កីឡា
គូល្អ! បញ្ជាការដ្ឋានអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតេជោលីគ
ការប៉ះគ្នារវាង ក្រុមបញ្ជាការដ្ឋានអង្គរក្ស និង ក្រសួងមហាផ្ទៃ បានក្លាយជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះតេជោលីគ ឆ្នាំ២០២៤។

ក្រុមទាំងពីរនៅសល់ម្នាក់១ប្រកួតដូចគ្នាក្នុងវគ្គវិលជុំសន្សំពិន្ទុ ជុំទី២ ដោយក្រសួងមហាផ្ទៃត្រូវប៉ះក្រុមនគរបាលខេត្តពោធិ៍សាត់ ខណៈបញ្ជាការដ្ឋានអង្គរក្សប៉ះក្រុមខ្លាំងវិសាខា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ទោះជាលទ្ធផលប្រែប្រូលយ៉ាងណា ក៏ក្រុមបញ្ជាការដ្ឋាននៅតែឈរលេខ២ និងក្រុមក្រសួងមហាផ្ទៃនៅតែឈរលេខ៣។

ឆ្លងកាត់១១ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ បញ្ជាការដ្ឋានអង្គរក្ស រកបាន២៦ពិន្ទុ តាមរយៈជ័យជម្នះ៩លើក និងចាញ់២លើក។ ចំណែកក្រសួងមហាផ្ទៃរកបាន២១ពិន្ទុ តាមរយៈជ័យជម្នះ៧លើក និងចាញ់៤លើក។
បរាជ័យ២លើករបស់បញ្ជាការដ្ឋានអង្គរក្សក្រោមស្នាដៃរបស់ក្រុមវិសាខា កាលពីជុំទី១ និងចាញ់ក្រសួងមហាផ្ទៃ នៅក្នុងជុំទី២ ខណៈបរាជ័យ៤លើករបស់ក្រសួងមហាផ្ទៃក្រោមថ្វីដៃរបស់បញ្ជាការដ្ឋានអង្គរក្ស កាលពីជុំទី១ វិសាខា ក្នុងជុំទី១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំទី១ និងវិសាខាជុំទី២។

ជួបគ្នា២លើកកន្លងមក ក្រុមទាំងពីរពិតជាស្វិតស្វាញខ្លាំងមែនទែន។ នៅជុំទី១ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រសួងមហាផ្ទៃដោយលទ្ធផល ៣សិតទល់២ ប៉ុន្តែនៅជុំទី២ ក្រសួងមហាផ្ទៃសងសឹកបញ្ជាការដ្ឋានអង្គរក្សបានសម្រេចតាមរយៈជ័យជម្នះ៣សិតទល់២វិញ។
ក្រុមបញ្ជាការដ្ឋានអង្គរក្សមានសមាជិកបរទេសជាកម្លាំងដ៏សំខាន់គឺកីឡាករឥណ្ឌូណេស៊ី៣រូប ស្របពេលក្រសួងមហាផ្ទៃមានកីឡាករវៀតណាម២រូបដ៏ល្អ ប៉ុន្តែបើនិយាយពីកីឡាករខ្មែរវិញ ក្រសួងមហាផ្ទៃមាន មឿន ម៉េងឡាយ និង ធី ម៉េងហួង ជាកម្លាំងដ៏សំខាន់។
ប៉ះគ្នានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាចគឺជាការកាត់សេចក្តីស្វែងរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតគឺ ក្រុមខ្លាំងវិសាខា ប៉ះ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ វិសាខាជាក្រុមមានកំណត់ត្រាល្អឥតខ្ចោះដោយឈ្នះទាំង១១ប្រកួត មាន៣៣ពិន្ទុ ឈរលើកំពូលតារាង ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ក្នុងតារាង បន្ទាប់ពីឈ្នះ៦ ចាញ់៥ រកបាន១៧ពិន្ទុ។
លទ្ធផល១១ប្រកួតរបស់ បញ្ជាការដ្ឋានអង្គរក្ស (ឈ្នះ៩ ចាញ់២ មាន២៦ពិន្ទុ)
- ឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-០
- ឈ្នះ នគរបាលខេត្តពោធិ៍សាត់ ៣-០
- ចាញ់ ក្រសួងមហាផ្ទៃ ២-៣
- ឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ៣-០
- ឈ្នះ នគរបាលខេត្តកណ្តាល ៣-០
- ចាញ់ វិសាខា ០-៣
- ឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-២
- ឈ្នះ នគរបាលខេត្តពោធិ៍សាត់ ៣-១
- ឈ្នះ ក្រសួងមហាផ្ទៃ ៣-២
- ឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ៣-១
- ឈ្នះ នគរបាលខេត្តព្រះសីហនុ ៣-០
លទ្ធផល១១ប្រកួតរបស់ ក្រសួងមហាផ្ទៃ (ឈ្នះ៧ ចាញ់៤ មាន២១ពិន្ទុ)
- ចាញ់ វិសាខា ០-៣
- ឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ៣-០
- ឈ្នះ បញ្ជាការដ្ឋានអង្គរក្ស ៣-២
- ចាញ់ ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ១-៣
- ចាញ់ វិសាខា ០-៣
- ឈ្នះ កងពលធំអន្តរាគមលេខ៣ ៣-១
- ឈ្នះ នគរបាលខេត្តព្រះសីហនុ ៣-០
- ឈ្នះ នគរបាលខេត្តកណ្តាល ៣–០
- ចាញ់ បញ្ជាការដ្ឋានអង្គរក្ស ២-៣
- ឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-១
- ឈ្នះ នគរបាលខេត្តពោធិ៍សាត់ ៣-១
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


