ព័ត៌មានជាតិ
និស្សិត៦០នាក់ បានជ្រើសរើសសម្ភាសក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»
ក្រុមការងាររៀបចំកម្មវិធីជជែកដេញដោល «ទស្សនៈយុវជន» បានឱ្យដឹងថា បេក្ខជនដែលជានិស្សិតជាង៦០នាក់ ក្នុងចំណោមបេក្ខជន៩១នាក់ ដែលបានដាក់ពាក្យប្រកួតក្នុងកម្មវិធីជជែកដេញដោលពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ត្រូវបានជ្រើសរើសសម្ភាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយ RULErs និង NGO-CEDAW។

ក្រុមការងាររៀបចំកម្មវីបញ្ជាក់ថា កម្មវិធីជជែកដេញដោលស្តីពី «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១» ដែលរៀបចំដោយ RULErs មានបេក្ខជនដាក់ពាក្យរហូតដល់៩១នាក់ ក្នុងនោះមានបេក្ខជន ៦០នាក់ត្រូវបានជ្រើសរើសមកសម្ភាស ដោយមើលឃើញថា ពួកគេជាអ្នកចូលចិត្តការជជែកដេញដោល និងពិភាក្សាវែកញែកពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការលុបបំបាត់ការរើសអើងគ្រប់រូបភាពលើស្រ្តី។

បេក្ខជនទាំងអស់បានចូលរួមវគ្គរង្វាយតម្លៃដែលក្រុមការងារបានណែនាំពីសាវតានៃគម្រោងទស្សនៈយុវជន ព្រមទាំងលក្ខន្តិកមួយចំនួនដើម្បីឱ្យបេក្ខជនអាចត្រៀមលក្ខណៈរួចរាល់ក្នុងការសម្ភាស។ អ្វីដែលពិសេសជាងនេះទៅទៀត បេក្ខជនទាំងអស់គ្នាបានទទួលឱកាសក្នុងការស្វែងយល់ពីប្រធានបទពាក់ព័ន្ធនឹងសមភាពយេនឌ័រតាមរយៈការបណ្តុះបណ្តាលដោយ NGO-CEDAW ផងដែរ។

បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងការណែនាំលក្ខន្តិកមួយចំនួន បេក្ខជនបានចូលសម្ភាសដើម្បីបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់ពួកគេទៅកាន់គណៈកម្មការ ។ នៅក្នុងចំណោមប្រមាណបេក្ខជនចំនួន ៦០ នាក់ មានតែបេក្ខជន ១៦ នាក់តែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសទៅវគ្គបន្តទៀតដើម្បីបង្វឹកពីរបៀបដេញដោល និងបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងយេនឌ័រ។
សូមរម្លឹកថា ឆ្នាំ២០២៤នេះ ជាលើកទី៤ហើយដែលក្រុមការងារ RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំការប្រកួតជជែកដេញដោលលើប្រធានបទជុំវិញសិទ្ធិស្រ្តី និងសមភាពយេនឌ័រ៕



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


