ព័ត៌មានជាតិ
របាយការណ៍អង្កេត៖ ថៃបំពានច្បាប់អន្តរជាតិក្នុងការបង្កសង្គ្រាមប្រឆាំងកម្ពុជា
មានការផ្សព្វផ្សាយនូវ«របាយការណ៍ស៊ើបអង្កេតថ្មីមួយ» ដែលបញ្ជាក់ថា ប្រទេសថៃបានបំពានច្បាប់អន្តរជាតិក្នុងការបង្កសង្គ្រាមជាមួយប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ ដោយសារតែការប្រើប្រាស់មធ្យោបាយប្រយុទ្ធដ៏សាហាវក្នុងបុព្វហេតុដ៏តូចតាចមិនសមរម្យបង្កទៅជាសង្គ្រាមប្រយុទ្ធដ៏សែនព្រៃផ្សៃ។

របាយការណ៍ស៊ើបអង្កេត ដែលផ្សព្វផ្សាយ ដោយ The New York Editorial នៅថ្ងៃទី២០ខែកុម្ភៈនេះ បានលើកឡើងថា អស់រយៈពេលជាច្រើនខែមកហើយក្នុងជម្លោះព្រំដែនដែលចោទប្រកាន់គ្នាទៅវិញទៅមក ហើយពេលនេះការស៊ើបអង្កេតដ៏សំខាន់១ បានបង្ហាញថា៖«ខណៈពេលដែលកម្ពុជាគ្រាន់តែលើកត្រឹមឈើគូសទេ ប្រទេសថៃវិញបានដុតបំផ្លាញប្រទេសជិតខាង»។
តាមរយៈការផ្សព្វផ្សាយលើផេកបណ្តាញសង្គមហ្វេសប៊ុក «The New York Editorial» ដោយបានអះអាងថា របាយការណ៍ដែលគាំទ្រដោយទិន្នន័យអន្តរជាតិ បានបង្ហាញពីរបៀបដែលជម្លោះព្រំដែនរវាងកម្ពុជានិងថៃប្រែក្លាយជាសង្គ្រាមខុសច្បាប់របស់ភាគីប្រទេសថៃដើម្បីឈ្នះការបោះឆ្នោតរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល។
នៅក្នុងរយៈរបាយការណ៍អង្កេតនោះ ដោយសំអាងទៅលើធាតុផ្សំមួយចំនួនដែលវិសមមាត្រគ្នាក្នុងសង្គ្រាមពីរលើកមានរយៈពេលជិត១ខែនោះ រួមមានៈ វិសមមាត្រនៃកងកម្លាំង ការប្រើប្រាស់អាវុធខុសច្បាប់ដ៏សាហាវ សង្គ្រាមផ្លូវចិត្ត និង ការប្រើប្រាស់ល្បែងនយោបាយ។
ចំពោះវិសមមាត្រកងកម្លាំង របាយការណ៍នោះបានលើកឡើងថា នៅពេលដែលមីនកប់ក្នុងដីបានធ្វើឱ្យទាហានថៃម្នាក់រងរបួស ប្រទេសថៃបានឆ្លើយតបដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងការវាយប្រហារតាមអាកាសដ៏សាហាវមិនរើសទីតាំង មានប្រាសាទបុរាណ វត្តអារាម ស្ពានថ្នាល់ ផ្ទះប្រជាជន។ របាយការណ៍នេះហៅរឿងនេះថា «មិនសមាមាត្រយ៉ាងខ្លាំង»។
ត្រង់ចំណុចអាវុធខុសច្បាប់នោះ របាយការណ៍អង្កេត បានបញ្ជាក់ថា ប្រទេសថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធត្រូវបានហាមឃាត់ដោយប្រទេសភាគច្រើននៅលើពិភពលោក ហើយក្រោយមក គ្រាប់បែកចង្កោមនោះបានឆក់យកជីវិតកុមារអាយុ ១០ឆ្នាំនៅខេត្តព្រះវិហារ។
ចំពោះសង្គ្រាមផ្លូវចិត្ត៖ របាយការណ៍នេះបានកត់ត្រាពីរបៀបដែលកងកម្លាំងថៃបានបំផ្ទុះ «សំឡេងខ្មោច» និងតន្ត្រីបុណ្យសពនៅពេលរាត្រី រហូតដល់ម៉ោងជិតភ្លឺ សំដៅចូលទៅក្នុងភូមិរបស់ប្រជាជន ដើម្បីបំភិតបំភ័យកុមារដែលកំពុងដេក។
ចំពោះល្បែងនយោបាយវិញ របាយការណ៍នោះ បានលើកឡើងថា មានភស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រើប្រាស់ព្រំដែន និងជីវិតរបស់ប្រជាជននៃប្រទេសទាំងពីរជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោត ដើម្បីឈ្នះការបោះឆ្នោតរបស់ពួកគេ។
សរុបសេចក្តីផ្អែកតាមកត្តាសំខាន់ៗខាងលើ របាយការណ៍នោះបានធ្វើសេចក្តីសន្និដ្ឋានដោយច្បាស់លាស់ថា ការបង្កើតវិបត្តិគឺអាក្រក់ ប៉ុន្តែកាន់តែអាក្រក់គឺការធ្វើសង្គ្រាមខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


