ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសុក្របានចេញការព្រមានថា ក្នុងរយៈពេលប្រមាណជា ៥ ទៅ ៨ ឆ្នាំខាងមុខ កម្លាំងទ័ពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងអាចបើកការវាយប្រហារទៅលើបណ្ដាប្រទេសអង្គការណាតូ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Politico កាលពីថ្ងៃទី១៩ ខែមករា ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Der Tagesspiegel, លោក Pistorius បានលើកឡើងថា “យើងបានឮការគំរាមកំហែងពីវិមានក្រឹមឡាំងស្ទើរតែរៀងរាល់ថ្ងៃ ដូច្នេះយើងចាត់ទុកវោហារស័ព្ទរបស់លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងផ្ទុះភ្លើងសង្គ្រាមលើប្រទេសណាតូនៅថ្ងៃណាមួយជាក់ជាមិនខាន ប៉ុន្តែវាមិនមែនឆេះឆួលនៅពេលនេះនោះទេ អាចពី ៥ ទៅ ៨ ឆ្នាំខាងមុខ” ។
ការកត់សម្គាល់របស់លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ គឺស្របគ្នាទៅនឹងការព្រមានរបស់លោករដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសស៊ុយអែត Carl-Oskar Bohlin ដែលលើកឡើងថា “សង្រ្គាមអាចនឹងទៅលេងស៊ុយអែតគ្រប់វិនាទីទាំងអស់” ។

លោក Pistorius បានប្រាប់កាសែត Der Tagesspiegel ទៀតថា “ការព្រមានរបស់ស៊ុយអែតគឺអាចយល់ច្បាស់បានពីទស្សនវិស័យរបស់បណ្ដាប្រទេស Scandinavian ប៉ុន្តែស៊ុយអែតក៏ត្រូវត្រៀមចិត្តត្រៀមកាយប្រឈមមុខនឹងស្ថានភាពកាន់តែធ្ងន់ធ្ងរពីការវាយលុករបស់រុស្ស៊ីផងដែរ ព្រោះថា ស៊ុយអែតមិនទាន់ក្លាយខ្លួនជាសមាជិកអង្គការណាតូនៅឡើយទេ ពោលត្រូវរង់ចាំការបន្ទន់ចិត្តពីតួកគី និងហុងគ្រី” ។
ស្របពេលជាមួយគ្នានេះកាសែតអាល្លឺម៉ង BILD ក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងរៀបចំផែនការសម្ងាត់សម្រាប់ការលុកលុយណាមួយរបស់រុស្ស៊ីទៅលើអង្គការណាតូ ខណៈក្រសួងការពារជាតិក៏កំពុងរៀបជើងព្រួលសម្រាប់សង្គ្រាមនៅអឺរ៉ុបដូចគ្នា ខណៈដើម្បីជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងឆាបឆួលនេះ ផែនការរបស់អង្គការណាតូគឺនឹងដាក់ពង្រាយកម្លាំទ័ពរបស់ខ្លួនទៅកាន់អឺរ៉ុបខាងកើត ការពារកុំឲ្យភ្លើងសង្គ្រាមឆេះបន្ថែមនៅក្នុងតំបន់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែងជាអភិបាលក្រុង ដោយសារឈប់ញឹកពេក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


