កីឡា
ចុះកុងត្រារួចនៅវៀតណាម គួន ម៉ុម បង្ហើបប្រទេសធំមួយទៀត
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងវិសាខា គួន ម៉ុម បានចុះកុងត្រារួចរាល់ជាមួយក្លិបបាល់ទះ Lavie Long An ក្នុងក្របខណ្ឌលីគបាល់ទះកំពូលវៀតណាម ប៉ុន្តែរូបគេចុះកុត្រាតែជុំទី១ប៉ុណ្ណោះ ដោយសារសម្លឹងឃើញគោលដៅប្រទេសធំមួយទៀត។

គួន ម៉ុម បាននិយាយថា ៖«ខ្ញុំទៅប្រទេសវៀតណាម ខ្ញុំបានចុះកុងត្រារួចរាល់ហើយ ចន្លោះថ្ងៃទី៧-៨ (ខែមីនា) ខ្ញុំនឹងធ្វើដំណើរទៅលេងក្លិប Long An ដែលខ្ញុំបានទៅលេងលើកមុន។ ខ្ញុំទៅលើកនេះរយៈពេលអត់ដល់១ខែទេ។ គេលេង១ជុំ គេសម្រាកសិន ចូលជុំទី២បានគេចុះកុងត្រាម្តងទៀត ប៉ុន្តែខ្ញុំបានចុះកុងត្រាតែជុំទី១ទេ ខាងក្លិបសុំចុះកុងត្រាទាំងពីរជុំដែរ ដោយសារគោលដៅរបស់ខ្ញុំគឺទៅប្រទេសធំមួយទៀត តែសុំលាក់សិនចំពោះប្រទេសនោះ»។

កាលពីឆ្នាំ២០២៣ គួន ម៉ុម ត្រូវបានគេដឹងថា មានក្លិបបាល់ទះនៅប្រទេសជប៉ុនទាក់ទង ប៉ុន្តែចំពេលដែលរូបគេបានទៅលេងឲ្យក្លិប Lavie Long An លើកទី១។ នៅពេលនេះរូបគេបានបង្ហើបពីគោលដៅប្រទេសធំ បន្ទាប់ពីចប់លេងនៅលីគវៀតណាម ដូច្នេះលីគបាល់ទះជប៉ុនអាចជាគោលដៅសម្រាប់រូបគេដែរ។
ក្រៅពីនោះ ប្រទេសឥណ្ឌូណេស៊ីអាចជាគោលដៅសម្រាប់កីឡាករកម្ពុជារូបនេះដែរ ពីព្រោះលីគឥណ្ឌូណេស៊ីនឹងចាប់ផ្តើមនៅខែមេសា ស្របពេលលីគវៀតណាមអាចនឹងចប់ជុំទី១ ដូច្នេះក៏អាចជាពេលសម្រាប់ គួន ម៉ុម ចូលរួមក្លិបនៅឥណ្ឌូណេស៊ីដែរ។

គួន ម៉ុម អាយុ២៦ឆ្នាំជាកីឡាករកម្ពុជាមួយរូបដែលមានបទពិសោធលើឆាកអន្តរជាតិ។ កាលពីឆ្នាំ២០២០ រូបគេធ្លាប់លេងឲ្យក្លិបឥណ្ឌូណេស៊ី Garuda Jakarta ដែលមានគ្រូបង្វឹកលោក Indra ដែលទើបជួយបញ្ជាការដ្ឋានអង្គរក្សឈ្នះជើងឯកលីគបាល់ទះកម្ពុជាកាលពីពេលថ្មីៗនេះ។ កាលពីខែតុលា ឆ្នាំ២០២៣ រូបគេក៏ធ្លាប់បានលេងឲ្យក្លិបវៀតណាម Long An ដែរ។ សម្រាប់ប្រាក់ចំណូលលើកទី២នេះគឺមិនខុសពីកុងត្រាលើកទី២១។

គួន ម៉ុម ជាសមាជិកដ៏សំខាន់ដែលបានជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ព្រមទាំងជួយវិសាខាទទួលបានជើងឯករងតេជោលីគឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


