វីរុស​បំប្លែង​ខ្លួន​ដ៏​កាច​សាហាវ​ Delta​ វាយ​ប្រហារ​ក្រុងបាងកក៧០%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វីរុស​បំប្លែង​ខ្លួន​ដ៏​កាច​សាហាវ​ Delta​ វាយ​ប្រហារ​ក្រុងបាងកក៧០%

បានផុស

នៅ

វីរុស​​បំប្លែង​ខ្លួន​ដែល​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​ Delta ​បាន​វាយ​ប្រហារ​ទី​ក្រុង​បាងកក ប្រទេស​ថៃខ្លាំង​​​ដល់​៧០​%។ នេះ​បើ​តាម​​ការ​សិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​​ឧត្តមភាព​វីរុស​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ចូឡាឡាំងកន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រក​ឃើញ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​លោកវេជ្ជបណ្ឌិត​ Yong Poovorawan នាយក​មជ្ឈមណ្ឌល​ដែល​បានបង្ហាញ​នៅ​លើ​ផេក Facebook។ លោក​និយាយ​ថា ការ​ផ្ទុះ​កូវីដ-១៩​លើក​ដំបូង​បាន​កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​មុន​ដោយ​វីរុសកូវីដ​អ៊ូហាន​ដែល​បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័សទូទាំង​ពិភព​លោក។

វីរុស​បាន​ផ្ទះ​សាថ្មី​ជា​​លើក​ទី​២​កាល​ពី​ចុង​ឆ្នាំ​មុន​ដែល​​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​​ផ្សារ​គ្រឿង​សមុទ្រ​មួយ​នៅ Samut Sakhon។ វីរុស​នោះ​ត្រូវ​បាន​គេ​គិត​បាន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

លោកវេជ្ជបណ្ឌិត Yong មាន​ប្រសាសន៍​ថា សម្រាប់​ករណី​ផ្ទុះ​លើក​ទី​៣បច្ចុប្ប​ន្ន​​​គឺ​វីរុសបំប្លែង​ខ្លួន​ Alpha ដែលត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស​​ដែល​អាច​ឆ្លង​លឿន​ជាង​វីរុស​អ៊ូហាន​​១.៧​ដង។

ការ​ឆ្លង​ជា​ចង្កោម​លើក​ដំបូង​កំឡុងពេល​​ការ​​ផ្ទុះ​ឆ្លង​លើក​ទី​៣បាន​កើត​មាន​នៅខណ្ឌកម្សាន្ត​ Thong Lor។ វីរុស Alpha ត្រូវ​បាន​ជឿ​ជា​ឆ្លងមក​ពី​ប្រទេស​កម្ពុជា។

​ការ​ផ្ទុះ​ឆ្លង​បច្ចុប្បន្ន​​​​​នេះ​គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​ដោយ​​វីរុសបំប្លែង​ឥណ្ឌា Delta ដែល​មាន​ការ​ប្រែ​ប្រួល​ភេទ​ជា​ប្រចាំ។ វីរុស​នេះ​​ឆ្លង​ខ្លាំង​ជាង​វីរុស Alpha ដល់​ទី​១.៤​ដង។

មជ្ឈមណ្ឌល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណី​ឆ្លងកូវីដ-១៩​​ជាង​៧០០​នាក់នៅ​ទី​ក្រុង​បាងកក​ដែល​បាន​បញ្ជាក់​ពី​ការ​ចម្លង​យ៉ាង​ឆាប់​រហ័ស។ ការ​សិក្សា​រក​ឃើញ​​ថា ៧០​%​នៃ​អ្នក​ឆ្លង​គឺ​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ Delta ហើយ​ពួក​គាត់​​តែង​តែ​អត់​ដឹង​ថា​ ខ្លួន​​បាន​​ឆ្លង​វីរុស​​នេះ​នៅ​​កន្លែង​ណា។ ការ​សិក្សាបាន​ព្យាករ​ថា Delta នឹងកាន់​តែ​ហក់​ខ្ពស់​ឡើង ជា​ពិសេស​នៅ​ទី​ក្រុង។

លោក Supakit Sirilak អគ្គនាយកនាយកដ្ឋានវិទ្យាសាស្ត្រ​ឱសថ (DoMS) បាន​និយាយ​ថា ការ​ឆ្លង​វីរុស​ Delta បាន​កើន​ឡើងហើយ។

យោង​​តាម​ទិន្នន័យ​​ថ្មី​​​របស់​នាយកដ្ឋាន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ មិថុនា វីរុស​បំប្លែង​ខ្លួន Alpha នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំងដែល​មាន​ដល់​ទៅ​៨០​% បន្ទាប់​មក​វីរុស Delta មាន​១៦.៥% និង​វីរុស​​អាហ្វ្រិក​ខាង​ត្បូង Beta មាន​៣.២​%។

ចាប់​តាំង​ពី​កូវីដផ្ទុះ​លើក​ដំបូង​កាល​ពី​ដើម​ឆ្នាំ​មុន​មក ថៃ​មាន​ករណី​ឆ្លង​សរុប ២៧៧១៥១​នាក់និង​​​ស្លាប់​ ២១៨២​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩១០ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services