Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រធានបក្ស​ប្រជាជន ប្រកាស​ធ្វើជាបក្សប្រឆាំង​មិនគាំទ្រ​​​​លោក​អានុទីន​ធ្វើជានាយករដ្ឋមន្ត្រី​ទេ​​

បានផុស

នៅ

​​លោក Natthaphong Ruengpanyawut បេក្ខជន​នាយករដ្ឋមន្ត្រី​នៃគណបក្ស​​​ប្រជាជន (​​People Party) បាន​ប្រកាស​ដាច់ណាត់ថា គណៈបក្ស​របស់​លោក​​​នឹង​ធ្វើជាបក្ស​ប្រឆាំង​ ដោយ​មិន​ចូលរួម​គាំទ្រដាច់ខាត​ចំពោះ​លោក អានុទីន ឆានវីរៈរគុល​ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​​សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បន្ទាប់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណបក្ស​ប្រជាជន​ថៃ​ដែល​​​​ត្រូវ​បាន​ព្យាករ​កន្លងមកថា ទំនង​ឈ្នះការ​បោះឆ្នោតថៃ​លើក​នេះ ​​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​ពីការ​រាប់​សន្លឹកឆ្នោត​បណ្តោះអាសន្នបង្ហាញ​ថា គណបក្ស​នេះ​មិនទំនង​ឈ្នះការបោះឆ្នោត​នោះទេ​។ ​

ខណៈពេលដែល​ការរាប់សន្លឹកឆ្នោត​បណ្តោះអាសន្ន​ឈានដល់​៣១%នោះ ​បង្ហា​ញ​ថា គណបក្ស​របស់​​ក្រុមយុវជន​នេះ គ្មាន​​​សង្ឃឹមលើ​ការ​ឈ្នះឆ្នោត​ជាថ្មី​ដូច​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០២៣នោះទេ ​ដែលជាក្តីសង្ឃឹមថា អាចឡើង​កាន់អំណាច​ដោយសារ​តែ​ការ​បោះឆ្នោតប្រជាមតិ​​​​លើ​ការ​កែប្រែរដ្ឋធម្មនុញ្ញ​នោះ ប្រធានគណបក្សនេះ​​បាន​ជ្រើសរើស​ផ្លូវដើរនយោបាយ​រួចហើយ គឺធ្វើជាបក្ស​ប្រឆាំង​ ដោយ​មិនគាំទ្រ​ដល់​​​​គណបក្ស​ភូមិចៃថៃ​ដែល​មានលោក អានុទីន ឆានវីរៈគុល ជានាយករដ្ឋមន្ត្រី ឡើយ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម