ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានថា ផ្សែងគីមីចេញពីរោងចក្រផលិតប្លាស្ទិកដែលផ្ទុះឆេះ កំពុងបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជននៅជុំវិញនោះ
ការផ្ទុះឆេះយ៉ាងខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិកក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃបានជំរុញឲ្យមានការអំពាវនាវជាបន្ទាន់ ដើម្បីការពារកុំឲ្យមានជំងឺមហារីក ក៏ដូចជាគ្រោះថ្នាក់ពីវត្ថុធាតុដើមផ្សេងៗដែលនៅសល់ពីអគ្គីភ័យ បណ្តាលឲ្យប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ប្រជាជននៅជុំវិញរោងចក្រ ។
ផ្សែងខ្មៅដែលកើតចេញពីសារធាតុគីមី ដែលបានផ្ទុះឆេះនោះ បានជំរុញឲ្យអាជ្ញាធរព្រមានដល់អ្នកស្រុក អំពីគ្រោះថ្នាក់នៃការស្រូបផ្សែងពុលចូលក្នុងខ្លួន ក៏ដូចជាមិនឲ្យងូតទឹកភ្លៀង ដោយសារតែវាអាចជាភ្លៀងអាស៊ីតកើតចេញពីការហ៊ុយផ្សែងនោះ ។
លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់សាធារណជនថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ ។
ស្របពេលជាមួយគ្នានេះ លោក Non Chindawet អនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ។ លោកបាននិយាយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ២ ក៏ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ផងដែរ ។
ចំណែកលោកសាស្ត្រាចារ្យ Kitikorn Charmondusit មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលផ្នែកអេកូឧស្សាហកម្មនៃសាកលវិទ្យាល័យ Mahidol បាននិយាយថា “ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងអង្គការរដ្ឋាភិបាលក្នុងតំបន់ នឹងត្រូវពិភាក្សាអំពីសកម្មភាពអ្វីដែលត្រូវធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះនេះ” ។
លោកបាននិយាយថា “ពួកគេក៏គួរតែពិភាក្សាពីវិធានការណ៍នានា ដើម្បីការពារកុំឲ្យមានការផ្ទុះឡើងម្តងទៀតនៅឯរោងចក្រឧស្សាហកម្មផ្សេងទៀត ដែលមានផ្ទុកនូវសារធាតុគីមីងាយឆេះជាច្រើនបែបនេះ” ។
គួរបញ្ជាក់ថា ការផ្ទុះឆេះដ៏ខ្លាំងក្លានៅរោងចក្រផលិតស្នោប្លាស្ទិក Ming Dih Chemical Co ក្នុងស្រុក Bang Phli ខេត្ត Samut Prakan បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣ និង ២០ នាទីព្រឹកថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ៦០ នាក់រងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ អគ្គីភ័យឆេះរោងចក្រគីមីនៅ ថៃ សម្លាប់មនុស្សម្នាក់ របួស ៦០ នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ