ព័ត៌មានជាតិ
និស្សិត៤ក្រុម នឹងចូលរួមប្រកួតជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម»
និស្សិត៤ក្រុមនឹងប្រកួតជជែកដេញដោលក្រោមមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» នៅថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាល ស្តីពីមូលបទនៃការប្រកួត និងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោល បេក្ខជនទាំង៤ក្រុមនឹងប្រកួតដើម្បីស្វែងរកក្រុមឆ្នើមពីរក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កញ្ញា តាំង មុយលាង អ្នកដឹកនាំគម្រោងកម្មវិធីប្រកួតជជែកដេញដោល «ទស្សនៈយុវជន»ប្រចាំឆ្នាំ២០២៥ បានប្រាប់ កម្ពុជាថ្មី ថា រដូវកាលទី៥នេះ កម្មវិធីជជែកដេញដោលផ្តោតលើមូលបទ «ស្រ្តី និងសកលភាវូបនីយកម្ម» ក្រោមការសហការរៀបចំរវាង NGO-CEDAW និង RULErs ។ កញ្ញាបន្តថា មកដល់ពេលនេះ បេក្ខជន ៤ក្រុម បានឈានមកដល់ដំណាក់កាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺក្រុម ស្រ្តីសកលឬទ្ធិពល, មេរ៉ាសម្បយោគបញ្ច , សណ្តែកក្រហម, និង ពុទ្ធនារីឬទ្ធី ដែលក្នុងចំណោម ៤ ក្រុមនេះ មានតែពីរក្រុមប៉ុណ្ណោះអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។

បើតាមប្រធានគម្រោង បានឱ្យដឹងថា ការប្រកួតក្នងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមទាំង៤ នឹងជជែកដេញដោលទៅលើប្រធានបទពីរផ្សេងគ្នា។ ប្រធានបទទី១ «ការមិនអនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានជាកត្តាជំរុញឱ្យកើនឡើងនូវវប្បធម៍ស្តីបន្ទោសជនរងគ្រោះ» ជាការប្រកួតរវាងក្រុម ស្រ្តីសកលឬទ្ធិពល ជាមួយ ក្រុម មេរ៉ាសម្បយោគបញ្ច។ ប្រធានបទទី២ «ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមជាកត្តាជំរុញនាំឱ្យមានផលប៉ះពាល់ដល់ស្ត្រីជាជាងជួយស្ត្រី» ជាការប្រកួតរវាងក្រុម សណ្តែកក្រហម និង ក្រុម ពុទ្ធនារីឬទ្ធី។ ក្នុងចំណោមទាំងបួនក្រុមខាងលើ នឹងត្រូវជម្រុះយកតែពីរក្រុមប៉ុណ្ណោះដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការជជែកដេញដោលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ «ទស្សនៈយុវជន» រដូវកាលទី៥ នឹងមានការចូលរួមដាក់ពិន្ទុដោយគណៈកម្មការវាយតម្លៃ៣រូប កញ្ញា ហេង បូដាលីន លោក ងួន វ៉ាយុ និង លោកស្រី អេង ចាន់ឌី។ គណៈកម្មការទាំង៣រូប សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងស្រ្តី ផ្នត់គំនិតយេនឌ័រ ការងារសង្គម និងបច្ចេកទេសនៅក្នុងការជជែកដេញដោល។
ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ឧសភា ២០២៥ ដែលនឹងធ្វើនៅទីតាំង Anik Palace Hotel ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះ សូមចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះឱ្យបានរួសរាន់ ព្រោះចំនួនមានកំណត់។ តំណភ្ជាប់ចុះឈ្មោះ (https://docs.google.com/…/1FAIpQLSezuxtyPDd7xI…/viewform ) ។

កញ្ញា មុយលាង បានបន្តរៀបរាប់ថា ទម្រាំមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង ១៦ រូប បានឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការដាក់ពាក្យអនឡាញ ការសម្ភាស ការបណ្តុះបណ្តាលពីរលើក ដែលណែនាំពីមូលបទនៃការប្រកួតនៅឆ្នាំនេះ ព្រមទាំងតិចនិចក្នុងការនិយាយជាសាធារណៈក្នុងនាមជាអ្នកជជែកដេញដោលផងដែរ ដែលត្រូវបានបណ្តុះបណ្តាលដោយអ្នកដែលមានបទពិសោធន៍ដូចជា បុគ្គលិកនៃ NGO-CEDAW អ្នកនាង សៀក ពេជ្ររចនា និងលោក ងួន វ៉ាយុ ដែលជាអ្នកមានបទពិសោធន៍ និងទទួលបានជ័យលាភីក្នុងការប្រកួតជាច្រើនទាំងកម្មវិធីថ្នាក់ជាតិ។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាលើកទី៥ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធស្រ្តី និងសមភាពយេនឌ័រ៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


