សេដ្ឋកិច្ច
ភាពជាអ្នកដឹកនាំមានតុល្យភាពយេនឌ័រនៅក្នុងសេដ្ឋកិច្ចពិតជាមានសារសំខាន់រួមចំណែកកសាងសង្គមជាតិ
លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា នៅក្នុងទីផ្សាររបស់កម្ពុជា ត្រូវបានគេទទួលស្គាល់ថាភាពជាអ្នកដឹកនាំដែលមានតុល្យភាពយេនឌ័រ និងកាលានុវត្តភាពសមភាពសមធម៌នៅក្នុងវិស័យហិរញ្ញវត្ថុពិតជាមានសារសំខាន់ដែលធានាបាននូវភាពរុងរឿង យូរអង្វែង សម្រាប់ទាំងអស់គ្នា និងរួមចំណែកកសាងសង្គមជាតិ។

នៅក្នុងកម្មវិធី «បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ» នាថ្ងៃទី២៤ ខែមីនា នេះ លោកស្រី កែវ ចរិយា បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើររួមគ្នា ឆ្ពោះទៅរកបរិយាប័ន្ន និងការពង្រឹងសិទ្ធិ សមភាពប៉ុណ្ណោះទេ ប៉ុន្តែជាការក្រើនរំលឹកដ៏មានឥទ្ធិពលថា សមភាពយេនឌ័រមិនមែនត្រឹមតែជាកត្តាចាំបាច់ខាងសីលធម៌នោះទេ ប៉ុន្តែជាតម្រូវការក្នុងការចូលរួមនៃ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល។ ជាក់ស្តែងប្រតិបត្តិការណ៍រវាងស្ត្រី និងក្មេងស្រី ជាសមភាពមួយដែលក្នុងនីតិកាលទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជាថា ស្ត្រីជាឆ្អឹងខ្នង សេដ្ឋកិច្ច និងសង្គមជាតិ។
នៅទូទាំងសកលលោក គ្រប់គ្នា បានទទួលស្គាល់ពីការផ្លាស់ប្ដូរការចូលរួមរបស់ស្ត្រីក្នុងធុរកិច្ចហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំដែលបានជំរុញឱ្យអង្គភាព និងស្ថាប័នទាំងអស់ដំណើរការយ៉ាងល្អប្រសើរ ជំរុញនវានុវត្តន៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព។
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានសាទរចំពោះ UN Women និង UN Global Compact ព្រមទាំងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏ដូចជា និយ័តករពាក់ព័ន្ធ រួមមាន និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា ដែលបានជ្រើសរើសធនាគារ អេស៊ីលីដា សម្រាប់រៀបចំ កម្មវិធី “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្រ្តី និងយុវតីទាំងអស់៖ សិទ្ធិ សមភាព បង្កើនភាពអង់អាច” នេះឡើង។
លោកបានថ្លែងថា៖« ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងរួមគ្នាមិនត្រឹមតែលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលើកកម្ពស់ដល់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងយុវតីនៅគ្រប់ទីកន្លែង។ ក្នុងនាមជាធនាគារពាណិជ្ជនាំមុខក្នុងវិស័យធនាគារ ធនាគារ អេស៊ីលីដា ចូលរួមក្នុងការប្រកួតប្រជែងលក្ខណៈចម្រុះ និងបរិយាបន្ន ដោយធានាថា សំឡេងរបស់ស្ត្រីត្រូវបានឮ និងឱ្យតម្លៃដល់កម្មករនិយោជិតគ្រប់ជាន់ថ្នាក់របស់យើង។ ដូច្នេះ យើងរួមគ្នាបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងយុវតីគ្រប់រូប និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ»។
លោកស្រី កែវ ចរិយា បានថ្លែងបន្ថែមទៀតថា មិនតែប៉ុណ្ណោះ សំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ បានសបញ្ជាក់ពីការគាំទ្រ និងអំពាវនាវ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វត្តមានរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ សម្រាប់គោលនយោបាយដែលលើកកម្ពស់កាលានុវត្តនភាពស្មើគ្នា និងបរិយាកាសរីកចម្រើនសម្រាប់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ភេទ។

លោកស្រី សង្កត់ធ្ងន់ថា «តាមរយៈគំនិតផ្ដួចផ្ដើមជាលើកដំបូងនៅកម្ពុជានេះ មិនមែនត្រឹមតែជានិមិត្តសញ្ញាប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលផ្តល់តម្លៃគាំទ្រដល់ភាពជឿនលឿនរបស់ស្រ្តីលើវិស័យមូលប័ត្រ»។
លោកស្រី បានអះអាងថា នៅពេលដែលពិភពលោកកាន់តែជឿនលឿនទៅមុខ យើងនឹងបន្តឆ្ពោះទៅរកបរិញ្ញាប័ណ្ឌ ដែលជួបប្រទះនឹងឧបសក្ក និងបញ្ហាប្រឈមស្របពេលមានឧបសក្ក និងបញ្ហាប្រឈម វត្តមានរបស់ស្ត្រី នឹងប្រែក្លាយទៅជាកាលានុវត្តភាព ដែលអាចជំរុញឱ្យមនុស្សគ្រប់គ្នារួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គម។ លោកស្រីសង្ឃឹមថា កម្ពុជានឹងអាចកសាងសង្គម និងប្រទេសមួយដែលមានសមភាពយេនឌ័រ យ៉ាងពេញលេញ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


