លោកខាងលិច Archives - Kampuchea Thmey Daily

អ្នកជំនាញរុស្ស៊ីលើកហេតុផល​​ថា មហាអំណាចអឺរ៉ុបមិនប្រគល់​ក្បាល់​គ្រាប់​នុយក្លេអ៊ែរឲ្យ​អ៊ុយក្រែន​​ទេ​
លោក Vasily Kashin នាយកមជ្ឈមណ្ឌលសិក្សាអឺរ៉ុប និងអន្តរជាតិ​នៅសាលាឧត្តមសិក្សាសេដ្ឋកិច្ច បានចែករំលែកជាមួយទីភ្នាក់ងារ TASS ថា ចក្រភពអង់គ្លេស និងបារាំងមិនអាចផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅអ៊ុយក្រែនបានទេ ដោយសារតែទីក្រុងកៀវ មិនមានហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្ទុកវា។

រូបភាព៖ Reuters

អ្នកវិភាគបានពន្យល់តាមការជាក់ស្ដែងថា​​ និយាយ​ឲ្យ​ចំ​ទៅ ការ​ផ្ទេរ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​វា​ទាមទារ​ហេដ្ឋារចនាសម្ព័ន្ធ​ជាក់លាក់​សម្រាប់​ការ​ផ្ទុក និង​ថែទាំជាបន្តបន្ទាប់។ ទោះបីជាអ៊ុយក្រែនធ្លាប់មានអាវុធ​នុយក្លេអ៊ែរ​នៅលើទឹកដីរបស់ខ្លួនក៏ពិតមែន​ ក៏ពួកគេមិនដែលគ្រប់គ្រងអាវុធទាំងនោះទាំងស្រុងនោះទេ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធដើម្បីថែទាំអាវុធនុយក្លេអ៊ែរនោះទេ។

ដោយផ្អែកតាមសេណារីយ៉ូមួយទៀតដែលអាចកើតឡើងគឺថា ទីក្រុងកៀវអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនជាមួយនឹងជំនួយការរចនា ឬឯកសារបច្ចេកទេសចំនួនសម្រាប់សាងសង់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែ ដំណើរការនេះនឹងត្រូវការការវិនិយោគយ៉ាងច្រើនក្នុងការសាងសង់កន្លែងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាប្រព័ន្ធផ្ទុក និងថែទាំ។ លោកជឿជាក់ថា ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មិនអាចកើតឡើងយ៉ាងឆាប់រហ័ស ឬដោយសម្ងាត់បានទេ។

លោកបានចង្អុលបង្ហាញដែរថា អង់គ្លេសមិនមែនជាមហាអំណាចនុយក្លេអ៊ែរពេញលេញទេ ព្រោះមិនបានផលិតជម្រើសដឹកជញ្ជូននុយក្លេអ៊ែរ នោះគឺវាមិនផលិតមីស៊ីលផ្លោងទេ លើសពីនេះ វាក៏មិនមានមីស៊ីលផ្លោងសម្រាប់នាវាមុជទឹកដែរ ដោយសារតែពួកគេក៏ជួលពីអាមេរិកដែរ។  ដូច្នេះ គឺមិនអាចផ្ទេរអ្វីមួយ ទៅនរណាម្នាក់បានទេ។

មិនដូចអង់គ្លេសទេ បារាំងមានវដ្តផលិតកម្មនុយក្លេអ៊ែរពេញលេញ រួមទាំងយានយន្តអាវុធផងដែរ។ ជាក់ស្ដែង តាមទ្រឹស្តី  បារាំងអាចចែករំលែកសមត្ថភាពមួយចំនួន ជាពិសេសនៅពេលដែលអឺរ៉ុបកំពុងពិភាក្សាអំពីលទ្ធភាពនៃប្រទេសបារាំងពង្រីក «ឃ្លាំងនុយក្លេអ៊ែរ» របស់ខ្លួនទៅកាន់ប្រទេសអឺរ៉ុប និងកែសម្រួលយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន។

ប៉ុន្តែនោះនឹងជាជំហានដ៏ប្រថុយប្រថានមួយសម្រាប់ទីក្រុងប៉ារីស ព្រោះទាក់ទងនឹងគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ប្រសិនបើយើងស្រមៃថា ប្រទេសណាមួយផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន ការប្រើប្រាស់អាវុធទាំងនេះដោយអ៊ុយក្រែននឹងបង្កឲ្យមានការឆ្លើយតបរបស់រុស្ស៊ីដោយស្វ័យប្រវត្តិ​ ប្រឆាំងនឹងប្រទេសដែលបានផ្ទេរអាវុធទាំងនេះទៅអ៊ុយក្រែន។

អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ទោះបីជាមានការជជែកវែកញែកអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរដល់ទីក្រុងកៀវក៏ដោយ លទ្ធភាពនៃសេណារីយ៉ូនេះកើតឡើងក្នុងការពិតគឺទាបណាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អ្នកជំនាញរុស្ស៊ីលើកហេតុផល​​ថា មហាអំណាចអឺរ៉ុបមិនប្រគល់​ក្បាល់​គ្រាប់​នុយក្លេអ៊ែរឲ្យ​អ៊ុយក្រែន​​ទេ​ appeared first on Kampuchea Thmey Daily.

លោក ពូទីន ប្តេជ្ញា​ថានឹង​មិន​ធ្វើ​សង្រ្គាម​ទៀត​ទេ ប្រសិនបើប្រទេសលោក​ខាង​លិច​គោរព​រុស្ស៊ី
ប្រធានា​ធិប​តី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​និយាយ​ថាខ្លួន​នឹងមិន​បង្ក​សង្រ្គាមជាមួយ​ប្រទេស​ណា​​ទៀត​ទេ បន្ទាប់​ពីប្រទេស​អ៊ុយ​ក្រែន ប្រសិន​បើ​រុស្ស៊ី​ទទួល​ការគោរពនិង​ឱ្យ​តម្លៃ​ពី​ប្រទេស​លោក​ខាង​លិច​។ លោកក៏​បាន​ច្រាន​ចោល​ការ​អះអាង​ដែល​ថាទីក្រុង​មូស្គូ​កំពុង​រៀប​ចំផែន​ការវាយ​ប្រហារ​បណ្តា​ប្រទេស​អ៊ឺរ៉ុប វាជា៖ «ហេតុផលមិន​សមរម្យ​»។

លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ 20 CEPA

នៅក្នុងបទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​របស់ BBC ដែល​មាន​រយៈ​ពេល​ជិត ៤ម៉ោងកន្លះ លោក​ត្រូវ​បាន​សួរ​ដោយអ្នក​កាសែត Steve Rosenberg ថា​តើ​នឹង​មាន៖ «ប្រតិបត្តិការយោធាពិសេសថ្មីដែរឬទេ» ដែល​សំដៅ​​លើ​លោក​​ពូទីន​​ក្នុង​ការ​ឈ្លាន​ពាន​​​​​​ដល់​ប្រទេស​អ៊ុយ​ក្រែនទាំង​មូល។

លោក​បាន​ឆ្លើយ​តប​ថា​៖ «វា​​នឹង​​មិន​​មាន​​ប្រតិបត្តិការ​​អ្វី​មួយ​កើត​ឡើង​នោះ​ទេ​ ​​ប្រសិន​​បើ​​អ្នក​​គោរព​​ប្រទេស​​យើង​​។ ​​បើ​​អ្នក​​គោរ​ព​ផល​ប្រយោជន៍​​របស់​​យើង​​ដូច​​ដែល​​យើង​​តែង​តែ​​ព្យាយាម​​គោរព​​អ្នក​ដែរ​នោះ​​»។

កាល​ពី​ដើម​ខែ​នេះ លោក ពូទីន បាន​និយាយ​ថារុស្ស៊ី​គ្មាន​គម្រោង​ធ្វើសង្រ្គាម​ជា​មួយ​អឺរ៉ុប​ទេ ប៉ុន្តែ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច «ឥឡូវ​​នេះ​» ប្រសិន​បើ​បណ្តា​ប្រទេស​អឺរ៉ុបចង់​ធ្វើ​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ BBC Russia កាល​ពី​ថ្ងៃ​សុក្រ លោក​ពូទីន​ក៏​បាន​បន្ថែម​លក្ខ​ខណ្ឌ​ថា​នឹង​មិន​មាន​ការ​ឈ្លាន​ពាន​របស់​​រុស្ស៊ីលើ​ប្រទេស​ណា​ទៀត​ទេ។ លោកបន្ថែមថា​៖ «ប្រសិនបើ​អ្នក​មិន​បោក​ប្រាស់​យើង​ដូចអ្វី​ដែល​អ្នក​បាន​បោក​ប្រាស់យើង​ម្តង​ជាមួយ​នឹង​ការ​ពង្រីក​ទៅ​ទិស​ខាងកើត​​ណាតូ»។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ផ្សាយ​តាម​ទូរទស្សន៍នេះ​ មន្ត្រីរបស់​​អ៊ុយ​ក្រែន​បាននិយាយ​ថាមនុស្ស ៧នាក់​បាន​ស្លាប់ និង ១៥នាក់​ផ្សេង​ទៀត​រង​របួសនៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី នៅ​​​តំបន់ Odesa ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែន។ ការ​ឈ្លាន​ពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ២០២២។

ចំណែក​ លោក​​ពូទីនក៏បាន​និយាយ​ថា​​សេដ្ឋកិច្ច​របស់​ខ្លួន​​​កំពុងធ្លាក់​ចុះ​ ជា​មួយ​នឹង​តម្លៃទំនិញ​​ឡើង​ថ្លៃ ពន្ធ​អាករកើន​ឡើង​ពី ២០ទៅ​២២ភាគរយ កាល​ពី​ថ្ងៃទី០១ ខែមករា៕

អត្ថបទ៖ ណឺ មិនា​

The post លោក ពូទីន ប្តេជ្ញា​ថានឹង​មិន​ធ្វើ​សង្រ្គាម​ទៀត​ទេ ប្រសិនបើប្រទេសលោក​ខាង​លិច​គោរព​រុស្ស៊ី appeared first on Kampuchea Thmey Daily.

ពិតឬ ពូទីន បង្ហោះដ្រូន​លើ​ដែន​អាកាស​ប៉ូឡូញ មាន​បំណង​ចង់សាក​ចិត្ត​លោកខាង​លិច?
ក្ដី​ព្រួយបារម្ភដែលរុស្ស៊ីកំពុងសាកល្បងចិត្ត​លោកខាងលិចបានកើនឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿងបានរំលោភលើដែនអាកាសប៉ូឡូញកាលពីថ្ងៃទី១០​​ខែកញ្ញាឆ្នាំ​២០២៥ ហើយត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ូឡូញ និងអង្គការណាតូ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រទេសប៉ូឡូញបានលើក​ឡើង​ពី​មាត្រា​៤​​នៃសន្ធិសញ្ញា​ណាតូ ដោយអំពាវនាវ​ឲ្យ​មានការពិគ្រោះយោបល់ជាបន្ទាន់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព។

(រូបថត៖ USA Today)

​បើ​តាម​អ្នកជំនាញ និងមន្ត្រីលោក​ខាង​លិច​មួយចំនួន ទង្វើ​របស់​មេ​ដឹកនាំ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន លើក​​នេះអាច​ជាការប៉ុនប៉ងដោយចេតនារបស់​ក្រុង​មូស្គូ ដើម្បីសាកល្បងការការពារដែនអាកាស និងដំណោះស្រាយ​របស់​ណាតូ។ ទំហំនៃការលុកលុយ និងផ្លូវហោះហើររបស់យន្តហោះគ្មានមនុស្សបើក​រុស្ស៊ី បង្ហាញថា ព្រឹត្តិការណ៍នេះទំនងជាមិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ បើទោះបីជារុស្ស៊ីបានបដិសេធក៏ដោយ។ ការវិភាគមួយចំនួនបានបង្ហាញថា ចំនួន និងការជ្រៀតចូលយ៉ាងជ្រៅនៃយន្តហោះគ្មានមនុស្សបើកគឺសំដៅវាស់ស្ទង់ និងទាញយកចំណុចខ្សោយណាមួយនៅក្នុងការឆ្លើយតបរបស់ណាតូ។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)

អ្នកវិភាគបានលើកឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលមានតម្លៃទាប ដើម្បីបង្ខំណាតូ​ឲ្យ​ចំណាយធនធានការពារដែនអាកាសមានតម្លៃថ្លៃ។ ពួកគេក៏ចង្អុលបង្ហាញថា រុស្ស៊ីអាចនឹងកំពុងសាកល្បងភាពស្អិតរមួតខាងនយោបាយ និងឆន្ទៈរបស់បស្ចិមប្រទេសក្នុងការបង្កើនជាការឆ្លើយតបទៅនឹងការរំលោភ​បំពានដែន​អធិបតេយ្យភាព។

អ្នកជំនាញខ្លះពណ៌នាឧបទ្ទវហេតុនេះថាជាយុទ្ធសាស្ត្រ «យកនុយតូចស្ទួច​ត្រីធំ» ដែលរុស្ស៊ីធ្វើចលនាបង្កហេតុតូចតាច ដើម្បីសង្កេត និង​តាមដាន ហើយ​អាច​ផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយបន្តិចម្តងៗ។

ព្រឹត្តិការណ៍នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ការឈ្លានពានរបស់រុស្ស៊ី ក្នុងការពង្រីកហួសពីព្រំដែនអ៊ុយក្រែន ជាពិសេសបន្ទាប់ពីការបរាជ័យនៃកិច្ចចរចាសន្តិភាពដែលពាក់ព័ន្ធនឹងរុស្ស៊ី និងសហរដ្ឋអាមេរិកក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ។

ក្រោយ​មាន​ការ​រំលោភ​លើ​ដែន​អាកាស​របស់​ខ្លួន ប្រទេស​ប៉ូឡូញបានហៅហេតុការណ៍​នេះថាជា «ទង្វើនៃការឈ្លានពាន» និង «ការបង្កហេតុទ្រង់ទ្រាយធំ» ដោយលើក​ឡើង​ថា វា«មានគ្រោះថ្នាក់ជាងពេលមុនដែលមិនអាចប្រៀបផ្ទឹមបានឡើយ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ការណ៍នេះបាននាំ​ឲ្យ​ប្រទេស​របស់​លោក​កៀកជិត​​ផ្ទុះ​សង្គ្រាម​ជាង​ពេល​ណាណា​ទាំង​អស់​ បើ​គិត​ចាប់តាំងពីសង្គ្រាមលោកលើកទី​២។

យ៉ាង​ណា​មិញ រុស្ស៊ីបានបដិសេធថា ខ្លួន​បានកំណត់គោលដៅ​លើ​ប៉ូឡូញដោយចេតនា ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បាន​ប្រកាស​ថា យន្តហោះគ្មានមនុស្សបើកមិនបាន​ចូល​ដល់​ទឹកដីប៉ូឡូញទេ។ អ្នកការទូតរុស្ស៊ីម្នាក់បានហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅការលុកលុយនេះថា«ជាគំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់អឺរ៉ុប» និងការប៉ុនប៉ងរបស់រុស្ស៊ីដោយចេតនា ដើម្បីសាកល្បងការឆ្លើយតបរបស់បស្ចិមប្រទេស។ ទាំង​សម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុបបានថ្កោលទោស​រុស្ស៊ី ដោយមេដឹកនាំជាច្រើនបានចាត់ទុកការបំពាននេះថាជាការបង្កហេតុ។

ការអំពាវនាវរបស់ប្រទេសប៉ូឡូញលើមាត្រា​៤​របស់អង្គការណាតូ ដែលតម្រូវ​ឲ្យ​មានការពិគ្រោះយោបល់នៅពេលដែលសន្តិសុខរបស់សមាជិកត្រូវបានគំរាមកំហែង បង្ហាញពីភាពធ្ងន់ធ្ងរដែលប៉ូឡូញយក​ចិត្ត​ទុក​ដាក់​ចំពោះ​ឧបទ្ទវហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តបានប្រយ័ត្នប្រយែងមិនទាន់​អនុវត្ត​តាម​មាត្រា​៥​ ដែលនឹង​ឲ្យសម្ព័ន្ធភាពការពារសមូហភាពប្រឆាំងនឹងការវាយប្រហារដោយផ្ទាល់នោះ​ទេ។ ស្ថានភាពនេះបាន​បង្ហាញ​ពី​ការ​​សាកល្បងការរួបរួម និងការដោះស្រាយរបស់ណាតូ ជាពិសេសនៅពេលដែលវាកើតឡើងប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ី និងបេឡារុស គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា៕

ដោយ៖ ឈាង

The post ពិតឬ ពូទីន បង្ហោះដ្រូន​លើ​ដែន​អាកាស​ប៉ូឡូញ មាន​បំណង​ចង់សាក​ចិត្ត​លោកខាង​លិច? appeared first on Kampuchea Thmey Daily.

ចិនផ្ដល់ការលើកលែងទិដ្នាការភាគច្រើនដល់​ប្រទេសអភិវឌ្ឍនៅ​លោកខាងលិច
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃសុក្រនេះ បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន អំពីបញ្ជីឈ្មោះថ្មីនៃប្រទេសជុំវិញពិភព​លោក ដែលទទួលបាន​ការលើកលែងទិដ្ឋាការពី​ចិន ដោយក្នុងនោះភាគច្រើនជាប្រទេសអភិវឌ្ឍនៅលោកខាងលិច។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​នៃវេទិកា China-CELAC កាលពីថ្ងៃអង្គារ​ ដែលលោកបានប្រកាសពីប្រទេសអាមេរិកឡាទីនចំនួន ៥ ដែលទទួលបានការលើកលែងទិដ្ឋាការពីចិន។

លោកស្រី Ning បាន​សរសរយ៉ាងដូច្នេះថា៖ «ចិន​ប្តេជ្ញា​ចិត្ត​បើក​ចំហ​ឱ្យ​កាន់តែ​ខ្ពស់​! ចាប់ពីខែមិថុនាតទៅ អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសចំនួន ៤៣ ដែល​​រួមបញ្ចូលទាំងប្រទេសបន្ថែមថ្មីចំនួន ៥ ពី​អាមេរិកឡាទីន នឹងរីករាយក្នុងការស្នាក់នៅ(ក្នុងប្រទេសចិន)ដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ»។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ប្រទេសទាំងនោះ ភាគច្រើនជាប្រទេសអភិវឌ្ឍ​មកពីទ្វីបចំនួន ៤ លើកលែងតែ​អាមេរិកខាងជើង និងអាហ្វ្រិក ដោយរួមមានអឺរ៉ុប ​អូសេអានី ​អាស៊ី និងអាមេរិកខាងត្បូង​។

នេះគឺជាបញ្ជីចុងក្រោយនៃប្រទេសទាំង ៤៣ ដែលទទួល​បានការលើកលែងទិដ្ឋាការពីចិន៖

១. ទ្វីបអឺរ៉ុប

បារាំង

អាល្លឺម៉ង់

អ៊ីតាលី

អេស្ប៉ាញ

ហូឡង់

ស្វីស

អៀរឡង់

ហុង​គ្រី

អូទ្រីស

ប៊ែលហ្ស៊ិក

លុចសំបួ

ប៉ូឡូញ

ព័រទុយហ្គាល់

ក្រិក

ស៊ីប

ស្លូវ៉ានី

ស្លូវ៉ាគី

ន័រវែស

ហ្វាំងឡង់

ដាណឺម៉ាក

អ៊ីស្លង់

អង់ដូរ៉ា

ម៉ូណាកូ

លិចតិនស្តាញ

ប៊ុលហ្ការី

រ៉ូម៉ានី

ក្រូអាត

ម៉ុង​តេ​ណេ​ហ្គ្រោ

ម៉ាសេដូនៀខាងជើង

កោះម៉ាល់តា

អេស្តូនី

ឡេតូនី

២. ទ្វីបអាស៊ី

ប្រ៊ុយណេ

​ម៉ាឡេស៊ី

កូរ៉េខាងត្បូង

ជប៉ុន

៣. ទ្វីបអូសេអានី

អូស្រា្តលី

នូវែលសេឡង់

៤. អាមេរិកខាងត្បូង

ប្រេស៊ីល

អាហ្សង់ទីន

ឈីលី

ប៉េរូ

អ៊ុយរ៉ាហ្គាយ

ប្រទេសអាមេរិកឡាទីនទាំង ៥ ចុងក្រោយនេះ គឺជាប្រទេសបន្ថែមថ្មី។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការដាក់បញ្ចូលនេះ ​​ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​នៃវេទិកា China-CELAC ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអាមេរិកឡាទីន និង​ការ៉ាអ៊ីប និងរៀបចំឡើង​កាលពីថ្ងៃអង្គារ (១៣ ឧសភា) នៅទីក្រុងប៉េកាំង៕

The post ចិនផ្ដល់ការលើកលែងទិដ្នាការភាគច្រើនដល់​ប្រទេសអភិវឌ្ឍនៅ​លោកខាងលិច appeared first on Kampuchea Thmey Daily.

ពូទីន៖ លោកខាងលិច បង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម រួចយកលេស ទៅបំភ័យប្រជាជនខ្លួនឯង
ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីការពារជាតិនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា គឺលោកខាងលិច ដែលកំពុងបង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម ហើយពេលទីក្រុងមូស្គូឆ្លើយតប ពួកគេបែរជាយកលេសទៅបំភ័យប្រជាជនខ្លួនឯងទៅវិញ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)

តាមការចុះផ្សាយរបស់ RT, ប្រធានាធិបតីរុស្ស៊ីថ្លែងថា «មេដឹកនាំលោកខាងលិច ទៅបំភ័យប្រជាជនរបស់ពួកគេថា យើងនឹងវាយប្រហារនៅទីនោះ ដោយប្រើលេសនៃការគំរាមកំហែងរបស់រុស្ស៊ី។ យុទ្ធសាស្ត្រគឺសាមញ្ញ! ពួកគេរុញយើងទៅបន្ទាត់ក្រហម ដែលយើងមិនអាចថយក្រោយបាន ដល់ពេលយើងចាប់ផ្តើមឆ្លើយតប ពួកគេក៏ទៅបន្លាចប្រជាជនរបស់ពួកគេភ្លាម។ កាលពីដើម គេប្រើការគំរាមកំហែងរបស់សូវៀត ហើយឥឡូវគេយកឈ្មោះរុស្ស៊ីម្តង។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឲ្យប្រទេសរបស់យើងចុះខ្សោយ និងបរាជ័យជាយុទ្ធសាស្រ្ត តាមរយៈការបញ្ជូនអាវុធនិងជះលុយដោយខុសច្បាប់ ការ​បញ្ជូន​ទាហាន​ស៊ីឈ្នួលនិង​ទីប្រឹក្សា​យោធា ទៅឲ្យអ៊ុយក្រែន។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យ​ជម្លោះរីកកាន់តែធំ»។

មិនត្រឹមប៉ុណ្ណឹង ប្រធានាធិបតីរុស្ស៊ីក៏បានថ្កោលទោសលោកខាងលិច ថាប៉ុនប៉ងយកច្បាប់របស់ខ្លួនទៅប្រើលើពិភពលោកទាំងមូល ទាំងដែលខ្លួនកំពុងធ្វើសង្រ្គាមខ្ចីដៃ ប្រឆាំងប្រទេសទាំងឡាយណាដែលមិននៅខាងខ្លួន ក្នុងនោះមានទាំងរុស្ស៊ីផងដែរ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

លើសពីនេះ អង្គការ​ណាតូ​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន និង​បង្កើតក្រុម​ប្រយុទ្ធនៅ​ជិត​ព្រំដែន​រុស្ស៊ី ខណៈទ័ព​អាមេរិក​នៅ​អឺរ៉ុប ​មាន​លើស​​១០​ម៉ឺន​នាក់​ហើយ។

ការព្រមានរបស់លោក ពូទីន កើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អះអាងថា រុស្ស៊ីបានពង្រីកសង្រ្គាមរួចហើយ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើង។

ថ្លែងកាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី និយាយថា «យើងទទួលបានទិន្នន័យបឋមរួចហើយថា រុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ទាហានកូរ៉េខាងជើង ក្នុងការវាយលុករបស់ពួកគេ»។ យោងតាមប្រធានាធិបតីអ៊ុយក្រែន, រុស្ស៊ីបានប្រើប្រាស់កងទ័ពកូរ៉េខាងជើងជាលើកដំបូង ក្នុងការវាយប្រហារនៅតំបន់ Kursk កាលពីខែសីហា។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងនេះ វិមានក្រឹមឡាំង មិនទាន់និយាយអ្វីឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ណាតូ

The post ពូទីន៖ លោកខាងលិច បង្ខំឲ្យរុស្ស៊ី ដើរហួសបន្ទាត់ក្រហម រួចយកលេស ទៅបំភ័យប្រជាជនខ្លួនឯង appeared first on Kampuchea Thmey Daily.

ពូទីន​៖ សង្គ្រាម​ជាមួយ​លោក​ខាង​លិច​នឹង​ផ្ទុះ​ បើ​ហ៊ាន​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយ​ឆ្ងាយ
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា​ថា លោកខាងលិចនឹងផ្ទុះ​សង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតដោយលោកខាងលិច។ មេ​ដឹក​នាំ​រុស្ស៊ី​ បាន​ចាត់​ទុក​​​នេះ​ថា​​ជាទង្វើ​មួយ​ដែល​នឹងផ្លាស់ប្តូរលក្ខណៈ និងវិសាលភាពនៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ AP)

ការ​ព្រមាន​របស់​​ប្រធានាធិបតី​រុស្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើ​សម្ព័ន្ធមិត្តរបស់​ខ្លួន​អស់រយៈពេលជាច្រើនខែ ដើម្បីអនុញ្ញាតឲ្យ​ទីក្រុង​កៀវ​បាញ់មីស៊ីលរបស់លោកខាងលិច រួមទាំង​មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadows របស់​អង់គ្លេស ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បី​រារាំង​សមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖ «នេះមិនមែនជាសំណួរនៃការអនុញ្ញាត​ឲ្យ​របបអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយអាវុធទាំងនេះឬក៏​អត់នោះទេ។ វាគឺជាសំណួរនៃការសម្រេចចិត្តថាតើ​បណ្ដា​ប្រទេសណាតូមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធា​ឬ​ក៏​អត់។ បើការសម្រេចចិត្តនេះត្រូវបាន​ធ្វើ​មែន នោះ​វានឹង​បាន​ន័យ​ថា​មាន​ការចូលរួមដោយផ្ទាល់ពីប្រទេសណាតូ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះនឹងក្លាយជាការចូលរួមដោយផ្ទាល់របស់ពួកគេ ហើយនេះជាការពិតណាស់នឹងផ្លាស់ប្តូរយ៉ាងខ្លាំង​លើ​លក្ខណៈ​នៃ​ជម្លោះ»។

រុស្ស៊ីនឹងត្រូវបង្ខំឲ្យចាត់​វិធានការ​នូវអ្វីដែលលោក ពូទីន ហៅថា «ការសម្រេចចិត្ត​ដ៏​​ត្រឹមត្រូវ» ដោយផ្អែកលើការគំរាមកំហែងថ្មី។ យ៉ាង​ណា លោកមិនបានបកស្រាយថាតើវិធានការទាំងនោះអាចជាអ្វី​ខ្លះ​នោះឡើយ ប៉ុន្តែ​បើ​​តាម​អ្វី​ដែល​លោក​ធ្លាប់​បាននិយាយកាលពីមុន គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​អាវុធ​រុស្ស៊ី​ឲ្យ​​សត្រូវរបស់លោកខាងលិច ដើម្បីវាយប្រហារ​ពួក​គេ ហើយកាលពីខែមិថុនា លោក ពូទីន ក៏​ធ្លាប់​បាន​ប្រាប់​អំពីការដាក់ពង្រាយមីស៊ីល​​ដែល​អាច​បាញ់​​​ផ្លោង​​ដល់​​ទឹក​ដី​​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់​អាមេរិក។

រុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក៏កំពុងស្ថិតក្នុងដំណើរការកែប្រែគោលការណ៍​​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែររបស់​​ខ្លួន ហើយ​ក៏​កំពុង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​ជាមួយ​ចិន​ផង​ដែរ។

រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច គិត​ចាប់តាំងពីសម័យ​សង្គ្រាមត្រជាក់។

លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពាន​របស់​​រុស្ស៊ី​​ថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ី​ឲ្យ​បាន​នៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន​១៨%​នៃទឹកដីអ៊ុយក្រែន៕

ដោយ៖ ឈាង

The post ពូទីន​៖ សង្គ្រាម​ជាមួយ​លោក​ខាង​លិច​នឹង​ផ្ទុះ​ បើ​ហ៊ាន​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល​ចម្ងាយ​ឆ្ងាយ appeared first on Kampuchea Thmey Daily.

រុស្ស៊ី គំរាមទៅលោកខាងលិចថា កំពុងលេងជាមួយភ្លើងហើយ!
តាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃសៅរ៍ទី១៨ខែឧសភា, ទីក្រុងមូស្គូបានប្រតិកម្មយ៉ាងខ្លាំងចំពោះលោកខាងលិច ដែលបំពាក់អាវុធនិងលើកទឹកចិត្តឲ្យទីក្រុងកៀវ វាយប្រហារចូលទឹកដីរុស្ស៊ី ដោយពេលនេះអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមានចំៗថា ទង្វើរបស់លោកខាងលិច គឺមានតែដុតរោលស្ថានការណ៍ឲ្យកាន់តែឆេះឆាបឆួលប៉ុណ្ណោះ! “ពួកគេកំពុងលេងជាមួយភ្លើងហើយ”។

លោកស្រី Maria Zakharova (រូបថត៖ TASS)

គេនៅចាំបានថា កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps បានចេញមុខប្រកាសដោយចំហអនុញ្ញាតឲ្យ កងកម្លាំងទីក្រុងកៀវ​ ប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយទីក្រុងឡុងដ៍ យកទៅបាញ់ប្រហារនៅឧបទ្វីបគ្រីមៀ របស់រុស្ស៊ីបាន ចំណែករដ្ឋមន្ត្រីការបរទេស Lord Cameron ក៏បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន យកទៅវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីដែរ។

ការព្រមានរបស់លោកស្រី Zakharova ទៀតសោត ក៏កើតឡើងផងដែរ ចំពេលអ៊ុយក្រែនវាយប្រហារកាន់តែខ្លាំងក្លាលើទីក្រុងនានារបស់រុស្ស៊ី ទាំងដែលទីក្រុងកៀវ កំពង់បាត់ដីនៅតំបន់ Kharkov។

(រូបថត៖ AP)

លោកស្រីប្រាប់អ្នកសារព័ត៌មានថា ចៅហ្វាយនាយរបស់លោក Zelensky ត្រូវគេមើលឃើញយ៉ាងច្បាស់ថាជាអ្នកនៅពីក្រោយខ្នងការវាយប្រហារដ៏ព្រៃផ្សៃទាំងនេះ។ ពួកគេមិនត្រឹមតែផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធធុនធ្ងន់ប៉ុណ្ណោះទេ តែថែមទាំងកំពុងបើកភ្លើងខៀវឲ្យប្រើប្រាស់សព្វាវុធទាំងនោះប្រឆាំងនឹងរុស្ស៊ីទៀតផង។

លោកស្រីប្រកាសថា “ជាថ្មីម្តងទៀត យើងសូមព្រមានទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ ទីក្រុងព្រុចសែល និងរដ្ឋធានីរបស់លោកខាងលិចផ្សេងទៀត ក៏ដូចជាទីក្រុងកៀវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេឲ្យច្បាស់ថា ពួកគេកំពុងលេងជាមួយភ្លើងហើយ។ រុស្ស៊ីនឹងមិនបណ្តោយឲ្យការធ្វើទុក្ខបុកម្នេញនៅលើទឹកដីរបស់ខ្លួន កន្លងផុតទៅដោយស្រួលៗនោះទេ”។

(រូបថត៖ Alamy)

ទាក់ទិនការបំពាក់អាវុធលោកខាងលិចដល់អ៊ុយក្រែននេះដែរ ទីក្រុងមូស្គូ ធ្លាប់ព្រមានរួចមកហើយថា បើមានការវាយប្រហារណាមួយមែន ខ្លួនអាចសងសឹក ដោយកម្ទេចគោលដៅយោធាអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន ឬលើសពីនេះតែម្តង។

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ

The post រុស្ស៊ី គំរាមទៅលោកខាងលិចថា កំពុងលេងជាមួយភ្លើងហើយ! appeared first on Kampuchea Thmey Daily.

រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ
នៅឧទ្យាន Patriot Park ក្នុងទីក្រុងមូស្គូ ទាហានរុស្ស៊ីម្នាក់ បាននាំអ្នកទស្សនាទៅមើលគ្រឿងសឹករបស់លោកខាងលិច ដែលត្រូវរុស្ស៊ីកម្ទេចហើយរឹបអូសយក។

(រូបថត៖ AFP)

ឈរនៅពីមុខរថពាសដែក MaxxPro របស់អាមេរិក ទាហានរុស្ស៊ី បានប្រាប់ទៅសារព័ត៌មានរដ្ឋ TASS ថា “រថពាសដែកនេះ ត្រូវបានគេបោះបង់ចោលនៅសមរភូមិ ព្រោះតែវាលែងដំណើរការ”។

បន្ទាប់មក គាត់ក៏ងាកទៅរថយន្ត Husky ដែលកញ្ចក់មុខរបស់វា ត្រូវបានគ្រាប់កាំភ្លើង​ បាញ់ឲ្យស្រាំ។ ជុំវិញគាត់ មានឧបករណ៍យោធាលោកខាងលិចជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ីដើម្បីបង្អួតពីសមិទ្ធិផលរបស់ខ្លួន និងចំអកដល់ការវាយលុកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។

(រូបថត៖ AFP)

នៅចម្ងាយពីរបីម៉ែត្រពីទីនោះ មន្ត្រីរុស្ស៊ីម្នាក់ទៀតកំពុងបង្ហាញរថយន្ត AMX-10 RC របស់បារាំង និងកាំភ្លើងប្រឆាំងរថក្រោះដ៏ល្បីរបស់ខ្លួន។

ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នោះ រុស្ស៊ីក៏បង្ហាញផងដែរនូវរថយន្ត Bushmaster Protected Mobility Vehicle របស់អូស្រ្តាលី, យានផ្ទុកទាហាន M113 របស់សហរដ្ឋអាមេរិក, រថយន្តប្រយុទ្ធ CV90 របស់ស៊ុយអែត និងយាន Mastiff របស់អង់គ្លេស។

(រូបថត៖ AFP)

ពិព័រណ៍នេះ កើតឡើងចំពេលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយថា កងកម្លាំងអ៊ុយក្រែននៅតែបរាជ័យលើសមរភូមិ ថ្វីបើមានជំនួយគ្រប់បែបយ៉ាងដែលរដ្ឋាភិបាលទីក្រុងកៀវទទួលបានពីលោកខាងលិចក៏ដោយ ព្រោះវាសុទ្ធតែជាអាវុធធុនអន់។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀតក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ, លោក Shoigu លើកឡើងថា “យោងតាមលទ្ធផលបឋមនៃប្រតិបត្តិការប្រយុទ្ធនាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ច្បាស់ណាស់ថា ធនធានយោធារបស់អ៊ុយក្រែនមិនសល់ច្រើនទៀតនោះទេ គឺជិតអស់ហើយ។ អាវុធរបស់លោកខាងលិចដែលផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវសម្រាប់ប្រតិបត្តិការវាយបក និងទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី គឺប្រភេទធុនអន់ និងងាយស្រួលក្នុងការកម្ទេច ហេតុនេះហើយទើបធ្វើឲ្យអ៊ុយក្រែនបាក់ទ័ពលើសមរភូមិ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល

The post រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ appeared first on Kampuchea Thmey Daily.