ព័ត៌មានជាតិ
យុវជន២ក្រុម នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»
យុវជន២ក្រុម គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius នឹងប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២០ តុលា ២០២៤ នៅសណ្ឋាគារ Himawari ពីប្រធានបទ «តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ»។

តាមទំព័រហ្វេសប៊ុករបស់ ទស្សនៈយុវជន បានឱ្យដឹងថា យុវជន២ក្រុមបានជាប់ជ័យលាភីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុមនារីបញ្ចយុទ្ធ និងក្រុមGen Z’s Genius ដែលបានប្រកួតជាមួយនឹងក្រុមឃ្មុំមាលា និងស្រមោចក្រហមកាលពីថ្ងៃ២៩ កញ្ញា កន្លងផុតទៅ។ ក្រុមទាំង២ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលការជជែកដេញដោល ក៏ដូចជាការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមូលបទ ស្រ្តី និងផ្នត់គំនិតយេនឌ័រសតវត្សទី២១ ដែលត្រូវបានរៀបចំដោយ NGO-CEDAW និង RULErs ដោយមានការចូលរួមចែករំលែកពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យជជែកដេញដោលផ្ទាល់ដើម្បីឱ្យបេក្ខជនមានសមត្ថភាពទាំងក្នុងការជជែកដេញដោល និងប្រធានបទ ដែលនាំឱ្យការជជែក និងការប្រកួតរបស់ពួកគេពោរពេញទៅដោយខ្លឹមសារអត្ថន័យ ព្រមទាំងសមត្ថភាពមកទាំងព្រមតែម្តង។

ក្រោយពីឈ្នះការប្រកួតវគ្គមុនៗ និងត្រៀមខ្លួនអស់រយៈពេលជាង៣សប្តាហ៍ ក្រុមនារីបញ្ចយុទ្ធ និងក្រុម Gen Z’s Genius នឹងប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលជជែកពីប្រធានបទខាងលើនៅថ្ងៃទី ២០ ខែតុលា ២០២៤ វេលាម៉ោង ១:00 រសៀល។ ការប្រកួតនេះ ក៏អនុញ្ញាតឱ្យសាធារណជនចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់៖ https://forms.gle/9HMDPs3ALKzVvxYRA ផងដែរ ។

នៅវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនដែលបានជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់ពីការចូលរួមប្រកួត ដែលនឹងមានវត្តមានបេក្ខជនទាំងអស់ក្នុងទស្សនៈយុវជន និងអ្នកចូលរួមដែលមានបំណងក្នុងការចូលរួមគាំទ្រយុវជនក្នុងការជជែកដេញដោលពាក់ព័ន្ធនឹងសមភាពយេនឌ័រ។

ចំពោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមវាយតម្លៃដោយគណៈកម្មការដែលមានជំនាញក្នុងការជជែកដេញដោលព្រមទាំងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសមភាពយេនឌ័រដែលមាន អ្នកស្រី ផាន់ គីមហុង ជានាយិកានៃមជ្ឈមណ្ឌលភាសាអេអាយអាយ , លោក សុគន្ធ សុខា ដែលជានាយកមកពីសាលាបង្រៀនគួរគុណវឌ្ឍន៍ និង ពេជ្រ ភារក្ស ដែលមកពីអង្គការក្លាហាន។
គួរបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយដែលគម្រោងជជែកដេញដោល ទស្សនៈយុវជន ត្រូវបានរៀបចំឡើង ដោយ NGO-CEDAW និង RULErs ក្នុងគោលបំណងបង្វឹកសិស្សនិស្សិតពីការជជែកដេញដោល និងប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ ដែលចុងក្រោយ បេក្ខជននឹងបង្ហាញវត្តមានក្នុងការប្រកួតនៅលើឆាកចំនួនពីរលើកដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ ១ និងលេខ ២ នៅវគ្គផ្តាច់ព្រ័ត្រ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


