ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមទៅលោកខាងលិចថា កំពុងលេងជាមួយភ្លើងហើយ!
តាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃសៅរ៍ទី១៨ខែឧសភា, ទីក្រុងមូស្គូបានប្រតិកម្មយ៉ាងខ្លាំងចំពោះលោកខាងលិច ដែលបំពាក់អាវុធនិងលើកទឹកចិត្តឲ្យទីក្រុងកៀវ វាយប្រហារចូលទឹកដីរុស្ស៊ី ដោយពេលនេះអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានព្រមានចំៗថា ទង្វើរបស់លោកខាងលិច គឺមានតែដុតរោលស្ថានការណ៍ឲ្យកាន់តែឆេះឆាបឆួលប៉ុណ្ណោះ! “ពួកគេកំពុងលេងជាមួយភ្លើងហើយ”។

គេនៅចាំបានថា កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Grant Shapps បានចេញមុខប្រកាសដោយចំហអនុញ្ញាតឲ្យ កងកម្លាំងទីក្រុងកៀវ ប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយទីក្រុងឡុងដ៍ យកទៅបាញ់ប្រហារនៅឧបទ្វីបគ្រីមៀ របស់រុស្ស៊ីបាន ចំណែករដ្ឋមន្ត្រីការបរទេស Lord Cameron ក៏បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន យកទៅវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីដែរ។
ការព្រមានរបស់លោកស្រី Zakharova ទៀតសោត ក៏កើតឡើងផងដែរ ចំពេលអ៊ុយក្រែនវាយប្រហារកាន់តែខ្លាំងក្លាលើទីក្រុងនានារបស់រុស្ស៊ី ទាំងដែលទីក្រុងកៀវ កំពង់បាត់ដីនៅតំបន់ Kharkov។

លោកស្រីប្រាប់អ្នកសារព័ត៌មានថា ចៅហ្វាយនាយរបស់លោក Zelensky ត្រូវគេមើលឃើញយ៉ាងច្បាស់ថាជាអ្នកនៅពីក្រោយខ្នងការវាយប្រហារដ៏ព្រៃផ្សៃទាំងនេះ។ ពួកគេមិនត្រឹមតែផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ និងអាវុធធុនធ្ងន់ប៉ុណ្ណោះទេ តែថែមទាំងកំពុងបើកភ្លើងខៀវឲ្យប្រើប្រាស់សព្វាវុធទាំងនោះប្រឆាំងនឹងរុស្ស៊ីទៀតផង។
លោកស្រីប្រកាសថា “ជាថ្មីម្តងទៀត យើងសូមព្រមានទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ ទីក្រុងព្រុចសែល និងរដ្ឋធានីរបស់លោកខាងលិចផ្សេងទៀត ក៏ដូចជាទីក្រុងកៀវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេឲ្យច្បាស់ថា ពួកគេកំពុងលេងជាមួយភ្លើងហើយ។ រុស្ស៊ីនឹងមិនបណ្តោយឲ្យការធ្វើទុក្ខបុកម្នេញនៅលើទឹកដីរបស់ខ្លួន កន្លងផុតទៅដោយស្រួលៗនោះទេ”។

ទាក់ទិនការបំពាក់អាវុធលោកខាងលិចដល់អ៊ុយក្រែននេះដែរ ទីក្រុងមូស្គូ ធ្លាប់ព្រមានរួចមកហើយថា បើមានការវាយប្រហារណាមួយមែន ខ្លួនអាចសងសឹក ដោយកម្ទេចគោលដៅយោធាអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន ឬលើសពីនេះតែម្តង។
សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសប្រកាសដោយចំហ បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធខ្លួន បាញ់ប្រហារឧបទ្វីប គ្រីមៀ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


