Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះរោងចក្រគីមីនៅថៃ ខាតបង់អស់ទឹកប្រាក់ជាង ២០លានដុល្លារ

បានផុស

នៅ

អគ្គិភ័យនៅរោងចក្រគីមីថៃ ដែលបង្កឡើងដោយការផ្ទុះកាលពីម្សិលមិញនេះ បានសម្លាប់អ្នកជួយសង្គ្រោះអាយុ ១៨ ឆ្នាំម្នាក់ និងរងរបួសជិត ៦០ នាក់ផ្សេងទៀត ហើយគិតមកទល់ពេលនេះ ការខូចខាតត្រូវបានគេប៉ាន់ស្មានថាមានទំហំទឹកប្រាក់ប្រហែល ៧០០ លានបាតស្មើនឹងប្រហែល ២១លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត មិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ។

អ្នកស្រុកនៅក្នុងរង្វង់ចម្ងាយ ៥ គីឡូម៉ែត្រពីកន្លែងកើតហេតុអគ្គិភ័យ ត្រូវបានគេប្រាប់ឲ្យនៅឆ្ងាយ ដោយសារតែផ្សែងពុល។

លោក Attapol Charoenchansa អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់សាធារណជនថា ផ្សែងដែលចេញពីរោងចក្រគីមីនោះ គឺជាសារធាតុបង្កមហារីក ហើយមិនត្រូវស្រូបចូលក្នុងខ្លួននោះទេ។

ស្របពេលជាមួយគ្នានេះ លោក Non Chindawet អនុប្រធានផ្នែកសុខាភិបាលខេត្ត Samut Prakan ក៏បានព្រមានផងដែរថា ផ្សែងគីមីអាចធ្វើឲ្យរលាកភ្នែក ប្រព័ន្ធដង្ហើម និងស្បែក ។ លោកបាននិយាយថា មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ចំនួន ២ ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ ព្រមានថា ផ្សែងគីមីចេញពីរោងចក្រផលិតប្លាស្ទិកដែលផ្ទុះឆេះ កំពុងបង្កមហន្តរាយធ្ងន់ធ្ងរដល់ប្រជាជននៅជុំវិញនោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម