រោងចក្រគីមី Archives - Kampuchea Thmey Daily

ឆេះរោងចក្រគីមីនៅថៃ ខាតបង់អស់ទឹកប្រាក់ជាង ២០លានដុល្លារ
អគ្គិភ័យនៅរោងចក្រគីមីថៃ ដែលបង្កឡើងដោយការផ្ទុះកាលពីម្សិលមិញនេះ បានសម្លាប់អ្នកជួយសង្គ្រោះអាយុ ១៨ ឆ្នាំម្នាក់ និងរងរបួសជិត ៦០ នាក់ផ្សេងទៀត ហើយគិតមកទល់ពេលនេះ ការខូចខាតត្រូវបានគេប៉ាន់ស្មានថាមានទំហំទឹកប្រាក់ប្រហែល ៧០០ លានបាតស្មើនឹងប្រហែល ២១លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ។

អ្នកស្រុកនៅក្នុងរង្វង់ចម្ងាយ ៥ គីឡូម៉ែត្រពីកន្លែងកើតហេតុអគ្គិភ័យ ត្រូវបានគេប្រាប់ឲ្យនៅឆ្ងាយ ដោយសារតែផ្សែងពុល។

លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់សាធារណជនថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ។

ស្របពេលជាមួយគ្នានេះ លោក Non Chindawet អនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ។ លោកបាននិយាយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ២ ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ ព្រមានថា ផ្សែងគីមីចេញពីរោងចក្រផលិតប្លាស្ទិកដែលផ្ទុះឆេះ កំពុងបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជននៅជុំវិញនោះ

The post ឆេះរោងចក្រគីមីនៅថៃ ខាតបង់អស់ទឹកប្រាក់ជាង ២០លានដុល្លារ appeared first on Kampuchea Thmey Daily.

ថៃ ព្រមានថា ផ្សែងគីមីចេញពីរោងចក្រផលិតប្លាស្ទិកដែលផ្ទុះឆេះ កំពុងបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជននៅជុំវិញនោះ
ការផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិកក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃបានជំរុញឲ្យមានការអំពាវនាវជាបន្ទាន់ ដើម្បីការពារកុំឲ្យមានជំងឺមហារីក ក៏ដូចជាគ្រោះថ្នាក់ពីវត្ថុធាតុដើមផ្សេងៗដែលនៅសល់ពីអគ្គីភ័យ បណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ប្រជាជននៅជុំវិញរោងចក្រ ។

ផ្សែងខ្មៅដែលកើតចេញពីសារធាតុគីមី ដែលបានផ្ទុះឆេះនោះ បានជំរុញឲ្យអាជ្ញាធរព្រមានដល់អ្នកស្រុក អំពីគ្រោះថ្នាក់នៃការស្រូបផ្សែងពុលចូលក្នុងខ្លួន ក៏ដូចជាមិនឲ្យងូតទឹកភ្លៀង ដោយសារតែវាអាចជាភ្លៀងអាស៊ីតកើតចេញពីការហ៊ុយផ្សែងនោះ ។

លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់សាធារណជនថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ ។

ស្របពេលជាមួយគ្នានេះ លោក Non Chindawet អនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ។ លោកបាននិយាយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ២ ក៏ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ផងដែរ ។

ចំណែកលោកសាស្ត្រាចារ្យ Kitikorn Charmondusit មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលផ្នែកអេកូឧស្សាហកម្មនៃសាកលវិទ្យាល័យ Mahidol បាននិយាយថា “ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងអង្គការរដ្ឋាភិបាលក្នុងតំបន់ នឹងត្រូវពិភាក្សាអំពីសកម្មភាពអ្វីដែលត្រូវធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះនេះ” ។

លោកបាននិយាយថា “ពួកគេក៏គួរតែពិភាក្សាពីវិធានការណ៍នានា ដើម្បីការពារកុំឲ្យមានការផ្ទុះឡើងម្តងទៀតនៅឯរោងចក្រឧស្សាហកម្មផ្សេងទៀត ដែលមានផ្ទុកនូវសារធាតុគីមីងាយឆេះជាច្រើនបែបនេះ” ។

គួរបញ្ជាក់ថា ការផ្ទុះឆេះដ៏ខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិក Ming Dih Chemical Co ក្នុងស្រុក Bang Phli ខេត្ត Samut Prakan បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣ និង ២០ នាទីព្រឹកថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ៦០ នាក់រងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ អគ្គីភ័យ​ឆេះ​រោង​ចក្រ​គីមី​នៅ​ ថៃ សម្លាប់​មនុស្ស​ម្នាក់ របួស ​៦០ នាក់

The post ថៃ ព្រមានថា ផ្សែងគីមីចេញពីរោងចក្រផលិតប្លាស្ទិកដែលផ្ទុះឆេះ កំពុងបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជននៅជុំវិញនោះ appeared first on Kampuchea Thmey Daily.

ផ្ទុះឆេះសន្ធោសន្ធៅរោងចក្រគីមីនៅ ថៃ ស្លាប់ និងរងរបួស ៣០ នាក់
ការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅក្នុងរោងចក្រផលិតស្នោមួយកន្លែង នៅក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ២៩ នាក់រងរបួស ។

ការផ្ទុះនេះ បានកើតឡើងនៅរោងចក្រគីមី Ming Dih Chemical Co ដែលមានឃ្លាំងប្រហែល ៥ ទៅ ៦ កន្លែង និងផ្ទុកសារធាតុគីមី ៥០ តោន ។

ទន្ទឹមនោះ រថយន្តពន្លត់អគ្គីភ័យជាង ៣០ គ្រឿងមកពីអង្គភាពរដ្ឋបាលមូលដ្ឋាន Rachathewa និងរដ្ឋបាលមូលដ្ឋានផ្សេងទៀត ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

បន្ថែមពីនេះ ឧទ្ធម្ភាគចក្រក៏ត្រូវបានបញ្ជូនទៅទម្លាក់ទឹកទៅលើអគ្គីភ័យនោះផងដែរ ខណៈដែលផ្សែងក្រាស់ៗនៅតែបន្តហុយពីរោងចក្រដែលកំពុងឆេះ ។ ផ្សែងក្រាស់ៗនោះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅទីក្រុងបាងកក ហើយក៏អាចមើលឃើញពីអាកាសយានដ្ឋានសុវណ្ណភូមិផងដែរ ប៉ុន្តែការហោះហើរមិនត្រូវបានប៉ះពាល់ឡើយ ។

ចំណែកសារព័ត៌មាន Bangkok Post បានរាយការណ៍ថា ការផ្ទុះនេះនាំឲ្យមានអគ្គិភ័យដ៏ធំមួយ ដែលបណ្តាលឲ្យខូចខាតទាំងអគាររោងចក្រ និងផ្ទះនៅក្បែរនោះ ដែលមានចម្ងាយមួយគីឡូម៉ែត្រ និងយ៉ាងហោចណាស់មនុស្ស ២៩ នាក់បានរងរបួស និងស្លាប់ម្នាក់ ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក្នុងខេត្ត Samut Prakan ក៏បានបញ្ជាឲ្យជម្លៀសប្រជាជនចេញ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ពីរោងចក្រដែលឆាបឆេះនោះ ខណៈមូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Ming Dih Chemical Co ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានបង្កើតរោងចក្រនេះឡើងនៅឆ្នាំ ១៩៩៨ ។ រោងចក្រនេះ គឺជាមជ្ឈមណ្ឌលចែកចាយផលិតផលទៅទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វីរុស​បំប្លែង​ខ្លួន​ដ៏​កាច​សាហាវ​ Delta​ វាយ​ប្រហារ​ក្រុងបាងកក ៧០ ភាគរយ

The post ផ្ទុះឆេះសន្ធោសន្ធៅរោងចក្រគីមីនៅ ថៃ ស្លាប់ និងរងរបួស ៣០ នាក់ appeared first on Kampuchea Thmey Daily.

ឆេះរោងចក្រគីមីនៅឥណ្ឌា ស្លាប់មនុស្ស១៨នាក់
មនុស្សចំនួន១៨នាក់បានស្លាប់ ដោយសារអគ្គិភ័យ ដែលបានឆាបឆេះ រោងចក្រគីមីមួយនៅជាយក្រុង Pune ភាគខាងលិចប្រទេសឥណ្ឌា។

កម្មករប្រមាណ៣៧នាក់ បានជាប់នៅក្នុងអាគារ ពេលដែលអគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ១៥ និង ៤៥ នាទី (ម៉ោងក្នុងស្រុក)។

ក្រុមមន្រ្តីបានប្រាប់ BBC ថា មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

រោងចក្រនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SV Aqua Technologies ដែលជាក្រុមហ៊ុនផលិតផលក្លរីនឌីអុកស៊ីត ដែលជាសារធាតុត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការច្រោះទឹកស្អាត។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់កម្មករ និងបានប្រកាសផ្តល់ប្រាក់ចំនួន២០ម៉ឺនរូពី (២,៨០០ដុល្លារ) ជាសំណងសម្រាប់គ្រួសារនីមួយៗ។ លោកក៏បានសន្យាផ្តល់ប្រាក់ ៦៩០ដុល្លារ ជាសំណងសម្រាប់អ្នករងរបួសផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឥណ្ឌា ប្រកាសចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃ ដល់មនុស្សពេញវ័យជិត ១,០០០ លាននាក់

The post ឆេះរោងចក្រគីមីនៅឥណ្ឌា ស្លាប់មនុស្ស១៨នាក់ appeared first on Kampuchea Thmey Daily.

វីដេអូ អគ្គិភ័យផ្ទុះឆេះរោងចក្រគីមីក្នុងប្រទេសឥណ្ឌា
អគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅឯរោងចក្រគីមីក្នុងទីក្រុង Thane ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមមន្រ្តីពន្លត់អគ្គិភ័យបានឲ្យដឹងថា រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សាជីវកម្មអភិវឌ្ឍន៍ឧស្សាហកម្ម Maharashtra (MIDC) នៃទីក្រុង Thane ។

មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា “រថយន្តពន្លត់អគ្គិភ័យប្រមាណ ២០ គ្រឿងបានទៅទីតាំងកើតហេតុ ហើយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ” ។

មន្ត្រីខាងលើបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរងរបួសនៅឡើយទេ ហើយមូលហេតុនៃអគ្គិភ័យក៏មិនទាន់ត្រូវបានគេដឹងនៅឡើយផងដែរ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រទេសឥណ្ឌាបានឃើញពីចំនួនអគ្គិភ័យឆាបឆេះដែលមិនធ្លាប់មានពីមុនមក ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មកមានគ្រោះថ្នាក់ឆេះឧស្សាហកម្មជាង ៦០ កន្លែងនៅក្នុងប្រទេសដោយបានសម្លាប់កម្មករយ៉ាងហោចណាស់ ១០០ នាក់ និងរងរបួសជាង ១៥០ នាក់ ៕

សូមទស្សនាវីដេអូ!

#JUSTIN: Fire breaks out at a chemical factory in the Maharashtra Industrial Development Corporation (MIDC) area of Ambernath, Thane. Firefighting operation underway. pic.twitter.com/7XdneA203v
— Rahul Upadhyay (@rahulrajnews) March 11, 2021

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វ៉ាក់សាំងកូវីដមួយទៀតរបស់ឥណ្ឌាមានប្រសិទ្ធភាពក៏ខ្ពស់ដែរ

ចុចអាន ៖ មីយ៉ាន់ម៉ាស្នើឥណ្ឌាប្រគល់ប៉ូលិសដែលភៀសខ្លួនឆ្លងកាត់ព្រំដែនត្រឡប់មកវិញ

The post វីដេអូ អគ្គិភ័យផ្ទុះឆេះរោងចក្រគីមីក្នុងប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily.