ព័ត៌មានជាតិ
លោក អ៊ុង ប៊ុនអ៊ី៖ កង្វះគោលនយោបាយយេនឌ័រក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី មិនសូវត្រូវបានយកចិត្តទុកដាក់
ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) លោក អ៊ុង ប៊ុនអ៉ី បានលើកឡើងថា ការខ្វះខាតគោលនយោបាយយេនឌ័រនៅតាមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ កាន់តែធ្វើឱ្យអ្នកសារព័ត៌មានស្ត្រី និងជា LGBTQ+ មិនសូវត្រូវបានយកចិត្តទុកដាក់។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ស្តីពី គោលការណ៍ណែនាំអំពីសុវត្ថិភាបយេនឌ័រសម្រាប់ស្ថាប័នផ្សព្វផ្សាយ ដែលដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សហការរៀបចំជាមួយអង្គការយូណេស្កូ ដោយមានការចូលរួមពីអ្នកសារព័ត៌មានស្ត្រី និងបុរសផងដែរ។

លោក អ៊ុង ប៊ុនអ៉ី បានលើកឡើងថា អ្នកសារព័ត៌មានបច្ចុប្បន្នជួបហានិភ័យដូចជា ការចាប់ពិរុទ្ធ ការបៀតបៀន អំពើហិង្សា ដោយអអ្នកសារព័ត៌មានជាស្ត្រី និងជា LGBTQ+ ត្រូវស៊ូទ្រាំជាមួយនឹងការគំរាមកំហែងបន្ថែមទៀតដូចជា ការរំលោភបំពានតាមអ៊ីនធឺណេត ការបៀតបៀនផ្លូវភេទ និងការការពារផ្សេងៗនៅមានកម្រិតក្នុងវិស័យនេះ។ លោកក៏បន្ថែមថា ចំពោះវិសមភាព និងតំណាងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក៏ធ្វើឱ្យមានបញ្ហាប្រឈមបន្ថែមដែរ។
ប្រធាន DMC បានលើកយកពីការសិក្សារបស់អង្គការយូណេស្កូថា ក្នុងឆ្នាំ២០២០ ៧៣%នៃស្ត្រីធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបានជួបប្រទះបញ្ហាអំពើហិង្សាតាមប្រព័ន្ធអ៉ីនធឺណេត ហើយឆ្នាំ២០២១ អ្នកសារព័ត៌មានជាស្ត្រីមានត្រឹមជាង ៩.៤%ប៉ុណ្ណោះ ដែលមានតួនាទីជាអ្នកគ្រប់គ្រង។ ដោយបញ្ហាទាំងអស់នេះហើយ ចាំបាច់ត្រូវមានគោលការណ៍ណែនាំពីសុវត្ថិភាពយេនឌ័រ ដើម្បីជំរុញឱ្យមានសុវត្ថិភាព និងបរិយាកាសល្អជាងមុនក្នុងវិស័យសារព័ត៌មានសម្រាប់ស្ត្រី និង LGBTQ+ ។

តាមរយៈសិក្ខាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសុវត្ថិភាពអ្នកសារព័ត៌មាន ជាពិសេសស្ត្រីតាមរយៈការលើកកម្ពស់សមភាពយេនឌ័រ សមធម៌ និងសមភាពក្នុងស្ថាប័នសារព័ត៌មាន។ សិក្ខាសាលា ក៏មានគោលការណ៍ណែនាំសុវត្ថិភាពពីអង្គការយូណេស្កូ សម្រាប់ស្ថាប័នសារព័ត៌មាន ដើម្បីឆ្លើយតបស្របតាមតម្រូវការ និងបញ្ហាប្រឈមរបស់សារព័ត៌មានស្ត្រី និង LGBTQ+។ បន្ថែមពីនេះ ក៏មានការពិភាក្សា និងប្រមូលធាតុចូលដើម្បីបង្កើនដល់គោលការណ៍នេះផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


