លីគបាល់ទះកំពូលកម្ពុជា Archives - Kampuchea Thmey Daily

តេជោលីគ រកឃើញ​ ៦ ក្រុម​ចុង​ក្រោយ ខណៈ បញ្ជាការដ្ឋាន​អង្គរក្ស ប៉ះ ស្វាយរៀង កក្រើក​ថ្ងៃ​នេះ
ការ​ប្រកួត​លីគ​បាល់ទះ​កំពូល​កម្ពុជា «តេជោលីគ) រដូវ​កាល​ទី​៣ នឹង​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​១ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ ២០២៦ នេះ​ហើយ ប៉ុន្តែ​ក៏​រក​ឃើញ​ក្រុម​ឡើង​វគ្គ ៦ ក្រុម​ចុង​ក្រោយ​សម្រាប់​ជុំ​ទី​២ និង​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​​ហើយ​ដែរ។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស កំពុង​កាន់​កំណត់​ត្រា​មិន​ទាន់​ចាញ់ ដែល​ឈរ​នៅ​លើ​កំពូល​តារាង​ជា​មួយ ក្រុម​លេខ ២ វិសាខា ក្រុម​លេខ៣ ក្រសួង​មហា​ផ្ទៃ ក្រុម​លេខ​៤ ស្នងការខេត្ត​ស្វាយរៀង ក្រុម​លេខ​៥​ ស្នងការរាជ​ធានី​ភ្នំពេញ និង​ក្រុម​លេខ​៦ ស្នងការ​ខេត្តកោះកុង បាន​ជាប់​ឡើង​ទៅ​ជុំ​ទី​២​ហើយ។

ចំណែក​ក្រុម​ កង​ពល​អន្តរាគមន៍​លេខ៣ និង​ក្រុម​ស្នងការ​ខេត្ត​ព្រះ​សីហនុ បាន​ធ្លាក់​ហើយ បន្ទាប់​ពីចាញ់​ ៦ ប្រកួត បើ​ទោះ​បី​ជា​នៅសល់ ១ ប្រកួត​ទៀត​ក៏​ដោយ។

សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ជុំ​ទី១​នេះ គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ ការ​ប៉ះ​គ្នា​រវាង ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស និង​ស្នងការខេត្ត​ស្វាយរៀង។ បញ្ជាការដ្ឋាន​អង្គរក្ស មិនទាន់​មាន​ក្រុមណា​អាច​បញ្ឈប់​ដំណើរ​ពួក​គេឡើយ ពី​ការ​ប្រកួត​ ៦ លើក​កន្លង​មក​គឺ​ឈ្នះ​ទាំង​អស់។

ជា​មួយ​គ្នា​នេះ​ ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង បាន​ឈ្នះ ៤ និង​ចាញ់ ២ ប៉ុន្តែ​ពីរ​ប្រកួត​ចុង​ក្រោយ​ពួក​គេ​មាន​កីឡាករ​ផ្តាច់​ពេញ​ដៃ​ល្អ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​២​ប្រកួត​ចុង​ក្រោយ ដូច្នេះ​ពួក​គេ​កំពុង​ឡើង​ដៃ​ល្អ ហើយ​​អាច​នឹង​បង្ក​ការ​លំបាក​ច្រើន​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស។

គូ​ប្រកួត​ថ្ងៃ​ទី​២ ខែ​មិថុនា

ស្នងការ​ខេត្ត​ព្រះ​សីហនុ vs កងពល​ធំ​លេខ៣ (ម៉ោង ១២ ថ្ងៃ​ត្រង់)

ស្នងការរាជធានី​ភ្នំពេញ vs ស្នងការ​ខេត្ត​កោះកុង (ម៉ោង ២ រសៀល)

បញ្ជាការដ្ឋាន​អង្គរក្ស vs ស្នងការ​ខេត្តស្វាយរៀង (ម៉ោង ៤ រសៀល)

វិសាខា vs ក្រសួង​មហា​ផ្ទៃ (ម៉ោង ៦ ល្ងាច)

តារាង​ចំណាត់​ថ្នាក់

បញ្ជាការដ្ឋាន​អង្គរក្ស មាន ១៧ ពិន្ទុ ពីឈ្ការ​នះ ៦ ប្រកួត

វិសាខា មាន ១៦ ពិន្ទុ ពីការឈ្នះ ៥ និង​ចាញ់១

ក្រសួង​មហាផ្ទៃ មាន ១២ ពិន្ទុ ​ពីការ​ឈ្នះ ៤ និងចាញ់ ២

ស្នងការ​ខេត្ត​ស្វាយរៀង មាន ១១ ពិន្ទុ ពី​ការឈ្នះ ៤ និងចាញ់ ២

ស្នងការរាជ​ធានី​ភ្នំពេញ មាន ៩ ពិន្ទុ ពី​ការឈ្នះ ៣​ និង​ចាញ់ ៣

ស្នងការ​ខេត្ត​កោះកុង មាន ៦ ពិន្ទុ ពី​ការឈ្នះ ២ និងចាញ់ ៤

កង​ពល​ធំ​លេខ៣ មាន ១ ពិន្ទុ ពី​ការ​ចាញ់​ ៦

ស្នងការ​ខេត្ត​ព្រះ​សីហនុ មាន ០ពិន្ទុ ពី​ការ​ចាញ់ ៦

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជុំ​ទី​២ ដែល​ជា​វគ្គ ៦ ក្រុម​ចុង​ក្រោយ គឺ​ជា​ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុសា​ជា​ថ្មី ដោយ​ក្រុម​ទាំង ៦ ត្រូវ​​ប៉ះ​គ្នា​ទាំង​អស់ ហើយ​ពិន្ទុ​កាល​ពី​ជុំ​ទី​១​គឺ​មិន​រាប់​ចូល​ទេ​ដោយ​​ចោល​ទាំង​អស់៕

អត្ថបទ៖ វិរបុត្រ

The post តេជោលីគ រកឃើញ​ ៦ ក្រុម​ចុង​ក្រោយ ខណៈ បញ្ជាការដ្ឋាន​អង្គរក្ស ប៉ះ ស្វាយរៀង កក្រើក​ថ្ងៃ​នេះ appeared first on Kampuchea Thmey Daily.

ចុះកុងត្រារួចនៅវៀតណាម គួន ម៉ុម បង្ហើបប្រទេសធំមួយទៀត
កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​វិសាខា គួន ម៉ុម បាន​ចុះ​កុងត្រា​រួច​រាល់ជា​មួយ​ក្លិប​​បាល់ទះ​ Lavie Long An ក្នុង​ក្រប​ខណ្ឌ​លីគ​បាល់ទះ​កំពូល​វៀតណាម ប៉ុន្តែ​រូប​គេ​ចុះ​កុត្រា​តែ​ជុំ​ទី១​ប៉ុណ្ណោះ ដោយសារ​សម្លឹង​ឃើញ​គោលដៅ​ប្រទេស​ធំ​មួយ​ទៀត។

គួន ម៉ុម បាន​និយាយ​ថា ៖«ខ្ញុំ​ទៅ​ប្រទេស​វៀតណាម ខ្ញុំ​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ ចន្លោះ​ថ្ងៃ​ទី​៧-៨ (ខែ​មីនា) ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​​ក្លិប Long An ដែលខ្ញុំ​បាន​ទៅ​លេង​លើក​មុន។ ខ្ញុំ​ទៅ​លើក​នេះ​រយៈ​ពេល​អត់​ដល់១​ខែ​ទេ​។ គេ​លេង​១​ជុំ​ គេ​សម្រាក​សិន ចូល​ជុំ​ទី២​បាន​គេ​ចុះ​កុងត្រា​ម្តង​ទៀត ប៉ុន្តែ​ខ្ញុំ​បាន​ចុះ​កុងត្រា​តែ​ជុំទី១​ទេ ខាង​ក្លិប​សុំ​ចុះ​កុងត្រា​ទាំង​ពីរ​ជុំ​ដែរ ដោយសារ​គោល​ដៅ​របស់​ខ្ញុំ​គឺ​ទៅ​ប្រទេស​​​​ធំ​មួយ​ទៀត តែ​សុំ​លាក់​សិន​ចំពោះ​ប្រទេសនោះ»។

កាល​ពី​ឆ្នាំ​២០២៣ គួន ម៉ុម ត្រូវ​បាន​គេ​ដឹង​ថា មាន​ក្លិប​បាល់ទះ​នៅ​​ប្រទេស​ជប៉ុន​ទាក់​ទង ប៉ុន្តែ​ចំ​ពេល​ដែល​រូប​គេ​បាន​ទៅ​លេង​ឲ្យ​ក្លិប ​ Lavie Long An លើក​ទី​១​។ នៅ​ពេល​នេះ​រូប​គេ​បាន​បង្ហើប​ពី​គោល​ដៅ​ប្រទេស​ធំ​ បន្ទាប់​ពី​ចប់​​លេង​នៅ​លីគ​វៀតណាម ដូច្នេះ​លីគ​បាល់ទះ​ជប៉ុន​អាច​ជា​គោល​ដៅ​សម្រាប់​រូប​គេ​ដែរ។

ក្រៅ​ពី​នោះ ប្រទេស​ឥណ្ឌូណេស៊ី​អាច​ជា​គោល​ដៅ​សម្រាប់​កីឡាករ​កម្ពុជា​រូប​នេះ​​ដែរ ពី​ព្រោះ​លីគ​ឥណ្ឌូណេស៊ី​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា ស្រប​ពេល​​លីគ​វៀតណាម​អាច​នឹង​ចប់​ជុំ​ទី​១ ដូច្នេះ​ក៏​អាច​ជា​​ពេល​សម្រាប់​ គួន ម៉ុម​ ចូល​រួម​ក្លិប​នៅ​ឥណ្ឌូណេស៊ី​ដែរ។

គួន ម៉ុម អាយុ​២៦​ឆ្នាំ​ជា​កីឡាករ​កម្ពុជា​មួយ​រូប​ដែល​មាន​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ។ កាល​ពី​ឆ្នាំ​២០២០ រូប​គេ​ធ្លាប់​លេង​​ឲ្យ​ក្លិប​ឥណ្ឌូណេស៊ី​ Garuda Jakarta ដែល​មាន​គ្រូ​បង្វឹក​លោក Indra ដែល​ទើប​ជួយ​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​ជើង​ឯក​លីគ​បាល់ទះ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ កាល​ពី​ខែតុលា ឆ្នាំ​២០២៣ រូប​គេ​ក៏​ធ្លាប់​បាន​លេង​ឲ្យ​ក្លិប​វៀតណាម​ Long An ដែរ។ សម្រាប់​ប្រាក់​ចំណូល​លើក​ទី២​នេះ​គឺ​​មិន​ខុស​ពី​កុងត្រា​លើក​ទី​២១។

គួន ម៉ុម ជា​សមាជិក​ដ៏​សំខាន់​ដែល​បាន​ជួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ឈ្នះ​មេដាយ​ប្រាក់​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ព្រម​ទាំង​ជួយ​វិសាខា​ទទួល​បាន​ជើង​ឯករង​តេជោលីគឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

The post ចុះកុងត្រារួចនៅវៀតណាម គួន ម៉ុម បង្ហើបប្រទេសធំមួយទៀត appeared first on Kampuchea Thmey Daily.

Luvi ប្រាប់​ថា «រយៈ​ពេល២ខែនៅកម្ពុជា​សប្បាយចិត្តណាស់ សង្ឃឹមមកទៀត»
កីឡាករ​បាល់ទះ​វ័យ​ក្មេង​ដ៏​ឆ្នើម​របស់​បញ្ជាការដ្ឋាន​អង្គរក្ស Luvi Ferbrian បាន​វិល​​ត្រឡប់​ទៅ​ប្រទេស​កំណើត​ឥណ្ឌូណេស៊ី​វិញ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បន្ទាប់​ពី​បាន​​ជួយ​ក្លិប​កម្ពុជា​ទទួល​បាន​ជើង​ឯកលីគ​បាល់ទះ​កម្ពុជា​រដូវ​កាល​ដំបូង​ឆ្នាំ​២០២៤​ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ។

កីឡាករ Luvi បាន​​ចូល​រួម​ជា​មួយ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​កាល​ពី​ដើម​ខែមករា ឆ្នាំ២០២៤​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទះ​តេជោលីគ។ រូប​គេ​លង​ក្នុង​តំណែង​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​រូប​គេ​ទើប​វ័យ​១៩​ឆ្នាំ និង​មិន​ទាន់​មាន​បទ​ពិសោធ​ជាប់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​​​ក៏​ដោយ​។ រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់ឯកត្តជន​ជា​អ្នក​ប្រយុទ្ធ​ឆ្នើម (The Best Outside Hitter) ប្រចាំ​ព្រឹត្តិការណ៍​តេជោលីគ។

មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ Luvi បាន​និយាយ​ថា ៖«សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​សម្រាប់​ការ​គាំទ្រ​រយៈ​ពេល​២​ខែ​ចុង​ក្រោយ​នេះ។ ខ្ញុំ​ពិត​ជា​សប្បាយ​​​រីក​រាយ​​ណាស់​ដែល​បាន​មក​លេង​នៅ​ទី​នេះ។ សង្ឃឹម​ថា ​ជួប​គ្នា​លើក​ក្រោយ​ទៀត»។

ការ​វិល​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​នេះ​ Luvi នឹង​ចូល​រួម​ជា​មួយ​ក្លិប Jarkarta Garudo ដែលលេង​ក្នុង​លីគ​បាល់ទះ​កំពូល​ឥណ្ឌូណេស៊ី Indonesian Proliga។

ចំណែក​មិត្ត​រួម​ជាតិ​២​នាក់​ទៀត​ដែល​បាន​ចូល​រួម​ជា​មួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​​ក៏​វិល​ត្រឡប់​ទៅ​ឥណ្ឌូណេស៊ី​វិញ​ដែរ។ កីឡាករ Dio Zulfikri ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អ្នក​បញ្ជូន​បាល់​ឆ្នើម (អ្នក​ប៉ះសេ) នឹង​ចូល​រួម​ជា​មួយក្លិប Bogor Lavani ខណៈ​ខ្សែ​ប្រយុទ្ធ Doni Haryono នឹងចូល​រួម​ជា​មួយ​ក្លិប Jakarta STIN BIN។ ដូច្នេះ​មិត្ត​រូម​ជាតិ​ទាំង​៣​នាក់​នេះ​នឹង​ក្លាយ​ជា​គូ​ប្រយុទ្ធ​គ្នា​នៅ​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា ឆ្នាំ​២០២៤​។

បន្ទាប់​ពី​បង្ហាញ​ខ្លួន​លេច​ធ្លោ​នៅ​លីគ​បាល់ទះ​កម្ពុជា Luvi អាច​នឹង​ត្រូវ​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ចាប់​អារម្មណ៍៕

អត្ថបទ៖ វីរបុត្រ

The post Luvi ប្រាប់​ថា «រយៈ​ពេល២ខែនៅកម្ពុជា​សប្បាយចិត្តណាស់ សង្ឃឹមមកទៀត» appeared first on Kampuchea Thmey Daily.

សន្ទុះអ្នកគាំទ្រលីគបាល់ទះកម្ពុជាជាប់លេខ១នៅ​តំបន់អាស៊ាន
សន្ទុះ​អ្នក​គាំទ្រ​​នៅ​ទី​លាន​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​​រដូវ​កាល​ដំបូង​ឆ្នាំ​២០២៤​​ខ្ពស់​ជាង​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​អាស៊ាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​លីគ​បាល់ទះ​កំពូល​កម្ពុជា​ហៅ​កាត់«តេជោលីគ»​ជា​លើក​ដំបូង​​នៅ​ក្នុង​ឆ្នាំ​២០២៤​ដែល​មាន​ក្រុម​ចូល​រួម​ប្រកួត​ចំនួន​៨​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អាស៊ីអាគ្នេយ៍ អាស៊ី និង​​​ពិភព​លោក។ ចាប់​ពី​ពេល​នេះ​រាល់​កីឡាករ​បាល់ទះ​កម្ពុជា​ផ្ទេរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ឬ​កីឡាករ​បរទេស​ផ្ទេរ​ចូល​ក្លិប​កម្ពុជា​ត្រូវ​ឆ្លង​កាត់​តាម​ច្បាប់​សហព័ន្ធ​បាល់ទះ​អាស៊ី និង​ពិភព​លោក​ត្រឹម​ត្រូវ។

តេជោលីគ​រដូវ​កាល​ទី១​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១៨ ខែ​មករា ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ​រាល់​ការ​ប្រកួត​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​មាន​អ្នក​គាំទ្រចូល​​ទស្សនា​​ផ្ទាល់​យ៉ាង​ច្រើន​កុះករ​ជាលំដាប់។

លោក អាំង សិរីពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ៖«ជាក់​ស្តែង​យើង​ឃើញហើយ ចាប់តាំង​ពី​តេជោលីគ​ចាប់​ផ្តើម ទស្សនិកជនគាំទ្រ​រៀង​រាល់​ថ្ងៃសុក្រ សៅរ៍ អាទិត្យ។ បើ​យើង​បូក​សរុប​រាប់​ម៉ឺន​នាក់។ អីចឹង​ត្រឡប់​មក​វិញ​តាំង​​ពី​ថ្ងៃ​ចាប់​ផ្តើម​ដល់​ថ្ងៃ​បញ្ចប់​គឺ​មាន​អ្នក​ទស្សនា​រាប់​សែន​នាក់​នៅ​ទី​លាន​ផ្ទាល់ ដោយ​យើង​មិន​ទាន់​គិត​ដល់​​អ្នក​គាំទ្រ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផង​»។

«យើង​មិន​ចង់​ប្រៀប​ធៀប​ទៅ​ប្រទេស​តំបន់​អាស៊ី ឬពិភព​លោក​ទេ តែបង​ប្អូន​ជន​រួម​ជាតិ​អាច​វាយ​តម្លៃ​ខ្លួន​ឯង​បាន។ ​ការ​រៀប​ចំ​នេះ​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​ច្រើន​ណាស់​។ ទី១​​គឺ​​​បង្ហាញ​ពិភព​លោក​ឲ្យ​ដឹង​ថា អ្នក​ស្នេហា​បាល់ទះ​កម្ពុជាមាន​ច្រើន​​លើស​លប់។ ទី២​គឺ​ជាការ​ផ្តល់​តម្លៃ​ត្រឡប់​វិញ​ដល់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ដែល​បាន​ដាក់​ចិត្តកាយ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ស្គាល់ពី​គុណភាព​បាល់ទះ​កម្ពុជា»។

«ខ្ញុំ​មិន​ប្រៀប​ធៀប​ទេពី​​ថ្ងៃ​ម្សិល​មិញ និង​ថ្ងៃ​នេះ (ថ្ងៃវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ថ្ងៃ​វគ្គ​ផ្តាច់​ព្រ័ត្រ) គឺ​យើង​ជាន់​ពេល​វេលា​ប្រកួត​ជា​មួយ​ប្រទេស​ជិត​ខាង​​គឺ Semi-Final និង Final ដូច​គ្នា ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​ទី​លាន​ យើង​ជាប់​លំដាប់​លេខ​១​ដែល​យើង​មិន​អាច​ប្រកែក​ថា​ ខ្លួន​យើង​អន់​បាន​ទេ»។

លោក អាំង សិរីពិសិដ្ឋ បន្ថែម​ថា ទោះ​បី​ជា​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​បែប​នេះ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ក្រុម​ការងារ​សហព័ន្ធ​រំសាយ​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​​​បន្ថែម​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ​គឺ​ជា​អម្រែក​​​កាន់​តែ​​ធ្ងន់​ដែល​សហព័ន្ធ​​ត្រូវ​តែ​បង្កើន និង​ពង្រឹង​បន្ថែម​ទៀត​ទាំង​​​សមត្ថភាព​ដឹក​នាំ​ ​ការ​រៀបចំ​ព្រឹត្តិការណ៍​ ធន​ធាន​មនុស្ស បច្ចេកទេស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​រដូវ​កាល​ដំបូង​មាន​ក្រុម​អាជីព​៨​គឺ​មក​ពី​​តាម​បណ្តា​ខេត្ត​៣ និង​ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ៥ ហើយ​​ម្ចាស់​ជើង​ឯក​​បាន​ទៅ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ខណៈ​លេខ២​បាន​ទៅ​វិសាខា និង​លេខ​៣​បាន​ទៅ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ

The post សន្ទុះអ្នកគាំទ្រលីគបាល់ទះកម្ពុជាជាប់លេខ១នៅ​តំបន់អាស៊ាន appeared first on Kampuchea Thmey Daily.

អ្នកប៉ះសេឆ្នើម Dio ចង់មកលេងតេជោលីគទៀតក្រោយឈ្នះជើងឯក
កីឡាករឥណ្ឌូណេស៊ី Dio Sulfikri ចង់​មក​លេង​លីគ​បាល់ទះ​កំពូល​កម្ពុជា​ទៀត ប្រសិន​បើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ផ្តល់​ឱកាស និង​​​ពេល​វេលា​មិន​ជាន់​​គ្នា​នឹង​ការ​ប្រកួត​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី។

Dio ដែល​ទើប​ជួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ឈ្នះ​ជើង​ឯក​តេជោលីគ​រដូវ​កាល​ដំបូង និង​បាន​ក្លាយ​ជា​អ្នក​បញ្ជូន​បាល់ (អ្នក​ប៉ះសេ)ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី»​​ថា​ លោក​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​សម្រាប់​ការ​ប្រកួត​តេជោលីគ​ជា​មួយ​​បញ្ជាការដ្ឋាន​អង្គរក្ស ពី​ព្រោះ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ពិត​ជា​ស្រឡាញ់​ចូល​ចិត្ត​បាល់ទះ​ខ្លាំង​មែន​ទែន។

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត។ អ្នក​គាំទ្រ​ច្រើន​ណាស់​ចូល​ចិត្ត​ គាំទ្រ​បាល់​ទះ​។ ខ្ញុំ​ដឹង​ច្បាស់​ពី​ព្រោះនេះ​ជា​ការ​លើក​ទី២​ដែល​ខ្ញុំ​មក​ប្រកួត​នៅ​កម្ពុជា។ កាល​ពី​លើក​ទី១​គឺ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣»។

នៅ​ពេល​សួរ​ថា តើ​លោក​នឹង​មក​ប្រកួត​លីគ​បាល់ទះ​កម្ពុជា​រដូវ​កាល​ក្រោយ​ទៀត​ទេ? កីឡាករ​បាន​ឆ្លើយ​ថា ប្រសិន​បើ​កម្មវិធី​ប្រកួត​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី និង​​កម្ពុជា​មិន​ជាន់​គ្នា លោក​នឹ​ង​មក​ទៀត ប៉ុន្តែ​​ប្រសិន​​ពេល​វេលា​ជាន់​គ្នា ប្រហែល​ជា​មិន​អាច​មក​បាន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា លីគ​បាល់ទះ​ឥណ្ឌូណេស៊ី​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ខាង​មុខ​នេះ ដូច្នេះ​នឹង​មិន​ជាន់​គ្នា​ទេ។

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​ឈ្នះ​វិសាខា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កីឡាករ​ជំនាញ​ប៉ះ​សេ​បាន​លើក​ឡើង​ថា ក្រុម​ទាំង​អស់​បាន​ត្រៀម​ខ្លួនយ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។ វិសាខា​ជា​ក្រុម​ខ្លាំង​នៅ​ប្រទេស​កម្ពុជា។ ទោះបី​ជា​យ៉ាង​ណា ​បញ្ជាការដ្ឋាន​អង្គរក្ស​​ត្រៀម​ខ្លួន​បាន​ល្អ​តាម​រយៈ​​​ស្មារតី​ក្រុមដ៏​រឹង​មាំ​ ​ការ​ជឿ​ជាក់​​ និង​ត្រៀម​យុទ្ធសាស្ត្រ​បាន​ល្អ​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ។

Dio បាន​និយាយ​ពី​គន្លឹះ​សំខាន់​ដែល​អាច​យក​ឈ្នះ​វិសាខា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រគឺការ​ទទួល​សេវា​បាន​ល្អ និង​ការពារ​ពី​ការ​វាយ​ផ្តាច់​បាន​ល្អ។ កីឡាករ​និយាយ​ថា ៖«ចំណុច​សំខាន់​​របស់​យើង​គឺ​ការ​ទទួល​សេវា​ និង​ការការពារ​ រួច​ហើយ​វាយ​​ផ្តាច់​»។

Dio ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឥណ្ឌូណេស៊ី​៣​រូប​​ដែល​បាន​រួម​ចំណែកដ៏​សំខាន់​ជួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​​បាន​គ្រង​ជើង​ឯក​បាល់ទះ​តេជោលីគ​រដូវ​កាល​ដំបូង​២០២៤ បន្ទាប់​ពី​យក​ឈ្នះ​វិសាខា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​លទ្ធផល ៣-១៕

អត្ថបទ៖ វីរបុត្រ

The post អ្នកប៉ះសេឆ្នើម Dio ចង់មកលេងតេជោលីគទៀតក្រោយឈ្នះជើងឯក appeared first on Kampuchea Thmey Daily.

តើក្រុមណានឹងក្លាយជាជើងឯកតេជោលីគចុងសប្តាហ៍នេះ?
ការ​ប្រកួត​វគ្គ​ពាក់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​​រដូវ​កាល​ដំបូង​២០២៤​នឹង​ឈាន​មក​ដល់​នា​ចុង​សប្តាហ៍​នេះ​ហើយ​ដោយ​មានក្រុម​ខ្លាំង​៤​ប៉ះ​គ្នា។

ការ​ប្រកួត​​វិល​ជុំ​សន្សំ​ពិន្ទុ​ជុំ​ទី​២ នៅ​សល់​១​ប្រកួត​ទៀត​ដែល​ក្រុម​ខ្លាំង​៦​​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​នោះ ​ក្រុម​ខ្លាំង​វិសាខា ប៉ះ បញ្ជាការដ្ឋាន​អង្គរក្ស ខណៈ​ក្រសួង​មហា​ផ្ទៃ​ប៉ះ​​ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ហើយ​ក្រុម​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ប៉ះ​ក្រុម​​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣។

ទោះ​ជា​លទ្ធផល​​​ប្រែ​ប្រូល​យ៉ាង​​ណា ក៏​ក្រុមវិសាខា​នៅ​តែ​ឈរ​លេខ​១ ​បញ្ជាការដ្ឋាន​នៅ​តែ​ឈរ​លេខ​២ ក្រសួង​មហា​ផ្ទៃ​​ឈរ​លេខ​៣​ និង​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ពេញ​លេខ​៤។ ចំពោះ​ក្រុមលេខ​៥​គឺ​​កងពល​ធំ​អន្តរាគមន៍​លេខ​៣ និង​ក្រុម​លេខ​៦ ​នគរ​បាល​ខេត្ត​ពោធិ៍សាត់​អស់ឱកាសហើយ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ក្រុម​ខ្លាំង​លេខ១ វិសាខា ប៉ះ ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ហើយ​ក្រុម​​លេខ​២ បញ្ជាការដ្ឋាន​អង្គរក្ស​ប៉ះ​ក្រុម​លេខ​៣ ក្រសួង​មហា​ផ្ទៃ។ ថា​តើ​ពីរ​ក្រុម​ណា​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កុម្ភៈ ហើយ​ក្រុម​ចាញ់​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣។

វិសាខា

វិសាខា ជា​ក្រុម​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ ដោយ​រក្សា​កំណត់​ត្រា​ជ័យជម្នះ​​ ៣-០ លើ​ក្រុម​​​ទាំង​៧​ ទាំង​ជុំទី១ និងទី២។ ឆ្លង​កាត់​១១​ប្រកួត ពួក​គេ​ឈ្នះ​ទាំង​១១​ប្រកួត រក​បាន​៣៣​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ១។

តួ​សំខាន់៖ កីឡាករកម្ពុជា គួន ម៉ុម កើតឆ្នាំ​១៩៩៨ ​កម្ពស់​១.៩៨ម៉ែត្រ ទម្ងន់​៩៤​គីឡូក្រាម ពាក់​អាវ​លេខ​១៥ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​​ទាំង​ជាតិ និង​អន្តរជាតិ ហើយ​ជំនាញ​វ៉ៃ​ផ្តាច់​ របស់​សមាគម​បាល់ទះ​វិសាខា។

បញ្ជាការដ្ឋាន​អង្គរក្ស

បញ្ជាការដ្ឋាន​អង្គរក្ស​ក៏​ជា​ក្រុម​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ បន្ទាប់​ពី​ឈ្នះ​​៩​ប្រកួត និង​ចាញ់​​២​ប្រកួត រក​បាន​២៦​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​២។

តួ​សំខាន៖ កីឡាករឥណ្ឌូណេស៊ី Luvi FN  កើត​ឆ្នាំ​២០០៤​ ​មាន​កម្ពស់​១.៨៨​ម៉ែត្រល្អ​ខ្លាំង​ខាង​លោត​វ៉ៃ​ផ្តាច់​ដើម្បី​យក​ពិន្ទុ។

ក្រសួង​មហា​ផ្ទៃ

កាល​ពី​ជុំ​ទី១ ក្រសួង​មហា​ផ្ទៃ​មិន​សូវ​បង្ក​ការ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ទេ ប៉ុន្តែ​នៅ​ជុំទី២​កាន់​តែ​បង្ហាញ​ភាព​ខ្លាំង​រហូត​ដណ្តើម​បាន​ចំណាត់​ថ្នាក់លេខ​៣ តាម​រយៈ​ជ័យជ្នះ​៧​លើក និង​ចាញ់​៤​លើក រកក​បាន​២១​ពិន្ទុ។

តួ​សំខាន់៖ កីឡាករ​កម្ពុជា ធី ម៉េងហ៊ួង កើត​ឆ្នាំ២០០១ កម្ពស់​១.៨៧​ម៉ែត្រ ទម្ងន់​៧០​គីឡូក្រាម ពាក់​លេខ៧ជា​អ្នក​ផ្តាច់​ និង​បិទ​បាំង​ដ៏​ល្អ​​របស់​ក្លិប​បាល់ទះក្រសួង​មហា​ផ្ទៃ។

ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ

ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​​ឈរ​​​ចំណាត់​ថ្នាក់​លេខ​៤ បន្ទាប់​ពី​ឆ្លង​កាត់​១១​ប្រកួត រក​បាន​១១​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​៣​​ប្រកួត​ និង​ចាញ់​៨​ប្រកួត។

តួសំខាន់ ៖ កីឡាករគុយបា​ Mendeze ​កើត​នៅ​ឆ្នាំ​១៩៩៥​​មាន​កម្ពស់​១.៩៩ម៉ែត្រ​ ទម្ងន់​៧៥​គីឡូក្រាម ជា​អ្នក​ផ្តាច់​លេច​ធ្លោ​នៅ​ក្លិប​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ។

អត្ថបទ៖ វីរបុត្រ

The post តើក្រុមណានឹងក្លាយជាជើងឯកតេជោលីគចុងសប្តាហ៍នេះ? appeared first on Kampuchea Thmey Daily.

គូល្អ! បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតេជោលីគ
ការ​ប៉ះ​គ្នា​រវាង ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ និង ក្រសួង​មហា​ផ្ទៃ បាន​ក្លាយ​ជា​ជំនួប​គួរ​ឲ្យចាប់​អារម្មណ៍​​បំផុត​​ក្នុង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​​បាល់ទះ​តេជោលីគ ​​ឆ្នាំ​២០២៤។

ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស

ក្រុម​ទាំង​ពីរ​នៅ​សល់​ម្នាក់​១​ប្រកួត​ដូច​គ្នាក្នុង​​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ ជុំ​ទី​២ ដោយ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ប៉ះ​ក្រុមនគរ​បាល​ខេត្ត​ពោធិ៍សាត់ ខណៈ​បញ្ជាការដ្ឋាន​អង្គរ​ក្ស​ប៉ះ​ក្រុម​ខ្លាំង​វិសាខា នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ ទោះ​ជា​លទ្ធផល​​​ប្រែ​ប្រូល​យ៉ាង​​ណា ក៏​ក្រុម​បញ្ជាការដ្ឋាន​នៅ​តែ​ឈរ​លេខ​២ និង​ក្រុម​ក្រសួង​មហា​ផ្ទៃ​នៅ​តែ​ឈរ​លេខ​៣​។

ក្រុម​ក្រសួង​មហាផ្ទៃ

ឆ្លង​កាត់​១១​ប្រកួត​ក្នុង​វគ្គ​​វិលជុំ​សន្សំ​ពិន្ទុ បញ្ជាការដ្ឋាន​អង្គរក្ស រក​បាន​២៦​ពិន្ទុ ​តាម​រយៈ​ជ័យជម្នះ​៩​លើក និង​ចាញ់​២​លើក។ ចំណែក​ក្រសួង​មហា​ផ្ទៃ​រក​បាន​២១​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​៧​លើក និង​ចាញ់​៤​លើក។

បរាជ័យ​២​លើក​របស់​​បញ្ជាការដ្ឋាន​អង្គរក្ស​ក្រោម​ស្នាដៃ​របស់​ក្រុម​វិសាខា កាល​ពី​​ជុំ​ទី១ និង​ចាញ់​ក្រសួង​មហា​ផ្ទៃ​​ ​នៅ​​ក្នុង​ជុំ​ទី​២ ខណៈ​បរាជ័យ​៤លើក​របស់​ក្រសួង​មហា​ផ្ទៃ​ក្រោម​ថ្វី​ដៃ​របស់បញ្ជាការដ្ឋាន​អង្គរក្ស​ កាល​ពី​ជុំទី១​ វិសាខា ក្នុង​​ជុំទី១ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានីភ្នំពេញជុំ​ទី១ និង​​វិសាខាជុំទី២។

Luvi តួ​សំខាន់របស់​បញ្ជាការដ្ឋាន​អង្គរក្ស

ជួប​គ្នា​២​លើក​កន្លង​មក ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិត​ស្វាញ​ខ្លាំង​មែន​ទែន​។ នៅ​ជុំ​ទី១ ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​យក​ឈ្នះ​ក្រសួង​មហា​ផ្ទៃ​ដោយ​លទ្ធផល ៣សិត​ទល់​២​ ប៉ុន្តែ​នៅជុំ​ទី​២ ក្រសួង​មហា​ផ្ទៃ​សង​សឹក​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​សម្រេច​តាម​រយៈ​ជ័យជម្នះ​​​៣សិត​ទល់​២​​វិញ។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​សមាជិក​បរទេសជាកម្លាំង​ដ៏​សំខាន់​គឺ​កីឡាករ​ឥណ្ឌូណេស៊ី​​៣​​រូប​ ស្រប​ពេល​​ក្រសួង​មហា​ផ្ទៃ​មាន​កីឡាករ​វៀតណាម​​២​រូប​ដ៏​ល្អ​ ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ខ្មែរ​វិញ​​ ក្រសួង​មហា​ផ្ទៃ​​មាន​​​ មឿន ម៉េងឡាយ និង ធី ម៉េងហួង ជា​កម្លាំង​ដ៏​សំខាន់។

ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​៦​​ល្ងាច​គឺ​ជា​ការ​កាត់​សេចក្តី​​ស្វែងរក​ក្រុម​​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ធី ម៉េងហួង ជាតួ​សំខាន់របស់​ក្រសួង​មហា​ផ្ទៃ

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ១​គូ​ទៀតគឺ ក្រុម​ខ្លាំង​វិសាខា ប៉ះ​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ។ វិសាខា​ជា​ក្រុម​មាន​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ​ទាំង​១១​ប្រកួត មាន​​៣៣​ពិន្ទុ ឈរ​លើ​កំពូលតារាង ខណៈ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ឈរ​លេខ​៤ក្នុង​តារាង បន្ទាប់​ពីឈ្នះ​៦ ចាញ់​៥ រក​បាន១៧​ពិន្ទុ។

លទ្ធផល១១​ប្រកួតរបស់​ បញ្ជាការដ្ឋាន​អង្គរក្ស (ឈ្នះ​៩ ចាញ់​២ មាន​២៦​ពិន្ទុ)

ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ៣-០

ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-០

ចាញ់ ក្រសួង​មហា​ផ្ទៃ ២-៣

ឈ្នះ កងពលធំ​អន្តរាគមន៍​លេខ៣ ៣-០

ឈ្នះ នគរ​បាល​ខេត្ត​កណ្តាល ៣-០

ចាញ់​ វិសាខា ០-៣

ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ៣-២

ឈ្នះ នគរ​បាល​ខេត្ត​ពោធិ៍សាត់ ៣-១

ឈ្នះ ក្រសួង​មហា​ផ្ទៃ ៣-២

ឈ្នះ​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ៣-១

ឈ្នះ នគរ​បាល​ខេត្ត​ព្រះ​សីហនុ ៣-០

លទ្ធផល១១​ប្រកួត​របស់​ ក្រសួង​មហា​ផ្ទៃ (ឈ្នះ​៧ ចាញ់​៤ មាន​២១​ពិន្ទុ)

ចាញ់ វិសាខា ០-៣

ឈ្នះ​ កងពលធំ​អន្តរាគមន៍​លេខ​៣ ៣-០

ឈ្នះ​ បញ្ជាការដ្ឋាន​អង្គរក្ស ៣-២

ចាញ់ ស្នងការដ្ឋាន​នរ​បាល​រាជ​ធានី​ភ្នំពេញ ១-៣

ចាញ់ វិសាខា ០-៣

ឈ្នះ កងពលធំ​អន្តរាគមលេខ​៣ ៣-១

ឈ្នះ នគរ​បាល​ខេត្ត​ព្រះ​សីហនុ ៣-០

ឈ្នះ នគរ​បាល​ខេត្ត​កណ្តាល ៣–០

ចាញ់ បញ្ជាការដ្ឋាន​អង្គរក្ស ២-៣

ឈ្នះ ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ៣-១

ឈ្នះ នគរ​បាលខេត្ត​ពោធិ៍សាត់ ៣-១

អត្ថបទ៖ វីរបុត្រ

The post គូល្អ! បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតេជោលីគ appeared first on Kampuchea Thmey Daily.

យុវជន ខេង ថុនា ទើបហាត់នៅវិសាខាកន្លះឆ្នាំទទួលបានឱកាសលេងតេជោលីគ
យុវជន​វ័យ​១៩​ឆ្នាំ ខេង ថុនា កំពុង​ហ្វឹក​ហាត់​បាល់ទះនៅ​ក្លិប​វិសាខា​ ស្រប​ពេល​រូប​គេ​ក៏​កំពុងរៀន​​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ក្រោយ​ពេល​ចប់​វិទ្យាល័យ​។

ខេង ថុនា បាន​ប្រាប់​ថា ​រូប​គេ​ចូល​ចិត្ត​លេងបាល់ទះ​តាំង​ពី​កម្រិត​បឋម​សិក្សា និង​វិទ្យាល័យ​ដែល​ជា​កន្លែង​រូប​គេ​ធ្លាប់​ចេញ​ប្រកួត​ក្នុង​ពាន​បាល់ទះ​មហា​ជន​កម្រិត​វិទ្យាល័យ។ ការ​លេង​នៅវិទ្យាល័យ​មិនសូវ​ទទួល​បាន​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ ហើយ​ក៏​មិន​មាន​គ្រូ​បង្វឹក​បង្ហាត់​​បាល់ទះ​ត្រឹម​ត្រូវ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​តាម​រយៈក្តី​ស្រឡាញ់ កាយ​សម្បទា​អំណោយ​ផល និង​មាន​ការ​ជំរុញ​ពី​ក្រុមគ្រួសារ​ផង​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​ស្រឡាញ់​​កីឡា​បាល់ទះ។

កីឡាករ​កម្ពស់១.៨៨​ម៉ែត្រ​បាន​និយាយថា ៖«ពី​ដំបូង ខ្ញុំ​លេង​បាល់ទះ​ធម្មតាៗ សប្បាយ​ៗ​ទេ តែ​​ក្រុម​គ្រួសារ ​បង​ប្អូន មិត្តភក្តិ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​លើ​បាល់ទះ​ ពី​ព្រោះ​ពួក​គាត់​ឃើញ​ខ្ញុំ​មាន​កម្ពស់ខ្ពស់ ហើយ​មក​ពី​ខ្ញុំ​​​ចូល​ចិត្ត​លេង​បាល់ទះ​ដែរ។ ខ្ញុំ​បាន​ចាប់​លេង​បាល់ទះ​ប្រហែល​ជា​ឆ្នាំ២០២០»។

កាល​នៅ​រៀន​វិទ្យាល័យ ខេង ថុនា បាន​​លេង​ឲ្យ​ក្រុម​វិទ្យាល័យ​ដោយ​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​វិទ្យាល័យ​កាល​ពី​ឆ្នាំ​២០២១​ ប៉ុន្តែ​មិន​ទទួល​បាន​ល្អ​ប្រសើរ​ទេ។ ទោះ​ជា​យ៉ាងង​ណា រូប​គេ​​​នៅ​តែ​លេង​បាល់ទះ​ទាំង​​ការ​ប្រកួត​ផ្លូវ​ការ និង​ក្រៅ​​ផ្លូវ​ការ​រហូត​ចប់​វិទ្យាល័យ។ ​រូប​គេ​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​ធ្វើ​តេស្ត​ជាប់​​ក្នុង​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​សមាគម​បាល់ទះ​វិសាខា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣។

ខេង ថុនា បាន​រៀប​រាប់​ថា ៖«នៅ​ខេត្ត​ ខ្ញុំ​មិន​សូវ​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ទេ តែ​ដល់​ចូល​ក្លិប​អាជីព មាន​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ ការ​ហ្វឹក​ហាត់​ខ្លាំង ពិបាក​ដែរ តែ​ខ្ញុំ​អាច​ស៊ូទ្រាំបាន។ ខ្ញុំ​នៅ​ខ្វះ​ខាត​បទ​ពិសោធ និង​បច្ចេកទេស។ ខ្ញុំ​បាន​តាំង​ចិត្ត​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ឲ្យ​សមត្ថភាព​ល្អ​​ដូច​កីឡាករ​បង​»។

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​​​ប្រាប់​ថា រូប​គេ​ពិត​ជា​អរគុណ​ដល់​កីឡាករ​រៀម​ច្បង​ដែល​បាន​ជួយ​ណែនាំ ​ចែក​រំលែក​បទ​ពិសោធ និង​ប្រាប់​ពី​ចំណុច​ខ្វះ​ខាត​ដែល​ធ្វើ​​ឲ្យ​រូប​គេ​កាន់​តែ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់។

បន្ទាប់​ពី​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​វិសាខា​បាន​ប្រ​ហែល​ជា​​កន្លះ​ឆ្នាំ ខេង ថុនា ​ក៏​មាន​ឈ្មោះ​​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​​ដើម​ឆ្នាំ​២០២៤។ ទោះ​បី​ជា​មិន​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ ក៏​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​លេង​ច្រើន​ដែរ។

គោល​ដៅ​​របស់ ខេង ថុនា គឺ​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ដូច​រៀម​ច្បង និង​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ កីឡាករ​បាន​និយាយ​ថា ៖«ខ្ញុំ​​ចង់​​ជាប់​ជម្រើស​ជាតិ តែ​សមត្ថភាព​របស់​ខ្ញុំ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ អីចឹងខ្ញុំ​មាន​តែ​ខិត​ខំ​ប្រឹង​ប្រែង​​បន្ត​ទៀត​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ ខ្ញុំ​អាច​ធ្វើ​បាន​ដូច​​បង​​ៗ​ជម្រើស​ជាតិ»។

ក្រៅ​ពី​ការ​ហ្វឹក​ហាត់ កីឡាករកើត​ឆ្នាំ​២០០៥ មាន​​កម្ពស់ ១.៨៨​ម៉ែត្រ ទម្ងន់​៧២​គីឡូក្រាម ​ពាក់​អាវ​លេខ​២១ កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​។ កីឡាករ មួន និមល និង ផុល រតនៈ ជា​គំរូ​សម្រាប់​​រូប​គេ​អភិវឌ្ឍ​ខ្លួន​តាម៕

អត្ថបទ៖ វីរបុត្រ

The post យុវជន ខេង ថុនា ទើបហាត់នៅវិសាខាកន្លះឆ្នាំទទួលបានឱកាសលេងតេជោលីគ appeared first on Kampuchea Thmey Daily.