លោក សាយ សំអាល់ Archives - Kampuchea Thmey Daily

ប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានលើកឡើងថា ការអនុវត្តកំណែទម្រង់សេវាសាធារណៈលើវិស័យដីធ្លី និង សំណង់ នៅរាជធានីភ្នំពេញ កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែង ដោយកាត់បន្ថយពេលវេលាផ្តល់សេវា និង បង្កើនប្រសិទ្ធភាពការងារ។

តាមការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោកបានបញ្ជាក់ថា ការអនុវត្តនេះ ស្របតាមស្មារតីអង្គប្រជុំអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្តីពីកំណែទម្រង់សេវាសាធារណៈក្នុងវិស័យដីធ្លី និង សំណង់ ដោយផ្តោតលើគោលការណ៍ «រយៈពេលខ្លី ខ្លឹម និង ប្រកបដោយគុណភាព»។

លោកបន្ថែមថា ក្រោមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ការអនុវត្តតាមបរិបទថ្មីបានជួយបង្កើនប្រសិទ្ធភាពការងារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការធ្វើការឱ្យលឿន សម្រួលនីតិវិធី និង ដោះស្រាយការកកស្ទះក្នុងការស្នើសុំគោលការណ៍។

លោក សារិន វណ្ណា បានឱ្យដឹងទៀតថា បច្ចុប្បន្ន ការស្នើសុំបណ្ណកម្មសិទ្ធិនៅរាជធានីភ្នំពេញ អាចបញ្ចប់ក្នុងរយៈពេលប្រមាណ ១ ខែប៉ុណ្ណោះ។ លោកក៏បានលើកឡើងថា ប្រសិនបើរាជធានីភ្នំពេញ អាចអនុវត្តបានជោគជ័យតាមគំរូបរិបទថ្មី ខេត្តផ្សេងៗ ក៏គួរអនុវត្តដូចគ្នា ដើម្បីឆ្លើយតបការរំពឹងទុករបស់ប្រជាពលរដ្ឋ។

ក្នុងរយៈពេលថ្មីៗ នេះ លោក សារិន វណ្ណា ទទួលបានការគាំទ្រពីសាធារណជន ក្រោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់អំពើពុករលួយ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព យុត្តិធម៌ និង អនុលោមតាមនីតិវិធីជាធរមាន។ ទន្ទឹមនឹងនេះ លោកក៏បានផ្សព្វផ្សាយឯកសារមួយចំនួន ពាក់ព័ន្ធនឹងការកែទម្រង់នីតិវិធីផ្តល់សេវាសាធារណៈលើវិស័យដីធ្លីផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោក សារិន វណ្ណា ឱ្យដឹកនាំក្រុមការងារប្រតិបត្តិនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជួយដល់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការពង្រឹងប្រសិទ្ធភាព និង តម្លាភាព នៃការផ្តល់សេវាសាធារណៈ៕

The post ប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រោមការអភិវឌ្ឍ​សហគមន៍នេសាទឱ្យក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកំពតបានលើកឡើងថា ក្រោមកិច្ចខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាង ៣ឆ្នាំ រយៈពេលជាង២០ឆ្នាំមកនេះប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងគិតគូរជាចម្បងដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការបង្កើតមុខរបរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបង្កភាពងាយស្រួលក្នុងការប្រកបរបររកស៊ី។

យ៉ាងណាម៉ិញ ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពរបស់ពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប នៅសហគមន៍នេសាទព្រែកត្នោត លោក សាយ សំអាល់ បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាងើបពីគំនរផេះផង់ ហើយទទួលបានសុខសន្តិភាពដែលយកមកដោយលំបាកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយការអភិវឌ្ឍនេះក៏បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។

លោក សាយ សំអាល់ បន្តថា ទន្ទឹមនឹងការអភិវឌ្ឍប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់បណ្តាខេត្ត-ក្រុង ត្រូវកែច្នៃអភិវឌ្ឍន៍តំបន់នានាក្នុងមូលដ្ឋានខ្លួនឱ្យមានភាពទាក់ទាញ ក្នុងន័យដើម្បីប្រជាពលរដ្ឋអាចទទួលផលពីតំបន់នោះ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោកឧបនាយករដ្ឋមន្ដ្រីបានលើកឡើងថា ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺមានគោលដៅមួយចំនួនដូចជា ចង់ឱ្យប្រជានេសាទមានជម្រើសច្រើនក្នុងការប្រកបមុខរបរ, មានចំណូលជាប្រចាំ, មានប្រាក់សន្សំ, កាត់បន្ថយបំណុលគ្រួសារ, មានផ្ទះសំបែងរស់នៅសមរម្យ, មានម្ហូបអាហារគ្រប់គ្រាន់ ពិសេសអាចបញ្ជូនកូនៗទៅសិក្សា។ ក្រោយពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេររួចរាល់ ប្រជានេសាទនឹងទទួលបានផលពីវិស័យទេសចរណ៍នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយផ្អែកលើចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការឱ្យដឹងពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចិរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

អត្ថបទ៖ សឹង រ៉ាត់

The post លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រោមការអភិវឌ្ឍ​សហគមន៍នេសាទឱ្យក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពពលរដ្ឋក្នុងតំបន់ឱ្យកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.

ឧប. សាយ សំអាល់៖ យើងមិនមែនកាន់អំណាចដើម្បីតែកាន់អំណាចទេ! យើង​កាន់​អំណាច​ដើម្បី​ស្រុក​យើង​រុងរឿង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក សាយ សំអាល់ បាន​លើក​ឡើង​ថា​មាន​តែ​គណបក្ស​ប្រជាជន​មួយ​ទេ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ តែ​លោក​ថា​​លទ្ធភាព​នេះ​មិន​មែន​ដើម្បី​អំណាច​នោះ​ទេ តែ​ជា​លទ្ធភាព​ត្រូវ​ធ្វើ​ការ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រុងរឿង។

ក្នុង​វីដេអូ​ខ្លីប​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ក្រសួង​ដែន​ដី​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​ដកស្រង់​ប្រសាសន៍​របស់​លោក សាយ សំអាល់ ដែល​ថ្លែង​ពី​សារៈសំខាន់​នៃ​ការ​រៀបចំ​ក្រុង​ឱ្យ​មាន​សណ្ឋាប់​ធ្នាប់​ដោយ​បាន​ភ្ជាប់​នឹង​ការ​លុប​បំបាត់​ក្រុម​ជ្រុល​និយម​តាមរយៈ​ការ​គិតគូរ​ពី​ពួកគេ​ ធ្វើ​យ៉ាងណា​ឱ្យ​មនុស្ស​គ្រប់​គ្នា​បាន​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ​ទី​ក្រុង​ទាំង​អស់​គ្នា។

​​លោក​ថា៖ «អ៊ីចឹង​ហើយ​បាន​យើង​ខ្ញុំ​ខំ​ដោះស្រាយ​អាគារ​ដែល​មិន​រៀបរយ​ ដែល​ទ្រុឌទ្រោម អ្នក​ដែល​រស់​ក្នុង​ហ្នឹង​គឺ​ជា​អ្នក​ដែល​គេ​ភ្លេច! តែ​គេ​ភ្លេច​ហើយ​គាត់​នឹង​មាន​គំនិត​ជ្រុល​និយម​ហើយ​។ ព្រោះ​អ្នក​នៅ​ហ្នឹង​ជៀស​មិន​ផុត​ពី​គ្រឿង​ញៀន​ បៀតបៀន ហិង្សា​ទេ! សង្គម​យើង​បើ​បន្សល់​ការ​រៀបចំ​ក្រុង​ឱ្យ​មាន​អ្នក​ជ្រុល​និយម​ ការ​កាន់​អំណាច​របស់យើង​នឹង​មាន​បញ្ហា។ យើង​មិន​មែន​កាន់​អំណាច​ដើម្បី​តែ​កាន់​អំណាច​ទេ​! យើង​កាន់​អំណាច​​​ដើម្បី​ឱ្យ​ស្រុក​យើង​ហ្នឹង​វា​រុងរឿង»។

បើ​តាម​លោក​ សាយ សំអាល់ ថានៅ​លើ​ពិភព​លោក​ការ​រៀបចំ​ទីក្រុង​បាន​ត្រឹមត្រូវ​មិន​ត្រឹម​កសាង​បាន​សោភ័ណភាព​សណ្ឋាប់​ធ្នាប់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​គ្រឿងញៀន ជំងឺ​ទឹកនោមផ្អែម ​អំពើ​ចោរកម្ម​​ផងដែរ។ ដូច្នេះ​ហើយ​ទើប​ក្រសួង​ខិតខំ​ដោះស្រាយ​អាគារ​មិន​រៀបរយ អាគារ​ទ្រុឌទ្រោម​​ឱ្យ​មាន​សណ្ឋាប់ធ្នាប់​ឡើង​វិញ។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

The post ឧប. សាយ សំអាល់៖ យើងមិនមែនកាន់អំណាចដើម្បីតែកាន់អំណាចទេ! យើង​កាន់​អំណាច​ដើម្បី​ស្រុក​យើង​រុងរឿង appeared first on Kampuchea Thmey Daily.

លោក សាយ សំអាល់ ជំរុញ​ឲ្យ​បង្កើន​ល្បឿន​អ៊ីនធឺណិត​​បន្ថែម ខណៈ​កោះរ៉ុង​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ល្បី​មួយ​របស់​ពិភពលោក
កោះរ៉ុង​រំពឹង​ក្លាយ​ជា​គោលដៅ​ទេសចរ​ណ៍​កំពូល​មួយ​លើ​ពិភពលោក ខណៈ​មាន​ការ​អភិវឌ្ឍ​ន៍​ទាក់ទាញ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​សម្រាក​លំហែ។

ដោយសារ​មើល​ឃើញ​ពី​កំណើន​ទេសចរ​មក​កម្សាន្ត​នៅ​កោះ​ឋានសួគ៌​នេះ រួម​ទាំង​តម្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ចាំបាច់​នោះ​ លោក សាយ សំអាល់ ជំរុញ​ឲ្យ​បង្កើន​ល្បឿន​អ៊ីនធឺណិត​នៅ​លើ​កោះ ដើម្បី​បង្កើន​ការ​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាងសង់​អគារ​សណ្ឋាគារ​កម្ពស់ ១១ ជាន់​នៅ​លើ​កោះ​ទេសចរណ៍​កោះរ៉ុង​កាល​ពី​ថ្ងៃ ២៧ តុលា​ឆ្នាំ ២០២៥ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់​ថា ក្រោយ​លោក​បាន​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កោះរ៉ុង​ជាច្រើន​ដង​ លោក​មើល​ឃើញ​សក្ដានុពល​​នៃ​កោះ​ឋានសួគ៌​នេះ​​ ដែល​ថ្ងៃ​ខាង​មុខ​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរ​កម្រិតខ្ពស់ ខណៈ​បច្ចុប្បន្ន​មាន​ការ​អភិវឌ្ឍ​ មាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​យ៉ាង​ច្រើន​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

«ឥឡូវ​នេះ​​យើង​ឃើញ​មាន​អ្នក​ធ្វើការ​ផ្នែក​បច្ចេកវិទ្យា​ធំៗ​មក​កោះរ៉ុង ក្រៅពី​មក​ដើម្បី​​សម្រាក​លំហែ ​អ្នក​ខ្លះ​​​​មានភ្ជាប់មកជាមួយកុំព្យូទ័រ​ដើម្បី​ធ្វើ​​កិច្ច​ការងារ​ផ្សេងៗ​ទៀត»។ លោក​រដ្ឋមន្ត្រី​​បន្ថែម។

ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កោះរ៉ុង​ប្រែក្លាយ​គោលដៅ​ទេសចរណ៍​ប្រណិត​ លោក​សាយ សំអាល់ នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​បង្កើន​ល្បឿន​​​អ៊ីនធឺណិត​ឲ្យលឿនជាងមុន​ ឬ​ក៏​ត្រូវ​អូស​ខ្សែ​កាប​ក្រោម​បាត​សមុទ្រ​ ដើម្បី​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​ទេសចរ​ធុរកិច្ច​បច្ចេកវិទ្យា​ធំៗ។

កោះរ៉ុង​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​សម្រាក​លំហែ​កម្រិត​ខ្ពស់​ ក្រោយ​​​​កោះ​ឋានសួគ៌​នេះ​​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏ល្បីល្បាញ​មួយ​នៅ​ក្នុង​ខេត្ត​​តំបន់​ឆ្នេរ​របស់​​​ប្រទេស​កម្ពុជា។

កោះ​ឋានសួគ៌​នេះ​មាន​​ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត​ រួម​ទាំង​មាន​បរិយាកាស​​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ទាក់ទាញ​ទេសចរ​មក​សម្រាក​លំហែ។

កាល​ពី​ពេលថ្មីៗ​នេះ អគារ​សណ្ឋាគារ​ដ៏​ប្រណីត​ដែល​មាន​កម្ពស់ ១១ ជាន់ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​លើ​កោះរ៉ុង ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ប្រមាណ ២ ឆ្នាំ​ទៀត​នេះ។

លោកស្រី IWONA MAGDA KMIECIK នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ M.B.I.S Development បាន​បញ្ជាក់​ថា គម្រោង​សាងសង់​អគារ​ពហុ​មុខងារ និង​សណ្ឋាគារ​ដ៏​ប្រណិត Port Yves Palace ​កម្ពស់ ១១ ជាន់​នេះ តាម​ផែនការ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ឆ្នាំ ២០២៧​ ខាងមុខ។

លោកស្រី​បញ្ជាក់​ថា គម្រោង​វិនិយោគ​នេះ​មិនមែន​ជា​ចេតនា​បង្ហាញ​ពី​អំណាច​នោះ​ទេ ប៉ុន្តែ​ចង់​បង្ហាញ​អំពី​តុល្យភាព​និង​ភាព​សុខដុមរមនា​ចុះសម្រុង​ជាមួយ​ពិភពលោក​ជុំវិញ​ខ្លួន។ តាម​រយៈ​គម្រោង Port Yves Palace ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាន់តែ​ច្រើន បង្កើត​អនុស្សាវរីយ៍​ល្អៗ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។ បន្ថែម​ពី​នេះ គម្រោង​នេះ​នឹង​នាំ​មក​នូវ​ជីវិតថ្មី​ដល់​កោះ​នេះ រួម​ទាំង​កសាង​ស្ពាន​វប្បធម៌ ស្ពាន​យោគយល់ និង​គោរព​គ្នា​ទៅវិញទៅមក៕

The post លោក សាយ សំអាល់ ជំរុញ​ឲ្យ​បង្កើន​ល្បឿន​អ៊ីនធឺណិត​​បន្ថែម ខណៈ​កោះរ៉ុង​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ល្បី​មួយ​របស់​ពិភពលោក appeared first on Kampuchea Thmey Daily.

កោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
កោះរ៉ុង​រំពឹង​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរ​សម្រាក​លំហែ​កម្រិត​ខ្ពស់​ ក្រោយ​​​​កោះ​ឋានសួគ៌​នេះ​​មាន​ការ​អភិវឌ្ឍ​ផ្លាស់ប្តូរ​ពីភូមិ​នេសាទ​ ទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ​មួយ​នៅ​ក្នុង​ខេត្ត​​តំបន់​ឆ្នេរ​របស់​​​ប្រទេស​កម្ពុជា។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​មាន​កន្លែង​ដើរ​លេង​​ប្រមាណ ៣០០ កន្លែង។ ដោយ​ឡែក​កោះរ៉ុង​នៅ​ក្នុង​ខេត្តព្រះសីហនុ​មាន​លក្ខណៈ​ពិសេស​ ដែល​បានទាក់ទាញ​ទេសចរចម្រុះជាតិសាសន៍​មកពីជុំវិញពិភពលោក ដោយសារ​កោះ​នេះ​មាន​​ឆ្នេរខ្សាច់​ដ៏ស្រស់ស្អាត​ រួមទាំង​មាន​ប​រិយាកាស​​ធម្មជាតិ​ដ៏ស្រស់ត្រកាលទាក់ទាញ​ទេសចរ​មក​សម្រាក​លំហែ។

ថ្លែងនៅ​ក្នុង​ពិធីបញ្ចុះ​​បឋម​សីលា បើក​ការដ្ឋាន​សាងសង់​អគារ​សណ្ឋាគារ​កម្ពស់ ១១ ជាន់​នៅ​លើ​កោះ​ទេសចរណ៍​កោះរ៉ុង​កាល​ពី​ថ្ងៃ ២៨ តុលា​ឆ្នាំ ២០២៥ លោក សាយ សំអាល់ បាន​អះអាង​ថា ក្រោយ​ពេល​លោក​បាន​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​កោះរ៉ុង​ជាច្រើន​ដង​ លោក​មើល​ឃើញ​សក្ដានុពល​នៃ​កោះ​ឋានសួគ៌នេះ​​ ដែលថ្ងៃ​ខាង​មុខ​នឹង​ក្លាយជា​គោលដៅ​ទេសចរកម្រិតខ្ពស់ ខណៈ​បច្ចុប្បន្ន​មានការ​អភិវឌ្ឍ​ ​មាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​​យ៉ាងច្រើន​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។

«ឥឡូវ​នេះ​​យើង​ឃើញ​មាន​អ្នក​ធ្វើការ​ផ្នែក​បច្ចេកវិទ្យា​ធំៗមក​កោះរ៉ុង ក្រៅពី​មកដើម្បី​​សម្រាក​លំហែ ​អ្នក​ខ្លះ​​​មកមាន​ទាំង​កាន់កុំព្យូទ័រ​ដើម្បី​មក​​​​ធ្វើ​កិច្ច​ការងារ​ផ្សេងៗ»។ លោក​រដ្ឋមន្រ្តី​​បន្ថែម។

ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កោះរ៉ុង​ប្រែក្លាយ​គោលដៅ​ទេសចរណ៍​ប្រណិត​ លោក​សាយ សំអាល់ បាន​គូសបញ្ជាក់​​ថា លោក​នឹង​ជជែក​ពិភាក្សា​ជាមួយ​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ដើម្បី​ជំរុញ​​បង្កើន​ល្បឿនស់​អ៊ីនធឺណិត ឬត្រូវ​អូសខ្សែ​កាប​ក្រោមបាតសមុទ្រ​ដើម្បី​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​ទេសចរ​ធុរកិច្ច​ធំៗ។

លោក​ស្រី IWONA MAGDA KMIECIK វិនិយោគិន​មួយ​រូបបាន​ប្រដូច​កោះរ៉ុង​ទៅ​នឹង​កោះ​ឋាន​សួគ៌ ដែល​ពិបាក​រក​នៅ​កន្លែង​ណា​ផ្សេង​អាច​​ប្រដូច​បាន។

លោក​ស្រី IWONA MAGDA KMIECIK ដែល​មាន​សញ្ជាតិ​ដើម​ប៉ូឡូញ និង​ទើប​​ទទួល​បាន​​សញ្ជាតិ​កម្ពុជា​ផង​នោះ​ កាលពីពេលថ្មីៗនេះបានបើក​ការដ្ឋាន​​សាងសង់​​​​អគារ​ពហុ​មុខងារ និង​សណ្ឋាគារ​ដ៏​ប្រណីត​នៅ​លើកោះរ៉ុង ដើម្បីផ្តល់​សេវាកម្ម​ស្នាក់នៅ​សម្រាប់​ទេសចរ​កម្រិត​ខ្ពស់។

លោក​ស្រី IWONA MAGDA KMIECIK ដែល​​ជាម្ចាស់​រមណីយដ្ឋាន Apsara Resort លើកោះរ៉ុង​​ផង​នោះ​​​បាន​បញ្ជាក់ថា អគារស្នាក់នៅ​ដ៏ប្រណិត​​​កម្ពស់ ១១ នេះ​​ នឹង​លេច​រូបរាង​នៅ​លើ​កោះ​ឋានសួគ៌​កោះរ៉ុងនៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ​ ​ខណៈ​តាម​ផែនការ​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​អំឡុង​ឆ្នាំ ២០២៧​៕

បន្ត​ចុចអាន៖ ទៅលេង​កោះរ៉ុង កោះរ៉ុង​សន្លឹម កុំភ្លេច​ឆែ​កមើល​កន្លែង​ស្នាក់នៅទាំងនេះ

បន្តចុចអាន៖ មក​កម្សាន្ត​កោះរ៉ុង ចាយ​ស្នាក់នៅ ​ហូប​ចុក ធ្វើ​ដំណើរ​ មួយ​យប់​យ៉ាង​ហោច​ណាស់​ម្នាក់ ១៥០ ដុល្លារ

The post កោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ appeared first on Kampuchea Thmey Daily.

​លោក សាយ សំអាល់ ជំរុញ​រៀបចំ​ផែនការ​ដាំដុះ​បន្លែ​នៅនឹង​កន្លែង ​ផ្គត់ផ្គង់​ទេសចរ​លើ​កោះរ៉ុង​
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ជំរុញ​អាជ្ញាធរ​គិតគូរ​លើ​ការ​រៀបចំ​ផែនការ​ពង្រីក​ការ​ដាំដុះ​បន្លែ​ និងការ​ចិញ្ចឹម​សត្វ​ដើម្បី​ផ្គត់ផ្គង់​ដល់​ទេសចរ​ និង​ពលរដ្ឋ​​រស់នៅ​លើ​កោះរ៉ុង បញ្ចៀស​ការ​​ចំណាយ​ថវិកា​ច្រើន​លើ​ការ​ដឹក​ជញ្ជូនបន្លែសាច់​​ផ្គត់ផ្គង់​ពី​ដី​គោក​។

​លើក​ឡើង​ក្នុង​ពិធីបញ្ចុះ​​បឋម​សីលា បើក​ការដ្ឋាន​សាងសង់​អគារ​សណ្ឋាគារ​កម្ពស់ ១១ ជាន់​នៅ​លើ​កោះ​ទេសចរណ៍​កោះរ៉ុង​កាល​ពី​ថ្ងៃ ២៨ តុលា​ឆ្នាំ ២០២៥ លោក សាយ សំអាល់ បាន​បញ្ជាក់ថា ការ​រៀបចំ​ផែនការ​នេះគឺ​ដើម្បី​ពិនិត្យ​លទ្ធភាព​​ដំណាំ​ណា​អាច​ដាំដុះ​បាន ហើយ​ដំណាំ​ណា​ដែល​ចាំបាច់​បំផុត​ដែល​ត្រូវ​ដឹក​ពី​ដី​គោក។

«សូម្បី​តែ​ដូង​បើ​អាច​គួរ​​ដាំ​ឲ្យ​បាន​ច្រើន​នៅ​លើ​កោះ ដែល​ជា​តម្រូវការ​របស់​​ភ្ញៀវទេសចរ​មក​កម្សាន្ត​។ យើង​ត្រូវ​មាន​របស់​ហូប របស់​ប្រើប្រាស់​បរិបូណ៌ ដែល​ចាំបាច់​ត្រូវ​មាន​ការ​រៀបចំ​ឲ្យ​បាន​លម្អិត។ លោក សាយ សំអាល់ បញ្ជាក់​បន្ថែម។

ក្រៅ​ពី​ដាំដុះ​បន្លែ​បង្ការ​ដើម្បី​ផ្គត់ផ្គង់​ លោក​រដ្ឋមន្រ្តី​ក៏​ជំរុញ​ឲ្យមាន​​ការ​ចិញ្ចឹម​សត្វ​ថែមទៀត។ លោក សាយ សំអាល់​បានបញ្ជាក់ថា បើ​ត្រូវការ​ជំនួយ​ ក្រសួង​នឹងផ្តល់​ការ​​គាំទ្រ​តាម​លទ្ធភាព​និង​ភាព​ជាក់ស្តែង។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ក៏កត់សម្គាល់ពី​វប្បធម៌​ចេះជួយគ្នា​របស់​ពលរដ្ឋ​​នៅ​កោះរ៉ុង​។ បើតាមលោក​រដ្ឋមន្រ្តី​ អ្នក​មក​កម្សាន្ត​កោះ​នេះ​មិនមែន​មក​ផ្សង​ព្រេង​នោះ​ទេ គឺ​មក​ស្វែង​រក​ជីវិត​ថ្មី។

សក្ដានុពល​កោះរ៉ុង​មិន​ត្រឹម​តែ​ជា​គោលដៅ​ទេសចរ​រយៈ​ពេល​ខ្លី បច្ចុប្បន្ន​ក៏​ឃើញ​មាន​អ្នក​ជំនួយ​ធំៗ​ដែល​មក​ស្នាក់​នៅ​រយៈពេល​យូរ ហើយ​​មាន​ការ​វិនិយោគ​ផ្សេងៗ។

លោកសាយ សំអាល់ ណែនាំដល់​អាជ្ញាធរ​ក៏​គួរ​រៀបចំ​​ចាប់យក​សក្តានុពល​តាម​សហគមន៍​ដូចជា ការកែច្នៃ​ម្ហូប​អាហារ​​ផ្សេងៗ​​ ដើម្បី​ទាក់​ទាញ​​សម្រាប់ភ្ញៀវ​​មក​កម្សាន្ត​។

ពាក់ព័ន្ធ​ការ​ជំរុញ​ការ​ដាំដុះបន្លែនិង​ការផ្គត់ផ្គង់​ត្រី​​សាច់នៅលើ​កោះរ៉ុង​ លោក រាជ សុវណ្ណ អភិបាល​ក្រុង​កោះរ៉ុង​បាន​ឲ្យ​កម្ពុជា​ថ្មី​ថា បច្ចុប្បន្ន​នៅ​លើ​កោះ​មិន​ទាន់​មាន​ដាំដុះ​បន្លែ​ធំដុំ​ទេ គឺ​ពលរដ្ឋ​ដាំដុះ​បន្លែ​បន្តិចបន្តួច​ ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ រួម​ទាំង​បម្រើ​​មួយ​ផ្នែក​ដល់​វិស័យ​ទេសចរ។ លោក​បាន​លើក​ឡើង​មូលហេតុ​គឺ​មក​ពី​បញ្ហា​ដី​ធ្លី​មិន​ទាន់​ដោះស្រាយ​ដាច់ស្រេចពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ ខណៈ​អាជ្ញាធរ​កំពុង​ជំរុញ​ការ​ដោះស្រាយ​បញ្ចប់​​ឲ្យបានឆាប់។

កោះរ៉ុង​បាន​ប្រែ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ត្រូវ​បាន​គេ​ប្រដូច​កោះ​ម៉ាល់ឌីវ ហើយ​ដែល​ទេសចរ​មក​លេង​ខេត្ត​ព្រះសីហនុ​ មិន​អាច​រំលង​មក​សម្រាក​លំហែ​​នៅ​​លើ​កោះ​ឋានសួគ៌​នេះ។

ក្រុង​កោះរ៉ុង​មានភូមិសាស្រ្ត​គ្រប​ដណ្តប់​លើ​កោះ​តូច​ធំ​ចំនួន ១៨ ​ហើយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​​ប្រមាណ ១ ៣៥១ គ្រួសាររស់នៅ​កកកុញ​លើកោះធំៗ​ចំនួនពីរ​គឺ​កោះរ៉ុង​ និង​កោះរ៉ុងសន្លឹម។

​ដោយឡែក​កោះរ៉ុង​ដែល​ជា​ទី​ប្រជុំជន​មាន​ពលរដ្ឋ​រស់នៅ​យ៉ាង​ច្រើន​កុះករ ហើយ​ជាគោលដៅ​ទេសចរណ៍​ចម្រុះជាតិសាសសន៍​មក​កម្សាន្ត ខណៈ​នៅ​ប៉ុន្មានឆ្នាំចុងក្រោយនេះ​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​មាន​សាងសង់​បណ្ដាញ​ផ្លូវ​បេតុង​ខ្វាត់ខ្វែង ខណៈ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​របស់​រដ្ឋ​ត្រូវ​បាន​តភ្ជាប់​អាច​ប្រើប្រាស់ ២៤/​២៤​ ម៉ោង។ នៅ​លើ​កោះ​មានសំណង់​​​រីសត ផ្ទះសំណាក់​តូច​ធំ​ ដែល​តម្លៃ​មាន​ចាប់​ពី ១៥ ដុល្លារ អាច​ដល់​រាប់​រយ​ ឬ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​យប់។

វឌ្ឍនភាព​ថ្មី​មួយ​ទៀត ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​ក៏​កំពុង​អភិវឌ្ឍ​អាកាសយានដ្ឋាន​នៅ​លើកោះ​ ដែល​នឹង​បង្កើត​បណ្តាញ​តភ្ជាប់​សម្រួល​ការ​ធ្វើដំណើរ​​​សម្រាប់​ភ្ញៀវទេសចរ​ពី​គ្រប់​គោលដៅ​មក​កម្សាន្ត​នៅ​​លើ​កោះរ៉ុង​កាន់​តែ​ងាយ​ស្រួល៕

The post ​លោក សាយ សំអាល់ ជំរុញ​រៀបចំ​ផែនការ​ដាំដុះ​បន្លែ​នៅនឹង​កន្លែង ​ផ្គត់ផ្គង់​ទេសចរ​លើ​កោះរ៉ុង​ appeared first on Kampuchea Thmey Daily.

លោក សាយ សំអាល់ ៖ «ការងារអប់រំជាកិច្ចការងារមួយសំខាន់មិនអាចខ្វះបាន ហើយអនាគតកម្ពុជាត្រូវពឹងលើវិស័យអប់រំនេះ»
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពត លើក​ឡើង​ថា «ការងារ​អប់រំ ជា​កិច្ច​ការងារ​មួយ​សំខាន់ មិន​អាច​ខ្វះ​បាន ហើយ​អនាគត​កម្ពុជា គឺ ត្រូវ​ពឹង​លើ​វិស័យ​អប់រំ​នេះ»។

ការ​លើក​ឡើង​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២៤-២០២៥ ទូទាំង​ខេត្ត​កំពត និង​ផ្ដល់​រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ទាំង ៨៩ នាក់ ដែល​បាន​រៀបចំ​ធ្វើ​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​លើកទឹកចិត្ត​ដល់​យុវជន និង​សិស្សានុ​សិស្ស ពិសេស​អ្នក​រៀន​មិន​សូវ​ពូកែ សូម​កុំអាល​អស់​សង្ឃឹម ត្រូវ​បន្ត​ប្រឹងប្រែង​រៀន​សូត្រ​ជាប្រចាំ និង​អភិវឌ្ឍន៍​សមត្ថភាព​ជានិច្ច ទាំង​ជំនាញ​ក្នុង​សាលា ចំណេះដឹង បំណិត​ជីវិត​ក្នុង​សង្គម ដើម្បី​ចូលរួម​កសាង​ស្រុកទេស​ឲ្យ​រីកចម្រើន​គង់វង្ស​ត​ជំនាន់​រហូត​ទៅ។

លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ចុះ​មូលដ្ឋាន​ខេត្ត​កំពត លើក​ឡើង​ដែរ​ថា នៅ​ក្នុង​សម័យកាល​ណា​ក៏ដោយ ការ​សិក្សា​អប់រំ បង្កើត​ធនធាន​មនុស្ស ជា​ការងារ​សំខាន់​បំផុត​សម្រាប់​ប្រទេស​ជាតិ​មួយ ព្រោះ​មាន​តែ​ចំណេះវិជ្ជា​ទេ ដែល​អាច​ជួយ​ស្រោចស្រង់​កសាង​ប្រទេស​ឲ្យ​គង់វង្ស​រុងរឿង​បាន។

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បញ្ជាក់​ថា សម្រាប់​លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៨ សីហា ឆ្នាំ ២០២៥ ខេត្ត​កំពត មាន​សិស្ស​ប្រឡង​ជាប់​សរុប ចំនួន ៤.៦៩៨ នាក់ ស្រី ២.៧២៥ នាក់ ស្នើ ៩០.៨៥%។ ក្នុង​នោះ សិស្ស​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៨៩ នាក់ កើន​ឡើង​ជាង​ឆ្នាំមុន ១១ នាក់ (​និទ្ទេស A ទទួល​បាន​ម៉ូតូ ១ គ្រឿង ថវិកា ៤០ ម៉ឺន​រៀល និង​ឱកាស​ទទួល​បាន​កញ្ចប់​អាហារូបករណ៍​នៅ​ថ្នាក់​ឧត្ដមសិក្សា)៕

អត្ថបទ ៖ សឹង រ៉ាត់

The post លោក សាយ សំអាល់ ៖ «ការងារអប់រំជាកិច្ចការងារមួយសំខាន់មិនអាចខ្វះបាន ហើយអនាគតកម្ពុជាត្រូវពឹងលើវិស័យអប់រំនេះ» appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តី​ក្រសួង​ដែនដី ​រំពឹង​ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ​អស់​ត្រឹម​ខែ​ឆ្នូ ឆ្នាំ ២០២៥
ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​រៀបចំ​​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ខេត្ត​កំពត លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​អះអាង​ថា បញ្ហា​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ទូទាំង​ប្រទេស ​នឹង​អាច​ឈាន​ទៅ​បញ្ចប់​ទាំង​ស្រុង​ត្រឹម​ចុង​ឆ្នាំ ២០២៥។

លោក សាយ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​អាច​ជម្រាប​ជូន​ពុក​ម៉ែ​ថា ស្រុក​ខ្មែរ​នេះ​កាល​ពី​ទំនាស់​ដីធ្លី​ច្រើន​បំផុត អាច​មាន​ល្បាក់ ២ ម៉ឺន​ករណី​នៅ​ទូទាំង​ប្រទេស។ ឥលូវ​នេះ​ការ​ដោះស្រាយ​បន្តបន្ទាប់​នៅ​សល់​ប្រហែល​នៅ​ខ្ទង់​ ២០០ ករណី​ ហើយ​ត្រឹម​ខែ ១២ នឹង​ដោះស្រាយ​សឹង​បញ្ចប់​ទាំង​អស់​នៅ​ទូទាំង​ប្រទេស»។

ពាក់ព័ន្ធ​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ទូទាំង​ប្រទេស លោក​រដ្ឋមន្ត្រី​ សាយ សំអាល់ បាន​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​បន្ត​នីតិវិធី​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ ជូន​វត្ត សាលារៀន តំបន់​ការពារ​ធម្មជាតិ​របស់​ក្រសួង​បរិស្ថាន ដី​កសិកម្ម​របស់​ក្រសួង​កសិកម្ម ដី​បឹង​របស់​ក្រសួង​ធនធាន​ទឹក ដែល​នឹង​បញ្ចប់ឆាប់ៗ​​ត្រឹម​ចុង​ឆ្នាំ ២០២៥។

យ៉ាងណាមិញ បើ​តាម​លោក​រដ្ឋមន្ត្រី ការបញ្ចប់​ការងារ​​នេះ​ទាំង​ស្រុង អាច​ត្រូវ​ការ​ពេល​វេលា​តិច​តួច​បន្ថែម​ទៀត​ដើម្បី​សម្អាត​កែ​តម្រូវ​កិច្ចការ​មួយ​ចំនួន​ដែល​​នៅ​សេសសល់​។ ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ករណី​ពលរដ្ឋ​ដែល​មិន​បាន​ចុះ​បញ្ជី​ដីធ្លី​ទាន់ពេល​វេលា​ដោយសារ​ជាប់​រវល់​បំពេញ​ការងារ​ផ្សេងៗ ក៏​នៅ​មាន​សិទ្ធិ​និង​ឱកាស​អាច​ស្នើ​នីតិវិធី​ដើម្បី​ចុះ​បញ្ជី​ដី​ធ្លី​ស្រប​​តាមគោលដៅ​របស់​រដ្ឋាភិបាល​​​ក្នុងការ​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​គ្រប់​គ្នា​បញ្ចប់​ទូទាំង​ប្រទេស។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដំណើរការ​ចុះ​បញ្ជី​តាមផែនការ​ជំរុញ​របស់​រដ្ឋាភិបាល អាជ្ញាធរ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ដែល​រួម​មាន​មន្ត្រី​ជំនាញ​ប្រមាណ​ ៥ ពាន់​នាក់​រួម​ទាំង​អ្នក​គាំទ្រ​ប្រហែល ៥ ពាន់​នាក់​ទៀត។

ដោយឡែក​ពាក់ព័ន្ធ​ពលរដ្ឋ​រស់នៅ​តំបន់​សៀមរាប​អង្គរ​ ដែល​ជា​តំបន់​បេតិកភណ្ឌសំបូរ​ដោយប្រាសាទបុរាណ​ ការ​ប្រើប្រាស់​ដី​ធ្លី​នៅ​ទីនោះ​ត្រូវ​អនុវត្ត​លក្ខខណ្ឌ​ផ្សេង​គ្នា​ ហើយ​អាជ្ញាធរ​កំពុង​សម្របសម្រួល​ជាមួយ​​ពលរដ្ឋ​ទាំង ១១៤ ភូមិ​ ដែល​រស់នៅ​តំបន់​អង្គរ ធ្វើ​យ៉ាងណា​អាច​ឲ្យ​ពលរដ្ឋ​មាន​កម្មសិទ្ធិ​ដីធ្លី​​រស់នៅ​បាន​ស្រួល​​ទន្ទឹម​អាច​ការពារ​មរតក​ដូន​តា​ផង​ដែរ៕

The post រដ្ឋមន្រ្តី​ក្រសួង​ដែនដី ​រំពឹង​ទំនាស់​ដីធ្លី​នឹង​កាត់​បន្ថយ​អស់​ត្រឹម​ខែ​ឆ្នូ ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.