កីឡា
តើក្រុមណានឹងក្លាយជាជើងឯកតេជោលីគចុងសប្តាហ៍នេះ?
ការប្រកួតវគ្គពាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះតេជោលីគរដូវកាលដំបូង២០២៤នឹងឈានមកដល់នាចុងសប្តាហ៍នេះហើយដោយមានក្រុមខ្លាំង៤ប៉ះគ្នា។

ការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ នៅសល់១ប្រកួតទៀតដែលក្រុមខ្លាំង៦ត្រូវប៉ះគ្នានៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះ ក្រុមខ្លាំងវិសាខា ប៉ះ បញ្ជាការដ្ឋានអង្គរក្ស ខណៈក្រសួងមហាផ្ទៃប៉ះក្រុមនគរបាលខេត្តពោធិ៍សាត់ ហើយក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ះក្រុមកងពលធំអន្តរាគមន៍លេខ៣។

ទោះជាលទ្ធផលប្រែប្រូលយ៉ាងណា ក៏ក្រុមវិសាខានៅតែឈរលេខ១ បញ្ជាការដ្ឋាននៅតែឈរលេខ២ ក្រសួងមហាផ្ទៃឈរលេខ៣ និងស្នងការដ្ឋាននគរបាលរាជធានីពេញលេខ៤។ ចំពោះក្រុមលេខ៥គឺកងពលធំអន្តរាគមន៍លេខ៣ និងក្រុមលេខ៦ នគរបាលខេត្តពោធិ៍សាត់អស់ឱកាសហើយ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី១៧ ខែកុម្ភៈ ក្រុមខ្លាំងលេខ១ វិសាខា ប៉ះ ក្រុមចំណាត់ថ្នាក់លេខ៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយក្រុមលេខ២ បញ្ជាការដ្ឋានអង្គរក្សប៉ះក្រុមលេខ៣ ក្រសួងមហាផ្ទៃ។ ថាតើពីរក្រុមណាឡើងវគ្គផ្តាច់ព្រ័ត្រដែលត្រូវធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ហើយក្រុមចាញ់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។

វិសាខា
- វិសាខា ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យ ដោយរក្សាកំណត់ត្រាជ័យជម្នះ ៣-០ លើក្រុមទាំង៧ ទាំងជុំទី១ និងទី២។ ឆ្លងកាត់១១ប្រកួត ពួកគេឈ្នះទាំង១១ប្រកួត រកបាន៣៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១។
- តួសំខាន់៖ កីឡាករកម្ពុជា គួន ម៉ុម កើតឆ្នាំ១៩៩៨ កម្ពស់១.៩៨ម៉ែត្រ ទម្ងន់៩៤គីឡូក្រាម ពាក់អាវលេខ១៥ជាកីឡាករដែលមានបទពិសោធច្រើនទាំងជាតិ និងអន្តរជាតិ ហើយជំនាញវ៉ៃផ្តាច់ របស់សមាគមបាល់ទះវិសាខា។

បញ្ជាការដ្ឋានអង្គរក្ស
- បញ្ជាការដ្ឋានអង្គរក្សក៏ជាក្រុមមួយគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីឈ្នះ៩ប្រកួត និងចាញ់២ប្រកួត រកបាន២៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២។
- តួសំខាន៖ កីឡាករឥណ្ឌូណេស៊ី Luvi FN កើតឆ្នាំ២០០៤ មានកម្ពស់១.៨៨ម៉ែត្រល្អខ្លាំងខាងលោតវ៉ៃផ្តាច់ដើម្បីយកពិន្ទុ។

ក្រសួងមហាផ្ទៃ
- កាលពីជុំទី១ ក្រសួងមហាផ្ទៃមិនសូវបង្កការភ្ញាក់ផ្អើលប៉ុន្មានទេ ប៉ុន្តែនៅជុំទី២កាន់តែបង្ហាញភាពខ្លាំងរហូតដណ្តើមបានចំណាត់ថ្នាក់លេខ៣ តាមរយៈជ័យជ្នះ៧លើក និងចាញ់៤លើក រកកបាន២១ពិន្ទុ។
- តួសំខាន់៖ កីឡាករកម្ពុជា ធី ម៉េងហ៊ួង កើតឆ្នាំ២០០១ កម្ពស់១.៨៧ម៉ែត្រ ទម្ងន់៧០គីឡូក្រាម ពាក់លេខ៧ជាអ្នកផ្តាច់ និងបិទបាំងដ៏ល្អរបស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ស្នងការដ្ឋាននគរបាលរាជធានីឈរចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីឆ្លងកាត់១១ប្រកួត រកបាន១១ពិន្ទុ តាមរយៈជ័យជម្នះ៣ប្រកួត និងចាញ់៨ប្រកួត។
- តួសំខាន់ ៖ កីឡាករគុយបា Mendeze កើតនៅឆ្នាំ១៩៩៥មានកម្ពស់១.៩៩ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ជាអ្នកផ្តាច់លេចធ្លោនៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៧ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


