វិបត្តិនយោបាយថៃ Archives - Kampuchea Thmey Daily

​សភាថៃ​​​ប្រជុំ​​បោះឆ្នោត​​​​គាំទ្រ​ អានុទីន ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញលេញ​ក្នុង​អាណត្តិថ្មី​​​​ចាប់ពី​ថ្ងៃនេះ​​
​បើ​គ្មា​ន​អ្វី​ប្រែប្រួល​ទេ សភា​​​​របស់​ប្រទេសថៃ​ដែល​ទើប​​​បោះឆ្នោត​​​​​​​​​ដំណើរការ​​​មុខ​ងារ​របស់ខ្លួន​កាលថ្ងៃទី១៥ខែ​មីនា​នោះ នឹង​ប្រជុំ​បោះឆ្នោត​​ជ្រើស​រើស​នយាយករដ្ឋមន្ត្រីថៃ​​សម្រាប់អាណត្តិថ្មី​នៅថ្ងៃទី​​១៩ខែ​មីនា​នេះ បន្ទាប់​បី​វិបត្តិ​នយោបាយ​ក្នុងប្រទេសថៃ​​កាលពីអាណត្តិមុននាំទៅដល់​​កា​របង្កជម្លោះ​ជាមួយ​កម្ពុជា​ ​រហូតដល់​ផ្ទុះ​អាវុធ​​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​។

លោក អានុទីន ឆានវីរៈគុល ត្រូវអ្នកកាសែតចោមរោម​​សួរ​កាលពីចុងខែកុម្ភៈ​។ Thai Enquirer

មាន​ការ​រំពឹង​​​ថា លោក អានុទីន​​​ ឆានវីរៈគុល​ ដែល​ដឹកនាំ​​​​គណបក្ស​​ភូមិចៃ​ថៃ​ឈ្នះការបោះឆ្នោត​​​​កាលពីខែ​កុម្ភៈ និង​​បាន​កៀរគ​​​គណបក្ស​ផ្សេង​ៗ​​ចូលរួម​ក្នុងរដ្ឋាភិបាលចម្រុះ​ដែលមាន​​អាសនៈសភា​សរុប​​២៩០​ នឹង​​ទទួលបានការគំាទ្រ​ពីសមាជិកសភា​​ថៃ​ ឲ្យ​ដឹកនាំរដ្ឋាភិបាល​​ថៃ​​​សម្រាប់អាណត្តិថ្មី​។​

លោក អា​​នុទីន ឆានវីរៈគុល ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​​ដែល​បាន​​ឡើង​​កាន់​អំណាច​​​​រយុៈពេលខ្លី​ក្នុងអាណត្តិមុន បាន​​​ពន្យុះ​គំនិត​​ជាតិនិយម​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា បាន​រុញ​ឲ្យគណបក្ស​ភូមិចៃ​ថៃ​របស់​លោក ឈ្នះការបោះឆ្នោត​​​​​មុ​ន​​អាណត្តិ​កាល​ថ្ងៃទី​​៨ខែកុម្ភៈ​។ ​

តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ លោក អានុទីន នឹងស្វែងរកការបោះឆ្នោតជ្រើសរើសលោកឱ្យឡើងកាន់អំណាច​​​ពេញ​លេញ​ជាថ្មី​​​នៅថ្ងៃទី១៩ ខែមីនា​នេះ​ ក្នុងការបោះឆ្នោតសភា​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី ដែលអាចនាំមកនូវស្ថិរភាពដ៏កម្រមួយសម្រាប់ប្រទេសដែលរងទុក្ខវេទនាជាយូរមកហើយដោយវិបត្តិ​និងភាពចលាចលនយោបាយ។

​គណបក្សភូមិចៃ​ថៃ​​​របស់លោក​ អានុទីន បាន​ឈ្នះ​ការ​បោះឆ្នោត​​​​​​​​​​សកល​​ក្នុង​ប្រទេស​ថៃ​ដោយ​មិននឹកស្មានដល់​លើ​គួ​ប្រជែង​ គឺ​​គណបក្ស​ប្រជាជន​​ថៃ​ដែល​មានប្រជាប្រិយភាព​​​​តាំងពីការ​បោះឆ្នោត​អាណត្តិមុន និង តាមរយៈការ​ស្នង់មតិ​​​​ជាបន្តបន្ទាប់​មុន​ការ​បោះឆ្នោត​មក​​ដល់។ ​

ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៃជោគវាសនាសម្រាប់គណបក្សរបស់​​​​លោក​អានុទីន​ដែលបានតស៊ូដើម្បីបន្សល់ទុកស្លាកស្នាមរបស់ខ្លួននៅក្នុងនយោបាយថៃ គណបក្សភូមិចៃ​ថៃ​​​​បានទទួលជ័យជម្នះយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតខែកុម្ភៈ បន្ទាប់ពីទាញយកប្រយោជន៍ពីរលកនៃ​ការ​ពន្យុះ​​ជាតិនិយមដែលកើតចេញពីជម្លោះយោធាជាមួយប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥។

​សេចក្តីរាយការណ៍​របស់​រ៉យទ័រ ​បាន​លើក​ឡើង​ថា ភាពជោគជ័យភាគច្រើនរបស់លោក អនុទីន បានមកពី​កត្តា​​ឱកាសនិយមរបស់​អានុទីទ​ក្នុងការទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃគណបក្សភឿថៃ ដែលធ្លាប់មានឥទ្ធិពល​​​ក្នុងឆាក​នយោបាយ​ថៃ។ ​​

ក្នុងការ​ទាញ​​​​​​ប្រជាប្រិយភាព​​​​ក្នុង​ឆាក​នយោបាយ​ថៃ ដំបូង​ឡើយ​ លោក​អានុទីន បាន​​​​ប្រកាស​ផ្តាច់​​ខ្លួន​ពីសម្ព័ន្ធ​ភាព​​​ក្នុងរដ្ឋាភិបាល​ចម្រុះ​​ជាមួយគណបក្ស​ភឿថៃ​កាល​ពី​ខែ​មិថុនា​២០២៥ ដោយសារ​តែ អតីត​​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន​ ស៊ីណាវ៉ាត្រ ​​​​មានរឿង​អាស្រូវ​​​​​​ក្នុងជម្លោះ​ជាមួយ​​​ក្រុមយោធា​ថៃ​​ដែល​ប្រកាស​បិទ​ច្រក​ព្រំ​ដែន​​ជាមួយ​កម្ពុជា​ជាឯកតោ​ភាគី​ដែល​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​បានរីករាលដាល​កាន់តែខ្លាំងឡើងៗ​។

​លោក អានុទីន​ ឆានវីរៈគុល បាន​​​​​​ទៅបញ្ចុះ​បញ្ចូល​​គណបក្ស​​​ប្រជាជន​​​ថៃ​ឲ្យគាំទ្រ​ខ្លួន​ឡើង​ធ្វើ​​ជានាយករដ្ឋមន្ត្រី​​បណ្តោះអាសន្ន​ត្រឹមរយៈពេល​៤ខែ​ បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​​សម្រេច​បញ្ចប់​តួនាទី​​​របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពី​នាយករដ្ឋមន្ត្រីថៃ ដោយសារ​តែ​​រក​ឃើញ​កំហុស​ក្នុងការ​រំលោភ​ក្រម​រដ្ឋ​ធម្មនុញ្ញ​​​។

​ក្រោយ​​បានកាន់អំណាច​​​ដែល​មានរយៈកាល​ត្រឹម៤ខែ​ រដ្ឋាភិបាល​របស់​លោក អានុទីន ប្រឈម​​រឿងអាស្រូវ​ជាច្រើន​​​ជាពិសេស​ការ​ដោះស្រាយ​​​​វិបត្តិ​នៅក្នុងប្រទេស​​មិនបានល្អ ដូចជា បញ្ហា​ទឹកជំនន់ គ្រោះធម្មជាតិ​នៅស្ទើរទូទាំង​ប្រទេស​​ បញ្ហា​​​ធ្លាក់​ចុះ​​សេដ្ឋកិច្ច វិបត្តិនៅភាគខាងត្បូង និង​កត្តា​​​​អសន្តិសុខ​​​ជាច្រើន បាន​ធ្វើឲ្យ​ លោក អានុទីន យក​​ជម្លោះ​​​ជាមួយ​កម្ពុជា​ដែល​មាន​​​បញ្ហា​ស្រាប់ទៅ​ហើយ​នោះ ទៅ​​បញ្ឆេះ​​កាន់តែខ្លាំងដើម្បី​បង្កើត​​​​​​​កំហឹង​​ជាតិ​និយម​របស់​ប្រជាជន​ថៃ​​ និង ​បាន​ប្រកាស​​​រំលាយសភា​ដើម្បី​បោះឆ្នោត​មុន​អាណត្តិរយៈពេល​៤ខែ​នោះទៅទៀត។

​ការ​បញ្ឆេះ​កំហឹង​ជាតិនិយម​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​របស់លោក​ ដែលធ្លាក់​ប្រជាប្រិយភាព​ដ៏ខ្លាំងនោះ បាន​​​ក្លាយ​ជាជម្រើ​ស​​ដ៏សំខាន់​ក្នុងការ​បោះឆ្នោត​​ ដែល​ធ្វើ​ឲ្យ​គណបក្ស​លោក​ទទួលបានជ័យជម្នះ​​​រហូត​​ដល់​១៩៣​​អាសនៈសភា ខណៈបក្ស​​ប្រជាជន​ដែលជា​គួប្រជែង​ បាន​ត្រឹមតែ​១១៨​អាសន្នៈ ហើយ​គណបក្ស​​ភឿថៃ​ដ៏សំខាន់​បានត្រឹមតែ​៧៤អាសន្នៈប៉ុណ្ណោះ​៕​

រ៉ាន់ រើយ​​

The post ​សភាថៃ​​​ប្រជុំ​​បោះឆ្នោត​​​​គាំទ្រ​ អានុទីន ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញលេញ​ក្នុង​អាណត្តិថ្មី​​​​ចាប់ពី​ថ្ងៃនេះ​​ appeared first on Kampuchea Thmey Daily.

​​របាយការណ៍អង្កេត​៖ ថៃ​បំពាន​ច្បាប់អន្តរជាតិ​ក្នុងការ​បង្ក​សង្គ្រាម​​​ប្រឆាំង​កម្ពុជា​
​មាន​​​ការ​​​ផ្សព្វផ្សាយ​​នូវ​«របាយការណ៍​​​​ស៊ើប​អង្កេត​​​ថ្មី​មួយ​» ​ដែលបញ្ជាក់​ថា ​​ប្រទេសថៃ​​បាន​​​បំពា​ន​ច្បាប់អន្តរជាតិ​​ក្នុងការ​​​​​បង្ក​សង្គ្រាម​​ជាមួយ​ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​២០២៥ ដោយសារ​តែ​ការ​ប្រើប្រាស់​មធ្យោបាយ​ប្រយុទ្ធ​ដ៏សាហាវ​​​ក្នុងបុព្វហេតុ​ដ៏​តូច​តាច​​មិនសមរម្យបង្ក​ទៅ​ជាសង្គ្រាម​ប្រយុទ្ធ​ដ៏សែន​ព្រៃ​ផ្សៃ​​។

យន្តហោះចម្បាំង​ F-16 ដែលថៃ​ប្រើ​​ក្នុង​កា​រប្រយុទ្ធ​​ចូល​ជ្រៅ​ក្នុងទឹកដីកម្ពុជាកាល​ពីខែធ្នូឆ្នាំ​មុន​។  The Nation

​​​​របាយការណ៍​​ស៊ើបអង្កេត​ ដែល​ផ្សព្វផ្សាយ​ ដោយ​ The New York Editorial នៅថ្ងៃ​ទី​​២០ខែ​កុម្ភៈ​​​នេះ បាន​លើក​ឡើង​ថា អស់រយៈពេល​ជាច្រើន​ខែ​​​​មកហើយ​​​ក្នុង​ជម្លោះ​ព្រំដែន​ដែល​​​ចោទ​​ប្រកាន់​គ្នាទៅវិញ​ទៅមក ហើយ​ពេលនេះ​​ការ​ស៊ើបអង្កេត​​ដ៏សំខាន់​១ ​​បាន​​បង្ហាញ​ថា៖«​​ខណៈពេលដែលកម្ពុជាគ្រាន់តែ​​លើក​​ត្រឹម​ឈើគូស​ទេ​ ប្រទេសថៃវិញ​បានដុតបំផ្លាញ​​​​​​​​​ប្រទេស​ជិត​ខាង​​​»​។

​តាមរយៈ​ការ​ផ្ស​​​​​​ព្វផ្សាយ​លើផេកបណ្តាញ​សង្គមហ្វេសប៊ុក «The New York Editorial» ដោយ​បាន​អះអាងថា​​ របាយការណ៍​ដែល​គាំទ្រដោយ​​​​​ទិន្នន័យ​អន្តរជាតិ​ បាន​​​បង្ហាញ​ពី​របៀប​ដែលជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​​​​ប្រែក្លាយ​ជា​​សង្គ្រាម​​​ខុសច្បាប់​​​របស់​ភាគី​​ប្រទេសថៃ​​ដើម្បី​​ឈ្នះ​ការ​​​​បោះឆ្នោត​​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ភូមិចៃ​ថៃ​របស់​លោក អានុទីន ឆានវីរៈគុល​​​។

​នៅ​​ក្នុង​រយៈរបាយការ​ណ៍​អង្កេត​នោះ ដោយសំអាង​ទៅ​លើ​​​​​​ធាតុ​ផ្សំ​មួយចំនួន​​ដែលវិសមមាត្រ​គ្នា​ក្នុង​សង្គ្រាម​​​ពីរលើក​​មានរយៈពេល​​ជិត​១​ខែនោះ រួម​មានៈ វិសមមាត្រ​នៃ​កង​កម្លាំង​ កា​រប្រើប្រាស់​អាវុធ​ខុស​ច្បាប់ដ៏សាហាវ  ​​សង្គ្រាម​ផ្លូវចិត្ត និង ​ការ​ប្រើប្រាស់​ល្បែង​នយោបាយ​។

ចំពោះ​វិសមមាត្រ​កងកម្លាំង​ ​របាយការណ៍​នោះ​​បាន​​លើក​ឡើង​ថា នៅពេលដែលមីន​កប់ក្នុង​ដីបានធ្វើឱ្យទាហានថៃ​ម្នាក់រងរបួស ប្រទេសថៃបានឆ្លើយតបដោយ​ប្រើប្រាស់​យន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាស​ដ៏សាហាវ​​មិន​រើស​ទីតាំង មានប្រាសាទ​បុរាណ ​វត្តអារាម ស្ពានថ្នាល់ ផ្ទះប្រជាជន​​​។ របាយការណ៍នេះហៅរឿងនេះថា «មិនសមាមាត្រយ៉ាងខ្លាំង»។

ត្រង់​ចំណុច​​​​អាវុធខុសច្បាប់នោះ ​របាយការណ៍អង្កេត​​ បាន​បញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែល​ជា​អាវុធ​ត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោក ហើយ​​ក្រោយ​មក​ គ្រាប់បែកចង្កោមនោះបាន​ឆក់​យកជីវិតកុមារអាយុ ១០ឆ្នាំនៅខេត្តព្រះវិហារ។

ចំពោះ​​​សង្គ្រាមផ្លូវចិត្ត៖ របាយការណ៍នេះបាន​កត់ត្រាពីរបៀបដែលកងកម្លាំងថៃបានបំផ្ទុះ «សំឡេងខ្មោច» និងតន្ត្រីបុណ្យសពនៅ​​ពេលរាត្រី​​ រហូត​ដល់​ម៉ោង​ជិត​ភ្លឺ សំដៅចូលទៅក្នុងភូមិរបស់​ប្រជាជន​ ដើម្បីបំភិតបំភ័យកុមារដែលកំពុងដេក។

​ចំពោះ​ល្បែងនយោបាយវិញ​​ របាយការណ៍​នោះ​ បាន​លើក​ឡើង​ថា មាន​ភស្តុតាងបញ្ជាក់​ថា រដ្ឋាភិបាលថៃបានប្រើប្រាស់ព្រំដែន និងជីវិតរបស់​​ប្រជាជន​នៃ​ប្រទេសទាំងពីរ​ជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេ។

​​​សរុប​សេចក្តី​ផ្អែកតាមកត្តា​​​​សំខាន់ៗ​ខាងលើ របាយការណ៍​នោះ​បាន​ធ្វើ​សេចក្តីសន្និដ្ឋានដោយ​ច្បាស់លាស់ថា ការបង្កើតវិបត្តិគឺអាក្រក់ ប៉ុន្តែ​​កាន់តែ​អាក្រក់​គឺ​ការធ្វើសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល៕​​

The post ​​របាយការណ៍អង្កេត​៖ ថៃ​បំពាន​ច្បាប់អន្តរជាតិ​ក្នុងការ​បង្ក​សង្គ្រាម​​​ប្រឆាំង​កម្ពុជា​ appeared first on Kampuchea Thmey Daily.

​​ប្រធានបក្ស​ប្រជាជន ប្រកាស​ធ្វើជាបក្សប្រឆាំង​មិនគាំទ្រ​​​​លោក​អានុទីន​ធ្វើជានាយករដ្ឋមន្ត្រី​ទេ​​
​​លោក Natthaphong Ruengpanyawut បេក្ខជន​នាយករដ្ឋមន្ត្រី​នៃគណបក្ស​​​ប្រជាជន (​​People Party) បាន​ប្រកាស​ដាច់ណាត់ថា គណៈបក្ស​របស់​លោក​​​នឹង​ធ្វើជាបក្ស​ប្រឆាំង​ ដោយ​មិន​ចូលរួម​គាំទ្រដាច់ខាត​ចំពោះ​លោក អានុទីន ឆានវីរៈរគុល​ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បន្ទាប់នោះ។

​គណបក្ស​ប្រជាជន​ថៃ​ដែល​​​​ត្រូវ​បាន​ព្យាករ​កន្លងមកថា ទំនង​ឈ្នះការ​បោះឆ្នោតថៃ​លើក​នេះ ​​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​ពីការ​រាប់​សន្លឹកឆ្នោត​បណ្តោះអាសន្នបង្ហាញ​ថា គណបក្ស​នេះ​មិនទំនង​ឈ្នះការបោះឆ្នោត​នោះទេ​។ ​

ខណៈពេលដែល​ការរាប់សន្លឹកឆ្នោត​បណ្តោះអាសន្ន​ឈានដល់​៣១%នោះ ​បង្ហា​ញ​ថា គណបក្ស​របស់​​ក្រុមយុវជន​នេះ គ្មាន​​​សង្ឃឹមលើ​ការ​ឈ្នះឆ្នោត​ជាថ្មី​ដូច​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២៣នោះទេ ​ដែលជាក្តីសង្ឃឹមថា អាចឡើង​កាន់អំណាច​ដោយសារ​តែ​ការ​បោះឆ្នោតប្រជាមតិ​​​​លើ​ការ​កែប្រែរដ្ឋធម្មនុញ្ញ​នោះ ប្រធានគណបក្សនេះ​​បាន​ជ្រើសរើស​ផ្លូវដើរនយោបាយ​រួចហើយ គឺធ្វើជាបក្ស​ប្រឆាំង​ ដោយ​មិនគាំទ្រ​ដល់​​​​គណបក្ស​ភូមិចៃថៃ​ដែល​មានលោក អានុទីន ឆានវីរៈគុល ជានាយករដ្ឋមន្ត្រី ឡើយ៕​

The post ​​ប្រធានបក្ស​ប្រជាជន ប្រកាស​ធ្វើជាបក្សប្រឆាំង​មិនគាំទ្រ​​​​លោក​អានុទីន​ធ្វើជានាយករដ្ឋមន្ត្រី​ទេ​​ appeared first on Kampuchea Thmey Daily.

​​​បក្ស​របស់​អានុទីន​​​នាំ​មុខ​កាន់តែឆ្ងាយ​បណ្តោះអាសន្ន​​ ប៉ុន្តែ​បក្ស​ប្រជាជន​​ឈ្នះ​​​ដាច់​នៅមណ្ឌល​បាងកក​
​​​ការ​រាប់សន្លឹក​​​ឆ្នោតនៅ​ប្រទេស​​កំពុង​តែ​បន្ត ​ដោយ​បង្ហាញថា គណបក្ស​​​ភូមិចៃថៃ​​ (Bhumjaithai) របស់​នាយករដ្ឋមន្ត្រី​​ជំរុញ​ជាតិនិយម លោក អានុទីន ឆានវីរៈគុល​ កំពុងនាំ​មុខ​បណ្តោះអាសន្ន ​គណបក្ស​​​ប្រជាជនថៃ​នាំមុខ​ទាំងអស់​នៅ​​មណ្ឌល​ក្រុងបាងកក​ទាំង​៣៣​អាសនៈ ហើយ​​​​​​ប្រធានគណបក្ស​​​ប្រជាធិបតេយ្យ លោក អាប់​ភីស៊ីត វេចាជីវ៉ា ដែលជាបក្ស​បាន​ប្រកាសខ្លួន​ធ្វើ​​​បក្ស​ប្រឆាំង​​។

​លោក អានុទីន​ បាន​ឱបប្រពន្ធ​នៅស្នាក់ការ​គណបក្ស​ ពេលនាងមក​ដល់ និង​ពេលអាសនៈសភា​ឡើងដល់​២០០​ ខណៈការរាប់សន្លឹកឆ្នោត​បាន​៣១%។ កាសែតថៃ​​

​​នៅពេលដែល​ការ​រាប់សន្លឹកឆ្នោត​បាន​ប្រហែល​​៣!% និង​គ្មានសញ្ញា​ឈ្មះការ​បោះឆ្នោត​លើ​កនេះ លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលជាអតីតនាយករដ្ឋមន្ត្រី​ថៃពីឆ្នាំ​២០០៨ ដល់ឆ្នាំ​២០១១ ត្រូវ​បាន​សារព័ត៌មានថៃ​ចុះផ្សាយថា លោក​បង្ហាញពីការត្រៀមខ្លួនសម្រាប់​ធ្វើ​ជា​គណបក្សប្រឆាំង ខណៈដែលគណបក្សប្រជាធិបតេយ្យ​របស់​លោក​មានភាពយឺតយ៉ាវក្នុងការ​កើន​ឡើ​ងសំឡេង ពី​​ការរាប់សន្លឹកឆ្នោតដែល​កំពុង​បន្ត​នោះ។

​កាសែតថៃ​ The Thai Enquirer ​បាន​​ផ្សាយថា លោក អាប់ភីស៊ីត វេចាជីវ៉ា មេដឹកនាំគណបក្សប្រជាធិបតេយ្យ បាន​អះអាងថា​ លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គណបក្សនេះ ដើម្បីបម្រើជាគណបក្សប្រឆាំង បន្ទាប់ពីលទ្ធផលបោះឆ្នោតក្រៅផ្លូវការបានបង្ហាញពីការកើនឡើងមានកំណត់សម្រាប់គណបក្សនេះ។

​យោងតាមលទ្ធផល​បឋម​ដែលផ្សព្វផ្សាយដោយ​សារ​ព័ត៌មាន​ថៃ ​​គណបក្ស​ភូមិចៃថៃ របស់​លោក​អានុទីន ឆានវីរៈគុល បាន​នាំមុខ​ដាច់​លើ​ការ​បោះឆ្នោត​​នៅថ្ងៃអាទិត្យទី៨ខែ​​​កុម្ភៈនេះ ខណៈគណបក្ស​ប្រជាជន​ និង​គណបក្ស​ភឿថៃ​ នៅ​ដាច់ឆ្ងាយ​​​ពី​​​​ចំនួន​ដែល​ត្រូវ​ការ​ដើមឈ្នះការបោះឆ្នោត។

​ជារឿង​គួរ​ឲ្យកត់សម្គាល់ គណបក្ស​ប្រជាជន​ថៃ​ បានឈ្នះ​អាសនៈ​ទាំងអស់​នៅ​មណ្ឌល​​ក្រុងបាងកក​ដែល​មាន​​ចំនួន​៣៣​កៅអី​ ប៉ុន្តែគណបក្ស​ភូមិចៃ​ថៃ បាន​ឈ្នះ​ខ្លាំង​នៅមណ្ឌល​​​​ផ្សេងៗក្រៅ​ពីក្រុង​បាងកក​​។

ទន្ទឹមនឹងនោះដែរ ​ប្រជាជន​ថៃ​ភាគច្រើន​ក៏​​​​បាន​បោះឆ្នោតគាំទ្រ​​ដល់​ការ​កែប្រែរដ្ឋធម្មនុញ្ញ​ផង​ដែរ​៕​

រ៉ាន់ រើយ​

The post ​​​បក្ស​របស់​អានុទីន​​​នាំ​មុខ​កាន់តែឆ្ងាយ​បណ្តោះអាសន្ន​​ ប៉ុន្តែ​បក្ស​ប្រជាជន​​ឈ្នះ​​​ដាច់​នៅមណ្ឌល​បាងកក​ appeared first on Kampuchea Thmey Daily.

​​​កា​រវាយប្រហារ​កើតឡើង​​នៅជិត​ផុតម៉ោងបោះឆ្នោតនៅយ៉ាឡា​ មន្ត្រីល្បាតម្នាក់របួស​​​
ការ​បំផ្ទុះ​គ្រាប់បែក​ និងការបាញ់ប្រហារបានវាយប្រហារក្រុមល្បាតសន្តិសុខបោះឆ្នោតនៅខេត្តយ៉ាឡា ​បណ្តាល​​ឲ្យ​មន្ត្រីម្នាក់រងរបួស​ នៅ​មុន​​ម៉ោង​​បិទ​​ស្ថានីយ​បោះឆ្នោត​។

រូបភាព​នៃការវាយប្រហារ​​ដោយសារ​ការបង្កៃ​គ្រាប់​បែកនៅភាគខាងត្បូងថៃ​កន្លែងទៅថ្មីៗនេះ។

តាមសេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ ការផ្ទុះមួយបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារគ្នាបានធ្វើឱ្យមន្ត្រីសន្តិសុខម្នាក់រងរបួសក្នុងអំឡុងពេលដើរ​ល្បាត អំឡុង​ពេល​​បោះឆ្នោតនៅស្រុក Bannang Sata ខេត្តយ៉ាឡា ​នៅ​វេលា​​ម៉ោងជិត​​៥ល្ងាច​ ​ជាពេលវេលា​​ដែល​​​ត្រូវ​បិទ​ការ​បោះឆ្នោតនៅថ្ងៃអាទិត្យ។

សារ​ព័ត៌មានថៃ បាន​យោងតាមការបង្ហោះរបស់ NBT Yala នៃនាយកដ្ឋានទំនាក់ទំនងសាធារណៈ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៤:៣៥ រសៀល នៅជិតស្ពាន Ban Wang Hin ក្នុងភូមិទី ៨ នៃBannang Sata។

របាយការណ៍បឋមបាននិយាយថា ការផ្ទុះ និងការបាញ់ប្រហារជាបន្តបន្ទាប់បានកំណត់គោលដៅលើការល្បាតយោធាមួយដែលត្រូវបានចាត់តាំងឱ្យធានាផ្លូវបោះឆ្នោតនៅក្នុងតំបន់នោះ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានសម្របសម្រួលជាមួយអង្គភាពទាំងអស់ដើម្បីរឹតបន្តឹងវិធានការសន្តិសុខ និងបង្កើនការល្បាតតាមបណ្តោយផ្លូវសំខាន់ៗ។

មន្ត្រីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាឧត្តមសេនីយ៍ Worawut បានរងរបួសនៅក្នុងហេតុការណ៍នេះ។ .

The post ​​​កា​រវាយប្រហារ​កើតឡើង​​នៅជិត​ផុតម៉ោងបោះឆ្នោតនៅយ៉ាឡា​ មន្ត្រីល្បាតម្នាក់របួស​​​ appeared first on Kampuchea Thmey Daily.

​​​លទ្ធភាព​ជាប់គាំងនយោបាយ​នៅថៃ​នៅតែខ្ពស់​ ខណៈ​​ក្រុម​​កែទម្រង់​​​អាច​ត្រូវរារាំង​
​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេសថៃ​​កំពុងតែ​ប្រព្រឹត្តទៅ​​ដើម្បី​ជ្រើស​រើស​រដ្ឋាភិបាល​ថ្មីជំនួស​​ឲ្យ​​​​អាណត្តិ​​រដ្ឋាភិបាល​​​​​ដែល​ដើរ​តាម​​រដ្ឋធម្មនុញ្ញ​តាក់​តែង​ដោយ​​​​របប​យោធា​ និង​ការ​គាប​សង្កត់​ពី​​ការ​ប្រើប្រាស់​អំណាចដ៏ខ្លាំង​របស់​​ស្តេចថៃ​​ដើម្បី​បង្រ្កាប​​​អ្ន​ក​ប្រជាធិបតេយ្យ​។

​ទោះបី​ជាការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​​លើក​នេះ​​​​បានរៀប​ចំ​​​ ក្រោម​បរិយាកាស​ដ៏ឈឺចាប់​នៃ​វិបត្តិសង្គម សេដ្ឋកិច្ច​​ អស្ថិរភាព​នយោបាយ និង ការ​បង្ក​សង្គ្រាម​របស់​​​អ្នកនយោបាយថៃ​មក​លើ​ប្រទេសកម្ពុជា ​ក៏​វិបត្តិខាងលើ មិនអាច​ដោះស្រាយ​​បាន​ដោយ​ងាយដែរ។

​​​​​ប្រទេស​បាន​ជួប​ប្រទះ​​នូវ​វិបត្តិរដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រដ្ឋធម្មនុញ្ញនោះ​រៀបចំឡើង​ដោយ​ក្រោយ​យោធា លម្អៀង​ទៅរកស្ថាប័ន​រាជបល្ល័ង្ក ដោយសារ​តែ​​​ច្បាប់រដ្ឋធម្មនុញ្ញនោះ​​ កើតឡើង​​ក្រោយ​១ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ​​របស់​ព្រះរាជាថៃ​បច្ចុប្បន្ន គឺ មហាវ៉ាជិរ៉ាឡុងកន រាមាទី១០ ​ក្រោយ​ពី​​ប្រទេសនេះ​បាន​ធ្វើទុកបុកម្នេញ​​អ្នក​ប្រជាធិបតេយ្យ​​​ដែលឈ្នះការ​បោះឆ្នោត​កន្លងមក មិនឲ្យ​ឡើងកាន់អំណាច​តាមឆន្ទៈដែល​ប្រជារាស្រ្ត​ប្រគល់​ឲ្យ។

​​ជាមួយគ្នានេះការ​បោះឆ្នោត​នៅ​ប្រទេសថៃ​លើក​នេះ គឺ​ មាន​​កម្រង​សំណួរ​សម្រាប់​ការ​ធ្វើប្រជាមតិដើម្បី​​ធ្វើវិសោធនកម្ម​ផង​ដែរ។​

​ប៉ុន្តែ​​​លទ្ធផល​​នៃ​ការស្ទង់មតិបង្ហាញថា គ្មានគណបក្សណាមួយទំនងជាទទួលបានសំឡេងភាគច្រើនសរុបនៃអាសនៈទាំង ៥០០ នៅក្នុងសភានោះទេ មានន័យថាពួកគេទំនងជាត្រូវបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែល​គេ​អាចមើល​ឃើញ​ថា ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​​កំណែទម្រង់ មាន​គណបក្ស​​ប្រជាជនថៃ និង​គណបក្ស​​ភឿថៃ​ អាចនឹងបង្រួបបង្រួម​ជាមួយគណបក្ស​តូច​ៗ​ផ្សេងទៀត​។ ​

លោក អានុទីន និង លោក​រឿងបញ្ញាវុឌ្ឍ ជាគូប្រជែង​នយោបាយ​ចុងក្រោយ។

​ដោយ​ឡែក​គណបក្ស​​​​ភូមិចៃថៃ​របស់​លោក អានុទីន ឆានវីរៈគុល​ វិញ​​ក៏​អាច​​មានលទ្ធភាព​បង្កើត​រដ្ឋាភិបាល​​ចម្រុះ​ដូច​គ្នា បើ​ខ្លួន​ទទួលបាន​ការ​គាំទ្រ​ច្រើន​។​ ទោះបីជាមានប្រជាប្រិយភាពក៏ដោយ ក៏ឱកាសនៅតែមានច្រើនប្រឆាំងនឹងគណបក្សប្រជាជន។

នៅឆ្នាំ ២០២៣ គណបក្សមុនរបស់​គណបក្ស​​ប្រជាជន​បច្ចុប្បន្ន​ គឺគណបក្ស Move Forward ត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាល ទោះបីជា​គណបក្ស​នេះ​បាន​ឈ្នះការបោះឆ្នោត​ច្រើន​បំផុតក៏ដោយ។ ការគាំទ្ររបស់គណបក្សនេះចំពោះការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏ចម្រូងចម្រាសរបស់ប្រទេសថៃ​​ បានធ្វើឱ្យគណបក្សនេះមានការខ្វែងគំនិតជាមួយ​ក្រុម​កម្លាំងអភិរក្សនិយមដ៏មានឥទ្ធិពលនៅក្នុងសភា ហើយ​ នៅទីបំផុត​​ ក្រុម​ព្រឹទ្ធសមាជិក​ដែល​កើតឡើង​ពីការ​តែងតាំង​​ភាគច្រើន​មិនគាំទ្រ​​​​ឲ្យ​កាន់អំណាច​នោះទេ។

តាមសេចក្តីរាយការណ៍​របស់ BBC មិនដូចឆ្នាំ ២០២៣ ទេ លើកនេះព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការជ្រើសរើសរដ្ឋាភិបាលបន្ទាប់ទេ។

យ៉ាងណាក៏ដោយ មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃរំពឹងថានឹងមានចលនាមួយចំនួនដើម្បីរារាំងគណបក្សប្រជាជនម្តងទៀត។ មានសំណុំរឿងមួយត្រូវបានដាក់ប្តឹងប្រឆាំងនឹងឥស្សរជនឈានមុខគេចំនួន ៤៤ រូបរបស់ខ្លួន ដោយ​​រួមទាំងបេក្ខជនសភាចំនួន ១៥ រូបរបស់ពួកគេ ជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ ជុំវិញការគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេចំពោះសំណើប្រមាថព្រះមហាក្សត្រ។

​បណ្តឹង​ដែល​មានស្រាប់ស្ថិតនៅ​ក្នុងដៃ​របស់​​អាជ្ញាធរ​ស៊ើប​អង្កេតស្រាប់នោះអាចត្រូវបានប្រើដើម្បីហាមឃាត់ពួកគេទាំងអស់មិនឱ្យចូលរួមក្នុងនយោបាយ៕​​

រ៉ាន់ រើយ​

The post ​​​លទ្ធភាព​ជាប់គាំងនយោបាយ​នៅថៃ​នៅតែខ្ពស់​ ខណៈ​​ក្រុម​​កែទម្រង់​​​អាច​ត្រូវរារាំង​ appeared first on Kampuchea Thmey Daily.

ឥទ្ធិពលថាក់ស៊ីន​នៅតែ​ខ្លាំង​ក្នុង​​នយោបាយថៃ ដែលត្រៀម​ធ្វើ​នយោបាយលើក​ទី២​ក្រោយ​បោះឆ្នោត​​​​
​​ត្បិតតែ​​ស្ថិតនៅ​ក្នុង​​មន្ទីរ​ឃុំឃាំង​​​​ចាប់តាំងពី​ដើម​ខែ​កញ្ញា​ឆ្នាំ​​២០២៥ ​​​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​​អតីត​នាយករដ្ឋន្ត្រិ​ថៃ​​​ដែល​បាន​ចូល​កាន់​អំណាច់​ដំបូង​ក្នុង​​ឆ្នំា​២០០១ ​បាន​បន្ត​​​​ឥទ្ធិពល​នយោបាយ​​របស់​លោក​ដ៏ខ្លាំង​ក្នុងសង្គមថៃ​។

អស់រយៈពេលជិតបីទសវត្សរ៍មកហើយ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងរាជវង្សនយោបាយរបស់លោក បានគ្របដណ្ដប់លើនយោបាយប្រទេសថៃ។ នេះ​បើតាម​​ការ​​​ចុះ​ផ្សាយ​របស់​ BBC ដែល​កំពុង​តាម​​​​ផ្តិតយក​ព័ត៌មាន​​យ៉ាងដិត​ដល់​​អំពីការ​បោះឆ្នោត​នៅ​ប្រទេសថៃ​ក្នុងថ្ងៃនេះ​។

លោក ថាក់ស៊ីន ដែលបានក្លាយជាមហាសេដ្ឋី និងជានាយករដ្ឋមន្ត្រី ឥឡូវនេះកំពុងជាប់ពន្ធនាគារ ប៉ុន្តែអ្នកជំនាញ​នយោបាយ​ខ្លះជឿថា លោកនៅតែជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រយុទ្ធនាការរបស់គណបក្សភឿថៃរបស់លោក។ ក្មួយប្រុសរបស់លោក ថាក់ស៊ីន គឺលោក យុតឆាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) គឺជា បេក្ខភាព​នាយករដ្ឋមន្ត្រីអ្នកតំណាងរបស់គណបក្ស​ភឿថៃ​ដែលគេ​ដឹងថា មានគ្រឹះរឹងមាំ​​​ក្នុងបណ្តាខេត្ត​ភាគខាងជើង​ និង​ខេត្តភាគឦសាន្តប្រទេស​​។

​តាមការស្រង់សម្តីរបស់​ BBC លោកស្រី ពេត្រា អាល់ឌើរមែន (Petra Alderman) ​នៃ​​សាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ បាននិយាយថា៖«ខ្ញុំគិតថាអ្វីដែលយើងកំពុងឃើញគឺជាការរៀបចំបណ្តោះអាសន្ន ប្រហែលជានៅក្នុង​ការ​គិត​ទុក​របស់លោក ថាក់ស៊ីន។ ហើយបន្ទាប់មកសំណួរគឺថា តើផែនការរបស់លោកជាអ្វី នៅពេលដែលលោកចេញពីពន្ធនាគារ»​។

​​ជាមួយ​ការ​សុខចិត្ត​ជ្រើស​រើ​​ស​ការ​ជាប់​ពន្ធនាគារ​ជា​ជាងការ​គេច​ខ្លួច​​​ នៅ​មុន​​តុលាការ​​​​​​​ប្រទេសថៃ​​សម្រេច​សាលក្រម​ដោយ​តម្រូវ​ឲ្យ​លោក​វិល​ទៅ​អនុវត្តទោស​​ដែល​​លោក​​យក​លេស​​​ថា​មានជម្ងឺ​​ ដើម្បីគេ​ច​ពីការ​ទទួលខុសត្រូវ​នោះ គឺ​ជាយុទ្ធសាស្រ្ត​​​នយោបាយ​របស់​លោកថាក់ស៊ីន ទៅវិញ​ទេ។​

លោកស្រី​​ អាល់ឌើរមែន និយាយថា ការពិតដែលថាលោក ថាក់ស៊ីន កំពុងជាប់ពន្ធនាគារជាជាងការរត់គេចខ្លួន​នោះ​គឺជាចលនាដែលបានគណនា ដើម្បីត្រៀមខ្លួនសម្រាប់សកម្មភាពនយោបាយទីពីរ – ដើម្បីសរសេររឿងរ៉ាវផ្ទាល់ខ្លួនរបស់លោកអំពី «សត្វបក្សី​ហ្វូនិច (phoenix) ដែលងើបហើរ​ចេញពីគំនរ​ផេះ»​៕​

រ៉ាន់ រើយ​

The post ឥទ្ធិពលថាក់ស៊ីន​នៅតែ​ខ្លាំង​ក្នុង​​នយោបាយថៃ ដែលត្រៀម​ធ្វើ​នយោបាយលើក​ទី២​ក្រោយ​បោះឆ្នោត​​​​ appeared first on Kampuchea Thmey Daily.

​​​មុន​បោះឆ្នោតប៉ុន្មានម៉ោង អានុទីន​ ​ច្រាន​ចោល​​រូប​ថត​​​ដែលស្និទ្ធស្នាល​ជាមួយ​ឧក្រិដ្ឋ​ជន​ឆបោក​​
​នៅ​មុន​ប៉ុន្មាន​ម៉ោងនៃ​ការ​បោះឆ្នោត​​​ជាតិ​របស់​ប្រទេសថៃ​ដែល​នឹង​អាច​កំណ​ត់​ជោគវាសនា​​​នយោបាយ​ថៃ​​ថ្មី លោក អានុទីន​ ឆានវីរៈគុល​ ដែល​ជា​​​អ្នក​នយោបាយ​​​​ជ្រើស​រើស​យក​ជម្លោះ​ជាមួយ​កម្ពុជា​ដើម្បី​បង្កើន​​​​​ប្រជាប្រិយភាព​​ និង​ជាតិនិយម​នោះ​ បាន​​ច្រាន​​ចោល​​ព័ត៌មាន​ដែល​បង្ហាញថា​ លោក​ជាប់​ពាក់​ព័ន្ធ​​​នឹង​បណ្តាញ​ឧក្រិដ្ឋជន​ឆ្លងដែន។

រូបភាព​បង្ហាញ​​លោក អានុទីន​ អង្គុយពិសាអាហារ​ជាមួយ​លោក Ben Smith ប៉ុន្តែ​លោក​ច្រានចោល​និង​ចោទថា ជារូប AI​។

តាមការ​ចុះ​ផ្សាយរបស់ The Thai Enquirer លោក​ អានុទីន ឆានវីរៈគុល បាន​បដិសេធរូបភាព​​មួយ​ដែលបង្ហាញ​​លោក មានទំនាក់​ទំនង​​​​អាជីវ​កម្ម​ជាមួយ​​ក្រុម​ឧក្រិដ្ឋជន ​ដោយ​​​លោក​ចោទថា​ រូប​ភាព​នោះ​ត្រូវវ​បាន​បង្កើតឡើងដោយ​​​បច្ចេកវិទ្យា​​​បញ្ញាសិប្បនិម្មិត​ ​(AI) ។

​​រូប​ភាព​នោះ ​បាន​បង្ហាញ​​យ៉ាងច្បាស់​ពីការ​អង្គុយ​រួម​តុ​​បរិភោគ​អាហារ​ជាមួយ​គ្នា ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​អំនង​ដ៏ស្និទ្ធស្នាល​រវា​ង​ លោក​ អានុទីន ឆានវីរៈគុល នឹងលោក Benjamin Mauerberger​ ដែលត្រូវបានគេស្គាល់ថាជា Ben Smith ជា​ឧក្រិដ្ឋជន​​ឆ្លង​ដែ​នដ៏ល្បីល្បាញ។

​តាមការ​ចេញផ្សាយ​នានា​បង្ហាញថា លោក Benjamin Mauerberger ដែលតែងតែប្រើឈ្មោះ Ben Smith ហើយ​ពេលខ្លះទៀត​​ក៏ប្រើឈ្មោះ Ben Berger  គឺជាអ្នកជំនួញ និងជាអ្នក​​​​​ភ្ជាប់​ទំនាក់​ទំនង​​​រកស៊ី​ជន​ជាតិ​​​អាហ្វ្រិកខាងត្បូង ដែលបានក្លាយជាឥស្សរជនសំខាន់ក្នុងការស៊ើបអង្កេតសំខាន់ៗលើការលាងលុយកខ្វក់ និងបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍ ជាពិសេសដែលពាក់ព័ន្ធនឹងប្រទេសថៃ​​។​

​កាសែតថៃ​ បាន​ផ្សាយ​ថា លោក អានុទីន នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ និងជាមេដឹកនាំគណបក្ស Bhumjaithai នៅ​​ថ្ងៃសៅរ៍ បានច្រានចោលរូបភាពដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដោយនិយាយថារូបភាពនេះត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត និងសួរអំពីហេតុផលនៅពីក្រោយការចេញផ្សាយរបស់វា។

ថ្លែងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស លោក ​អានុទីន បាននិយាយថា រូបភាពនេះត្រូវបាន​បង្ហាញ​​មានតាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកនៅ​ជាអនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ុន្តែបានទទូចថាវាមិនមែនជារូបភាពពិតប្រាកដនោះទេ។

​លោក អានុទីន ​ជាអ្នក​នយោបាយ​​​​​ជើងចាស់ និង​ជា​កូន​​របស់​អតីត​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដែល​ប្រវត្តិគ្រួសារ​របស់​លោក ​​កាន់តំណែង​ជាថ្នាក់ដឹកនាំ​កំពូល​រដ្ឋក្រសួង​មហាផ្ទៃថៃ​ជាយូរមកហើយ។ លោក អានុទីន ចុង​ក្រោយ​នេះ​បាន​ប្រើប្រាស់​ជម្លោះ​​ជាមួយកម្ពុជា​ដើម្បី​​បង្កើន​ប្រជាប្រិយភាព​ផ្ទាល់ខ្លួនសម្រាប់​ការ​បោះឆ្នោត ដែល​លោក​​សង្ឃឹមបន្តកាន់អំណាច​​​បន្តទៀត។

ទោះបីជាបែបនេះ​ក្តី ការ​ស្ទង់មតិ​កន្លងមក ​​លោក អានុទីន​ គ្មានប្រជាប្រិយភាព​ឈ្នះ​​​ការ​បោះឆ្នោត​នៅថ្ងៃ​​អាទិត្យ​ទី​៨ខែ​​កុម្ភៈនេះ​ទេ​៕​

រ៉ាន រើយ​

The post ​​​មុន​បោះឆ្នោតប៉ុន្មានម៉ោង អានុទីន​ ​ច្រាន​ចោល​​រូប​ថត​​​ដែលស្និទ្ធស្នាល​ជាមួយ​ឧក្រិដ្ឋ​ជន​ឆបោក​​ appeared first on Kampuchea Thmey Daily.