ព័ត៌មានអន្ដរជាតិ
រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ
នៅឧទ្យាន Patriot Park ក្នុងទីក្រុងមូស្គូ ទាហានរុស្ស៊ីម្នាក់ បាននាំអ្នកទស្សនាទៅមើលគ្រឿងសឹករបស់លោកខាងលិច ដែលត្រូវរុស្ស៊ីកម្ទេចហើយរឹបអូសយក។

ឈរនៅពីមុខរថពាសដែក MaxxPro របស់អាមេរិក ទាហានរុស្ស៊ី បានប្រាប់ទៅសារព័ត៌មានរដ្ឋ TASS ថា “រថពាសដែកនេះ ត្រូវបានគេបោះបង់ចោលនៅសមរភូមិ ព្រោះតែវាលែងដំណើរការ”។
បន្ទាប់មក គាត់ក៏ងាកទៅរថយន្ត Husky ដែលកញ្ចក់មុខរបស់វា ត្រូវបានគ្រាប់កាំភ្លើង បាញ់ឲ្យស្រាំ។ ជុំវិញគាត់ មានឧបករណ៍យោធាលោកខាងលិចជាច្រើនទៀត ត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ីដើម្បីបង្អួតពីសមិទ្ធិផលរបស់ខ្លួន និងចំអកដល់ការវាយលុកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។

នៅចម្ងាយពីរបីម៉ែត្រពីទីនោះ មន្ត្រីរុស្ស៊ីម្នាក់ទៀតកំពុងបង្ហាញរថយន្ត AMX-10 RC របស់បារាំង និងកាំភ្លើងប្រឆាំងរថក្រោះដ៏ល្បីរបស់ខ្លួន។
ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នោះ រុស្ស៊ីក៏បង្ហាញផងដែរនូវរថយន្ត Bushmaster Protected Mobility Vehicle របស់អូស្រ្តាលី, យានផ្ទុកទាហាន M113 របស់សហរដ្ឋអាមេរិក, រថយន្តប្រយុទ្ធ CV90 របស់ស៊ុយអែត និងយាន Mastiff របស់អង់គ្លេស។

ពិព័រណ៍នេះ កើតឡើងចំពេលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយថា កងកម្លាំងអ៊ុយក្រែននៅតែបរាជ័យលើសមរភូមិ ថ្វីបើមានជំនួយគ្រប់បែបយ៉ាងដែលរដ្ឋាភិបាលទីក្រុងកៀវទទួលបានពីលោកខាងលិចក៏ដោយ ព្រោះវាសុទ្ធតែជាអាវុធធុនអន់។
ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀតក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ, លោក Shoigu លើកឡើងថា “យោងតាមលទ្ធផលបឋមនៃប្រតិបត្តិការប្រយុទ្ធនាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ច្បាស់ណាស់ថា ធនធានយោធារបស់អ៊ុយក្រែនមិនសល់ច្រើនទៀតនោះទេ គឺជិតអស់ហើយ។ អាវុធរបស់លោកខាងលិចដែលផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវសម្រាប់ប្រតិបត្តិការវាយបក និងទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី គឺប្រភេទធុនអន់ និងងាយស្រួលក្នុងការកម្ទេច ហេតុនេះហើយទើបធ្វើឲ្យអ៊ុយក្រែនបាក់ទ័ពលើសមរភូមិ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


