រោគសញ្ញា Archives - Kampuchea Thmey Daily

តើអ្នកដឹងទេ ជំងឺដាច់សរសៃឈាមខួរក្បាលដោយឯកឯងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?
ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ នាំឱ្យមានឈាមកកនៅក្នុងខួរក្បាល។ តើអ្នកដឹងទេជំងឺប្រភេទនេះមានរោគសញ្ញាបែបណាខ្លះ?

រូបភាព៖ ម​ន្ទីរពេទ្យកាល់ម៉ែត

តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា មូលហេតុដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលនេះ គឺបណ្តាលមកពីជំងឺលើសឈាម ៦០% ទៅ៧០% គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា ជំងឺទឹកនោមផ្អែម និងការពិសាស្រា និងជក់បារីច្រើនជាដើម។ ចំពោះរោគសញ្ញានៃការដាច់សរសៃឈាមដោយឯកឯងនេះមានដូចជា ឈឺក្បាលខ្លាំងភ្លាមៗ ,មានសភាពខ្សោយនៃការកម្រើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ) និងវង្វេងស្មារតី ឬសន្លប់។

បើតាមប្រភពដដែល វិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះ គឺមាន២។ ទី១ ព្យាបាលដោយប្រើថ្នាំ និងទី២ ព្យាបាលដោយការវះកាត់។ ចំពោះការព្យាបាលដោយប្រើថ្នាំ មិនត្រូវការវះកាត់ គឺគ្រប់គ្រងសម្ពាធឈាមឱ្យបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ, ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់, នៅពេលសម្រាក ត្រូវដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។ រីឯ ការព្យាបាលដោយវះកាត់ គឺមានបំណងយកឈាមចេញ ជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។ ការវះកាត់នៅឡើងនៅពេលដែលទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប), អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២) និងដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង។

រូបភាព៖ ម​ន្ទីរពេទ្យកាល់ម៉ែត

សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត ក៏បានបញ្ជាក់ដែរថា ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើឱ្យអ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម។ មិនតែប៉ុណ្ណឹង អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។ ដូចនេះ ដើម្បីបញ្ជាក់ឱ្យដឹងថា តើអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬអត់ គឺអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រក្នុងការព្យាបាលជំងឺនេះ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

The post តើអ្នកដឹងទេ ជំងឺដាច់សរសៃឈាមខួរក្បាលដោយឯកឯងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

មកដឹងពីរោគសញ្ញាគ្រុនឈាម និងវិធីបង្ការសម្រាប់មនុស្សពេញវ័យ
ជំងឺគ្រុនឈាម ជាមេរោគមួយដែលឆ្លងតាមរយៈមូសខ្លាញីដែលផ្ទុកមេរោគខាំ និងអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាជាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់ឡើយ។ សម្រាប់មនុស្សពេញវ័យ គឺមានហានិភ័យគ្រោះថ្នាក់ដល់ជីវិតជាងកូនក្មេង អាស្រ័យលើកម្រិតនៃប្រភេទជំងឺនោះ។ នេះបើតាមការបញ្ជាក់របស់ Hello គ្រូពេទ្យ។

តើត្រូវកត់សម្គាល់បែបណាខ្លះពីអាការៈនៃជំងឺគ្រុនឈាម? ហើយតើគួរមានវិធីបង្ការដោយរបៀបណា?

ពិតណាស់ ជំងឺគ្រុនឈាមភាគច្រើនកើតឡើងលើមនុស្សក្នុងរដូវវស្សា ព្រោះជារដូវដែលសម្បូរភ្លៀង ក៏ជារដូវដែលសម្បូរមូសខ្លាផងដែរ ប្រសិនជាមនុស្សមិនមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ទេ ងាយនឹងកើតជំងឺនេះបំផុត។ ជំងឺគ្រុនឈាម មានអាការៈស្រដៀងទៅនឹងផ្តាសាយ ហើយត្រូវបានបែងចែកតាមប្រភេទនីមួយៗពីស្រាលទៅធ្ងន់ ដោយតម្រូវឱ្យមានការតាមដានខ្ពស់រយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ ពុំអាចធ្វេសប្រហែសបានឡើយអាចប៉ះពាល់ដល់អាយុជីវិតបាន។

ខាងក្រោមនេះ គឺជារោគសញ្ញា និងវិធីបង្ការនៃជំងឺគ្រុនឈាមដែលយកពី Hello គ្រូពេទ្យ៖

រោគសញ្ញាជំងឺគ្រុនឈាម គឺកើតឡើងដូចគ្នាលើអ្នកជំងឺគ្រប់វ័យ មិនថាជាកុមារ ឬ មនុស្សចាស់ឡើយ។

ក្តៅខ្លួន ៣៩-៤០ អង្សារ

ឈឺក្បាល ប្រឡង់ភ្នែក

ក្អួត

ឈឺពោះ

ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង

មុខក្រហម

មានស្នាមអុចក្រហមលើស្បែក

ហូរឈាមតាមអញ្ចាញធ្មេញ ឬស្បែក (ករណីធ្ងន់ធ្ងរ)

ករណីខាងលើនេះ អាចកើតឡើងបានគ្រប់ពេលកំឡុងមានជំងឺគ្រុនឈាម អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលជំងឺគ្រុនឈាមខុសពីផ្តាសាយ គឺនៅពេលដែលកម្តៅក្នុងខ្លួនក្តៅខ្លាំង លេបថ្នាំក៏នៅតែមិនបាត់ នោះលោកអ្នកត្រូវទៅរកគ្រូពេទ្យជាបន្ទាន់ ដើម្បីតេស្តឈាមមើលមេរោគនេះ។

វិធីសាស្ត្រក្នុងការបង្ការ

កុំនៅកន្លែងងងឹត

កំចាត់សម្បុក ឬ ទីតាំងដែលកើតមូស

គេងចងមុង

ស្លៀកខោអាវវែង និងជិត

ការពារខ្លួនខ្ពស់ពីមូសខាំ។

យ៉ាងណាមិញ ជំងឺគ្រុនឈាមមិនអាចធ្វេសប្រហែសបានឡើយ អ្នកជំងឺគួរតែសម្រាកតាមដានជំងឺនៅមន្ទីរពេទ្យចន្លោះ ១សប្តាហ៍ ទៅ១០ថ្ងៃ និងធ្វើតេស្តឈាមតាមដានមេរោគជារៀងរាល់ថ្ងៃ ចៀសវាងមានបញ្ហាធ្ងន់ធ្ងរ ងាយនឹងបែកគ្រាប់ឈាម គ្រោះថ្នាក់ដល់ជីវីតបំផុត។

តាមរបាយការណ៍របស់ WHO ជុំវិញនឹងថ្នាំព្យាបាលជំងឺនេះ គឺនៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ពោលគឺព្យាបាលតាមអាការៈដែលកើតឡើងប៉ុណ្ណោះ។ ចំណែកតំបន់អាស៊ីវិញ មានផ្ទុកជំងឺនេះរហូតដល់ ៧០%៕

The post មកដឹងពីរោគសញ្ញាគ្រុនឈាម និងវិធីបង្ការសម្រាប់មនុស្សពេញវ័យ appeared first on Kampuchea Thmey Daily.

ចេញរោគសញ្ញាទាំង ៥ នេះ អ្នកត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន
ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ។

១.ក្រចក និង សក់ មានសភាពផុយស្រួយ

ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។

២.ឈាមអញ្ចាញធ្មេញ

ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។

៣.ខ្សោយភ្នែក

ប្រសិនបើគ្នាយើងមានអារម្មណ៍ថា ការសម្លឹងមានការប្រែប្រួល ដូចជា សម្លឹងមើលមិនសូវច្បាស់ ឆាប់រួយភ្នែក និង ចាញ់ពន្លឺ ពិសេសនៅពេលយប់នោះមានន័យថា ភ្នែករបស់យើងអាចខ្វះវីតាមីន A។ ខ្វះវីតាមីន A អាចធ្វើឲ្យភ្នែករបស់យើង មិនអាចសម្លឹងមើលឃើញច្បាស់ល្អ ដូច្នេះរបបអាហារដែលសម្បូរវីតាមីន A មានដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតង និង ផ្លែក្រូចផងដែរ។

៤.ឧស្សាហ៍ទល់លាមក

ទល់លាមកញឹកញាប់អាចបណ្ដាមកពី មិនសូវញ៉ាំពពួកអាហារដែលម្បូរជាតិសរសៃ។ ជាធម្យមក្នុងប្រព័ន្ធរំលាយអាហារមនុស្សម្នាក់គួរទទួលបានជាតិសរសៃពីររបបអាហារ ១៨ក្រាមក្នុងមួយថ្ងៃទើបប្រព័ន្ធរំលាយអាហារដំណើការល្អ។ ជាតិសរសៃមានមុខងារជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួល កាត់បន្ថយការទល់លាមក ដូច្នេះយើងអាចទទួលបានជាតិសរសៃពីពពួកបន្លែ និងផ្លែឈើ។

៥.ចុះខ្សោយផ្នែកផ្លូវអារម្មណ៍

ប្រសិនបើរបបអាហាររបស់យើង មិនមានវីតាមីន ជាតិរ៉ែគ្រប់គ្រាន់នោះក៏អាចបង្កប៉ះពាល់ផ្នែកអារម្មណ៍ផងដែរ។ ការសិក្សាបានបង្ហាញថា ពពួកបន្លែ ផ្លែឈើគឺសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន ក៏ជំនួយដល់សុខភាពទាំងផ្នែករាងកាយ និង ផ្នែកអារម្មណ៍។ ដូច្នេះដើម្បីឲ្យអារម្មណ៍យើងប្រសើរ រីករាយ ស្រស់ស្រាយ គួរតែញ៉ាំអាហារដែលសម្បូរទៅដោយផ្លែឈើ និង បន្លែឲ្យបានច្រើន៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អ្នកមានសុខភាពខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញសញ្ញាទាំង ៧ នេះ

ចុចអាន៖គេងយូរពេកប្រយ័ត្នមានបញ្ហាសុខភាព ៦ ប្រភេទ

The post ចេញរោគសញ្ញាទាំង ៥ នេះ អ្នកត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន appeared first on Kampuchea Thmey Daily.

អ្នកមានសុខភាពខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញសញ្ញាទាំង ៧ នេះ
អាការសាមញ្ញ​​មួយ​ចំនួន​ ដូចជា​​អស់​កម្លាំង​រ៉ាំរ៉ៃ​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ជាប់​រហូត​ សុទ្ធ​តែ​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​​កើត​ឡើង​ភ្លាម​ៗ​ចំពោះ​រាងកាយ។

សញ្ញា​ព្រមាន​​ដែល​បញ្ជាក់​ថា​ រាងកាយ​យើង​មាន​សុខភាព​ទន់ខ្សោយ​ រួម​មាន​៖

១. ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​

ការ​ស្រក​ទម្ងន់​លើស​ពី​ ១០%​នៃ​ទម្ងន់​ខ្លួន​ក្នុង​រយៈ​ពេល​៦​ខែ​ ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​​ និង​អាច​ជា​លទ្ធផល​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដុំ​សាច់​ ឬ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​ជា​ដើម​។

២. ការ​ប្រែប្រួល​អារម្មណ៍​

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​អារម្មណ៍​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​បាយ​ប៉ូ​ឡា​ ​និង​ការ​បាក់​ទឹក​ចិត្ត​រ៉ាំរ៉ៃ​ជា​ដើម​។

៣. ឈឺ​ក្បាល​

​អាការៈ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺ​ក្បាល​រយៈពេល​វែង​កើត​ឡើង​ជា​ទូទៅ និង​មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ ​ ប៉ុន្តែ​​បើ​​ការ​ឈឺ​ក្បាល​រយៈ​ពេល​ខ្លី កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ឬ​នៅ​ពេល​ព្រឹក​​​ដោយ​មិន​បាត់​ទៅ​វិញ​​ ទោះ​​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក្ដី​យើង​អាច​នឹង​មាន​បញ្ហា​សុខភាព។​ ពិសេស​បើ​អម​មក​ជាមួយ​នឹង​​អាការៈ​គ្រុន​ក្ដៅ ព្រម​ទាំង​ដៃ​ និង​ជើង​ទន់​ខ្សោយទៀត​​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ដុំ​សាច់​ ឬ​រលាក​ស្រោម​ខួរក្បាល​។

៤. អស់​កម្លាំង​

ក្នុង​ករណី​ដែល​​យើង​នៅ​តែ​អស់​កម្លាំង​ ទោះ​ជា​​បាន​​ញ៉ាំ​របប​អាហារ​ល្អ​ៗ​ និង​គេង​បាន​គ្រប់គ្រាន់​​ហើយ​នោះ​ វា​អាច​ជា​សញ្ញា​នៃ​​ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ។ ដូច្នេះ​ហើយ​ ចូរ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ និង​ធ្វើ​រោគវិនិច្ឆ័យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ​។

៥. ក្អក​ជាប់​រហូត​

ចំណែក​ឯ​អាការៈ​ក្អក​ជា​ប្រចាំ​ និង​អម​ដោយ​ការ​ស្រក​ទម្ងន់​ គ្រុន​ក្ដៅ​កម្រិត​ស្រាល​​ និង​អស់​កម្លាំង អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​របេង​ ឬ​ដុំ​សាច់​។

៦. ឈឺ​ទ្រូង​

ប្រសិនបើ​យើង​មាន​អារម្មណ៍​​ថា​មាន​ណែនទ្រូង​ ​ តឹង ឬ​បុក​​នៅ​ក្រោម​ឆ្អឹង​ជំនី ហើយ​ការ​ឈឺ​ចាប់​រាលដាល​ដល់​ថ្គាម​ ដៃ​ឆ្វេង​ ឬ​ខ្នង អម​ជាមួយ​នឹង​ការ​ដកដង្ហើម​ហត់ និង​ចង្វាក់​បេះដូង​ទាប វា​អាច​ជា​សញ្ញា​នៃ​ការ​គាំង​បេះដូង ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ប្រញាប់​​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់​។

៧. ជា​សះស្បើយ​យឺត

ជំងឺ​ទឹក​នោម​ផ្អែម​អាច​ពន្យឺត​​​ដំណើរការ​នៃ​ការ​បង្កើត​កោសិកា​ឡើង​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​ដំណើរការ​នៃ​ការ​ជា​សះស្បើយពី​របួស​​មាន​ភាព​យឺតយ៉ាវ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ

ចុចអាន៖ម្ហូបតាមផ្ទះប៉ុន្មានមុខនេះពេញនិយមណាស់ តែញ៉ាំត្រូវមានកម្រិត

The post អ្នកមានសុខភាពខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញសញ្ញាទាំង ៧ នេះ appeared first on Kampuchea Thmey Daily.

តាមដាន! ទាំងនេះជារោគសញ្ញាជំងឺផ្តាសាយបក្សី H5N1
​​នាយកដ្ឋាន​ប្រយុទ្ធនិង​ជំងឺឆ្លង CDC របស់ប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសកាលពីយប់ថ្ងៃពុធទី២២ខែកុម្ភៈថា កុមារីអាយុ១១ឆ្នាំម្នាក់នៅខេត្តព្រៃវែង បានបាត់បង់ជីវិត​ ដោយសារឆ្លង​ជំងឺ​ផ្ដាសាយបក្សី H5N1។

មេរោគ H5N1 អាចបង្កឲ្យមានជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ ជាមួយនឹងអត្រាមរណភាពខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការឆ្លងក្នុងជំងឺនេះចំណោមមនុស្សគឺកម្រណាស់។

ការផ្ទុះឡើងដំបូងនៃជំងឺផ្តាសាយបក្សី H5N1 ចំពោះមនុស្សបានកើតឡើងក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហុងកុង។ ក្រោយមក អាជ្ញាធរបានរាយការណ៍ករណីឆ្លងមេរោគ H5N1 ក្នុងចំណោមមនុស្សជាង៧០០នាក់នៅទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុប។ ប្រទេសឥណ្ឌូណេស៊ី វៀតណាម និងអេហ្ស៊ីប មានករណីឆ្លងច្រើនជាងគេ។

ជំងឺផ្ដាសាយបក្សី H5N1 បានបង្កឲ្យមានរោគសញ្ញាដូចជា៖

គ្រុនក្តៅលើស៣៨អង្សាសេ

ក្អក

ឈឺសាច់ដុំ

សំឡេងស្អក

ឈឺ​ក

ពិបាកក្នុងខ្លួន

អស់កម្លាំង

ឈឺពោះ ជួនកាលមានរាក

ចង្អោរ

ក្អួត

ឈឺពោះ

ឈឺ​ទ្រូង

ស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរ

ប្រកាច់

មនុស្សមួយចំនួនដែលមានជំងឺផ្តាសាយបក្សី H5N1 ក៏អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងរលាកសួត និងថប់ដង្ហើមផងដែរ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០០៥ បានបង្ហាញថា អាការដកដង្ហើមខ្លី កើតឡើងប្រហែល ៥ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងលេចឡើង។

ស្ថានភាពរបស់មនុស្សដែលកើតជំងឺផ្តាសាយបក្សី H5N1 អាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ពួកគេ​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ផ្លូវ​ដង្ហើម និងខូច​សរីរាង្គ​ច្រើន ​ដែលអាចបណ្តាល​ឲ្យស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CDC

ចុចអាន៖ កុមារី​ខ្មែរ​ស្លាប់​ដោយ​ឆ្លង​ជំងឺផ្តាសាយបក្សី​H5N1

The post តាមដាន! ទាំងនេះជារោគសញ្ញាជំងឺផ្តាសាយបក្សី H5N1 appeared first on Kampuchea Thmey Daily.

ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ
ជនជាតិអង់គ្លេស កំពុងត្រូវបានគេព្រមានឲ្យតាមដានរោគសញ្ញាថ្មីនៃ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង បន្ទាប់ពីករណីឆ្លង កើនឡើងនាពេលថ្មីៗនេះ។

រោគ​សញ្ញា​ថ្មី​ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជីផ្លូវការ ​បន្ទាប់​ពី​មនុស្ស​មួយ​ចំនួន​ដែលឆ្លង​មេរោគនេះ បានរាយការណ៍អំពី​បញ្ហា​ត្រចៀក​របស់​ពួក​គេ។

អ្នកជំងឺជនជាតិអង់គ្លេសមួយចំនួន បានលើកឡើងពីការហ៊ឹងត្រចៀក ក្រោយឆ្លង អូមីក្រុង។

បន្ទាប់ពីពិនិត្យរបាយការណ៍ទាំងនេះ កម្មវិធីតាមដានរោគសញ្ញាកូវីដអង់គ្លេស ZOE បានបន្ថែមរោគសញ្ញានេះ ចូលទៅក្នុងបញ្ជីរោគសញ្ញាដែលគេរាយការណ៍ញឹកញាប់បំផុតចំនួន ២០។

ការឈឺត្រចៀក ត្រូវបានគេឃើញនៅក្នុងករណី អូមីក្រុង កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្ន រោគសញ្ញានេះ បានកើតឡើងទូទៅជាងការគិតទៅទៀត។

កាលពីឆ្នាំមុន ការសិក្សាដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Stanford និងវេជ្ជបណ្ឌិត Konstantina Stankovic បានរកឃើញថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបណ្តាលឲ្យមានបញ្ហាត្រចៀក។

វេជ្ជបណ្ឌិត Konstantina Stankovic

ការស្រាវជ្រាវបានរាយការណ៍ពីរោគសញ្ញានោះ រួមទាំងការឈឺត្រចៀកធ្ងន់ធ្ងរ ស្ពឹកត្រចៀក និងសូម្បីតែស្តាប់លែងឮជាបណ្តោះអាសន្ន ហើយអាចអូនបន្លាយទោះជាសះស្បើយហើយក៏ដោយ។

វេជ្ជបណ្ឌិត Stankovic ក៏បានបង្ហាញដែរថា រោគសញ្ញាទាំងនេះក៏អាចលេចឡើងចំពោះអ្នកដែលចាក់វ៉ាក់សាំងពេញលេញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

The post ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ appeared first on Kampuchea Thmey Daily.

រោគសញ្ញាគួរតាមដាន អូមីក្រុងបំបាំងកាយ កំពុងបង្កគ្រោះថ្នាក់ប្រទេសជាប់ កម្ពុជា
បច្ចុប្បន្នពិភពលោកកំពុងជួបប្រទះជាមួយវីរុសបំប្លែងខ្លួនអូមីក្រុងដែលឆ្លងខ្លាំង និងរហ័សជាងវីរុសបំប្លែងខ្លួនមុនៗ ហើយពេលនេះក៏មានការលេចចេញនូវវីរុសមួយប្រភេទទៀតដែលក្លាយពូជពីអូមីក្រុង ។

វីរុសថ្មីនេះឈ្មោះថា “អូមីក្រុងបំបាំងកាយ ឬប្រភេទ BA.2” ហើយរោគសញ្ញារបស់វាក៏មិនខុសគ្នាជាមួយនឹងវីរុសបំប្លែងខ្លួនអូមីក្រុងប៉ុន្មានដែរ ខណៈដែលរោគសញ្ញាដំបូងចំនួន ២ របស់វីរុសអូមីក្រុងបំបាំងកាយនេះគឺ វិលមុខ និងអស់កម្លាំង ។

ក្រៅ​ពី​រោគ​សញ្ញា​ទាំង​នេះ មានរោគ​សញ្ញា​ផ្សេង​ទៀតដូចជា ៖

– គ្រុនក្ដៅ

– អស់កម្លាំងខ្លាំង

– ក្អក

– ឈឺ ​ក

– ឈឺក្បាល

– សាច់ដុំអស់កម្លាំង

– ចង្វាក់បេះដូងកើនឡើង

ទោះជាបច្ចុប្បន្នវីរុសអូមីក្រុងបំបាំងកាយមិនទាន់កើតមានឡើងនៅប្រទេសកម្ពុជាយើងក៏ដោយ ក៏សូមមេត្តាបន្តប្រុងប្រយ័ត្នដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Time of India

ចុចអាន ៖ គួរត្បាល់ច្រមុះ ឬបំពង់ ក ងាយរកឃើញ អូមីក្រុង?

The post រោគសញ្ញាគួរតាមដាន អូមីក្រុងបំបាំងកាយ កំពុងបង្កគ្រោះថ្នាក់ប្រទេសជាប់ កម្ពុជា appeared first on Kampuchea Thmey Daily.

រកឃើញរោគសញ្ញាអូមីក្រុង កើនដល់១១ កើតលើអ្នកចាក់វ៉ាក់សាំងដែលឆ្លង
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសកម្ពុជា បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទអូមីក្រុង ខ្ទង់រយជាប់ៗគ្នា។

វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សាំង នៅតែជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។

ម្យ៉ាងវិញទៀត ការយល់ដឹងអំពីរោគសញ្ញាក៏ជាកត្តាចាំបាច់ផងដែរ ក្នុងការការពារខ្លួនឲ្យបានទាន់ពេលវេលា ចៀសវាងទុកឲ្យខ្លួនឈឺជ្រុលពិបាកក្នុងការព្យាបាល។

កាលពីមុន ​អ្នក​ជំនាញ​សុខភាព​ បានឲ្យដឹង​ថា ​​រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ខ្លួន អូមីក្រុង ​ដែល​អាចកើត​ឡើង​លើ​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​មាន ៦ ដូចជា ចង្អោរ​ ក្ដៅខ្លួន ឈឺ​ក​ ឈឺ​ក្បាល​ បាត់បង់​ចំណង់​អាហារ​ និង​ ក្អួត​។​

ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកជំនាញសុខភាពអង់គ្លេស បានរកឃើញរោគសញ្ញាចំនួន៥ទៀត ដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងហើយកើត អូមីក្រុង ធ្វើឲ្យរោគសញ្ញាសរុបកើនដល់ ១១។

ការរកឃើញដែលបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីសុខភាព Eurosurveillance បានបង្ហាញថា រោគសញ្ញាទាំង៥ទៀតមានដូចជា ក្អក តឹងច្រមុះ អស់កម្លាំង ឈឺសាច់ដុំនិងកណ្តាស់។

ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនោះបានកត់សម្គាល់ថា ការក្អក តឹងច្រមុះ និងអស់កម្លាំង គឺជារោគសញ្ញាដែលគេរកឃើញច្រើនបំផុតលើអ្នកចាក់វ៉ាក់សាំងហើយ ចំណែកការកណ្តាស់ និងក្តៅខ្លួន មិនសូវទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Independent

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឆ្លង អូមីក្រុង អាចមានរោគសញ្ញាទាំង ៦នេះ

The post រកឃើញរោគសញ្ញាអូមីក្រុង កើនដល់១១ កើតលើអ្នកចាក់វ៉ាក់សាំងដែលឆ្លង appeared first on Kampuchea Thmey Daily.