ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រគីមីនៅឥណ្ឌា ស្លាប់មនុស្ស១៨នាក់
មនុស្សចំនួន១៨នាក់បានស្លាប់ ដោយសារអគ្គិភ័យ ដែលបានឆាបឆេះ រោងចក្រគីមីមួយនៅជាយក្រុង Pune ភាគខាងលិចប្រទេសឥណ្ឌា។

កម្មករប្រមាណ៣៧នាក់ បានជាប់នៅក្នុងអាគារ ពេលដែលអគ្គិភ័យបានចាប់ផ្តើមនៅម៉ោង ១៥ និង ៤៥ នាទី (ម៉ោងក្នុងស្រុក)។
ក្រុមមន្រ្តីបានប្រាប់ BBC ថា មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

រោងចក្រនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SV Aqua Technologies ដែលជាក្រុមហ៊ុនផលិតផលក្លរីនឌីអុកស៊ីត ដែលជាសារធាតុត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការច្រោះទឹកស្អាត។
លោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់កម្មករ និងបានប្រកាសផ្តល់ប្រាក់ចំនួន២០ម៉ឺនរូពី (២,៨០០ដុល្លារ) ជាសំណងសម្រាប់គ្រួសារនីមួយៗ។ លោកក៏បានសន្យាផ្តល់ប្រាក់ ៦៩០ដុល្លារ ជាសំណងសម្រាប់អ្នករងរបួសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌា ប្រកាសចាក់វ៉ាក់សាំងកូវីដឥតគិតថ្លៃ ដល់មនុស្សពេញវ័យជិត ១,០០០ លាននាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


