សុខភាព
គេងយូរពេកប្រយ័ត្នមានបញ្ហាសុខភាព ៦ ប្រភេទ
មនុស្សមួយចំនួនចូលចិត្តគេងយូរដើម្បីសងម៉ោងគេងដែលពួកគេជំពាក់កាលពីថ្ងៃរវល់ ប៉ុន្តែការធ្វើបែបនេះបង្កគ្រោះថ្នាក់ដល់សុខភាពទៅវិញទេ ។ បញ្ហាសុខភាពដែលបណ្ដាលមកពីគេងយូរមាន ៦ ប្រភេទរួមមាន ៖
១. ការគេងមិនដកដង្ហើម (Obstructive sleep apnea)
វាគឺជាជំងឺម្យ៉ាងដែលធ្វើឲ្យអ្នកបាត់ដង្ហើម ខណៈពេលគេងលក់ដោយមិនដឹងខ្លួន ឬធ្វើឲ្យគេងមិនងាយឆ្អែត ។

២. ទឹកនោមផ្អែម
បើយោងតាមការសិក្សាបានបង្ហាញថា គេងយូរពេកបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ។
៣. លើសគីឡូ
គេងតិចពេកឬគេងច្រើនពេកសុទ្ធតែធ្វើឲ្យធាត់ដូចគ្នា ការសិក្សាបង្ហាញថាមនុស្សដែលគេងលើសពី ៩ ម៉ោងមានឱកាស ២១ ភាគរយនៃការលើសគីឡូក្នុងរយៈពេល ៦ ឆ្នាំទៅមុខទៀត ។

៤. ឈឺក្បាល
អ្នកស្រាវជ្រាវនិយាយថាវាបណ្ដាលមកពីសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាល រួមទាំងសារធាតុ serotonin ផងដែរ ។
៥. ឈឺខ្នង
មនុស្សជាច្រើនកំពុងឆ្លងកាត់បញ្ហានេះសូម្បីក្មេងជំទង់ក៏ដោយ ដូច្នេះអ្នកគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្ទាល់ ។
៦. ជំងឺបាក់ទឹកចិត្ត
១៥ ភាគរយនៃអ្នកជំងឺបាក់ទឹកចិត្តគេងច្រើនខុសប្រក្រតីធ្វើឲ្យផ្លូវចិត្តពួកគេកាន់តែធ្ងន់ធ្ងរ ។

ដូច្នេះអ្នកគួរផ្លាស់ប្ដូរទម្លាប់ចេញដោយតាំងចិត្តភ្ញាក់ពីព្រឹកចូលគេងពីព្រលប់ដើម្បីសុខភាពរឹងមាំ ផ្លូវចិត្តល្អ និងអាយុវែង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គេងត្រឹម ៥ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ប្រឈមហានិភ័យសុខភាពជាច្រើន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


