក្រុមនឹងប្រកួតជជែកដេញដោលក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាល ស្តីពីមូលបទនៃការប្រកួត និងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោល បេក្ខជនទាំង៤ក្រុមនឹងប្រកួតដើម្បីស្វែងរកក្រុមឆ្នើមពីរក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កញ្ញា តាំង មុយលាង អ្នកដឹកនាំគម្រោងកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន»ប្រចាំឆ្នាំ២០២៥ បានប្រាប់ កម្ពុជាថ្មី ថា រដូវកាលទី៥នេះ កម្មវិធីជជែកដេញដោលផ្តោតលើមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» ក្រោមការសហការរៀបចំរវាង NGO-CEDAW និង RULErs ។ កញ្ញាបន្តថា មកដល់ពេលនេះ បេក្ខជន ៤ក្រុម បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុម ស្រ្តីសកលឬទ្ធិពល, មេរ៉ាសម្បយោគបញ្ច , សណ្តែកក្រហម, និង ពុទ្ធនារីឬទ្ធី ដែលក្នុងចំណោម ៤ ក្រុមនេះ មានតែពីរក្រុមប៉ុណ្ណោះអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។

បើតាមប្រធានគម្រោង បានឱ្យដឹងថា ការប្រកួតក្នងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមទាំង៤ នឹងជជែកដេញដោលទៅលើប្រធានបទពីរផ្សេងគ្នា។ ប្រធានបទទី១ «ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» ជាការប្រកួតរវាងក្រុម ស្រ្តីសកលឬទ្ធិពល ជាមួយ ក្រុម មេរ៉ាសម្បយោគបញ្ច។ ប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ជាការប្រកួតរវាងក្រុម សណ្តែកក្រហម និង ក្រុម ពុទ្ធនារីឬទ្ធី។ ក្នុងចំណោមទាំងបួនក្រុមខាងលើ នឹងត្រូវជម្រុះយកតែពីរក្រុមប៉ុណ្ណោះដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៥ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការវាយតម្លៃ៣រូប កញ្ញា ហេង បូដាលីន លោក ងួន វ៉ាយុ និង លោកស្រី អេង ចាន់ឌី។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ឧសភា ២០២៥ ដែលនឹងធ្វើនៅទីតាំង Anik Palace Hotel ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។ តំណភ្ជាប់ចុះឈ្មោះ (https://docs.google.com/…/1FAIpQLSezuxtyPDd7xI…/viewform ) ។

កញ្ញា មុយលាង បានបន្តរៀបរាប់ថា ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង ១៦ រូប បានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យអនឡាញ ការសម្ភាស ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ ដែលត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៥ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕

The post និស្សិត៤ក្រុម នឹងចូលរួមប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» appeared first on Kampuchea Thmey Daily.

ភាពជាអ្នកដឹកនាំមានតុល្យភាពយេនឌ័រនៅក្នុងសេដ្ឋកិច្ចពិតជាមានសារសំខាន់រួមចំណែកកសាងសង្គមជាតិ
លោក​ស្រី កែវ ចរិយា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ទីផ្សារ​របស់​កម្ពុជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​មាន​តុល្យភាព​យេនឌ័រ និង​កាលានុវត្តភាព​សមភាព​សមធម៌​នៅ​ក្នុង​វិស័យហិរញ្ញវត្ថុពិត​ជា​មាន​សារសំខាន់​ដែល​ធានា​បាន​នូវ​ភាព​រុងរឿង​ យូរ​អង្វែង សម្រាប់​ទាំង​អស់​គ្នា​ និង​រួម​ចំណែក​កសាង​សង្គម​ជាតិ។

នៅ​ក្នុង​កម្ម​វិធី «​បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ» នា​ថ្ងៃ​ទី​២៤ ខែ​មីនា នេះ លោក​ស្រី កែវ ចរិយា បាន​លើក​ឡើង​ថា កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​រួមគ្នា​ ឆ្ពោះ​ទៅ​រកបរិយាប័ន្ន និង​ការ​ពង្រឹង​សិទ្ធិ សមភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ក្រើនរំលឹក​​ដ៏​មាន​ឥទ្ធិពល​ថា​ សមភាព​យេនឌ័រ​មិន​មែន​ត្រឹម​តែ​ជា​កត្តា​ចាំបាច់​ខាង​សីលធម៌​នោះ​ទេ ប៉ុន្តែ​ជា​តម្រូវ​ការ​ក្នុង​ការ​ចូល​រួម​នៃ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ទាំង​មូល។​ ជាក់ស្តែងប្រតិបត្តិ​ការណ៍​រវាង​ស្ត្រី​ និង​ក្មេង​ស្រី ជា​សមភាព​មួយ​ដែល​ក្នុង​នីតិកាល​ទី​៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​ទុក​ជា​ថា ស្ត្រី​ជា​ឆ្អឹង​ខ្នង សេដ្ឋកិច្ច និង​សង្គម​ជាតិ​។

នៅ​ទូទាំង​សកលលោក ​គ្រប់គ្នា បាន​ទទួល​ស្គាល់​ពី​ការ​ផ្លាស់ប្ដូរការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ធុរកិច្ចហិរញ្ញវត្ថុ និង​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​បាន​ជំរុញ​ឱ្យ​អង្គភាព និង​ស្ថាប័ន​ទាំង​អស់​​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​ ជំរុញ​នវានុវត្តន៍ និង​ជំរុញ​កំណើន​ប្រកប​ដោយ​និរន្តរភាព​។​​​

លោកស្រី ម៉ារ អមរា ប្រធាន​នាយក​ប្រតិបត្តិស្តីទី ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​សាទរចំពោះ UN Women និង UN Global Compact ព្រមទាំងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏ដូចជា       និយ័តករពាក់ព័ន្ធ រួមមាន និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ដែលបានជ្រើសរើសធនាគារ អេស៊ីលីដា​ សម្រាប់រៀបចំ       កម្មវិធី “បន្លឺសំឡេងកណ្តឹង​ ដើម្បីសមភាពយេនឌ័រ សម្រាប់ស្រ្តី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” នេះឡើង។

លោកបានថ្លែងថា៖« ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងរួមគ្នាមិនត្រឹមតែលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលើកកម្ពស់ដល់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងយុវតីនៅគ្រប់ទីកន្លែង។ ក្នុងនាមជាធនាគារពាណិជ្ជនាំមុខក្នុងវិស័យធនាគារ ធនាគារ អេស៊ីលីដា ចូលរួមក្នុងការប្រកួតប្រជែងលក្ខណៈចម្រុះ និងបរិយាបន្ន ដោយធានាថា សំឡេងរបស់ស្ត្រីត្រូវបានឮ និងឱ្យតម្លៃដល់កម្មករនិយោជិតគ្រប់ជាន់ថ្នាក់​របស់យើង។ ដូច្នេះ យើងរួមគ្នាបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងយុវតីគ្រប់រូប និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ»។

លោកស្រី កែវ ចរិយា បានថ្លែងបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ​​​សំឡេង​កណ្ដឹង​ដើម្បី​សមភាព​យេនឌ័រ​ បាន​សបញ្ជាក់​ពី​ការ​គាំ​ទ្រ និង​អំពាវនាវ ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​វត្ត​មាន​របស់​ស្ត្រី​ក្នុង​ភាព​ជាអ្នក​ដឹក​នាំ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ សម្រាប់​គោលនយោបាយ​ដែល​លើក​កម្ពស់​កាលានុវត្តនភាព​ស្មើ​គ្នា និង​បរិយាកាស​រីកចម្រើន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដោយ​មិន​ប្រកាន់​ភេទ​។

លោក​ស្រី ​សង្កត់​ធ្ងន់​ថា «តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ជា​លើក​ដំបូង​នៅ​កម្ពុជា​នេះ​ មិន​មែន​ត្រឹមតែ​ជា​និមិត្ត​សញ្ញា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​ដែល​ផ្តល់​តម្លៃ​គាំទ្រ​ដល់​ភាព​ជឿនលឿន​របស់​ស្រ្តី​លើ​វិស័យ​មូលប័ត្រ»។ ​

លោក​ស្រី បាន​អះអាង​ថា នៅ​ពេល​ដែល​ពិភព​លោក​កាន់​តែ​ជឿនលឿន​​ទៅ​មុខ យើង​​នឹង​បន្ត​ឆ្ពោះ​ទៅ​រក​បរិញ្ញាប័ណ្ឌ​ ដែល​ជួប​ប្រទះ​នឹង​ឧប​​សក្ក​ និង​បញ្ហា​ប្រឈម​ស្រប​ពេល​មាន​ឧប​សក្ក​ និង​បញ្ហា​ប្រឈម​ វត្តមាន​របស់​ស្ត្រី​ នឹង​ប្រែក្លាយ​ទៅ​ជា​កាលានុវត្តភាព ដែល​អាច​ជំរុញ​ឱ្យ​មនុស្ស​គ្រប់​គ្នា​រួម​ចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច និង​សង្គម​។ លោក​ស្រី​សង្ឃឹម​ថា កម្ពុជា​នឹង​អាច​កសាង​សង្គម​ និង​ប្រទេស​មួយ​ដែល​មាន​សមភាព​យេនឌ័រ យ៉ាង​ពេញ​លេញ៕

The post ភាពជាអ្នកដឹកនាំមានតុល្យភាពយេនឌ័រនៅក្នុងសេដ្ឋកិច្ចពិតជាមានសារសំខាន់រួមចំណែកកសាងសង្គមជាតិ appeared first on Kampuchea Thmey Daily.

ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ
«ទស្សនៈយុវជន – Youth’s Perspectives» បានរៀបចំកម្មវិធីជជែកដេញដោលសាធារណៈទាក់ទងនឹងផ្នត់គំនិតស្ត្រី និងយេនឌ័រ ដោយឆ្នាំ២០២៥ នេះ ធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងសកលភាវូបនីយកម្ម»។ ទស្សនៈយុវជន ក៏បានប្រកាសជ្រើសរើសនិស្សិតជាច្រើនរូបចូលរួមប្រកួតក្នុងកម្មវិធីនេះ ដើម្បីក្លាយជាម្ចាស់ជ័យលាភី ក្នុងការជជែកដេញដោលរដូវកាលទី៥ នេះ។

ម្ចាស់ជ័យលាភី ឆ្នាំ២០២៤

សម្រាប់គោលបំណងដែលជ្រើសយកប្រធានបទ «ស្ត្រី និងសកលភាវូបនីយកម្ម» អ្នកនាង គ្រី លីតា សហស្ថាបនិកនៃ RULErs បានឱ្យ កម្ពុជាថ្មី ដឹងថា ការរើសយកប្រធានបទនេះ ព្រោះមើលឃើញថា បច្ចុប្បន្ន មានលំហូរចូលវប្បធម៌ និងផ្នត់គំនិតពីបរទេសច្រើន ជាពិសេស ផ្នត់គំនិតរបស់ស្ត្រី និងក្មេងស្រីសព្វថ្ងៃ ក៏ទទួលឥទ្ធិពលពីសកលលោកមកដែរ តាមរយៈការគិតបានវែងឆ្ងាយ ហ៊ានក្នុងការសម្រេចចិត្ត និងរើសគូជីវិតដោយខ្លួនឯង និងបញ្ឈប់ការគិតថា ស្រ្តីវិលចង្ក្រាន្តមិនជុំ ដូចពីមុនទៀត។

អ្នកនាង គ្រី លីតា

ចំពោះលក្ខខណ្ឌចូលរួមប្រកួតប្រជែងមានដូចជា ជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ, ជាអ្នកមានទីលំនៅបច្ចុប្បន្នក្នុងទីក្រុងភ្នំពេញ, មានការយល់ដឹងមូលដ្ឋានក្នុងការនិយាយជាសាធារណៈ និងការជចែកដេញដោល, មានចំណាប់អារម្មណ៍ក្នុងការយល់ដឹង រៀនសូត្របន្ថែមពីបញ្ហាពាក់ព័ន្ធនឹងយេនឌ័រនៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាខ្ពស់ចូលរួមវគ្គបណ្តុះបណ្តាលនានាដែលកម្មវិធីបានរៀបចំ។ សម្រាប់ការដាក់ពាក្យ អាចស្គេនតាម QR Code ខាងក្រោម។

អ្នកនាង គ្រី លីតា បានបន្ថែមថា ស្ត្រី មានភាពក្លាហានច្រើនជាងមុន ក្នុងការជជែកដេញដោលជាសាធារណៈ បើប្រៀបធៀបនឹងរដូវកាលមុនៗ ពោល គឺចាប់ពីរដូវកាលទី១ ដល់រដូវកាលទី៤ ឃើញថា ស្ត្រីដាក់ពាក្យចូលរួមប្រកួតដេញដោលជាមួយទស្សនៈយុវជនកើនឡើងច្រើនជាងបុរស។  អ្នកនាងបញ្ជាក់ថា យុវជនមួយចំនួន មានបទពិសោធក្នុងការជជែកដេញដោលស្រាប់ ឯមួយចំនួននៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់នោះទេ ប៉ុន្តែពួកគេមានឆន្ទៈក្នុងការចូលរួមប្រកួត គួបផ្សំជាមួយនឹងការចូលរួមវគ្គបណ្តុះបណ្តាលជាមួយ ទស្សនៈយុជន ក្នុងកម្មវិធីជជែកដេញដោល ជំរុញឱ្យពួកគេមានភាពក្លាហាន និយាយជាសាធារណៈជុំវិញផ្នត់គំនិតយេនឌ័រ។

គួរបញ្ជាក់ថា RULErs និង NGO-CEDAW បានសហការគ្នា រៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន – Youth’s Perspectives» តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្រោយពេលដែល RULErs បានលេចចេញជារូបរាងឡើងដោយអតីតនិស្សិតចំនួន៥រូបផ្តួចផ្តើម។ គិតមកដល់ពេលនេះ ឆ្នាំនេះគឺជារដូវកាលទី៥ នៃការប្រកួតដេញដោលនេះ ដោយម្ចាស់ជ័យលាភី នឹងត្រូវជ្រើសរើសក្លាយជាអ្នកបណ្តុះបណ្តាលដល់បេក្ខជនប្រកួតជំនាន់ក្រោយ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់បេក្ខជនប្រកួតលើប្រធានបទដែលកម្មវិធីដាក់ជូន៕

អត្ថបទ៖ អុន ស្រីមាន

The post ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ appeared first on Kampuchea Thmey Daily.

លោក អ៊ុង ប៊ុនអ៊ី៖ កង្វះគោលនយោបាយយេនឌ័រក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី មិនសូវត្រូវបានយកចិត្តទុកដាក់
ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) លោក អ៊ុង ប៊ុនអ៉ី បានលើកឡើងថា ការខ្វះខាតគោលនយោបាយយេនឌ័រនៅតាមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី និងជា LGBTQ+ មិនសូវត្រូវបានយកចិត្តទុកដាក់។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ស្តីពី គោលការណ៍ណែនាំអំពីសុវត្ថិភាបយេនឌ័រសម្រាប់ស្ថាប័នផ្សព្វផ្សាយ ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សហការរៀបចំជាមួយអង្គការយូណេស្កូ ដោយមានការចូលរួមពីអ្នកសារព័ត៌មានស្ត្រី និងបុរសផងដែរ។

លោក​ អ៊ុង ប៊ុនអ៉ី បានលើកឡើងថា អ្នកសារព័ត៌មានបច្ចុប្បន្នជួបហានិភ័យដូចជា ការចាប់ពិរុទ្ធ ការបៀតបៀន អំពើហិង្សា ដោយអអ្នកសារព័ត៌មានជាស្ត្រី និងជា LGBTQ+ ត្រូវស៊ូទ្រាំជាមួយនឹងការគំរាមកំហែងបន្ថែមទៀតដូចជា ការរំលោភបំពានតាមអ៊ីនធឺណេត ការបៀតបៀនផ្លូវភេទ និងការការពារផ្សេងៗនៅមានកម្រិតក្នុងវិស័យនេះ។ លោកក៏បន្ថែមថា ចំពោះវិសមភាព និងតំណាងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក៏ធ្វើឱ្យមានបញ្ហាប្រឈមបន្ថែមដែរ។

ប្រធាន DMC បានលើកយកពីការសិក្សារបស់អង្គការយូណេស្កូថា ក្នុងឆ្នាំ២០២០ ៧៣%នៃស្ត្រីធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះបញ្ហាអំពើហិង្សាតាមប្រព័ន្ធអ៉ីនធឺណេត ហើយឆ្នាំ២០២១ អ្នកសារព័ត៌មានជាស្ត្រីមានត្រឹមជាង ៩.៤%ប៉ុណ្ណោះ ដែលមានតួនាទីជាអ្នកគ្រប់គ្រង។ ដោយបញ្ហាទាំងអស់នេះហើយ ចាំបាច់ត្រូវមានគោលការណ៍ណែនាំពីសុវត្ថិភាពយេនឌ័រ ដើម្បីជំរុញឱ្យមានសុវត្ថិភាព និងបរិយាកាសល្អជាងមុនក្នុងវិស័យសារព័ត៌មានសម្រាប់ស្ត្រី និង LGBTQ+ ។

តាមរយៈសិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសុវត្ថិភាពអ្នកសារព័ត៌មាន ជាពិសេសស្ត្រីតាមរយៈការលើកកម្ពស់សមភាពយេនឌ័រ សមធម៌ និងសមភាពក្នុងស្ថាប័នសារព័ត៌មាន។ សិក្ខាសាលា ក៏មានគោលការណ៍ណែនាំសុវត្ថិភាពពីអង្គការយូណេស្កូ សម្រាប់ស្ថាប័នសារព័ត៌មាន ដើម្បីឆ្លើយតបស្របតាមតម្រូវការ និងបញ្ហាប្រឈមរបស់សារព័ត៌មានស្ត្រី និង LGBTQ+។ បន្ថែមពីនេះ ក៏មានការពិភាក្សា និងប្រមូលធាតុចូលដើម្បីបង្កើនដល់គោលការណ៍នេះផងដែរ៕

The post លោក អ៊ុង ប៊ុនអ៊ី៖ កង្វះគោលនយោបាយយេនឌ័រក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី មិនសូវត្រូវបានយកចិត្តទុកដាក់ appeared first on Kampuchea Thmey Daily.

យុវជន២ក្រុម នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»
យុវជន២ក្រុម គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២០ តុលា ២០២៤ នៅសណ្ឋាគារ Himawari ពីប្រធានបទ «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ»។

តាមទំព័រហ្វេសប៊ុករបស់ ទស្សនៈយុវជន បានឱ្យដឹងថា យុវជន២ក្រុមបានជាប់ជ័យលាភីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius ដែលបានប្រកួតជាមួយនឹងក្រុមឃ្មុំមាលា និងស្រមោចក្រហមកាលពីថ្ងៃ២៩ កញ្ញា កន្លងផុតទៅ។ ក្រុមទាំង២ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលការជជែកដេញដោល ក៏ដូចជាការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ ស្រ្តី និងផ្នត់គំនិតយេនឌ័រសតវត្សទី២១ ដែលត្រូវបានរៀបចំដោយ NGO-CEDAW និង RULErs ដោយមានការចូលរួមចែករំលែកពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យជជែកដេញដោលផ្ទាល់ដើម្បីឱ្យបេក្ខជនមានសមត្ថភាពទាំងក្នុងការជជែកដេញដោល និងប្រធានបទ ដែលនាំឱ្យការជជែក និងការប្រកួតរបស់ពួកគេពោរពេញទៅដោយខ្លឹមសារអត្ថន័យ ព្រមទាំងសមត្ថភាពមកទាំងព្រមតែម្តង។

ក្រុមនារីបញ្ចយុទ្ធ

ក្រោយពីឈ្នះការប្រកួតវគ្គមុនៗ និងត្រៀមខ្លួនអស់រយៈពេលជាង៣សប្តាហ៍ ក្រុមនារីបញ្ចយុទ្ធ និងក្រុម Gen Z’s Genius នឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលជជែកពីប្រធានបទខាងលើនៅថ្ងៃទី ២០ ខែតុលា ២០២៤ វេលាម៉ោង ១:00 រសៀល។ ការប្រកួតនេះ ក៏អនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់៖ ​ https://forms.gle/9HMDPs3ALKzVvxYRA ផងដែរ ។

ក្រុមGen Z’s Genius

នៅវគ្គផ្តាច់ព្រ័ត្រនេះ​ បេក្ខជនដែលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់ពីការចូលរួមប្រកួត ដែលនឹងមានវត្តមានបេក្ខជនទាំងអស់ក្នុងទស្សនៈយុវជន និងអ្នកចូលរួមដែលមានបំណងក្នុងការចូលរួមគាំទ្រយុវជនក្នុងការជជែកដេញដោលពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

ចំពោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមវាយតម្លៃដោយគណៈកម្មការដែលមានជំនាញក្នុងការជជែកដេញដោលព្រមទាំងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសមភាពយេនឌ័រដែលមាន អ្នកស្រី ផាន់ គីមហុង ជានាយិកានៃមជ្ឈមណ្ឌលភាសាអេអាយអាយ , លោក សុគន្ធ សុខា ដែលជានាយកមកពីសាលាបង្រៀនគួរគុណវឌ្ឍន៍  និង ពេជ្រ ភារក្ស ដែលមកពីអង្គការក្លាហាន។

គួរបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយដែលគម្រោងជជែកដេញដោល ទស្សនៈយុវជន ត្រូវបានរៀបចំឡើង ដោយ NGO-CEDAW និង RULErs ក្នុងគោលបំណងបង្វឹកសិស្សនិស្សិតពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ ដែលចុងក្រោយ បេក្ខជននឹងបង្ហាញវត្តមានក្នុងការប្រកួតនៅលើឆាកចំនួនពីរលើកដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ ១ និងលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ៕

The post យុវជន២ក្រុម នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» appeared first on Kampuchea Thmey Daily.

ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ “សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព” ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ាននៅឡាវ
កាលពីថ្ងៃទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ “សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព” (2024 ASEAN Care Economy Recognition Award) ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ចេញផ្សាយកាលពេលថ្មីៗ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣​ នៅប្រទេសឡាវ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនក្រសួង-ស្ថាប័ន សាធារណៈរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលបានផ្តួចផ្តើម គាំទ្រនិងជំរុញការអនុវត្តសេដ្ឋកិច្ចដែល គិតគូរពីសុខុមាលភាព (CARE Economy)។ ក្នុងនោះក្រសួងកិច្ចការនារីត្រូវបានជ្រើសរើសជាបេក្ខភាព ក្នុងការទទួលនូវពាន រង្វាន់នេះ តំណាងឱ្យប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រី ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុង កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ រដ្ឋាភិបាលឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ានត្រូវបានរៀបចំឡើងចំនួន២លើករួចមកហើយ ដោយលើកទី១ត្រូវបានរៀបចំដោយប្រទេសវៀតណាមកាលពីឆ្នាំ២០២០ និងលើកទី២ត្រូវបានរៀបចំដោយប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏បានអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ ស្ត្រីនៅក្នុងអាស៊ាន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងកិច្ចការនារីអះអាងថា ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងកិច្ចការនារីបានផ្ដួចផ្ដើម និងដឹកនាំ សម្របសម្រួល កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ទាំងក្នុងប្រទេស និងនៅថ្នាក់តំបន់ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងបង្កើតបរិស្ថានអំណោយផល ព្រមទាំងជំរុញកិច្ច សហការ និងកៀរគរធនធានពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រ និងវិនិយោគលើសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ដែលជាកិច្ចការដ៏ចម្បង ដែលនឹងរួមចំណែកទ្រទ្រង់ផ្នែកសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល។

ក្រសួងកិច្ចការនារី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបញ្ចប់នូវក្របខណ្ឌផែនការសកម្មភាពជាតិ ស្តីពី សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារថែទាំ ដែលផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤គឺ៖ ១). ហេដ្ឋារចនា សម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure) ២). វិធានការគាំពារ និងគាំពារសង្គមដែលពាក់ព័ន្ធនិងការ ថែទាំ (Care-related social protection) ៣). សេវាផ្នែកថែទាំ (Care Services) និង ៤). គោលនយោបាយការងារពាក់ព័ន្ធនឹងថែទាំ (Employment-related to care policies)។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីជាកិច្ចការអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបន្តវិនិយោគដើម្បីបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព កិច្ចគាំពារសង្គម និង ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ។ល។ ដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័រ ព្រម ទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីទទួលបានសិទ្ធិពេញលេញ កាត់បន្ថយភាពងាយរងគ្រោះ និង លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕

The post ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ “សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព” ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ាននៅឡាវ appeared first on Kampuchea Thmey Daily.

និស្សិត៦០នាក់ បានជ្រើសរើសសម្ភាសក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»
ក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា បេក្ខជនដែលជានិស្សិតជាង៦០នាក់ ក្នុងចំណោមបេក្ខជន៩១នាក់ ដែលបានដាក់ពាក្យប្រកួតក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ត្រូវបានជ្រើសរើសសម្ភាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយ RULErs និង NGO-CEDAW។

ក្រុមការងាររៀបចំកម្មវីបញ្ជាក់ថា កម្មវិធីជជែកដេញដោលស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ដែលរៀបចំដោយ RULErs មានបេក្ខជនដាក់ពាក្យរហូតដល់៩១នាក់ ក្នុងនោះមានបេក្ខជន ៦០នាក់ត្រូវបានជ្រើសរើសមកសម្ភាស ដោយមើលឃើញថា ពួកគេជាអ្នកចូលចិត្តការជជែកដេញដោល និងពិភាក្សាវែកញែកពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការលុបបំបាត់ការរើសអើងគ្រប់រូបភាពលើស្រ្តី។

បេក្ខជនទាំងអស់បានចូលរួមវគ្គរង្វាយតម្លៃដែលក្រុមការងារបានណែនាំពីសាវតានៃគម្រោងទស្សនៈយុវជន ព្រមទាំងលក្ខន្តិកមួយចំនួនដើម្បីឱ្យបេក្ខជនអាចត្រៀមលក្ខណៈរួចរាល់ក្នុងការសម្ភាស។ អ្វីដែលពិសេសជាងនេះទៅទៀត បេក្ខជនទាំងអស់គ្នាបានទទួលឱកាសក្នុងការស្វែងយល់ពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រតាមរយៈការបណ្តុះបណ្តាលដោយ NGO-CEDAW ផងដែរ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងការណែនាំលក្ខន្តិកមួយចំនួន បេក្ខជនបានចូលសម្ភាសដើម្បីបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់ពួកគេទៅកាន់គណៈកម្មការ ។ នៅក្នុងចំណោមប្រមាណបេក្ខជនចំនួន ៦០ នាក់ មានតែបេក្ខជន ១៦ នាក់តែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសទៅវគ្គបន្តទៀតដើម្បីបង្វឹកពីរបៀបដេញដោល និងបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងយេនឌ័រ។

សូមរម្លឹកថា ឆ្នាំ២០២៤នេះ ជាលើកទី៤ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធិស្រ្តី និងសមភាពយេនឌ័រ៕

The post និស្សិត៦០នាក់ បានជ្រើសរើសសម្ភាសក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» appeared first on Kampuchea Thmey Daily.