សុខភាព
អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឆ្លង អូមីក្រុង អាចមានរោគសញ្ញាទាំង ៦នេះ
យោងតាមការប្រកាសពីអង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.529 និងបច្ចុប្បន្នប្តូរឈ្មោះមកជា Omicron (អូមីក្រុង) គឺជា “វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ” ថ្មីមួយទៀតសម្រាប់ពិភពលោក ព្រោះតែវាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួន ដែលតា ទ្វេដង។

ដូច្នេះហើយ ការយល់ដឹងពីរោគសញ្ញាឱ្យបានឆាប់រហ័ស និងព្យាបាលទាន់ពេលវេលា គឺជារឿងដ៏សំខាន់បំផុត។ យោងតាមអ្នកជំនាញសុខភាព បានឱ្យដឹងថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសមាន ៦ ដូចជា ចង្អោរ ក្ដៅខ្លួនតិចតួច ឈឺក ឈឺក្បាល បាត់បង់ចំណង់អាហារ និង ក្អួត។

ដោយឡែករោគសញ្ញាទូទៅផ្សេងទៀតមានដូចជា រមាស់បំពង់ក ហៀរសំបោរ អស់កម្លាំង កណ្តាស់ ឈឺក្បាល និងឈឺសាច់ដុំ។ ក្នុងនោះ អ្នកជំនាញបានបង្ហាញថា អ្នកជំងឺមួយចំនួនដែលវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង មានអាការបែកញើសខ្លាំងនៅពេលយប់ថែមទៀតផង៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្ស ២ ប្រភេទនេះ បើឆ្លង Omicron ដឹងតែមានហានិភ័យហើយ
ចុចអាន៖ គួរដឹង! រោគសញ្ញានៃវីរុសបំប្លែងខ្លួន Delta និង Omicron មិនដូចគ្នានោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


