ព័ត៌មានជាតិ
កោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
កោះរ៉ុងរំពឹងនឹងក្លាយជាគោលដៅទេសចរសម្រាកលំហែកម្រិតខ្ពស់ ក្រោយកោះឋានសួគ៌នេះមានការអភិវឌ្ឍផ្លាស់ប្តូរពីភូមិនេសាទ ទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ប្រទេសកម្ពុជាមានកន្លែងដើរលេងប្រមាណ ៣០០ កន្លែង។ ដោយឡែកកោះរ៉ុងនៅក្នុងខេត្តព្រះសីហនុមានលក្ខណៈពិសេស ដែលបានទាក់ទាញទេសចរចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក ដោយសារកោះនេះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត រួមទាំងមានបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលទាក់ទាញទេសចរមកសម្រាកលំហែ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារសណ្ឋាគារកម្ពស់ ១១ ជាន់នៅលើកោះទេសចរណ៍កោះរ៉ុងកាលពីថ្ងៃ ២៨ តុលាឆ្នាំ ២០២៥ លោក សាយ សំអាល់ បានអះអាងថា ក្រោយពេលលោកបានធ្វើដំណើរមកទស្សនកិច្ចកោះរ៉ុងជាច្រើនដង លោកមើលឃើញសក្ដានុពលនៃកោះឋានសួគ៌នេះ ដែលថ្ងៃខាងមុខនឹងក្លាយជាគោលដៅទេសចរកម្រិតខ្ពស់ ខណៈបច្ចុប្បន្នមានការអភិវឌ្ឍ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រយ៉ាងច្រើនសម្រាប់បម្រើដល់វិស័យទេសចរណ៍។
«ឥឡូវនេះយើងឃើញមានអ្នកធ្វើការផ្នែកបច្ចេកវិទ្យាធំៗមកកោះរ៉ុង ក្រៅពីមកដើម្បីសម្រាកលំហែ អ្នកខ្លះមកមានទាំងកាន់កុំព្យូទ័រដើម្បីមកធ្វើកិច្ចការងារផ្សេងៗ»។ លោករដ្ឋមន្រ្តីបន្ថែម។
ដើម្បីគាំទ្រដល់ការអភិវឌ្ឍកោះរ៉ុងប្រែក្លាយគោលដៅទេសចរណ៍ប្រណិត លោកសាយ សំអាល់ បានគូសបញ្ជាក់ថា លោកនឹងជជែកពិភាក្សាជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញបង្កើនល្បឿនស់អ៊ីនធឺណិត ឬត្រូវអូសខ្សែកាបក្រោមបាតសមុទ្រដើម្បីសម្រួលដល់ការបំពេញការងាររបស់ទេសចរធុរកិច្ចធំៗ។


លោកស្រី IWONA MAGDA KMIECIK វិនិយោគិនមួយរូបបានប្រដូចកោះរ៉ុងទៅនឹងកោះឋានសួគ៌ ដែលពិបាករកនៅកន្លែងណាផ្សេងអាចប្រដូចបាន។
លោកស្រី IWONA MAGDA KMIECIK ដែលមានសញ្ជាតិដើមប៉ូឡូញ និងទើបទទួលបានសញ្ជាតិកម្ពុជាផងនោះ កាលពីពេលថ្មីៗនេះបានបើកការដ្ឋានសាងសង់អគារពហុមុខងារ និងសណ្ឋាគារដ៏ប្រណីតនៅលើកោះរ៉ុង ដើម្បីផ្តល់សេវាកម្មស្នាក់នៅសម្រាប់ទេសចរកម្រិតខ្ពស់។
លោកស្រី IWONA MAGDA KMIECIK ដែលជាម្ចាស់រមណីយដ្ឋាន Apsara Resort លើកោះរ៉ុងផងនោះបានបញ្ជាក់ថា អគារស្នាក់នៅដ៏ប្រណិតកម្ពស់ ១១ នេះ នឹងលេចរូបរាងនៅលើកោះឋានសួគ៌កោះរ៉ុងនៅប៉ុន្មានឆ្នាំទៀតនេះ ខណៈតាមផែនការគ្រោងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៧៕
បន្តចុចអាន៖ ទៅលេងកោះរ៉ុង កោះរ៉ុងសន្លឹម កុំភ្លេចឆែកមើលកន្លែងស្នាក់នៅទាំងនេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


