កីឡា
សន្ទុះអ្នកគាំទ្រលីគបាល់ទះកម្ពុជាជាប់លេខ១នៅតំបន់អាស៊ាន
សន្ទុះអ្នកគាំទ្រនៅទីលាននៃការប្រកួតពានរង្វាន់បាល់ទះតេជោលីគរដូវកាលដំបូងឆ្នាំ២០២៤ខ្ពស់ជាងបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការឲ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្កើតឲ្យមានលីគបាល់ទះកំពូលកម្ពុជាហៅកាត់«តេជោលីគ»ជាលើកដំបូងនៅក្នុងឆ្នាំ២០២៤ដែលមានក្រុមចូលរួមប្រកួតចំនួន៨ត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក។ ចាប់ពីពេលនេះរាល់កីឡាករបាល់ទះកម្ពុជាផ្ទេរចេញទៅក្រៅប្រទេស ឬកីឡាករបរទេសផ្ទេរចូលក្លិបកម្ពុជាត្រូវឆ្លងកាត់តាមច្បាប់សហព័ន្ធបាល់ទះអាស៊ី និងពិភពលោកត្រឹមត្រូវ។

តេជោលីគរដូវកាលទី១ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាល់ការប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានអ្នកគាំទ្រចូលទស្សនាផ្ទាល់យ៉ាងច្រើនកុះករជាលំដាប់។
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ៖«ជាក់ស្តែងយើងឃើញហើយ ចាប់តាំងពីតេជោលីគចាប់ផ្តើម ទស្សនិកជនគាំទ្ររៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ។ បើយើងបូកសរុបរាប់ម៉ឺននាក់។ អីចឹងត្រឡប់មកវិញតាំងពីថ្ងៃចាប់ផ្តើមដល់ថ្ងៃបញ្ចប់គឺមានអ្នកទស្សនារាប់សែននាក់នៅទីលានផ្ទាល់ ដោយយើងមិនទាន់គិតដល់អ្នកគាំទ្រតាមបណ្តាញទំនាក់ទំនងសង្គមផង»។

«យើងមិនចង់ប្រៀបធៀបទៅប្រទេសតំបន់អាស៊ី ឬពិភពលោកទេ តែបងប្អូនជនរួមជាតិអាចវាយតម្លៃខ្លួនឯងបាន។ ការរៀបចំនេះមានបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រលើកទឹកចិត្តច្រើនណាស់។ ទី១គឺបង្ហាញពិភពលោកឲ្យដឹងថា អ្នកស្នេហាបាល់ទះកម្ពុជាមានច្រើនលើសលប់។ ទី២គឺជាការផ្តល់តម្លៃត្រឡប់វិញដល់ថ្នាក់ដឹកនាំសហព័ន្ធដែលបានដាក់ចិត្តកាយធ្វើកំណែទម្រង់ដើម្បីឲ្យបងប្អូនទទួលស្គាល់ពីគុណភាពបាល់ទះកម្ពុជា»។
«ខ្ញុំមិនប្រៀបធៀបទេពីថ្ងៃម្សិលមិញ និងថ្ងៃនេះ (ថ្ងៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងថ្ងៃវគ្គផ្តាច់ព្រ័ត្រ) គឺយើងជាន់ពេលវេលាប្រកួតជាមួយប្រទេសជិតខាងគឺ Semi-Final និង Final ដូចគ្នា ប៉ុន្តែសន្ទុះនៃការគាំទ្រនៅទីលាន យើងជាប់លំដាប់លេខ១ដែលយើងមិនអាចប្រកែកថា ខ្លួនយើងអន់បានទេ»។

លោក អាំង សិរីពិសិដ្ឋ បន្ថែមថា ទោះបីជាលទ្ធផលគួរជាទីគាប់ចិត្តបែបនេះក៏មិនអាចធ្វើឲ្យក្រុមការងារសហព័ន្ធរំសាយចិត្តក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតដែរ។ ផ្ទុយទៅវិញគឺជាអម្រែកកាន់តែធ្ងន់ដែលសហព័ន្ធត្រូវតែបង្កើន និងពង្រឹងបន្ថែមទៀតទាំងសមត្ថភាពដឹកនាំ ការរៀបចំព្រឹត្តិការណ៍ ធនធានមនុស្ស បច្ចេកទេសឲ្យកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះតេជោលីគរដូវកាលដំបូងមានក្រុមអាជីព៨គឺមកពីតាមបណ្តាខេត្ត៣ និងក្រុមនៅរាជធានីភ្នំពេញ៥ ហើយម្ចាស់ជើងឯកបានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស ខណៈលេខ២បានទៅវិសាខា និងលេខ៣បានទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


