ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាស្នើឥណ្ឌាប្រគល់ប៉ូលិសដែលភៀសខ្លួនឆ្លងកាត់ព្រំដែនត្រឡប់មកវិញ
មន្ត្រីមួយរូបនៅភាគឦសានប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាបានស្នើសុំឲ្យប្រទេសឥណ្ឌាប្រគល់មន្រ្តីប៉ូលិសជាច្រើននាក់ដែលបានស្វែងរកការជ្រកកោនដើម្បីចៀសវាងការទទួលយកបទបញ្ជាពីយោធា បន្ទាប់ពីបានដណ្តើមអំណាចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែមុន ។
ប៉ូលិសមីយ៉ាន់ម៉ាប្រហែល ៣០ នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងកាត់ព្រំដែនស្វែងរកការជ្រកកោនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយសារការបង្ក្រាបលើក្រុមបាតុកររបស់យោធាប្រែក្លាយទៅជាអំពើហិង្សាកាន់តែខ្លាំងឡើង ខណៈមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
មន្ត្រីជាន់ខ្ពស់នៅទីក្រុង Champhai ក្នុងរដ្ឋ Mizoram របស់ឥណ្ឌាបានប្រាប់រ៉យទ័រថា លោកស្រីបានទទួលលិខិតពីសមភាគីរបស់លោកស្រីនៅក្នុងសង្កាត់ Falam របស់ប្រទេសមីយ៉ាន់ម៉ាស្នើសុំការបញ្ជូនប៉ូលិស ៨ នាក់ត្រឡប់មកវិញដើម្បីរក្សាទំនាក់ទំនងមិត្តភាព ។
ស្នងការរងប៉ូលិសលោកស្រី Maria CT Zuali បានប្រាប់រ៉យទ័នៅថ្ងៃសៅរ៍នេះថា លោកស្រីកំពុងរង់ចាំការណែនាំពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌានៅទីក្រុងញូវដែលី ។
នៅក្នុងលិខិតច្បាប់ចម្លងនោះដែលត្រូវបានពិនិត្យឡើងវិញដោយរ៉យទ័រអាជ្ញាធរមីយ៉ាន់ម៉ាបាននិយាយថា ពួកគេមានព័ត៌មានអំពីបុគ្គលិកប៉ូលិស ៨ នាក់ដែលបានឆ្លងចូលប្រទេសឥណ្ឌា ។ លិខិតនោះបានចុះបញ្ជីព័ត៌មានលម្អិតសម្រាប់ប៉ូលិស ៤ នាក់ដែលមានអាយុចន្លោះពី ២២ ទៅ ២៥ ឆ្នាំរួមទាំងមន្រ្តីស្រីម្នាក់ផងដែរ ។
លិខិតនោះបាននិយាយថា “ដើម្បីរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ ពួកគេត្រូវបានស្នើសុំឲ្យឃុំខ្លួនប៉ូលិសមីយ៉ាន់ម៉ា ៨ នាក់ដែលបានមកដល់ទឹកដីឥណ្ឌា ហើយប្រគល់ទៅឲ្យមីយ៉ាន់ម៉ាវិញ” ។
ក្រសួងមហាផ្ទៃសហព័ន្ធឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់រ៉យទ័រទេ ខណៈសេចក្តីថ្លែងការណ៍មួយដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្របាននិយាយថា ក្រសួងនៅតែកំពុង “ស្វែងរកការពិត” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ទ្រាំមិនបាន ប៉ូលិសមីយ៉ាន់ម៉ា រត់ទៅជ្រកកោននៅឥណ្ឌា
ចុចអាន ៖ ប៉ូលិសកាន់តែច្រើនឡើងៗ ចាប់ផ្តើមក្បត់មេទ័ពមកចូលរួមជាមួយបាតុករមីយ៉ាន់ម៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត