លោក Joko Widodo Archives - Kampuchea Thmey Daily

អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ប្ដេជ្ញាកម្ចាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ
បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានសន្យានឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ជាពិសេសលោកបានប្ដេជ្ញានឹងលុបបំបាត់ភាពក្រីក្រ និងភាពអយុត្តិធម៌នៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។

លោក Prabowo Subianto

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីវ័យ ៧២ ឆ្នាំរូបនេះបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ជាមួយនឹងសំឡេងគាំទ្រជិត ៦០ ភាគរយដែលជាជ័យជម្នះមិនឲ្យគូរប្រជែងតដៃរួចឡើយ ពោលលោក Anie Baswedan ដែលជាអតីតអភិបាលក្រុងហ្សាកាតាទទួលបានសំឡេង ២៥ ភាគរយ និងលោក Ganjar Pranowo ជាអតីតអភិបាលខេត្តជ្វាកណ្ដាលបានសំឡេងត្រឹម ១៦ ភាគរយប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ លោក Prabowo ក៏បានអរគុណម្ចាស់ឆ្នោត និងអ្នកស្ម័គ្រចិត្តដែលបានប្រមូលផ្ដុំគ្នាដើម្បីអបអរដល់រូបលោកនៅឯគេហដ្ឋានភាគខាងត្បូងទីក្រុងហ្សាកាតា ហើយលោកថែមអះអាងទៀតថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ ទោះបីជាបេក្ខជនចាញ់ឆ្នោតស្នើឲ្យតុលាការធម្មនុញ្ញរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀតក៏ដោយ ។

ទន្ទឹមនោះ អតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះបានលើកឡើងបន្ថែមថា “យើងសូមអញ្ជើញប្រជាជនឥណ្ឌូណេស៊ីទាំងអស់ឲ្យសម្លឹងឆ្ពោះទៅមុខដោយការឯកភាព និងរួបរួមគ្នា ពីព្រោះយើងមានបញ្ហាប្រឈមជាច្រើនទៀតដើម្បីត្រូវដោះស្រាយ ហើយលោកក៏សូមថ្លែងអំណរគុណដល់លោកប្រធានាធិបតី Joko Widodo ដែលជួយជ្រោមជ្រែងឲ្យគណបក្សឈ្នះឆ្នោតអាណត្តិទី៣” ។

បន្ថែមពីនេះ អនាគតប្រធានាធិបតីក៏បានប្ដេជ្ញាម្ដងហើយម្ដងទៀតអំពីការបន្តគោលនយោបាយសេដ្ឋកិច្ចរបស់លោក Joko Widodo ពាក់ព័ន្ធទៅនឹងហេរដ្ឋារចនាសម្ព័ន្ធ ផ្ដល់កំណើន និងវិបុលភាពនៅក្នុងសេដ្ឋកិច្ចនៃក្រុមប្រទេស G20 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា លោក Prabowo នឹងត្រូវសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យលំដាប់ទី ៣ របស់ពិភពលោកនាខែតុលាខាងមុខនេះ ខណៈលោកឧត្តមសេនីយ៍ផ្កាយ ៤ រូបនេះកាន់តែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត ដោយសារការជ្រើសរើសយកកូនប្រុសសំណព្វចិត្តរបស់លោក Joko Widodo មកធ្វើជាដៃស្ដាំរបស់ខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

The post អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ប្ដេជ្ញាកម្ចាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត
បេក្ខជនប្រធានាធិបតីដែលចាញ់ឆ្នោតរបស់ឥណ្ឌូណេស៊ីលោក Anie Baswedan បានស្នើសុំតុលាការធម្មនុញ្ញចេញសេចក្ដីបង្គាប់បញ្ជាឲ្យរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀត ហើយថែមទាំងទាមទារឲ្យដកឈ្មោះកូនប្រុសរបស់លោកប្រធានាធិបតី Joko Widodo ចេញពីសន្លឹកឆ្នោតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនានេះ ។

លោក Anie Baswedan

លោក Ari Yusuf Amir ដែលជាមេធាវីរបស់មេបក្សប្រឆាំងខាងលើបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Anie Baswedan ដែលជាអតីតអភិបាលក្រុងហ្សាកាតាបានស្នើឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្ដងទៀត ជាពិសេសគឺដកឈ្មោះបេក្ខជន Gibran Rakabuming Raka ចេញពីសន្លឹកឆ្នោតផងដែរ ព្រោះថា កូនប្រុសរបស់លោក Joko Widodo រូបនេះ ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងដោយអយុត្តិធម៌ ដោយសារតែការផ្លាស់ប្តូរច្បាប់បោះឆ្នោតភ្លាមៗនៅវិនាទីចុងក្រោយ ។

ទន្ទឹមនោះ ការស្នើសុំឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌណេស៊ីសាជាថ្មីម្ដងទៀតនេះ គឺផ្ដោតមុខព្រួញយ៉ាងសំខាន់ទៅលើកូនប្រុសសំណព្វចិត្តវ័យ ៣៧ ឆ្នាំរបស់លោក Joko Widodo ក្រោយទទួលបានសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចថា អ្នកដែលធ្លាប់ជាមន្ត្រីជាប់ឆ្នោតអាចចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតីបាន បើទោះជាច្បាប់ចែងថា បេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើងក៏ដោយ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោកមេធាវីបានបញ្ជាក់បន្ថែមថា ការរៀបចំបោះឆ្នោតម្ដងទៀតនេះនឹងធានាបានថា មិនមានការជ្រៀតជ្រែក ឬលូកលាន់ណាមួយឡើយ ហើយក្រុមអ្នកច្បាប់របស់លោក Anies ក៏មានព័ស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញថា រដ្ឋាភិបាលលរបស់លោក Joko Widodo បានប្រើប្រាស់ជំនួយសង្គមដើម្បីជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

មិនត្រឹមតែលោក Anies នោះទេដែលមិនទទួសលស្គាល់លទ្ធផលបោះឆ្នោតនេះ ពោលបេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ីមួយរូបទៀតគឺលោក Ganjar Pranowo ជាអតីតអភិបាលខេត្តជ្វាកណ្ដាលក៏បានបង្ហាញពីការថ្នាំងថ្នាក់ចិត្តចំពោះលទ្ធផលនេះនោះដែរ ហើយលោកថែមទាំងអះអាងទៀតថា ដំណើរការបោះឆ្នោតនេះមិនទាន់រលូនល្អ ឬស្អាតស្អំពេញទីនៅឡើយទេ ជាពិសេសចាត់ទុកការបោះឆ្នោតថាមានករណីក្លែងបន្លំ ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ហើយលោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto ដែលជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Joko Widodo គឺជាអ្នកគ្រងតំណែង ក្រោយកើបបានសំឡេងឆ្នោតគាំទ្រប្រមាណ ៩៦.២១ លានសំឡេង ឬ ៥៨.៦ ភាគរយនៃអ្នកបោះឆ្នោត ខណៈលោក Anies ទទួលបាន ២៤.៩ ភាគរយ និង Ganjar មាន ១៦.៥ ភាគរយ ហើយប្រធានាធិបតីជាប់ឆ្នោតថ្មីនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅខែតុលា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ

The post បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត appeared first on Kampuchea Thmey Daily.

អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ឡើងស័ក្តិដល់ផ្កាយ ៤ តែពលរដ្ឋរិះគន់​យ៉ាងចាស់ដៃ
អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ទទួលបានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ ដែលបំពាក់ផ្ទាល់ដោយប្រធានាធិបតីផុតអាណ្តត្តិលោក Joko Widodo ខណៈមនុស្សមួយចំនួនរិះគន់ចំណាត់ការនេះ ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី២ ខែមីនា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Joko Widodo បាននិយាយថា ការបំពាក់ឋានន្តរស័ក្តិនេះ គឺជាការលើកទឹកចិត្ត និងកោតសរសើរចំពោះភក្ដីភាពនៃការលះបង់របស់លោក Prabowo ចំពោះប្រជាជន និងយោធា ។

បើទោះជាយ៉ាងនេះក្ដីក្រុម​អ្នក​រិះគន់មួយចំនួនបានលើកឡើង​ថា ការផ្ដល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ ទៅដល់លោក Prabowo ​គឺ​ជា​ការ​ចិញ្ចឹមចិត្តរបស់​លោក Joko Widodo ដើម្បី​រក្សា​ឥទ្ធិពលអំណាច​របស់​លោក​ចំពោះ​តំណែងណាមួយក្នុងអាណត្តិថ្មី បើ​ទោះ​ជា​លោក​បដិសេធ​ការ​លើក​ឡើង​នេះក៏ដោយ ។

ជាការឆ្លើយតនលោក Joko Widodo បានដាក់ចំៗទៅវិញថា “ប្រសិនបើនេះជាប់ពាក់ព័ន្ធនឹងរឿងនយោបាយមែន ខ្ញុំនឹងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ផ្កាយ ៤ តាំងតែពីមុនការបោះឆ្នោតមកម្ល៉េះ ប៉ុន្តែនេះវាក្រោយការបោះឆ្នោតទៅហើយ ដូច្នេះការសន្មតទាំងប៉ុន្មាន គឺជាការគិតខុស” ។

ទាក់ទិននឹងរឿងរ៉ាវនេះទៀតសោត សកម្មជនសិទ្ធិមនុស្សមានការខឹងសម្បារយ៉ាងចាស់ដៃចំពោះចំណាត់ការនេះ ដោយលើកហេតុផលថា លោក Prabowo ត្រូវបានបណ្តេញចេញពីជួរយោធាក្នុងឆ្នាំ ១៩៩៨ ជុំវិញការចោទប្រកាន់ មានជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បណ្ដាលឲ្យប្រជាជន​នៅ​ទីក្រុង​ហ្សាកាតា​ជះកំហឹងយ៉ាងខ្លាំង ​។

សម្ព័ន្ធភាពរវាងអនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo និងប្រធានាធិបតីផុតអាណត្តិ Joko Widodo ត្រូវបានគេមើលឃើញថា ពង្រឹងយ៉ាងតឹងណែននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីកូនប្រុសច្បងរបស់ Joko Widodo ឈរឈ្មោះជាអនុប្រធានាធិបតីក្នុងគណបក្សជាមួយលោក Prabowo និងឈ្នះសំឡេងឆ្នោត ៥៨ ភាគរយលើគូប្រជែង ២ រូបទៀតកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

គួរបញ្ជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ នឹងមិនកើតមានឡើងឡើយ ដោយសារតែលោក Prabowo កើបសំឡេងគាំទ្រលើស ៥០ ភាគរយទៅហើយ ខណៈលទ្ធផលបោះឆ្នោតផ្លូវការនឹងប្រកាសនៅថ្ងៃទី២០ ខែមីនាខាងមុខ ហើយប្រធានាធិបតីជាប់ឆ្នោតថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ប៉ូលិស ថៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញខ្នាតយក្ស រឹបអូស​របស់ទ្រព្យមានតម្លៃជិត ៩ លានដុល្លារ

The post អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ឡើងស័ក្តិដល់ផ្កាយ ៤ តែពលរដ្ឋរិះគន់​យ៉ាងចាស់ដៃ appeared first on Kampuchea Thmey Daily.

កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែង​ជាអភិបាលក្រុង ដោយសារឈប់ញឹកពេក
សមាជិកសភាក្រុង Surakarta បានត្អូញត្អែរ និងជំរុញឲ្យលោកអភិបាលក្រុង Gibran Rakabuming Raka ដែលជាកូនប្រុសសំណព្វចិត្តរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo លាលែងពីតំណែង ដោយសារតែមិនសូវទៅធ្វើការ និងឈប់សម្រាកញឹកញាប់ពេក ធ្វើឲ្យរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត ក៏ដូចជាប៉ះពាល់ដល់ការងាររបស់រដ្ឋបាលក្នុងតំបន់ផងដែរ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post បានឲ្យដឹងថា មេដឹកនាំគណបក្សនយោបាយនៅទីក្រុង Surakarta ខេត្ត Central Java បានទាមទារអភិបាលក្រុង និងជាបេក្ខជនអនុប្រធានាធិបតីលោក Gibran Rakabuming Raka លាលែងពីមុខតំណែង ដោយសារតែអវត្តមានញឹកពេក ចាប់តាំងពីរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈគ្រាន់តែក្នុងសប្តាហ៍នេះ លោក Gibran បានដាក់ច្បាប់ឈប់សម្រាកការងារ ៣ ថ្ងៃទៅហើយ ។

បទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលដាក់ចេញដោយលោកប្រធានាធិបតី Joko Widodo ដែលជាឪពុករបស់លោក Gibran គឺអនុញ្ញាតឲ្យរដ្ឋមន្ត្រី និងអភិបាលខេត្ត ក៏ដូចជាអភិបាលក្រុងដែលកំពុងដើរឃោសនាការបោះឆ្នោតឈប់សម្រាកត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

ដោយឡែកយោងតាមសារព័ត៌មាន The Nation Thailand បានរាយការណ៍យ៉ាងដូច្នេះថា កូនប្រុសរបស់លោក Widodo រូបនេះសមតែនឹងលាលែងពីតំណែងជាអភិបាលក្រុងហើយ ដោយសារតែលោកមានឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ដូច្នេះគាត់អាចផ្ដោតលើការងារមួយនេះ ។

ទោះយ៉ាងណា លោក Gibran បានរូតរះទៅកាន់បន្ទប់ប្រជុំក្រុមប្រឹក្សាក្រុង Surakarta កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា និងត្រួតពិនិត្យ​អំពី​ការចំណាយថវិកា​ក្រុង ហើយលោកបានបរិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានដែលរង់ចាំចម្លើយចំពោះការអំពាវនាវឲ្យលាលែងពីតំណែងរបស់លោកថា “អរគុណចំពោះមតិកែលម្អ” ។

គួរបញ្ជាក់ថា លោក Gibran គឺជា​គូប្រជែង​របស់​បេក្ខជន​ប្រធានាធិបតី Prabowo Subianto ។ បុរសវ័យ ៣៦ ឆ្នាំដែលត្រូវបានជ្រើសរើសជាអភិបាលក្រុងក្នុងឆ្នាំ ២០២០ ហើយមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចថា អ្នកដែលធ្លាប់ជាមន្ត្រីជាប់ឆ្នោតអាចចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតីបាន បើទោះជាច្បាប់ចែងថា បេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើងក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត

The post កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែង​ជាអភិបាលក្រុង ដោយសារឈប់ញឹកពេក appeared first on Kampuchea Thmey Daily.

កូនប្រុសរបស់លោក Joko Widodo មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជា ប្រធានាធិបតី ឥណ្ឌូណេស៊ី
តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបានទាត់ចោលញត្តិមួយចំនួនដែលទាមទារឲ្យមានការកាត់បន្ថយអាយុអប្បបរមាសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតីមកត្រឹម ៣៥ ឆ្នាំ ខណៈវាក៏ជាការបិទផ្លូវសម្រាប់កូនប្រុសលោកប្រធានាធិបតី Joko Widodo មិនឲ្យឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយផងដែរ ។

តុលាការបានប្រកាសសេចក្ដីសម្រេចថា ច្បាប់សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី និងអនុប្រធានាធិបតី គឺនៅរក្សាដដែល ពោលបេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើង ខណៈកូនប្រុសរបស់លោកប្រធានាធិបតីឈ្មោះ Gibran Rakabuming Raka ដែលបច្ចុប្បន្នជាអភិបាលក្រុង Surakarta មានអាយុ ៣៦ ឆ្នាំកាលពីថ្ងៃទី១ ខែតុលា ។

ទន្ទឹមនោះ សេចក្តីសម្រេចនេះក៏កើតមានឡើង ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Joko Widodo ក្នុងការបន្តកសាង ក៏ដូចជារក្សាឥទ្ធិពលឆាកនយោបាយ បន្ទាប់ពីចាកចេញពីតំណែង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានតុលាការលោក Anwar Usman ដែលត្រូវជាបងប្អូនថ្លៃរបស់លោកប្រធានាធិបតី Joko Widodo ​បាន​និយាយ​ថា ​ការ​កំណត់​អាយុ ​គឺ​អាស្រ័យ​លើ​សមាជិក​សភា​ឥណ្ឌូណេស៊ី ហើយ​​ញត្តិ​នោះ​មិន​មាន​ហេតុផល​តាម​ច្បាប់​នោះទេ ។

គួរបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទី ៣ របស់ពិភពលោកមួយនេះគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងបោះឆ្នោតសកលក្នុងពេលតែមួយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី នឹងត្រូវចុះឈ្មោះជាផ្លូវការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ចិន ថ្កោលទោស អ៊ីស្រាអែល ថា សកម្មភាពការពារខ្លួនប្រឆាំងក្រុមហាម៉ាស់ គឺលើសពេកហើយ

The post កូនប្រុសរបស់លោក Joko Widodo មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជា ប្រធានាធិបតី ឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី អំពាវនាវឲ្យមេដឹកនាំមហាអំណាចដែលចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ប្រុងប្រយ័ត្នចំពោះជម្លោះថ្មី
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានអំពាវនាវដល់មេដឹកនាំពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះឲ្យកាត់បន្ថយភាពតានតឹង ខណៈដែលមេដឹកនាំទាំងនោះបានជួបប្រជុំគ្នានៅឯកិច្ចប្រជុំកំពូលអាស៊ានដើម្បីផ្តោតលើបញ្ហាសន្តិសុខ និងពាណិជ្ជកម្មប្រឆាំងនឹងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ។

លោក Widodo ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះបាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា “យើងទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការមិនបង្កើតជម្លោះថ្មី ភាពតានតឹងថ្មី សង្រ្គាមថ្មី ហើយក្នុងពេលជាមួយគ្នានេះ យើងក៏មានទំនួលខុសត្រូវក្នុងការកាត់បន្ថយភាពតានតឹងផងដែរ” ។

ឥណ្ឌូណេស៊ីបានលើកឡើងថា វេទិកានេះគួរតែជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ និងមិនមែនជាកន្លែងសម្រាប់ការធ្វើឲ្យមានភាពច្របូកច្របល់នោះទេ ស្របពេលដែលឥណ្ឌូណេស៊ី និងបណ្តាអាស៊ានផ្សេងទៀតបានចេញការព្រមានអំពីហានិភ័យនៃការធ្លាក់ចូលទៅក្នុងសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលសំដៅទៅលើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ។

កាល​ពី​ថ្ងៃ​ពុធ លោក Li Qiang នាយករដ្ឋមន្ត្រីរបស់​ចិន​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ចាប់​ផ្តើម “សង្គ្រាម​ត្រជាក់​ថ្មី” និង​បាន​ព្រមាន​ប្រទេស​នានា​មិន​ឲ្យ​ចូល​រួម​ក្នុង​ជម្លោះ​ណា​មួយផងដែរ ខណៈអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដែលចូលរួមក្នុងកិច្ចប្រជុំជំនួសលោកប្រធានាធិបតី Joe Biden បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងចំពោះអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រទេសអាស៊ានទាំង ១០, អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris, នាយករដ្ឋមន្ត្រីចិន Li Qiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov រួមជាមួយនឹងមេដឹកនាំប្រទេសជាដៃគូដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងប្រទេសផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ តើ ឥណ្ឌូណេស៊ី រៀបចំសណ្ឋាគារលំដាប់ៗចំនួនប៉ុន្មានសម្រាប់ប្រតិភូមក ប្រជុំ អាស៊ាន ស្នាក់នៅ?

The post ឥណ្ឌូណេស៊ី អំពាវនាវឲ្យមេដឹកនាំមហាអំណាចដែលចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ប្រុងប្រយ័ត្នចំពោះជម្លោះថ្មី appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ាណែត នឹងមានជំនួបការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី នៅហ្សាកាតា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ នៅពាក់កណ្ដាលខែកញ្ញានេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើទឹកដីរដ្ឋធានីហ្សាកាតា។

បើទោះបីជាព័ត៌មានលម្អិតនៃជំនួបនេះមិនទាន់ជាផ្លូវការក៏ដោយ តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នារួចហើយ ដើម្បីត្រៀមរៀបចំជំនួបការងាររវាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា។

នៅក្នុងជំនួបរវាងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពជា និងលោក Pahala Nigraha Mansuri អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំជំនួបការងាររវាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ចូកូ​ វីដូដូ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ ភាគីទាំងពីរ ក៏គ្រោងរៀបចំនូវកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ផងដែរ។

លោកអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានបង្ហាញការអបអរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យរបស់កម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ។ មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សន្តិសុខ-នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងកសិកម្ម។

គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិ ក្នុងពេលដ៏ខ្លីខាងមុខនេះ ក៏គ្រោងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក និងការធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ថែមទៀតផង៕

ដោយ៖ ធឿន វ៉ាន់សុង

The post ឯកឧត្តម ហ៊ុន ម៉ាណែត នឹងមានជំនួបការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី នៅហ្សាកាតា appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​ ថ្កោលទោស​ការ​វាយ​ប្រហារ​លើ​មន្ត្រី​អាស៊ាន​ អំឡុង​ពេល​ផ្តល់​ជំនួយ​នៅ មីយ៉ាន់ម៉ា
នៅថ្ងៃចន្ទទី៨ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្កោលទោសការវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា ទៅលើមន្ត្រីអាស៊ាន ដែលកំពុងផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនោះទេ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo (រូបថត៖ GAVIN FOO)

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តកងជីវពលប្រឆាំងយោធាគឺ កងកម្លាំងការពារប្រជាជន (PDF) បាននិយាយថា ខ្លួនមិនដឹងពីការវាយប្រហារណាមួយឡើយ។

ប៉ុន្តែការវាយប្រហារត្រូវបានគេដឹងថា កើតឡើងនៅក្នុងស្រុក Taunggyi នៃរដ្ឋ Shan។

ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Labuan Bajo ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ, លោក Widodo បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា។

(រូបថត៖ AFP)

លោកនិយាយថា “​អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺថា ការវាយប្រហារ​ មិន​ប៉ះពាល់​ដល់​ការតាំងចិត្ត​របស់​អាស៊ាន និង​ឥណ្ឌូណេស៊ី ក្នុងការ​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើហិង្សា បញ្ឈប់​ការប្រើ​កម្លាំងនោះទេ ព្រោះ​ពលរដ្ឋ​នឹង​ក្លាយជា​ជនរងគ្រោះ គ្មាន​អ្នកណាឈ្នះ​ក្នុង​រឿង​បែបនេះ​ឡើយ​”។

លោកបន្តថា “ខ្ញុំ​សូម​ជំរុញ​ឲ្យយើង​ អង្គុយ​ជាមួយ​គ្នានិងបង្កើត​កន្លែង​សម្រាប់​កិច្ច​សន្ទនា​ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា”។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ឥណ្ឌូណេស៊ី បានខ្នះខ្នែងខ្លាំងណាស់ ដើម្បីឈានទៅរកការទម្លាយភាពជាប់គាំងក្នុងវិបត្តិមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

The post ឥណ្ឌូណេស៊ី​ ថ្កោលទោស​ការ​វាយ​ប្រហារ​លើ​មន្ត្រី​អាស៊ាន​ អំឡុង​ពេល​ផ្តល់​ជំនួយ​នៅ មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.