ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ “សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព” ពីកិច្ចប្រជុំកំពូលស្ត្រីអាស៊ាននៅឡាវ
កាលពីថ្ងៃទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ទទួលបានពានរង្វាន់ “សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព” (2024 ASEAN Care Economy Recognition Award) ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ចេញផ្សាយកាលពេលថ្មីៗ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ នៅប្រទេសឡាវ បានរៀបចំពិធីប្រគល់ពានរង្វាន់ជូនក្រសួង-ស្ថាប័ន សាធារណៈរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស ដែលបានផ្តួចផ្តើម គាំទ្រនិងជំរុញការអនុវត្តសេដ្ឋកិច្ចដែល គិតគូរពីសុខុមាលភាព (CARE Economy)។ ក្នុងនោះក្រសួងកិច្ចការនារីត្រូវបានជ្រើសរើសជាបេក្ខភាព ក្នុងការទទួលនូវពាន រង្វាន់នេះ តំណាងឱ្យប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ស្ថានភាពស្ត្រី ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុង កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣ ដែលត្រូវបានរៀបចំឡើងដោយ រដ្ឋាភិបាលឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ានត្រូវបានរៀបចំឡើងចំនួន២លើករួចមកហើយ ដោយលើកទី១ត្រូវបានរៀបចំដោយប្រទេសវៀតណាមកាលពីឆ្នាំ២០២០ និងលើកទី២ត្រូវបានរៀបចំដោយប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏បានអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ ស្ត្រីនៅក្នុងអាស៊ាន។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងកិច្ចការនារីអះអាងថា ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងកិច្ចការនារីបានផ្ដួចផ្ដើម និងដឹកនាំ សម្របសម្រួល កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ទាំងក្នុងប្រទេស និងនៅថ្នាក់តំបន់ សំដៅរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងបង្កើតបរិស្ថានអំណោយផល ព្រមទាំងជំរុញកិច្ច សហការ និងកៀរគរធនធានពីគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រ និងវិនិយោគលើសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព ដែលជាកិច្ចការដ៏ចម្បង ដែលនឹងរួមចំណែកទ្រទ្រង់ផ្នែកសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល។

ក្រសួងកិច្ចការនារី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបញ្ចប់នូវក្របខណ្ឌផែនការសកម្មភាពជាតិ ស្តីពី សេដ្ឋកិច្ចគិតគូរពីសុខុមាលភាព និងការងារថែទាំ ដែលផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤គឺ៖ ១). ហេដ្ឋារចនា សម្ព័ន្ធ ផ្នែកថែទាំសុខុមាលភាព (Care Infrastructure) ២). វិធានការគាំពារ និងគាំពារសង្គមដែលពាក់ព័ន្ធនិងការ ថែទាំ (Care-related social protection) ៣). សេវាផ្នែកថែទាំ (Care Services) និង ៤). គោលនយោបាយការងារពាក់ព័ន្ធនឹងថែទាំ (Employment-related to care policies)។
នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលនៅតែបន្តចាត់ទុកការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីជាកិច្ចការអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការបន្តវិនិយោគដើម្បីបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព កិច្ចគាំពារសង្គម និង ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ។ល។ ដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័រ ព្រម ទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីទទួលបានសិទ្ធិពេញលេញ កាត់បន្ថយភាពងាយរងគ្រោះ និង លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


