កីឡា
Luvi ប្រាប់ថា «រយៈពេល២ខែនៅកម្ពុជាសប្បាយចិត្តណាស់ សង្ឃឹមមកទៀត»
កីឡាករបាល់ទះវ័យក្មេងដ៏ឆ្នើមរបស់បញ្ជាការដ្ឋានអង្គរក្ស Luvi Ferbrian បានវិលត្រឡប់ទៅប្រទេសកំណើតឥណ្ឌូណេស៊ីវិញនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ បន្ទាប់ពីបានជួយក្លិបកម្ពុជាទទួលបានជើងឯកលីគបាល់ទះកម្ពុជារដូវកាលដំបូងឆ្នាំ២០២៤ដែលទើបបញ្ចប់កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

កីឡាករ Luvi បានចូលរួមជាមួយក្លិបបញ្ជាការដ្ឋានអង្គរក្សកាលពីដើមខែមករា ឆ្នាំ២០២៤សម្រាប់ការប្រកួតពានរង្វាន់បាល់ទះតេជោលីគ។ រូបគេលងក្នុងតំណែងប្រយុទ្ធដ៏មានប្រសិទ្ធភាព បើទោះបីជារូបគេទើបវ័យ១៩ឆ្នាំ និងមិនទាន់មានបទពិសោធជាប់ជម្រើសជាតិឥណ្ឌូណេស៊ីក៏ដោយ។ រូបគេបានឈ្នះពានរង្វាន់ឯកត្តជនជាអ្នកប្រយុទ្ធឆ្នើម (The Best Outside Hitter) ប្រចាំព្រឹត្តិការណ៍តេជោលីគ។

មុនពេលត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញ Luvi បាននិយាយថា ៖«សូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការគាំទ្ររយៈពេល២ខែចុងក្រោយនេះ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានមកលេងនៅទីនេះ។ សង្ឃឹមថា ជួបគ្នាលើកក្រោយទៀត»។
ការវិលត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញនេះ Luvi នឹងចូលរួមជាមួយក្លិប Jarkarta Garudo ដែលលេងក្នុងលីគបាល់ទះកំពូលឥណ្ឌូណេស៊ី Indonesian Proliga។

ចំណែកមិត្តរួមជាតិ២នាក់ទៀតដែលបានចូលរួមជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្សក៏វិលត្រឡប់ទៅឥណ្ឌូណេស៊ីវិញដែរ។ កីឡាករ Dio Zulfikri ដែលបានឈ្នះពានរង្វាន់អ្នកបញ្ជូនបាល់ឆ្នើម (អ្នកប៉ះសេ) នឹងចូលរួមជាមួយក្លិប Bogor Lavani ខណៈខ្សែប្រយុទ្ធ Doni Haryono នឹងចូលរួមជាមួយក្លិប Jakarta STIN BIN។ ដូច្នេះមិត្តរូមជាតិទាំង៣នាក់នេះនឹងក្លាយជាគូប្រយុទ្ធគ្នានៅលីគបាល់ទះឥណ្ឌូណេស៊ីដែលនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៤។
បន្ទាប់ពីបង្ហាញខ្លួនលេចធ្លោនៅលីគបាល់ទះកម្ពុជា Luvi អាចនឹងត្រូវបានគ្រូបង្វឹកជម្រើសជាតិឥណ្ឌូណេស៊ីចាប់អារម្មណ៍៕

អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


