ព័ត៌មានជាតិ
លោក សាយ សំអាល់ ជំរុញឲ្យបង្កើនល្បឿនអ៊ីនធឺណិតបន្ថែម ខណៈកោះរ៉ុងក្លាយជាគោលដៅទេសចរដ៏ល្បីមួយរបស់ពិភពលោក
កោះរ៉ុងរំពឹងក្លាយជាគោលដៅទេសចរណ៍កំពូលមួយលើពិភពលោក ខណៈមានការអភិវឌ្ឍន៍ទាក់ទាញទេសចរចម្រុះជាតិសាសន៍មកសម្រាកលំហែ។
ដោយសារមើលឃើញពីកំណើនទេសចរមកកម្សាន្តនៅកោះឋានសួគ៌នេះ រួមទាំងតម្រូវការប្រើប្រាស់បច្ចេកវិទ្យាជាចាំបាច់នោះ លោក សាយ សំអាល់ ជំរុញឲ្យបង្កើនល្បឿនអ៊ីនធឺណិតនៅលើកោះ ដើម្បីបង្កើនការទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀត។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសណ្ឋាគារកម្ពស់ ១១ ជាន់នៅលើកោះទេសចរណ៍កោះរ៉ុងកាលពីថ្ងៃ ២៧ តុលាឆ្នាំ ២០២៥ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ក្រោយលោកបានធ្វើដំណើរមកទស្សនកិច្ចនៅកោះរ៉ុងជាច្រើនដង លោកមើលឃើញសក្ដានុពលនៃកោះឋានសួគ៌នេះ ដែលថ្ងៃខាងមុខនឹងក្លាយជាគោលដៅទេសចរកម្រិតខ្ពស់ ខណៈបច្ចុប្បន្នមានការអភិវឌ្ឍ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងច្រើនសម្រាប់បម្រើដល់វិស័យទេសចរណ៍។
«ឥឡូវនេះយើងឃើញមានអ្នកធ្វើការផ្នែកបច្ចេកវិទ្យាធំៗមកកោះរ៉ុង ក្រៅពីមកដើម្បីសម្រាកលំហែ អ្នកខ្លះមានភ្ជាប់មកជាមួយកុំព្យូទ័រដើម្បីធ្វើកិច្ចការងារផ្សេងៗទៀត»។ លោករដ្ឋមន្ត្រីបន្ថែម។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍកោះរ៉ុងប្រែក្លាយគោលដៅទេសចរណ៍ប្រណិត លោកសាយ សំអាល់ នឹងជួបជជែកពិភាក្សាជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញបង្កើនល្បឿនអ៊ីនធឺណិតឲ្យលឿនជាងមុន ឬក៏ត្រូវអូសខ្សែកាបក្រោមបាតសមុទ្រ ដើម្បីសម្រួលដល់ការបំពេញការងាររបស់ទេសចរធុរកិច្ចបច្ចេកវិទ្យាធំៗ។
កោះរ៉ុងបានក្លាយជាគោលដៅទេសចរសម្រាកលំហែកម្រិតខ្ពស់ ក្រោយកោះឋានសួគ៌នេះមានការអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។
កោះឋានសួគ៌នេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត រួមទាំងមានបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលទាក់ទាញទេសចរមកសម្រាកលំហែ។

កាលពីពេលថ្មីៗនេះ អគារសណ្ឋាគារដ៏ប្រណីតដែលមានកម្ពស់ ១១ ជាន់ បានបើកការដ្ឋានសាងសង់នៅលើកោះរ៉ុង ដែលគ្រោងបញ្ចប់ការសាងសង់នៅប្រមាណ ២ ឆ្នាំទៀតនេះ។
លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិក្រុមហ៊ុន M.B.I.S Development បានបញ្ជាក់ថា គម្រោងសាងសង់អគារពហុមុខងារ និងសណ្ឋាគារដ៏ប្រណិត Port Yves Palace កម្ពស់ ១១ ជាន់នេះ តាមផែនការគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៧ ខាងមុខ។
លោកស្រីបញ្ជាក់ថា គម្រោងវិនិយោគនេះមិនមែនជាចេតនាបង្ហាញពីអំណាចនោះទេ ប៉ុន្តែចង់បង្ហាញអំពីតុល្យភាពនិងភាពសុខដុមរមនាចុះសម្រុងជាមួយពិភពលោកជុំវិញខ្លួន។ តាមរយៈគម្រោង Port Yves Palace ក៏នឹងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន បង្កើតអនុស្សាវរីយ៍ល្អៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ គម្រោងនេះនឹងនាំមកនូវជីវិតថ្មីដល់កោះនេះ រួមទាំងកសាងស្ពានវប្បធម៌ ស្ពានយោគយល់ និងគោរពគ្នាទៅវិញទៅមក៕
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


