ព័ត៌មានជាតិ
មកកម្សាន្តកោះរ៉ុង ចាយស្នាក់នៅ ហូបចុក ធ្វើដំណើរ មួយយប់យ៉ាងហោចណាស់ម្នាក់ ១៥០ ដុល្លារ
បើតាមអភិបាលក្រុងកោះរ៉ុងបានបង្ហើបឲ្យដឹងថា ទេសចរដែលមកកម្សាន្តមកកោះរ៉ុងត្រូវចំណាយយ៉ាងហោចណាស់ម្នាក់ ១៥០ ដុល្លារ សម្រាប់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរ។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានគូសបញ្ជាក់ថា កោះរ៉ុងបានក្លាយជាដែកឆក់ដែលទេសចរចម្រុះជាតិសាសន៍តែងតែជ្រើសរើសជាគោលដៅទៅកកម្សាន្ត ពេលមកលេងនៅខេត្តព្រះសីហនុ។


លោកលើកឡើងពីសក្ដានុពលទេសចរណ៍កោះឋានសួគ៌នេះ ដែលមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត ខណៈលោកទទួលស្គាល់ថា ភ្ញៀវទេសចរដែលមកកម្សាន្តដែនកោះឋានសួគ៌នេះត្រូវចំណាយថ្លៃបន្តិច ដោយភ្ញៀវទេសចរម្នាក់ត្រូវចាយលើការស្នាក់នៅ ហូបចុក និងការធ្វើដំណើរមួយយប់យ៉ាងហោចណាស់ត្រូវចំណាយអស់ ១៥០ ដុល្លារ។
កោះរ៉ុងត្រូវបានរដ្ឋាភិបាលបានរៀបចំបង្កើតជាក្រុងដោយមានពីរសង្កាត់គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ ធ្លាប់ជាទីសំចតរបស់អ្នកនេសាទ បច្ចុប្បន្នកោះរ៉ុងបានប្រែក្លាយជាកោះឋានសួគ៌ដ៏ទាក់ទាញទាំងទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ខណៈហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍទាំងផ្លូវទឹកភ្លើង សម្រាប់សម្រួលការរស់នៅរបស់ប្រជាជននិងភ្ញៀវទេសចរ។
បច្ចុប្បន្ននេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏កំពុងអភិវឌ្ឍអាកាសយានដ្ឋាននៅលើកោះ ដែលនឹងសម្រួលដល់ការធ្វើដំណើរនិងបង្កើតបណ្តាញតភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងទៀត៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


