ព័ត៌មានជាតិ
ឧប. សាយ សំអាល់៖ យើងមិនមែនកាន់អំណាចដើម្បីតែកាន់អំណាចទេ! យើងកាន់អំណាចដើម្បីស្រុកយើងរុងរឿង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីលោក សាយ សំអាល់ បានលើកឡើងថាមានតែគណបក្សប្រជាជនមួយទេដែលមានលទ្ធភាពក្នុងការដឹកនាំប្រទេស តែលោកថាលទ្ធភាពនេះមិនមែនដើម្បីអំណាចនោះទេ តែជាលទ្ធភាពត្រូវធ្វើការដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរុងរឿង។

ក្នុងវីដេអូខ្លីបដែលបង្ហោះលើបណ្ដាញសង្គមក្រសួងដែនដីកាលពីថ្ងៃទី២១ ខែវិច្ឆិកា បានដកស្រង់ប្រសាសន៍របស់លោក សាយ សំអាល់ ដែលថ្លែងពីសារៈសំខាន់នៃការរៀបចំក្រុងឱ្យមានសណ្ឋាប់ធ្នាប់ដោយបានភ្ជាប់នឹងការលុបបំបាត់ក្រុមជ្រុលនិយមតាមរយៈការគិតគូរពីពួកគេ ធ្វើយ៉ាងណាឱ្យមនុស្សគ្រប់គ្នាបានទទួលប្រយោជន៍ពីការរៀបចំទីក្រុងទាំងអស់គ្នា។
លោកថា៖ «អ៊ីចឹងហើយបានយើងខ្ញុំខំដោះស្រាយអាគារដែលមិនរៀបរយ ដែលទ្រុឌទ្រោម អ្នកដែលរស់ក្នុងហ្នឹងគឺជាអ្នកដែលគេភ្លេច! តែគេភ្លេចហើយគាត់នឹងមានគំនិតជ្រុលនិយមហើយ។ ព្រោះអ្នកនៅហ្នឹងជៀសមិនផុតពីគ្រឿងញៀន បៀតបៀន ហិង្សាទេ! សង្គមយើងបើបន្សល់ការរៀបចំក្រុងឱ្យមានអ្នកជ្រុលនិយម ការកាន់អំណាចរបស់យើងនឹងមានបញ្ហា។ យើងមិនមែនកាន់អំណាចដើម្បីតែកាន់អំណាចទេ! យើងកាន់អំណាចដើម្បីឱ្យស្រុកយើងហ្នឹងវារុងរឿង»។

បើតាមលោក សាយ សំអាល់ ថានៅលើពិភពលោកការរៀបចំទីក្រុងបានត្រឹមត្រូវមិនត្រឹមកសាងបានសោភ័ណភាពសណ្ឋាប់ធ្នាប់ប៉ុណ្ណោះទេ តែវាក៏នឹងជួយកាត់បន្ថយគ្រឿងញៀន ជំងឺទឹកនោមផ្អែម អំពើចោរកម្មផងដែរ។ ដូច្នេះហើយទើបក្រសួងខិតខំដោះស្រាយអាគារមិនរៀបរយ អាគារទ្រុឌទ្រោមឱ្យមានសណ្ឋាប់ធ្នាប់ឡើងវិញ។
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


