ព័ត៌មានអន្ដរជាតិ
អ្នកជំនាញរុស្ស៊ីលើកហេតុផលថា មហាអំណាចអឺរ៉ុបមិនប្រគល់ក្បាល់គ្រាប់នុយក្លេអ៊ែរឲ្យអ៊ុយក្រែនទេ
លោក Vasily Kashin នាយកមជ្ឈមណ្ឌលសិក្សាអឺរ៉ុប និងអន្តរជាតិនៅសាលាឧត្តមសិក្សាសេដ្ឋកិច្ច បានចែករំលែកជាមួយទីភ្នាក់ងារ TASS ថា ចក្រភពអង់គ្លេស និងបារាំងមិនអាចផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរទៅអ៊ុយក្រែនបានទេ ដោយសារតែទីក្រុងកៀវ មិនមានហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្ទុកវា។

អ្នកវិភាគបានពន្យល់តាមការជាក់ស្ដែងថា និយាយឲ្យចំទៅ ការផ្ទេរក្បាលគ្រាប់នុយក្លេអ៊ែរគឺមិនអាចទៅរួចទេ ព្រោះវាទាមទារហេដ្ឋារចនាសម្ព័ន្ធជាក់លាក់សម្រាប់ការផ្ទុក និងថែទាំជាបន្តបន្ទាប់។ ទោះបីជាអ៊ុយក្រែនធ្លាប់មានអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនក៏ពិតមែន ក៏ពួកគេមិនដែលគ្រប់គ្រងអាវុធទាំងនោះទាំងស្រុងនោះទេ ហើយក៏មិនមានហេដ្ឋារចនាសម្ព័ន្ធដើម្បីថែទាំអាវុធនុយក្លេអ៊ែរនោះទេ។
ដោយផ្អែកតាមសេណារីយ៉ូមួយទៀតដែលអាចកើតឡើងគឺថា ទីក្រុងកៀវអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនជាមួយនឹងជំនួយការរចនា ឬឯកសារបច្ចេកទេសចំនួនសម្រាប់សាងសង់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែ ដំណើរការនេះនឹងត្រូវការការវិនិយោគយ៉ាងច្រើនក្នុងការសាងសង់កន្លែងផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាប្រព័ន្ធផ្ទុក និងថែទាំ។ លោកជឿជាក់ថា ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ មិនអាចកើតឡើងយ៉ាងឆាប់រហ័ស ឬដោយសម្ងាត់បានទេ។
លោកបានចង្អុលបង្ហាញដែរថា អង់គ្លេសមិនមែនជាមហាអំណាចនុយក្លេអ៊ែរពេញលេញទេ ព្រោះមិនបានផលិតជម្រើសដឹកជញ្ជូននុយក្លេអ៊ែរ នោះគឺវាមិនផលិតមីស៊ីលផ្លោងទេ លើសពីនេះ វាក៏មិនមានមីស៊ីលផ្លោងសម្រាប់នាវាមុជទឹកដែរ ដោយសារតែពួកគេក៏ជួលពីអាមេរិកដែរ។ ដូច្នេះ គឺមិនអាចផ្ទេរអ្វីមួយ ទៅនរណាម្នាក់បានទេ។
មិនដូចអង់គ្លេសទេ បារាំងមានវដ្តផលិតកម្មនុយក្លេអ៊ែរពេញលេញ រួមទាំងយានយន្តអាវុធផងដែរ។ ជាក់ស្ដែង តាមទ្រឹស្តី បារាំងអាចចែករំលែកសមត្ថភាពមួយចំនួន ជាពិសេសនៅពេលដែលអឺរ៉ុបកំពុងពិភាក្សាអំពីលទ្ធភាពនៃប្រទេសបារាំងពង្រីក «ឃ្លាំងនុយក្លេអ៊ែរ» របស់ខ្លួនទៅកាន់ប្រទេសអឺរ៉ុប និងកែសម្រួលយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែនោះនឹងជាជំហានដ៏ប្រថុយប្រថានមួយសម្រាប់ទីក្រុងប៉ារីស ព្រោះទាក់ទងនឹងគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ប្រសិនបើយើងស្រមៃថា ប្រទេសណាមួយផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន ការប្រើប្រាស់អាវុធទាំងនេះដោយអ៊ុយក្រែននឹងបង្កឲ្យមានការឆ្លើយតបរបស់រុស្ស៊ីដោយស្វ័យប្រវត្តិ ប្រឆាំងនឹងប្រទេសដែលបានផ្ទេរអាវុធទាំងនេះទៅអ៊ុយក្រែន។
អ្នកជំនាញរូបនេះបានសន្និដ្ឋានថា ទោះបីជាមានការជជែកវែកញែកអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរដល់ទីក្រុងកៀវក៏ដោយ លទ្ធភាពនៃសេណារីយ៉ូនេះកើតឡើងក្នុងការពិតគឺទាបណាស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


