ព័ត៌មានអន្ដរជាតិ
បក្សរបស់អានុទីននាំមុខកាន់តែឆ្ងាយបណ្តោះអាសន្ន ប៉ុន្តែបក្សប្រជាជនឈ្នះដាច់នៅមណ្ឌលបាងកក
ការរាប់សន្លឹកឆ្នោតនៅប្រទេសកំពុងតែបន្ត ដោយបង្ហាញថា គណបក្សភូមិចៃថៃ (Bhumjaithai) របស់នាយករដ្ឋមន្ត្រីជំរុញជាតិនិយម លោក អានុទីន ឆានវីរៈគុល កំពុងនាំមុខបណ្តោះអាសន្ន គណបក្សប្រជាជនថៃនាំមុខទាំងអស់នៅមណ្ឌលក្រុងបាងកកទាំង៣៣អាសនៈ ហើយប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ភីស៊ីត វេចាជីវ៉ា ដែលជាបក្សបានប្រកាសខ្លួនធ្វើបក្សប្រឆាំង។

នៅពេលដែលការរាប់សន្លឹកឆ្នោតបានប្រហែល៣!% និងគ្មានសញ្ញាឈ្មះការបោះឆ្នោតលើកនេះ លោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ត្រូវបានសារព័ត៌មានថៃចុះផ្សាយថា លោកបង្ហាញពីការត្រៀមខ្លួនសម្រាប់ធ្វើជាគណបក្សប្រឆាំង ខណៈដែលគណបក្សប្រជាធិបតេយ្យរបស់លោកមានភាពយឺតយ៉ាវក្នុងការកើនឡើងសំឡេង ពីការរាប់សន្លឹកឆ្នោតដែលកំពុងបន្តនោះ។
កាសែតថៃ The Thai Enquirer បានផ្សាយថា លោក អាប់ភីស៊ីត វេចាជីវ៉ា មេដឹកនាំគណបក្សប្រជាធិបតេយ្យ បានអះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គណបក្សនេះ ដើម្បីបម្រើជាគណបក្សប្រឆាំង បន្ទាប់ពីលទ្ធផលបោះឆ្នោតក្រៅផ្លូវការបានបង្ហាញពីការកើនឡើងមានកំណត់សម្រាប់គណបក្សនេះ។
យោងតាមលទ្ធផលបឋមដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ គណបក្សភូមិចៃថៃ របស់លោកអានុទីន ឆានវីរៈគុល បាននាំមុខដាច់លើការបោះឆ្នោតនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈនេះ ខណៈគណបក្សប្រជាជន និងគណបក្សភឿថៃ នៅដាច់ឆ្ងាយពីចំនួនដែលត្រូវការដើមឈ្នះការបោះឆ្នោត។
ជារឿងគួរឲ្យកត់សម្គាល់ គណបក្សប្រជាជនថៃ បានឈ្នះអាសនៈទាំងអស់នៅមណ្ឌលក្រុងបាងកកដែលមានចំនួន៣៣កៅអី ប៉ុន្តែគណបក្សភូមិចៃថៃ បានឈ្នះខ្លាំងនៅមណ្ឌលផ្សេងៗក្រៅពីក្រុងបាងកក។
ទន្ទឹមនឹងនោះដែរ ប្រជាជនថៃភាគច្រើនក៏បានបោះឆ្នោតគាំទ្រដល់ការកែប្រែរដ្ឋធម្មនុញ្ញផងដែរ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


