សុខភាព
រកឃើញរោគសញ្ញាអូមីក្រុង កើនដល់១១ កើតលើអ្នកចាក់វ៉ាក់សាំងដែលឆ្លង
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសកម្ពុជា បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទអូមីក្រុង ខ្ទង់រយជាប់ៗគ្នា។

វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សាំង នៅតែជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។
ម្យ៉ាងវិញទៀត ការយល់ដឹងអំពីរោគសញ្ញាក៏ជាកត្តាចាំបាច់ផងដែរ ក្នុងការការពារខ្លួនឲ្យបានទាន់ពេលវេលា ចៀសវាងទុកឲ្យខ្លួនឈឺជ្រុលពិបាកក្នុងការព្យាបាល។

កាលពីមុន អ្នកជំនាញសុខភាព បានឲ្យដឹងថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសមាន ៦ ដូចជា ចង្អោរ ក្ដៅខ្លួន ឈឺក ឈឺក្បាល បាត់បង់ចំណង់អាហារ និង ក្អួត។
ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកជំនាញសុខភាពអង់គ្លេស បានរកឃើញរោគសញ្ញាចំនួន៥ទៀត ដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងហើយកើត អូមីក្រុង ធ្វើឲ្យរោគសញ្ញាសរុបកើនដល់ ១១។

ការរកឃើញដែលបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីសុខភាព Eurosurveillance បានបង្ហាញថា រោគសញ្ញាទាំង៥ទៀតមានដូចជា ក្អក តឹងច្រមុះ អស់កម្លាំង ឈឺសាច់ដុំនិងកណ្តាស់។
ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនោះបានកត់សម្គាល់ថា ការក្អក តឹងច្រមុះ និងអស់កម្លាំង គឺជារោគសញ្ញាដែលគេរកឃើញច្រើនបំផុតលើអ្នកចាក់វ៉ាក់សាំងហើយ ចំណែកការកណ្តាស់ និងក្តៅខ្លួន មិនសូវទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Independent
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឆ្លង អូមីក្រុង អាចមានរោគសញ្ញាទាំង ៦នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


