ព័ត៌មានអន្ដរជាតិ
កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែងជាអភិបាលក្រុង ដោយសារឈប់ញឹកពេក
សមាជិកសភាក្រុង Surakarta បានត្អូញត្អែរ និងជំរុញឲ្យលោកអភិបាលក្រុង Gibran Rakabuming Raka ដែលជាកូនប្រុសសំណព្វចិត្តរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo លាលែងពីតំណែង ដោយសារតែមិនសូវទៅធ្វើការ និងឈប់សម្រាកញឹកញាប់ពេក ធ្វើឲ្យរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត ក៏ដូចជាប៉ះពាល់ដល់ការងាររបស់រដ្ឋបាលក្នុងតំបន់ផងដែរ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post បានឲ្យដឹងថា មេដឹកនាំគណបក្សនយោបាយនៅទីក្រុង Surakarta ខេត្ត Central Java បានទាមទារអភិបាលក្រុង និងជាបេក្ខជនអនុប្រធានាធិបតីលោក Gibran Rakabuming Raka លាលែងពីមុខតំណែង ដោយសារតែអវត្តមានញឹកពេក ចាប់តាំងពីរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈគ្រាន់តែក្នុងសប្តាហ៍នេះ លោក Gibran បានដាក់ច្បាប់ឈប់សម្រាកការងារ ៣ ថ្ងៃទៅហើយ ។
បទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលដាក់ចេញដោយលោកប្រធានាធិបតី Joko Widodo ដែលជាឪពុករបស់លោក Gibran គឺអនុញ្ញាតឲ្យរដ្ឋមន្ត្រី និងអភិបាលខេត្ត ក៏ដូចជាអភិបាលក្រុងដែលកំពុងដើរឃោសនាការបោះឆ្នោតឈប់សម្រាកត្រឹមតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។
ដោយឡែកយោងតាមសារព័ត៌មាន The Nation Thailand បានរាយការណ៍យ៉ាងដូច្នេះថា កូនប្រុសរបស់លោក Widodo រូបនេះសមតែនឹងលាលែងពីតំណែងជាអភិបាលក្រុងហើយ ដោយសារតែលោកមានឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ដូច្នេះគាត់អាចផ្ដោតលើការងារមួយនេះ ។

ទោះយ៉ាងណា លោក Gibran បានរូតរះទៅកាន់បន្ទប់ប្រជុំក្រុមប្រឹក្សាក្រុង Surakarta កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សា និងត្រួតពិនិត្យអំពីការចំណាយថវិកាក្រុង ហើយលោកបានបរិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មានដែលរង់ចាំចម្លើយចំពោះការអំពាវនាវឲ្យលាលែងពីតំណែងរបស់លោកថា “អរគុណចំពោះមតិកែលម្អ” ។
គួរបញ្ជាក់ថា លោក Gibran គឺជាគូប្រជែងរបស់បេក្ខជនប្រធានាធិបតី Prabowo Subianto ។ បុរសវ័យ ៣៦ ឆ្នាំដែលត្រូវបានជ្រើសរើសជាអភិបាលក្រុងក្នុងឆ្នាំ ២០២០ ហើយមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីតុលាការចេញសេចក្ដីសម្រេចថា អ្នកដែលធ្លាប់ជាមន្ត្រីជាប់ឆ្នោតអាចចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតីបាន បើទោះជាច្បាប់ចែងថា បេក្ខជនត្រូវមានអាយុចាប់ពី ៤០ ឆ្នាំឡើងក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


