Connect with us

សុខភាព

ភ្ញាក់ផ្អើល! រោគសញ្ញាអូមីក្រុង ថ្មីមួយ អ្នកវិទ្យាសាស្រ្តទើបរកឃើញ

បានផុស

នៅ

ជនជាតិអង់គ្លេស កំពុងត្រូវបានគេព្រមានឲ្យតាមដានរោគសញ្ញាថ្មីនៃ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង បន្ទាប់ពីករណីឆ្លង កើនឡើងនាពេលថ្មីៗនេះ។

This image has an empty alt attribute; its file name is in-omicron.jpg

រោគ​សញ្ញា​ថ្មី​ត្រូវ​បានដាក់​បញ្ចូល​ក្នុង​បញ្ជីផ្លូវការ ​បន្ទាប់​ពី​មនុស្ស​មួយ​ចំនួន​ដែលឆ្លង​មេរោគនេះ បានរាយការណ៍អំពី​បញ្ហា​ត្រចៀក​របស់​ពួក​គេ។

អ្នកជំងឺជនជាតិអង់គ្លេសមួយចំនួន បានលើកឡើងពីការហ៊ឹងត្រចៀក ក្រោយឆ្លង អូមីក្រុង។

បន្ទាប់ពីពិនិត្យរបាយការណ៍ទាំងនេះ កម្មវិធីតាមដានរោគសញ្ញាកូវីដអង់គ្លេស ZOE បានបន្ថែមរោគសញ្ញានេះ ចូលទៅក្នុងបញ្ជីរោគសញ្ញាដែលគេរាយការណ៍ញឹកញាប់បំផុតចំនួន ២០។

This image has an empty alt attribute; its file name is 1_WOMAN-WITH-EAR-PAIN.jpg

ការឈឺត្រចៀក ត្រូវបានគេឃើញនៅក្នុងករណី អូមីក្រុង កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្ន រោគសញ្ញានេះ បានកើតឡើងទូទៅជាងការគិតទៅទៀត។

កាលពីឆ្នាំមុន ការសិក្សាដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Stanford និងវេជ្ជបណ្ឌិត Konstantina Stankovic បានរកឃើញថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបណ្តាលឲ្យមានបញ្ហាត្រចៀក។

This image has an empty alt attribute; its file name is 86323_web-1024x682.jpg
វេជ្ជបណ្ឌិត Konstantina Stankovic

ការស្រាវជ្រាវបានរាយការណ៍ពីរោគសញ្ញានោះ រួមទាំងការឈឺត្រចៀកធ្ងន់ធ្ងរ ស្ពឹកត្រចៀក និងសូម្បីតែស្តាប់លែងឮជាបណ្តោះអាសន្ន ហើយអាចអូនបន្លាយទោះជាសះស្បើយហើយក៏ដោយ។

វេជ្ជបណ្ឌិត Stankovic ក៏បានបង្ហាញដែរថា រោគសញ្ញាទាំងនេះក៏អាចលេចឡើងចំពោះអ្នកដែលចាក់វ៉ាក់សាំងពេញលេញផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អូមីក្រុង ស៊េរីថ្មី BA.2.2 មកក្បែរ កម្ពុជា ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម